ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

New Copy
ទស្សនៈ

សរសៃប្រូតេអ៊ីនសមុទ្រ! តើអ្នកបានសាកល្បងវាហើយ ឬនៅ?

“ខ្ញុំបានសរសេរពីមុនអំពីអត្ថប្រយោជន៍សុខភាពរបស់សរសៃប្រូតេអ៊ីន និងប្រភេទប្រូតេអ៊ីនទូទៅបំផុតនៅក្នុងខ្លួនរបស់យើង។ ខ្ញុំព្យាយាមទទួលទានម្សៅសរសៃប្រូតេអ៊ីនជាប្រចាំ ព្រោះយើងដឹងថាវាជួយបង្កើនការផលិតសរសៃប្រូតេអ៊ីនខាងក្នុងនៃរាងកាយរបស់យើង។ ប្រូតេអ៊ីននេះមានសារៈសំខាន់ជាពិសេសសម្រាប់ស្ត្រីយើង ដោយសារឥទ្ធិពលប្រឆាំងភាពចាស់របស់វាទៅលើស្បែក សរសៃចង និងសន្លាក់។ អ្នកអាចគិតថា សរសៃប្រូតេអ៊ីន គឺជាកាវដែលជួយរក្សាចងរាងកាយរបស់អ្នកជាមួយគ្នា។ ប៉ុន្តែ យើងបង្កើតវាកាន់តែតិចៗទៅ នៅពេលយើងចាប់ផ្តើមចាស់។ នៅពេលសរសៃប្រូតេអ៊ីនថយចុះ អ្នកអាចមានភាពជ្រីវជ្រួញ សក់ជ្រុះ ឈឺសន្លាក់ និងបញ្ហារំលាយអាហារ។ ដោយសារគ្មាននរណាម្នាក់មានពេលគិតពីវា ដូច្នេះការបរិភោគ សរសៃប្រូតេអ៊ីន គឺមានប្រយោជន៍ច្រើនសម្រាប់មនុស្សគ្រប់វ័យ។ ប្រសិនបើអ្នកមិនគិតថាវាជាជម្រើសសម្រាប់អ្នកទេ ខ្ញុំនឹងរៀបរាប់អត្ថប្រយោជន៍ពិសេសមួយចំនួនរបស់សរសៃប្រូតេអ៊ីនសមុទ្រខាងក្រោម។ វាក៏ជាជម្រើសដ៏ល្អសម្រាប់អ្នកមិនបរិភោគសាច់ដូចជាបសុបក្សី ឬសាច់គោ និងអ្នកមិនបរិភោគសាច់គោ និងសាច់ជ្រូក ដោយសារហេតុផលសាសនាផ្សេងៗ។ សរសៃប្រូតេអ៊ីនសមុទ្រជាអ្វី? អាហារបំប៉នម្សៅនេះ…

New Copy
ទស្សនៈ

ទម្លាប់ជោគជ័យទាំង ៩ របស់មហាសេដ្ឋី ដោយមិនអស់លុយសូម្បីតែ ១ សេន

តើអ្នកធ្លាប់ឆ្ងល់ទេថា ហេតុអ្វីក៏មនុស្សខ្លះជោគជ័យខ្លាំងម្ល៉េះ? ប្រាកដណាស់ថា មហាសេដ្ឋីគេមានគំនិតល្អ មានការលើកទឹកចិត្ត ចេះតស៊ូ និងសំណាងតិចតួច ប៉ុន្តែអ្នកជោគជ័យភាគច្រើនមានទម្លាប់ជាក់លាក់។ ខាងក្រោមនេះជាទម្លាប់ទាំង ៩ ដែលធ្វើឱ្យពួកគេក្លាយជាអ្នកមានកំពូល ៖ ១. ក្រោកពីដំណេកពីព្រលឹម អតីតប្រធានាធិបតី អូបាម៉ា, លោក Richard Branson, លោក Jack Dorsey, លោក Larry Schultz, លោក Tim Cook, និងនាយកប្រតិបត្តិ Xerox លោក Ursula…

Picsart_22 05 04_18 25 48 261
មិត្តអ្នកអាន

ឆុតមិនបាច់និយាយ! រើសរូបម្រាមដៃដែលដូចម្រាមដៃអ្នកមួយ ដើម្បីដឹងពីនិស័្សយពីកំណើតរបស់អ្នក

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងបុគ្គលិកលក្ខណះរបស់អ្នកទៀតហើយ តាមរយៈការជ្រើសរើសម្រាមដៃមួយដែលដូចម្រាមដៃអ្នកបំផុត ហើយអានចម្លើយខាងក្រោម ។ បញ្ជាក់៖ ត្រូវស្មោះត្រង់នឹងខ្លួនឯង មិនគួរលួចមើលចម្លើយមុនឡើយ បើមិនដូច្នោះការទស្សន៍ទាយនឹងក្លាយជាមោឃៈ ។ 1. ម្រាមដៃឃ្លាតចេញពីគ្នា: ប្រសិនបើអ្នកលើកដៃស្តាំចេញមក ហើយឃើញថាម្រាមដៃរបស់អ្នកភាគច្រើនត្រូវបានឃ្លាតចេញពីគ្នាដូចក្នុងរូប បង្ហាញថាអ្នកជាមនុស្សមានភាពវិជ្ជមាននិងមានចិត្តបុណ្យ ជាមនុស្សអាចបែងចែកបានថាអ្វីល្អអ្វីអាក្រក់ អ្វីគួរធ្វើនឹងអ្វីដែលមិនគួរធ្វើ លើសពីនេះអ្នក​ស្រឡាញ់​សេរីភាព​មិន​ចូលចិត្ត​នៅ​មួយ​កន្លែង​យូរ​ទេ ។ 2. ម្រាមដៃមានលក្ខណៈជិតគ្នា: បើ​អ្នក​លើកដៃ​មកឃើញម្រាមទាំង​អស់​នៅ​ជាប់​គ្នា​ដូចក្នុងរូប នោះ​បង្ហាញ​ថា​អ្នក​ជា​មនុស្ស​មាន​សតិសម្បជញ្ញៈនឹងធឹងម៉ឺងម៉ាត់ មិនថាអ្នកនៅទីណាអ្នកនឹងមានការប្រុងប្រយ័ត្ន ព្រមទាំងធ្វើអ្វីៗគ្រប់យ៉ាងដោយការប្រុងប្រយ័ត្នខ្ពស់ ទោះបីជាវាគ្រាន់តែជារឿងតូចតាចក៏ដោយ។ 3. ម្រាមដៃទាំងអស់ជិតគ្នាមានតែមេដៃប៉ុណ្ណោះដែលឃ្លាត: បើ​អ្នកលើកដៃមកឃើញ​ថា​ម្រាម​ដៃ​ទាំង​អស់​នៅ​ជិត​គ្នា…

Cover 3thing
ទស្សនៈ

រាសីមិនឡើង ធ្វើការរកស៊ីចេះតែមានបញ្ហា មើលថាខ្លួនឯងមើលថាតើបានធ្វើរឿង៣យ៉ាងនេះអត់

សម្រាប់អ្នកដែលមានអារម្មណ៍​ថា​ខ្លួន​ជួបតែរឿងសំណាងមិនល្អ ​ការងារ និងការរកស៊ី​ជាប់​គាំងមិនរីកចម្រើនសោះ អ្នកត្រូវសង្កេតខ្លួនឯងមើលមានបានធ្វើរឿងណាខុសឆ្គងដែរឬក៏អត់។ ព្រោះបើតាមជំនឿ មានរឿង៣យ៉ាង ប្រសិនជាអ្នកធញវើឱ្យចេតនាក្តី មិនចេតនាក្តី អាចនាំឱ្យអ្នកជួបរឿងមិនល្អក្នុងជីវិតបាន។ ដូច្នេះមកមើលរឿងទាំង ៣ ដែលធ្វើឱ្យរាសីអ្នកស្រុតចុះ និងរបៀបកែខៃវាដូចខាងក្រោម ៖ ១. ជេរប្រមាថ បង្កាច់បង្ខូច កេងប្រវ័ញ្ជ និងរមិលគុណឪពុកម្តាយ ឬអ្នកមានគុណ អ្នក​ធ្លាប់​ធ្វើ​ខុស ចេតនាក្តី ឬមិនមានចេតនាក្តី នៅក្នុងការស្តីបន្ទោស ឬធ្វើមិនល្អជាមួយឪពុកម្តាយ ឬអ្នកមានគុណណាមួយ។ អ្វីដែលអ្នកអាចកែសម្រួលបាននោះ គឺការសុំការអភ័យទោស។ ក្រៅពីការសុំទោស ត្រូវឱ្យអ្នកដែលអ្នកធ្វើខុសគេ គេអភ័យទោសឱ្យអ្នកផងទើបបាន។ ២.…

Screen Shot 2022 05 04 At 4.33.46 PM
PR

ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា ដាក់ដំណើរការកម្មវិធីធនាគារចល័តថ្មីឈ្មោះ “FTB Mobile”

នៅថ្ងៃទី២ ខែឧសភាព ឆ្នាំ២០២២ ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) បានដាក់ឱ្យដំណើរការជាផ្លូវការនូវកម្មវិធីធនាគារចល័តតាមទូរស័ព្ទថ្មី ដែលមានឈ្មោះថា “FTB Mobile” សំរាប់អតិថិជនបុគ្គល និងដើម្បីជំនួសកម្មវិធីធនាគារចល័តតាមទូរស័ព្ទចាស់ ដែលមានឈ្មោះថាមហាបុត្រ (MohaBot)។ ការដាក់ឱ្យដំណើរការជាផ្លូវការនូវកម្មវិធីធនាគារចល័តតាមទូរស័ព្ទថ្មីនេះគឺជាការឆ្លើយតបនឹងតម្រូវការកើនឡើង នៃសេវាកម្មធនាគារឌីជីថល ពោលគឺសេវាធនាគារចល័តតាមទូរស័ព្ទ។ ឥឡូវនេះ កម្មវិធីធនាគារចល័តតាមទូរស័ព្ទថ្មី FTB Mobile មាននៅលើ Google Play Store និង App Store ។ “ភាពច្នៃប្រឌិតគឺជាផ្នែកមួយដ៍សំខាន់នៅក្នុងបេសកកម្មរបស់ធនាគារFTB ហើយដែលបានជួយជំរុញឱ្យធនាគារបន្តវិវត្តន៍ប្រកបដោយជោគជ័យ និងទទួលបានការពេញចិត្តពីសំណាក់អតិថិជនគ្រប់រូប…

Cover Sat
ទស្សនៈ

ធ្វើបុណ្យព្រលែងសត្វនីមួយៗ សុទ្ធតែមានអត្ថន័យបុណ្យខុសៗគ្នា

មនុស្សជាច្រើន ក្រោយពីធ្វើបុណ្យជាមួយព្រះសង្ឃ និងធ្វើបុណ្យទាននៅតាមវត្តអារាម គេជឿថាការព្រលែងសត្វគឺជាការធ្វើបុណ្យមួយដែរ ដែលប្រៀបបីដូចជាការផ្តល់ជីវិតថ្មីដល់សត្វ ភាពស្រដៀងគ្នានៃការជួយស្រោចស្រង់ដោះលែងសត្វជាច្រើនឱ្យផុតទុក្ខ។ តែអ្នកប្រហែលជាមិនបានដឹងនោះទេថា បុណ្យ​កុសល​ដែល​ទទួល​បាន​ពី​ការ​លែង​សត្វ​នីមួយៗសុទ្ធតែមានលក្ខណៈ​ខុស​គ្នា? តោះ មកមើលទាំងអស់គ្នា តើការដោះលែងសត្វនីមួយៗមានអត្ថន័យដូចម្តេចខ្លះ ៖ #លែងសត្វស្លាប ៖ ការដោះលែងសត្វស្លាបជួយជំរុញជីវិតឱ្យមានភាពរីកចម្រើន ភាពរុងរឿង សុភមង្គល។ #លែងគោ-ក្របី៖ ជួយធ្វើឱ្យជីវិតផុតទុក្ខ និងចេញ​ពី​សំណាង​អាក្រក់ ។ #លែងអណ្តើក៖ ធ្វើ​ឲ្យ​ជីវិត​ផុត​ទុក្ខ​ ហើយ​មាន​អាយុ​វែង។ #លែង ខ្ចៅ ខ្យង៖ ជួយបញ្ចប់ជីវិតដ៏ជូរចត់ ហើយត្រលប់មកបានជីវិតដ៏រីករាយវិញ។ #លែងអន្ទង់៖ ជួយ​ឱ្យ​ជីវិត​គ្រប់​ផ្នែក​មាន​ភាព​រលូន ទាំងហិរញ្ញវត្ថុ…

Cover Love
គ្រួសារ

៥ចំណុច ដើម្បីបានចិត្តមនុស្សប្រុសម្នាក់ ឱ្យស្រលាញ់អ្នកងប់ងល់

ពេលខ្លះចិត្តមនុស្សប្រុសងាយយល់ជាងមនុស្សស្រី មិនសូវបត់បែនចិត្តផ្សេងមាត់ផ្សឹងដូចមនុស្សស្រីឡើយ គ្រាន់តែពេលខ្លះមនុស្សប្រុសមិនសូវបញ្ចេញ និងមិនសូវនិយាយស្តីតែប៉ុណ្ណោះ។ ដូច្នេះប្រសិនជាចង់បានចិត្តមនុស្សប្រុសម្នាក់ ស្រីៗអាចប្រើវិធីងាយៗទាំង៥នេះ ដើម្បីឱ្យមនុស្សប្រុសអ្នកងប់ងល់បាន ៖ ១. យល់ចិត្ត៖ មនុស្សប្រុសទាំងអស់គ្មាននរណាម្នាក់ដែលមានភាពល្អឥតខ្ចោះនោះទេ។ ពេលខ្លះចិត្តគេវៀចវេរ ពេលខ្លះគេគ្មានចិត្តអត់ធ្មត់ ពេលខ្លះគេក៏មិនអាចទ្រាំទ្រនឹងអារម្មណ៍ប្រែប្រួលរបស់មនុស្សស្រីដែរ។ ព្រោះពេលខ្លះមនុស្សប្រុសក៏ចេះខឹង អន់ចិត្ត និងមានអារម្មណ៍ប្រែប្រួលចុះឡើងដូចគ្នា។ ព្យាយាមយល់ពីចិត្តមនុស្សប្រុស ហើយចេះសម្របតាមខ្លះ ត្រូវដឹងថាមនុស្សប្រុសដូចចាប៉ី រឹតខ្សែតឹងពេកអាចដាច់ រឹតខ្សែធូរពេកអាចរលុង ចូលរក្សាចន្លោះឱ្យបុរសខ្លះផង។ ២. សេរីភាព៖ ចូរផ្តល់សេរីភាពឱ្យបុរសធ្វើរឿងដែលគាត់ចង់ធ្វើ កុំព្យាយាមឱបរឹត បិទសិទ្ធ និងចាប់ក្របួចកបុរសឱ្យស្ថិតតែនៅក្នុងកណ្តាប់ដៃអ្នកតែម្នាក់ឱ្យសោះ។ ការពិត ប្រសិនជាបុរសម្នាក់នោះស្រលាញ់អ្នក និងត្រូវការអ្នកពិត…

Cove 1111
PR

ចាក់ដោតពីជីវិតក្នុងសង្គមខ្លាំងក្នុងសម័យ Covid-19 ពី « រឿងគ្រោះជីវិតកូវីត១៩  » (មានវីដេអូ)

ថ្មីៗនេះខ្សែភាពយន្តខ្នាតធំថ្មីស្តីពីជីវិតពិត បានមកដល់ទៀតហើយ ដែលខ្សែភាពយន្តថ្មីនេះមានឈ្មោះថា « គ្រោះជីវិតកូវីត១៩  »  ជាស្នាដៃផលិតដោយ លោក ហ៊ុយ យ៉ាឡេង ដែលមានស្នាដៃលើភាពយន្តល្បីៗជាច្រើនជាពិសេសគឺខ្សែភាពយន្តជីវិតចុងក្រោយ « ដើម្បីកូន »។  រឿងគ្រោះជីវិតកូវីត១៩ ជាភាពយន្តដកស្រង់ចេញពីរឿងពិតក្នុងវិបត្តិដែលកើតឡើងជាសាកលនៅលើពិភពលោក ។ រឿងនេះបានឆ្លុះបញ្ចាំងក្នុងសង្គមនាពេលបច្ចុប្បន្នរបស់យើងពេលកំពុងជួបវិបត្តិ ដែលសាច់រឿងកើតឡើងដោយប្តីប្រពន្ធមួយគូ មានស្វាមីឈ្មោះ រដ្ឋា និងភរិយាឈ្មោះពិសី មានកូនស្រីឈ្មោះចរណៃ ដែលបានសច្ចាទាំងពីរអ្នកថានឹងសម្រេចក្តីស្រមៃក្លាយជាសេដ្ឋីអចលនទ្រព និងសេដ្ឋីអនឡាញ  បានខំប្រឹងតស៊ូរកស៊ីទាំងពីរអ្នកប្តីប្រពន្ធ ហើយការឈងចាប់ក្តីស្រមៃកំពុងទៅមុខ ពួកគេបានបង់រម្លស់ផ្ទះវីឡាកូនកាត់បានមួយ រដ្ឋាត្រូវបានមេលើកទឹកចិត្តទិញឡានឱ្យ។ ក្តីសង្ឃឹមកាន់តែមានពន្លឺស្រាប់តែវិបត្តិកូវីត១៩បានមកដល់ អ្វីៗត្រូវបានប្រែប្រួល មនុស្សដែលសម្លឹងមើលសម្បកក្រៅថាមិនមែនជាមនុស្សបោកប្រាសក៏ចាប់ផ្តើមលេចឡើង…

Picsart_22 05 03_18 29 54 807
មិត្តអ្នកអាន

ទាយដូចមើលឃើញ! រើសកន្ត្រកផ្កាមួយដែលពេញចិត្ត សឹមចូលអានការពិតដែលអ្នកអាចមិនធ្លាប់ដឹងពីមុនមក

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលទេពកោសល្យពិសេសពីធម្មជាតិរបស់អ្នក តាមរយៈការជ្រើសរើសកន្ត្រកផ្កាមួយដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយខាងក្រោម ។ បញ្ជាក់៖ ត្រូវស្មោះត្រង់នឹងខ្លួនឯង មិនគួរលួចមើលចម្លើយមុនឡើយ បើមិនដូច្នោះការទស្សន៍ទាយនឹងក្លាយជាមោឃៈ ។ កន្ត្រកផ្កាទី1៖ ទេពកោសល្យពីធម្មជាតិគឺ អ្នក​ត្រូវ​បាន​គេ​ឲ្យឈ្មោះថា​ជា​មនុស្ស​មាន​ការ​អត់ធ្មត់​ខ្លាំង​ ជាមនុស្សដែលតស៊ូក្នុងជីវិត។ នៅពេលមានបំណងចង់ធ្វើអ្វីមួយ អ្នកនឹងចាប់ផ្តើមពីចំណង់ចំណូលចិត្តផ្ទាល់ខ្លួន ជាមនុស្សធ្វើសន្សឹមៗកុំបំបោល នឹងវិវត្តន៍ទៅមុខបន្តិចម្តងៗរហូតដល់ជោគជ័យ។ លើសពីនេះអ្នក​មិន​មែន​ជា​ប្រភេទមនុស្ស​ធ្វើអ្វីចោលហ្នឹងទេ បើ​អ្នក​តាំង​ចិត្ត​ធ្វើហើយទោះបីជាវាត្រូវការពេលវេលាយូរយ៉ាងក៏ដោយ អ្នកនឹងអត់ធ្មត់ហើយធ្វើវាឱ្យបានសម្រេចដែរ ។ កន្ត្រកផ្កាទី2៖ ទេពកោសល្យពីធម្មជាតរបស់អ្នកគឺ ផ្តល់ក្តីសុខឲ្យមនុស្សជុំវិញខ្លួន អ្នកគឺជាមនុស្សដែលមានថាមពលវិជ្ជមានខ្ពស់ មនុស្សជាច្រើនតែងតែនិយាយថា ការនៅជាមួយអ្នកធ្វើឱ្យពួកគេសប្បាយចិត្ត និងមិនសូវមានភាពតានតឹង ព្រោះអ្នកពិតជាពូកែធ្វើឱ្យមនុស្សដែលអ្នកស្គាល់រីករាយ។…

Cover  Rosepsb
ទស្សនៈ

ល្អមែនទែន ផ្កាកុលាប អាចប្រើប្រាស់ ៦វិធី ដើម្បីសុខភាព និងសម្រស់

ផ្កាកុលាប មិនត្រឹមតែមានរូបរាងស្រស់ស្អាត និងក្លិនក្រអូបនោះទេ ប៉ុន្តែវាក៏មានអត្ថប្រយោជន៍ជាច្រើនដែលមនុស្សមួយចំនួនមិនបានដឹងនោះដែរ។ ផ្កាកុលាប គឺជាផ្កាដែលមានឥទ្ធិពលវិជ្ជមានទៅលើរាងកាយ និងស្បែករបស់អ្នកហើយត្រូវបានគេប្រើប្រាស់តាំងពីសម័យបុរាណមកម្ល៉េះ។ ក្រៅពីជាគ្រឿងផ្សំថែរក្សាសម្ផស្ស អ្នកក៏អាចប្រើផ្កាកុលាបសម្រាប់ប្រឆាំងនឹងបញ្ហាស្ត្រេស និងស្រកទម្ងន់តាមបែបធម្មជាតិបានថែមទៀតផង។ ដូចនេះសូមអានអត្ថបទខាងក្រោមដើម្បីស្វែងយល់ពីអត្ថប្រយោជន៍បន្ថែមរបស់ផ្កាកុលាប ៖ ១. ជំនួយក្នុងការសម្រកទម្ងន់ ផ្កាកុលាបមានផ្ទុកនូវសមាសធាតុដែលធ្វើអោយប្រសើរឡើងនូវការរំលាយអាហារ ដោយបន្ថែមការសំអាតជាតិពុលចេញពីក្នុងខ្លួនរបស់អ្នក និងជួយក្នុងការសម្រកទម្ងន់បានយ៉ាងល្អប្រសើរ។ របៀបធ្វើ : អ្នកគ្រាន់តែបន្ថែមផ្កាកុលាបស្រស់ប្រមាណ ១០-១៥ នៃស្រទាប់ផ្កាស្រស់ចូលទៅក្នុងកែវទឹកពុះ ហើយរង់ចាំរហូតដល់ទឹកប្រែជាពណ៌ផ្កាឈូកគឺរួចរាល់ ម្យ៉ាងទៀតអ្នកក៏អាចបន្ថែមទឹកឃ្មុំចូលបន្តិចបានដែរ ដើម្បីបង្កើនរសជាតិអោយកាន់តែឆ្ងាញ់ផងដែរ។ ហើយអ្នកគួរតែផឹកតែផ្កាកុលាបនេះឱ្យបានទៀងទាត់ជារៀងរាល់ព្រឹក ដើម្បីស្រកជាតិខ្លាញ់បានឆាប់រហ័ស។ ២. បន្ថយភាពតានតឹង និងការបាក់ទឹកចិត្ត តាមការសិក្សាមួយបង្ហាញថាផ្កាកុលាបអាចជួយបន្ថយភាពអស់កម្លាំង, បញ្ហាស្ត្រេស,…

Picsart_22 05 03_07 28 18 127
មិត្តអ្នកអាន

តើអ្វីជាអំណាចនៅក្នុងខ្លួនរបស់អ្នក? អំណាចដែលនាំអ្នកឆ្ពោះទៅរកបទពិសោធថ្មីៗ ដែលនឹងកើតឡើងក្នុងឆ្នាំនោះ

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងបុគ្គលិកលក្ខណៈដែលនឹងនាំអ្នកទៅជួបរឿងថ្មីៗក្នុងឆ្នាំនេះ តាមរយៈការជ្រើសរើសកូនសោមួយដែលអ្នកចាប់អារម្មណ៍ ហើយអានចម្លើយខាងក្រោម ។ បញ្ជាក់៖ ត្រូវស្មោះត្រង់នឹងខ្លួនឯង មិនគួរលួចមើលចម្លើយមុនឡើយ បើមិនដូច្នោះការទស្សន៍ទាយនឹងក្លាយជាមោឃៈ ។ កូនសោទី1៖ ជាកូនសោទេពធីតាបីអង្គតំណាងឱ្យវដ្តនៃជីវិត វា​មាន​ន័យ​ថា​រឿង​ថ្មីៗ ល្អ​ៗ ថាមពល​វិជ្ជមាន​ រួមទាំងភាពជោគជ័យកំពុងចូលមកក្នុងជីវិតរបស់អ្នក ជាការចាប់ផ្តើមឆ្នាំថ្មីជាមួយគោលដៅថ្មី អ្នកចាំបាច់ត្រូវផ្តោតលើបច្ចុប្បន្នឱ្យបានច្រើនបំផុត នៅពេលអ្នកកាន់តែបន្ថែមសេចក្ដីព្យាយាមចូលទៅទៀតចក្រវាលនឹងបើកផ្លូវជួយអ្នក ប៉ុន្តែដូចដែលបានរៀបរាប់នៅខាងដើមកូនសោរនៃទេពធីតាតំណាងឱ្យវដ្តជីវិតមានកើត-ចាស់-ឈឺ-ស្លាប់ ជីវិត​សត្វលោកមាន​ការ​ឡើង​ចុះដូច្នេះ​វា​ជា​ធម្មជាតិ ម្ល៉ោះហើយសូម​រស់​នៅ​ដោយ​​ការ​ប្រុងប្រយ័ត្ន ពេលឡើងកុំរង្វេង ពេលចុះក្រោមកុំបាក់ទឹកចិត្ត ។ កូនសោទី2៖ កូនសោ Cupid គឺជានិមិត្តសញ្ញាទេពធីតានៃសេចក្តីស្រឡាញ់…

ងថថង
ប្លែកៗ

បុរស​ខ្លះ​មិន​សូវ​ចូលចិត្ត តែ​​តាម​ពិត​នារី​មាន​សញ្ញា ៤ នេះ​លើ​រាងកាយ ច្រើន​តែ​សំណាង​ពី​កំណើត

ផ្នែក​ដែល​កើត​មាន​ទាំង ៤ ដូច​បង្ហាញ​ខាង​ក្រោម នៅ​លើ​រាងកាយ​មនុស្ស​ស្រី សម្រាប់​បុរស​ភាគ​ច្រើន​ពួក​គេ​គិត​ថា​មិន​ស្អាត ហើយ​មិន​សូវ​ចាប់​អារម្មណ៍​ទៅ​លើ​ពួក​នាង​ឡើយ តែ​បើ​ស៊ីជម្រៅ​ឲ្យ​ច្បាស់​ទៅ តាម​ក្បួន​ហុងស៊ុយ​គឺ​ប្រភេទ​បែប​ហ្នឹង​ច្រើន​តែ​ជា​នារី​មាន​សំណាង​ពី​កំណើត៖ ៤) ច្រមុះ​រាង​ខ្ទឹម​ស ទម្រង់​សង​ខាង​ធំ ហើយ​រន្ធ​ច្រមុះ​តូច សម្លឹង​មើល​ភ្លែត​ដូច​ជា​ខ្ទឹម​ស ដែល​គេ​យក​មក​ធ្វើ​ម្ហូប​អ៊ីចឹង។ និយាយ​ពី​ភាព​ស្រស់ស្អាត ទម្រង់​បែប​នេះ​មិន​សូវ​ត្រូវ​ប៉ាន់​ក្នុង​ក្រសែ​ភ្នែក​បុរស​ភាគ​ច្រើន​ឡើយ តែ​អ្នក​ដឹង​ទេ​ថា នារី​ប្រភេទ​នេះ​ច្រើន​មាន​ភាព​ឆ្លាតវៃ ជា​អ្នក​ឧស្សាហ៍​ព្យាយាម​ពី​កំណើត។ មួយ​ផ្សេង​ទៀត​គេ​ច្រើន​ហៅ​នារី​ប្រភេទ​នេះ​ថា​ជា “ស្រ្តី​រុងរឿង” ដោយ​បុរស​ដែល​បាន​នាង​ជា​គូ​ច្រើន​តែ​ជួប​លាភ​សំណាង បើ​ចេះ​គោរព​ឲ្យ​តម្លៃ​នាង។ ៣) ជើង​ធំ នារី​ដែល​មាន​ជើង​ធំ មិន​សូវ​ហ៊ាន​ស្លៀក​ខ្លី​ដូច​គេ​នោះ​ទេ ហើយ​ច្រើន​តែ​ស្លៀក​ខោ​បិទ​ជិតៗ។ ប្រភេទ​នារី​មាន​ជើង​ធំ ច្រើន​តែ​ជា​មនុស្ស​ស្រី​ដែល​មិន​ខ្លាច​នឹង​ប្រឈម​មុខ​នូវ​បញ្ហា ហើយ​បើ​បុរស​ណា​បាន​នាង​ជា​គូ រមែង​ជួយ​លើក​វាសនា​ខាង​ប្រុស​ឲ្យ​រកស៊ី​ចម្រុងចម្រើន​ឆាប់​មាន​បាន​យ៉ាង​រហ័ស។…