
តេស្តចិត្តសាស្រ្ត! តើអ្នកឃើញរូបអ្វីមុនគេ នៅពេលដែលអ្នកសម្លឹងមើលផ្ទាំងរូបភាពនេះភ្លាម?
១. ស្ត្រីនៅលើថ្ម បើអ្នកប្រទះឃើញរូបស្ត្រីនៅលើថ្មមុនគេ នោះបង្ហាញថាអ្នកមានទំនោរចាប់អារម្មណ៍ទៅលើមនុស្សដែលមានភាពអំណួតអួតអាង។ មានចំណុចពិសេសម៉្យាងពីមនុស្សដែលអួតក្អេងក្អាង ដែលអ្នកអាចនឹងចាប់អារម្មណ៍ខ្លាំងដល់ថ្នាក់ងើបមុខមិនរួច។ អ្នកត្រូវចាំចងថា ភាពទុកចិត្តគឺខុសពីអំណួត។ វាជារឿងល្អដែលអ្នកទុកចិត្តលើខ្លួនឯង ក៏ប៉ុន្តែអ្នកក៏គួរតែមើលឃើញអ្នកដទៃនៅក្នុងកែវភ្នែកអ្នកផងដែរ។ ២. ទូកក្តោង បើអ្នកប្រទះឃើញរូបទូកក្តោងមុនគេ នោះវាបង្ហាញថាអ្នកចាប់អារម្មណ៍ទៅលើមនុស្សដែលមានភាពបះបោរ ឬផ្សងព្រេង។ អ្នកច្រណែននឹងមនុស្សទាំងនោះដោយសារតែ ពួកគេធ្វើដំណើរផ្សងព្រេងបាន ដោយមិនគិតពីទំនួលខុសត្រូវរបស់គេនោះទេ។ អ្នកត្រូវចាំថា ភាពក្លាហានរបស់មនុស្សប្រភេទនេះ វាគួរឲ្យទាក់ទាញមែន ក៏ប៉ុន្តែបើគេអាចបោះបង់ចោលទំនួលខុសត្រូវរបស់គេហើយនោះ គេក៏អាចបោះបង់ចោលអ្នកនៅគ្រាលំបាកបានដែរ។ ៣. មុខមនុស្សប្រុសចំណាស់ បើអ្នកប្រទះឃើញមុខមនុស្សប្រុសចំណាស់មុនគេ នោះបង្ហាញថាអ្នកមានទំនោរចាប់អារម្មណ៍ទៅលើមនុស្សដែលចេះគ្រប់គ្រងអារម្មណ៍របស់គេបាន។ អ្នកជាមនុស្សដែលចូលចិត្តប្រើប្រាស់ និងបង្ហាញអារម្មណ៍ជ្រៅរបស់អ្នក ដូចនេះអ្នកចង់បានដៃគូរដែលមានបេះដូងថ្ម ពោលគឺគេចេះគ្រប់គ្រងទាំងអារម្មណ៍របស់ខ្លួន ស្របពេលដែលគេកំពុងគ្រប់គ្រងអារម្មណ៍របស់អ្នកដែរ។…











