ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Cover 5
តោះញ៉ាំ

«ពោតចំហុយ» ឆ្ងាញ់ណាស់កាលពីក្មេង ​ពេលនេះមិនបាច់ពិបាកដើររកទិញ ​តោះ! រៀនធ្វើខ្លួនឯងដោយវិធីងាយៗ

កាលពីវ័យកុមារ ​ជឿថាអ្នកណាៗក៏ធ្លាប់ញ៉ាំពោតចំហុយ ​ដែលគេដាក់រទេះកង់លក់តាមផ្លូវដែរ ​ព្រោះតែវាមានតម្លៃថោក ​ហើយឆ្ងាញ់ពិសាទៀត។ ​តែពេលវេលាកាន់តែវិវឌ្ឍន៍ ​ការរកទទួលទាននូវបង្អែមមួយមុខនេះរាងពិបាកបន្តិច  ដោយសារតែមិនសូវមានអ្នកដើរលក់ដូចមុន ​ឬទៅរកនៅផ្សារ១០ស្ទើរតែមិនមានផង  តែយ៉ាងណាមានផ្សារធំៗមួយចំនួនលក់ដូចជាផ្សារធំថ្មី និងផ្សារអូប្ញស្សីជាដើម។ ដើម្បីកុំឱ្យពិបាកដើររកទីញ ​ថ្ងៃនេះ « ក្នុងស្រុក» ​សូមណែនាំពីវីធីធ្វើ  ពោតចំហុយ បែបងាយៗ ដែលលោកអ្នកអាចធ្វើនៅផ្ទះដោយខ្លួនឯងបានដូចខាងក្រោមនេះ៖  # វិធីធ្វើបង្អែមពោតចំហុយ ១.គ្រឿងផ្សំ – ពោត ៣ផ្លែ ឈូសស្តើងៗ – ម្សៅឆា ២ស្លាបព្រាបាយ – ក្បាលខ្ទិះ ៥ ស្លាបព្រាបាយ…

Cover 6
សង្គម

អានអត្ថបទនេះហើយ អ្នកនឹងដឹងថា តើអ្វីជាភាពសំខាន់ និងចាំបាច់បំផុតសម្រាប់យើងខ្លួនឯង

#កុំបាក់ទឹកចិត្ត -រៀន ឬប្រលងបាននិទ្ទេសមិនល្អក៏មែនពិត តែអ្នកត្រូវដឹងថា ពេលចូលសាកលវិទ្យាល័យគេលែងគិតអំពីនិទ្ទេសហើយ គេនឹងយកពីគុណភាពនៃការរៀន និងសមត្ថភាពពិត -ពេលធ្វើការគេលែងសួរនិទ្ទេសហើយ គេនឹងសួរថាអ្នករៀនចប់ជំនាញអ្វី បានប្រាក់ខែប៉ុន្មាន -ការងារតិចតួច ឬការងារមិនធំដុំ គេលែងខ្វល់ហើយ ព្រោះសព្វថ្ងៃគេឱ្យតម្លៃ និងកោតសរសើរថាអ្នកណារកលុយបានច្រើនជាងប៉ុណ្ណោះ -មុខមាត់អាក្រក់គេលែងខ្វល់ហើយ សំខាន់តើម្នាក់នោះ ជាមនុស្សឆ្លាត ពូកែ មានសមត្ថភាព មានមុខមាត់ និងមានលុយច្រើនហ៊ីហាប៉ុណ្ណា -ចាស់ ឬក្មេងគេលែងគិតហើយ អ្វីដែលគេខ្វល់តើម្នាក់នោះមានចិត្តគំនិតចាស់ទុំ មានទឹកចិត្តល្អ និងមានទ្រព្យធនប៉ុណ្ណា។ អ្វីដែលសំខាន់អនាគតរបស់អ្នកមិនមែនបច្ចុប្បន្ន ហើយបច្ចុប្បន្នក៏មិនបានឆ្លុះបញ្ចាំងអនាគតរបស់អ្នកទាំងស្រុងដែរ សំខាន់ តើពេលនេះអ្នកកំពុងធ្វើអ្វី? តើអ្នកមានគោលដៅបែបណា?…

Cover 7
សង្គម

នៅចាំបានទេ? រោងកុនចាស់ៗជំនាន់ខ្ទង់ឆ្នាំ ៩០ ទាំងអស់នេះ?

បច្ចុប្បន្ននេះ រោងភាពយន្តទំនើបជាច្រើនបានកកើតបន្តៗជាច្រើនកន្លែង និងសាខាពាសពេញប្រទេសទាំងទីក្រុងភ្នំពេញ និងបណ្តាខេត្តល្បីៗ ដោយរោងភាពយន្តទំនើបដែលចាប់កើតឡើងដំបូងគេនៅប្រទេសកម្ពុជាគឺ រោងភាពយន្ត ​Legend Cinema  ឆ្នាំ ​២០១១ ​បន្ទាប់មក ​Cineplex (សូរិយា តែបានបិទទ្វារ) Major Cineplex  និង ​Prime Cineplex ។ ជាក់ស្តែងប្រសិនជាបកត្រលប់ទៅ ១០ ​២០ឆ្នាំមុន ​ពេលដែលមិនទាន់មានរោងភាពយន្តទំនើបៗ នៅប្រទេសកម្ពុជាក៏មានរោងភាពយន្តជាតិរបស់ខ្លួនឯងដែរ ​ដោយរោងភាពយន្តទាំងនោះ ​រោងភាពយន្តខ្លះមានការសម្តែងល្ខោន ​យីកេ ​និងការចាក់បញ្ចាំងខ្សែភាពយន្តរប់ខ្មែរសុទ្ធតែម្តថ ​ដែលពេលនោះក៏មានការគាំទ្រខ្លាំងដែរពីយុវជនជំនាន់មុន ​ខ្ទង់ឆ្នាំ  ៩០។…

Cover 88
សង្គម

ប្រវត្តិ ​និងអត្ថន័យនៃការបំបួសនាគ ​ដែលកូនខ្មែរមួយចំនួនបានបំភ្លេចចោល លែងអនុវត្តដូចពីជំនាន់មុន!

សង្គមខ្មែរពីសម័យ​បុរាណ នៅមុន​ពេល​កម្លោះចូល​ស្តីដណ្តឹងកូនក្រមុំ រៀបមង្គល​ការ​ជាភរិយា ​គឺ​​ឳពុក​ម្តាយតែងតម្រូវឲ្យ​កូនប្រុស​ចូលទៅ​បួសរៀន យក​ចំណេះចេះដឹង និងដុសខាត់គំនិតមារយាទ នៅវត្តអារាម ព្រោះសម័យនោះ ខ្មែរយើងមិនទាន់មាន សាលារៀន ឬមហាវិទ្យាល័យ​ ដូចឥលូវនេះទេ។​ ក្រោយពី​ចាកសិក្ខាបទ​មកវិញ អ្នក​ស្រុក​ច្រើនហៅ​កូនកម្លោះនោះ ថា អ្នកបណ្ឌិត។ ចំណេរក្រោយ​មក ពាក្យហៅនោះក៏ក្លាយ​ជា“អន្ទិតៗ” គឺសំដៅទៅរកប្រុសកម្លោះ ដែលបានបួសរៀន មាន​ការចេះ​ដឹង​ទាំ​ង​​ផ្លូវ​លោក​​ និង​ផ្លូវធម៌ ។ ការចូលទៅបួស​រៀន​នោះ ត្រូវ​បានគេ​ហៅថា​ “បំបួសនាគ”​។ នៅបច្ចុប្បន្ន​នេះ ពលរដ្ឋយើងមិនសូវដឹងជ្រៅ ជ្រួតជ្រាប អំពីពិធីនេះទេ ។ ចំពោះអត្ថន័យនៃពាក្យថា…

Cover 78
ដើរកម្សាន្ត

មួយជាតិ ​គួរតែទៅដើរលេងស្រុកគេម្តង ​ដើម្បីស្គាល់រសជាតិជីវិតពិត និងអត្ថប្រយោជន៍ដ៏ច្រើនលើសលប់

ការដើរកម្សាន្ត អាចធ្វើឱ្យអ្នកមានភាពរីករាយ បំបាត់ទុក្ខកង្វល់ និងជ្រះថ្លាអស់ភាពហ្មងសៅនៅក្នុងអារម្មណ៍ តែប្រសិនជាអ្នកបានចេញដើរចេញទៅពិភពខាងក្រៅកាន់តែច្រើនរឹតតែផ្តល់អារម្មណ៍ថ្មីៗដល់អ្នកបាន។ ដូច្នេះទាន់ខ្លួននៅក្មេង មានកម្លាំង មានពេលវេលា គួរតែឆ្លៀតចេញទៅដើរលេងក្រៅប្រទេសឱ្យបានច្រើនយ៉ាងហោចណាស់ក៏បានម្តងក្នុងមួយជីវិតដែរ បើមិនចង់ស្តាយក្រោយនៅពេលចាស់ឡើងទេនោះ។ មកតាមដានអត្ថប្រយោជន៍នៃការដើរកម្សាន្តក្រៅប្រទេសទាំងអស់គ្នា៖ ១. ស្គាល់ពិភពខាងក្រៅ ការចេញទៅដើរលេងក្រៅប្រទេសអាចឱ្យអ្នកជួបជាមួយនឹងបរិយាកាសថ្មីៗ កន្លែងដែលអ្នកមិនធ្លាប់បានទៅ វប្បធម៌ដែលអ្នកខុសប្លែកពីគ្នា រួមជាមួយនឹងអាហារដែលអ្នកមិនធ្លាប់បានភ្លក់ និងភាសាដែលអ្នកមិនធ្លាប់និយាយជាដើម។ ជាពិសេសអាចជួយឱ្យអ្នកជួបប្រទះនឹងបទពិសោធន៍ថ្មីៗ និងស្គាល់ខ្លួនឯងកាន់តែច្បាស់ជាងមុនផងដែរ។ ២. រៀនឯករាជ្យ និងមានទំនុកចិត្តលើខ្លួនឯង ការដើរលេងនៅបរទេស បើបានទៅម្នាក់ឯងទៀតគឺរឹតតែល្អ ដោយអាចឱ្យអ្នកចេះពឹងផ្អែកលើខ្លួនឯង ចេះមានទំនាក់ទំនង និងមានសេចក្តីក្លាហានដើរលេងនៅក្នុងប្រទេសថ្មីៗដែលមិនធ្លាប់បានទៅ។  អ្នកអាចរៀនចេះរៀនពីអ្វីៗនៅជុំវិញខ្លួនជាច្រើន ដូចជាសាកសួរផ្លូវ របៀបធ្វើដំណើរ ចេះសួរនាំរកទីតាំងកន្លែងដែលអ្នកចង់ទៅ…

Cover Ombeng
តោះញ៉ាំ

ជាកូនខ្មែរនឹងគេដែរ ​តិចអត់ស្គាល់នំអំបែងចុះ? តោះ! មកតាមដានប្រវត្តិនំអំបែង និងកន្លែងដែលអាចស្វែងរកនំនេះបាន!

១- ហេតុអ្វីបានគេហៅថា នំអំបែង? នៅជំនាន់ដើម អ្នកស្រុកអ្នកភូមិក្រីក្រ ជាទូទៅ ពុំមានអ្វីសម្បត្តិអ្វីច្រើន ក្រៅពីឆ្នាំងដី អង្ករ និង ដំណាំដាំដុះជុំវិញផ្ទះ នោះឡើយ។ នៅពេលគេមាន បាយកកនៅសល់ច្រើន គេរមែងត្រាំអង្ករខ្សាយ ជាមួយនិងទឹកក្តៅ ចំនួនកន្លះម៉ោង រួចក៏យកទៅកិនលាយជាមួយបាយកក ថែមខ្ទឹះដូង រួចដាក់អំបិលបន្តិច ស្ករបន្តិច ស្លឹកខ្ទឹមបន្តិច កូរអោយសព្វ ទើបយកទៅចាក់ចំអិន នៅលើអំបែង។ អំបែងខ្លះ មានរាងក្រឡុកៗ ជារណ្តៅ។ នៅពេលដែលគេយកខ្ទិះដើម ទៅលាបអំបែង ហើយចាក់ម្សៅនំ ចូលទៅក្នុងរន្ធអំបែងក្តៅនោះភ្លាម…

Picsart_22 05 02_11 09 24 446
មិត្តអ្នកអាន

តើមនុស្សដូចអ្នកសមនឹងមិត្ត ១០០ ឆ្នាំចរិតបែបណា? ល្មមៗអាចទប់ទល់អ្នកឈ្នះឬទេ! តោះមករកចម្លើយពិត

សួស្តីប្រិយមិត្តប្រុសស្រីនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងមានហ្គេមទាយគួរឲ្យចាប់អារម្មណ៍មួយទៀតហើយ ដោយយោងតាមគោលការណ៍ចិត្តវិទ្យា ងាយស្រួលតេស្តប៉ុន្តែអាចទស្សន៍ទាយបានត្រឹមត្រូវណាស់ ។ សូមជ្រើសរើសមកុដមួយដែលអ្នកចូលចិត្ត បន្ទាប់មកសូមមើលថាអ្នកជាមនុស្សបែបណា? តើមិត្តប្រុសប្រភេទណាដែលអ្នកស័ក្តិសមនឹងអ្នក? មកុដទី ១៖ អ្នកជាមនុស្សមានមោទនភាពខ្ពស់លើខ្លួនឯង ធ្វើអ្វីមួយតែងតែមានសង្ឃឹមជានិច្ច មិនដែលប្រើពាក្យថាចុះចាញ់ ឬបាក់ទឹកចិត្តឡើយ ។ បើមើលពីសំបកក្រៅអ្នកដូចជាមនុស្សរឹងមាំ មិនងាយចុះចាញ់មែន តែតាមពិតក្នុងជម្រៅចិត្តអ្នកគឺឯកោ ហើយមានអ្នកយល់ចិត្តតិចណាស់ ។ ដៃគូដ៏ស័ក្តិសម៖ ត្រូវតែមានភាពជាអ្នកដឹកនាំ និង​ត្រូវតែមានភាពផ្ដាច់ការបន្តិចដែរ ព្រោះមិនដូច្នោះទេច្បាស់ជាមិនអាចឈ្នះចិត្តអ្នកបានទេ ។ មកុដទី ២៖ អ្នកជាមនុស្សឆ្លាត ធ្វើអ្វីមួយតែងតែមានការតាំងចិត្ត និងមានការទទួលខុសត្រូវខ្ពស់ ថែមមិនចូលចិត្តអួតអាងទៀតផង…

New
គ្រួសារ

អ្វីដែលធ្វើឱ្យស្វាមីឈឺចាប់បំផុតនោះ គឺជាទង្វើរបស់ប្រពន្ធទាំង ៣ ប្រភេទនេះ

១. ចាត់ទុកម្តាយក្មេងជាសត្រូ សង្គមនាពេលបច្ចុប្បន្ននេះ រវាងម្តាយក្មេក និងកូនប្រសារនៅតែជាបញ្ហាធំដដែល។ មានមនសុ្សស្រីមួយចំនួនពេលដែលរៀបការហើយ តែងចង់បង្ហាញពីសិទ្ធអំណាចរបស់ខ្លួននៅក្នុងគ្រួសារខាងប្រុស ឱ្យខ្លួនមានឥទ្ធិពលបន្តិច។ ពួកគេតែងតែមានចេតនាឱ្យសា្វមីរបស់គេធ្វើការ ឬរងភាពអាម៉ាស់នៅចំពោះមុខម្តាយរបស់ស្វាមីខ្លួន តែវិធីបែបនេះពិតជាធ្វើឱ្យម្តាយក្មេកពិបាកទទួលយកណាស់។ បែបនេះ ភាពមិនចុះសម្រុងរវាងម្តាយក្មេក និងកូនប្រសារ កាន់តែខ្លាំងខ្លាជាងមុន ចំពោះស្វាមីវិញកាន់តែពិបាកទ្វេដង។ ២. មិនចេះផ្តល់មុខមាត់ឱ្យសា្វមីនៅក្នុងចំណោមមហាជន មនុស្សគ្រប់គ្នាសុទ្ធតែស្រលាញ់មុខមាត់ ជាពិសេស គឺមនុស្សប្រុស។ ពួកគេនៅខាងក្រៅតែងយកចិត្តទុកដាក់ធ្វើការ បញ្ចេញសមត្ថភាព រកប្រាក់ ដើម្បីទទួលបានការគោរព និងកោតសរសើរពីសំណាក់សាច់ញាត្តិ និងមហាជន ដូច្នេះពួកគេតែងតែយកមុខមាត់នេះចាត់ទុកជាសំខាន់។ សុភាសិតចិនពោលថា ៖ “មនុស្សត្រូវការមុខមាត់ ដើមឈើត្រូវការសម្បក”…

New Copy
ទស្សនៈ

ទោះជាទំនាក់ទំនងល្អយ៉ាងណា ក៏កុំរំខានគេហួសហេតុពេក

នៅក្នុងសង្គមនេះ អ្នកណាក៏រវល់ដែរ អ្នកណាក៏ហត់ដែរ អ្នកណាក៏គ្មានពេលទំនេរច្រើនដែរ មនុស្សរាល់គ្នាសុទ្ធតែមានរឿងត្រូវខ្វល់ខ្វាយរៀងៗខ្លួន គ្រាន់តែខុសគ្នាត្រង់ថាគេនិយាយចេញមក ឬមិននិយាយតែប៉ុណ្ណោះ។ គ្មានអ្នកណាមានពេលទំនេរមកយកចិត្តអ្នក ផ្គាប់ផ្គន់អ្នក ជួយអ្នករហូតនោះឡើយ។ បើម្តង ឬពីរដងមិនជាអ្វីនោះទេ តែបើច្រើនពេកច្បាស់ជាធ្វើឱ្យគេមានអារម្មណ៍មិនល្អចំពោះអ្នកជាមិនខាន។ ព្រោះគ្មានអ្នកណាមានអារម្មណ៍ល្អមកតម្រូវតាមចិត្តអ្នកនោះឡើយ ជួនកាលអ្នកត្រូវដឹងថា គេជួយដល់អ្នក គឺក្នុងនាមគេរាប់អានអ្នកតែប៉ុណ្ណោះ តែបើគេមិនជួយវិញក៏អ្នកមិនដឹងធ្វើអ្វីគេបានដែរ។ ដូច្នេះហើយ កុំចេះតែទៅបង្ខំឱ្យអ្នកដទៃធ្វើអ្វីដើម្បីអ្នកឱ្យសោះ ហើយក៏ទៅបន្ថែមការរំខានដល់គេច្រើនពេក ទោះជាទំនាក់ទំនងជាមួយគ្នាល្អដល់កម្រិតណាក៏ដោយ មិនអាចរំខានគេហួសហេតុពេកនោះទេ ត្រូវផ្តល់ពេលវេលា និងគន្លាតដ៏សមរម្យដល់គ្នាទៅវិញទៅមក ទើបមនោសញ្ចេតនាបានយូរអង្វែរ ហើយទំនាក់ទំនងក៏មានអារម្មណ៍ថាស្រួលចិត្តដែរ។ ពីព្រោះរស់នៅក្នុងសង្គមមួយនេះនរណាក៏មិនស្រួលដែរ ត្រូvចេះឈរលើគោលជំហរគេមកគិត។ និយាយចំពោះខ្ញុំវិញ បើមនុស្សមួយចំនួនចេះតែរកខ្ញុំឱ្យជួយដោះស្រាយ ខ្ញុំមិននិយាយអ្វីទេ…

New Copy
ប្លែកៗ

ទស្សន៍ទាយចិត្តសាស្រ្ត ៖ តើបុគ្គលិកលក្ខណៈលាក់កំបាំងរបស់អ្នកមានអ្វីខ្លះ?

មនុស្សជាប្រភេទថ្នាក់សត្វដែលប្រើប្រាស់អារម្មណ៍ មានសាច់មានឈាម តែមនុស្សក៏មានលក្ខណៈចរិតមិនដូចគ្នាផងដែរ ហើយអ្វីដែលប៉ះពាល់ដល់ចរិតរបស់យើងនោះក៏អាចមកពីកត្តាជាច្រើន មានដូចជា ការរីកលូតលាស់ និងមកពីសង្គមធ្វើឱ្យមានការផ្លាស់ប្តូរផងដែរ។ ជឿជាក់ថា មនុស្សគ្រប់រូបសុទ្ធតែមានគុណសម្បត្តិ និងគុណវិបត្តិរាងខ្លួន។ តើអ្នកចង់ដឹងថាខ្លួនមានចរិកយ៉ាងដូចម្តេច តោះ! ពួកយើងធ្វើតេស្តទាំងអស់គ្នា។ ជ្រើសរើសរូបតំណាងមួយ ក្នុងចំណោមរូបទាំង ៤ តាមចំណាប់អារម្មណ៍របស់អ្នក ដើម្បីធ្វើការទស្សន៍ទាយ តាមបែបចិត្តសាស្ត្រ! A. រូបតំណាង A អ្នកគឺជាមនុស្សដែលសុខចិត្តលះបង់ដើម្បីអ្នកដទៃ សឹងតែដើម្បីគេមកធ្វើឱ្យការកែប្រែខ្លួនឯងទៀតផង ដូច្នេះមើលទៅអ្នកគឺជាមនុស្សដែលគេចូលចិត្តនៅក្បែរ នៅលើមុខរបស់អ្នកតែងមានស្នាមញញឹម។ ប្រាកដណាស់ ទឹកចិត្តទើបជាកន្លែងដែលផ្ទុកនូវស្ថានភាពគ្រប់យ៉ាងបានល្អបំផុត អ្នកតែងតែមានចិត្តស្ងប់ និងស្រុះស្រួលជាមួយគេ។ ទាំងនេះសុទ្ធតែជាចំណុចវិជ្ជមានរបស់អ្នក ហើយនៅក្នុងស្ថានភាពមួយ…

New Copy
ទស្សនៈ

ច្បាប់គ្រួសារទាំង ៩ ប្រការ ដែលលោកអតីតប្រធានធិបតី បារ៉ាក់ អូបាម៉ា តែងអប់រំកូនតាំងពីតូចមក

ការអប់រំនៅក្នុងគ្រួសារ គឺជាគន្លឹះដ៏សំខាន់សម្រាប់ការលូតលាស់របស់កុមារ ហើយម្តាយឪពុក គឺជាគ្រូដ៏ល្អបំផុតសម្រាប់បង្ហាញផ្លូវដល់កូនៗ នៅក្នុងដំណាក់កាលធំធាត់របស់កុមារ មុខងារដែលម្តាយឪពុកមាននោះគឺច្រើនជាងគ្រូនៅក្នុងសាលាទៅទៀត។ រាល់ដងឱ្យតែនិយាយដល់ការអប់រំនៅក្នុងគ្រួសារ ម្តាយឪពុកជាច្រើនសុទ្ធតែយល់ថាជារឿងធម្មតា ប៉ុន្តែបើនៅពេលដែលកូនៗអ្នកនៅតូចមិនបានអប់រំបានល្អទេ នោះកូនៗគ្រាន់តែអាចរស់នៅក្នុងលំដាប់ទាបបំផុតនៃសង្គមប៉ុណ្ណោះ។ យើងរាល់គ្នាសុទ្ធតែដឹងហើយថា លោកអូប៉ាម៉ា គឺជាអតីតប្រធានាធិបតីស្បែកខ្មៅទី១របស់សហរដ្ឋអាមេរិក ហើយរាល់អ្វីដែលគាត់បានជោគជ័យនេះ គឺដោយសារតែគាត់កាលពីតូចត្រូវបានម្តាយគាត់អប់រំយ៉ាងតឹងរឹង។ លោកអូប៉ាម៉ាធ្លាប់បានចែករំលែកអំពីបទពិសោធន៍នៃការអប់រំរបស់ខ្លួន បើចង់ឱ្យកូនៗធំឡើងក្លាយជាធនធានមនុស្ស នោះគឺមានទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយម្តាយឪពុកយ៉ាងខ្លាំង ដូច្នេះហើយ ការអប់រំកូនឱ្យក្លាយទៅជាបុគ្គលម្នាក់ដែលមានជំនឿចិត្ត មានសមត្ថភាព មានទំនួលខុសត្រូវ គឺជាកាតព្វកិច្ចរបស់ម្តាយឪពុក។ កូនៗរបស់លោកអូប៉ាម៉ា គឺជាឧទហរណ៍ដ៏ល្អមួយ ព្រោះកូនស្រីរបស់គាត់សុទ្ធតែពូកែ សុទ្ធតែប្រលងជាប់ចូលរៀននៅក្នុងសាលាល្បី ហើយភាពពូកែរបស់កូនស្រីគាត់ទាំងនេះ គឺកាលកូនស្រីគាត់អាយុ១០ឆ្នាំ និង៧ ឆ្នាំមិនដែលឃ្លាតឆ្ងាយពីលោកស្រី ម៉ីសឆែល…

New Copy
ទស្សនៈ

៤វិធី អាចឱ្យរាងកាយរបស់អ្នកស្រកគីឡូបានត្រឹមត្រូវ

មានពាក្យមួយឃ្លានិយាយថា ៖ “ អ្នកគ្មានជំនាញសម្រកបានតែគីឡូ ឯអ្នកជំនាញវិញគេអាចសម្រកបានទាំងគីឡូបានទាំងខ្លាញ់នៅក្នុងខ្លួន ”។ នេះមានន័យថា ៖ គោលដៅពិតប្រាកដនៃការសម្រកគីឡូ គឺជាការកាត់បន្ថយខ្លាញ់នៅក្នុងខ្លួនរបស់យើង មិនមែនបញ្ចុះត្រឹមតែគីឡូនោះឡើយ។ ប៉ុន្តែ អ្នកទើបចាប់ផ្តើមហាត់ប្រាណថ្មីៗជាច្រើន តែងជ្រើសរើសវិធីខុស ពួកគេអាចជ្រើសរើសថ្នាំសម្រកទម្ងន់ការហូបអាហារបំប៉ន់មកជំនួស ឬក៏ប្រើថ្នាំលាបមករឹតខ្លួនប្រាណឱ្យចេញញើសដើម្បីសម្រកគីឡូនេះ មិនបានខ្វល់ថាអត្រាខ្លាញ់ក្នុងរាងកាយចុះឬក៏អត់ និងមានបង្កផលប៉ះពាល់ដល់សុខភាពអ្វីខ្លះ។ ឱ្យតែសម្រកខ្លាញ់លើសនៅលើរាងកាយបាន អត្រាជាតិខ្លាញ់ក្នុងរាងកាយត្រូវបានគ្រប់គ្រងក្នុងស្តង់ដារមួយច្បាស់លាស់ ទើបអ្នកអាចត្រឡប់មករូបរាងស្លីមវិញបាន។ ដូច្នេះ ការសម្រកគីឡូ និងសម្រកខ្លាញ់គឺជានិយមន័យពីរផ្សេងគ្នា ពួកយើងត្រូវជ្រើសរើសវិធីដែលត្រឹមត្រូវមកបញ្ចុះខ្លាញ់ក្នុងខ្លួន សម្រកសាច់ខ្លាញ់ ជើងធំៗ ក្បាលពោះកំប៉ោង។ ខាងក្រោមនេះ គឺជាការចែករំលែកវិធីកម្ចាត់ខ្លាញ់ប៉ុន្មានចំណុចជូនដល់អ្នកទាំងអស់គ្នា ក្នុងរយៈពេលតែ៩០ថ្ងៃអាចឃើញផលិតជាមិនខាន។ ១.…