
ធ្វើនូវចំណុចទាំង ៥ នេះជារៀងរាល់ថ្ងៃ នឹងបង្កើនភាពជោគជ័យដល់អ្នកកាន់តែឆាប់
នេះជាការពិត កាលណាមនុស្សទុកចិត្តអ្នកកាន់តែច្រើន នោះអ្នកនឹងបង្កើនភាពជោគជ័យចំពោះខ្លួន។ ជំនឿទុកចិត្តចំពោះអ្នកប្រៀបបានដូចជារូបិយប័ណ្ណអញ្ចឹង រូបិយប័ណ្ណនេះនឹងជួយបើកឱកាសគ្មានដែនកំណត់ជូនអ្នកដើម្បីធ្វើការងារផ្សេងៗ។ ជំនឿទុកចិត្តគឺមិនមែនអ្នកនិយាយពីខ្លួនឯងនោះទេ វាជាអ្វីដែលអ្នកដទៃនិយាយពីនាក់។ វាពិតជាពិបាកដើម្បីទទួលបាននូវទំនុកចិត្ត ប៉ុន្តែវាងាយនឹងបាត់បង់វិញប្រសិនបើអ្នកមិនប្រយ័ត្ននោះទេ។ ចូរព្យាយាមធ្វើវិធីទាំង៥ខាងក្រោម ដើម្បីបង្កើនជំនឿទុកចិត្តពីអ្នកដទៃចំពោះខ្លួនអ្នក ៖ ១. ធ្វើជាអ្នកជំនាញ ជំនឿទុកចិត្តគឺជាកត្តាមួយនៃចំនេះដឹង ការរៀបចំទុកជាមុន និងបទពិសោធន៍មួយ។ អ្នកអាចចាប់ផ្តើមបង្កើតវាបន្តិចម្តងៗដោយ៖ ការអានសៀវភៅល្បីៗ ១០ក្បាលលើជំនាញរបស់អ្នក ហើយនឹងអានអត្ថបទខ្លីផ្សេងៗជុំវិញជំនាញនេះ ជាមួយនឹងសកម្មភាពអនុវត្តវា។ ២. បង្ហាញពីសេចក្ដីទៀងត្រង់ ការក្លាយខ្លួនជាអ្នកជំនាញគឺមិនទាន់គ្រប់គ្រាន់នៅឡើយទេ។ អ្នកប្រហែលជាពូកែបំផុតនៅក្នុងមជ្ឈដ្ឋានរបស់អ្នក ប៉ុន្តែបើអ្នកមិនមានសេចក្តីទៀងត្រង់នោះ វាក៏គ្មានប្រយោជន៍អ្វីដែរ។ មនុស្សត្រូវការសេចក្តីទៀងត្រង់ ដើម្បីធ្វើការងារមួយគ្នា និងបន្តដំណើរបានវែងឆ្ងាយ។ ដើម្បីរស់នៅជាមួយសេក្តីទៀងត្រង់គឺពុំពិបាកទេ៖…











