ពាក្យស្លោកដ៏មានតម្លៃទាំង ១០ ពីមហាសេដ្ឋីពិភពលោក

New Copy
ការផ្សាយពាណិជ្ជកម្ម

១. “ខណះដែលខ្ញុំកាន់តែចាស់ទៅៗ ខ្ញុំយកចិត្តទុកដាក់តិចលើអ្វីដែលមនុស្សនិយាយ ប៉ុន្តែខ្ញុំផ្តោតសំខាន់ខ្លាំងទៅលើអ្វីដែលគេបានធ្វើ។” – Andrew Carnegie

២. “ការទទួលបាននូវភាពស្មោះត្រង់ មិនមែនបានដោយសារអ្នកមកមុនគេនោះទេ ប៉ុន្តែវាបាននៅពេលដែលយើងធ្វើការងារនោះបានល្អបំផុត។” – Stefan Persson

ការផ្សាយពាណិជ្ជកម្ម

៣. “ខ្ញុំមិនដែរចង់មានឈ្មោះនៅក្នុងបញ្ជីអ្នកមានលុយរាប់រយកោដិនោះទេ ហើយខ្ញុំក៏មិនដែរវាយតម្លៃខ្លួនខ្ញុំដោយទ្រព្យសម្បត្តិដែលខ្ញុំមាននោះដែរ។ ជានិច្ចកាល ខ្ញុំតែងតែវាយតម្លៃខ្លួនខ្ញុំដោយតម្លៃដែលខ្ញុំទទួលបាន។” – Howard Schultz

៤. “អ្នកមិនអាចបង្កើតកេរ្តិ៍ឈ្មោះមួយទៅលើអ្វីដែលអ្នកគ្រាន់តែគិតនឹងធ្វើវានោះទេ។” – Henry Ford

ការផ្សាយពាណិជ្ជកម្ម

៥. “យីហោរបស់អ្នក គឺជាអ្វីដែលមនុស្សនិយាយពីអ្នក នៅពេលអ្នកមិននៅនឹងកន្លែង។” – Jeff Bezos

Image_2022 05 04_200902477
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៦. “ខ្ញុំនឹងមិនបញ្ឈប់ការងារនេះទេ បើទោះបីជាសារពត៌មានបាននិយាយអ្វីមកលើរូបខ្ញុំក៏ដោយ។” – Michael Jordan

ការផ្សាយពាណិជ្ជកម្ម

៧. “សូមបង្កើតភាពជោគជ័យ ពីបរាជ័យរបស់អ្នក។ ការបាក់ទឹកចិត្ដនិងបរាជ័យ គឺជាជំហានសំខាន់ ២ ដ៏រឹងមាំដែលនឹងធ្វើឲ្យអ្នកជោគជ័យ។” – Dale Carnegie

៨. “មនុស្សនៅជុំវិញខ្ញុំបាននិយាយថា ខ្ញុំនឹងមិនអាចធ្វើវាបានឡើយ។ បើមានការនិយាយបែបនេះ អ្នកមិនអាចបោះបង់បានឡើយ។ អ្នកឈ្នះមិនដែលបោះបង់ រីឯអ្នកបោះបង់គឺមិនដែរឈ្នះ ” – Ted Turner

ការផ្សាយពាណិជ្ជកម្ម

៩. “ខ្ញុំគិតថាកេរ្តិ៍ឈ្មោះល្អ គឺជាផ្នែកមួយយ៉ាងសំខាន់នៃសុភមង្គលរបស់បុគ្គលម្នាក់ៗ។ ចំពោះអ្នកខ្លះកាលណាកាន់តែមានទៅៗ ពួកគេអាចនឹងភ្លេចគិតពីរ្តិ៍ឈ្មោះរបស់ពួកគេ។” – Aristotle Onassis

១០. “វាត្រូវការពេល២០ឆ្នាំដើម្បីកសាងកេរ្តិ៍ឈ្មោះដ៏ល្អមួយ ប៉ុន្តែវាក៏អាចបំផ្លាញវិញតែក្នុងរយះពេល៥នាទីប៉ុណ្ណះ។ បើសិនបើអ្នកគិតអំពីកេរ្តិ៍ឈ្មោះខ្លួនឯង អ្នកត្រូវតែប្រុងប្រយ័ត្នមុននឹងធ្វើអ្វីមួយ។” – Warren Buffett

ការផ្សាយពាណិជ្ជកម្ម

ប្រភព៖ inc.com

ការផ្សាយពាណិជ្ជកម្ម