ជាងពាក់កណ្តាលអ្នក Followers នៃ Twitter របស់ Elon Musk ហាក់ដូចជាក្លែងក្លាយ

New Copy
ការផ្សាយពាណិជ្ជកម្ម

បើយោងតាមឧបករណ៍សវនកម្មអនឡាញមួយ ជាងពាក់កណ្តាលអ្នក Followers នៃ Twitter របស់ Elon Musk គឺក្លែងក្លាយ។ តួលេខពី SparkToro ប៉ាន់ប្រមាណថា ៥៣,៣% នៃអ្នក Followers របស់ Elon Musk គឺ “ក្លែងក្លាយ” ដែលមានន័យថាពួកគេជាគណនី spam, bots ឬលែងសកម្មទៀតហើយ។

Elon Musk បច្ចុប្បន្នកំពុងចូលរួមក្នុងការដេញថ្លៃទិញយកក្រុមហ៊ុន Twitter ដែលគាត់បានសន្យាថានឹងកម្ចាត់ spam bots និងគណនីក្លែងក្លាយ។

ការផ្សាយពាណិជ្ជកម្ម
Image_2022 05 04_185359294
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

មហាសេដ្ឋីរូបនេះបានសរសេរនៅលើ Twitter កាលពីថ្ងៃទី ២១ ខែមេសា ថា៖ “ប្រសិនបើការដេញថ្លៃ Twitter របស់យើងជោគជ័យ យើងនឹងកម្ចាត់ spam bots”។

Twitter បានប្រកាសកាលពីសប្តាហ៍មុនថា ខ្លួនបានទទួលយកការលក់ក្នុងតម្លៃ $៤៤ ពាន់លានដុល្លារ ដែលនេះការទិញក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំបំផុតមួយក្នុងប្រវត្តិសាស្ត្រ ដោយកិច្ចព្រមព្រៀងនេះត្រូវបានគេរំពឹងថានឹងបញ្ចប់នៅខែតុលា។

ការផ្សាយពាណិជ្ជកម្ម
Image_2022 05 04_185418314
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

Elon Musk មានអ្នក Followers តាម Twitter ជិត ៩០ លាននាក់ ដែលធ្វើឱ្យគណនីរបស់គាត់មានប្រជាប្រិយភាពបំផុតទី៨ នៅក្នុងបណ្តាញសង្គម Twitter។

ក្នុងនាមជាម្ចាស់ថ្មីនៃ Twitter លោក Musk ក៏បាននិយាយផងដែរថា លោកនឹង “ផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃគណនីមនុស្សពិតទាំងអស់” ដែលជាផ្នែកនៃការលុបបំបាត់ លើសកម្មភាពមិនពិតប្រាកដឬគណនីក្មែងក្លាយ នៅក្នុងបណ្តាញសង្គមមួយនេះ។

ការផ្សាយពាណិជ្ជកម្ម

ប្រភព៖ https://www.independent.co.uk/tech/elon-musk-twitter-followers-fake-spambot-b2069527.html

ការផ្សាយពាណិជ្ជកម្ម