
ចាំងឈាន វីរបុរសជាតិរបស់ចិន «វិថីសូត្រ» ដែលបានបើកផ្លូវឱ្យប្រទេសចិនមានទំនាក់ទំនងទៅទិសខាងលិច
មនុស្សតិចណាស់ស្គាល់លោក ចាំងឈាន (Zhang Qian) ប៉ុន្តែចិនបានចាត់លោកជាវីរបុរសជាតិ ព្រោះលោកគឺជាអ្នកបើកផ្លូវអោយប្រទេសចិនមានទំនាក់ទំនងទៅទិសខាងលិច ពោលគឺលោកជាអ្នកបើក « វិថីសូត្រ » ដំបូងបង្អស់របស់ចិន ។ ដើម្បីតទល់នឹងការគំរាមកំហែងរបស់សាសន៍ Xiongnu ដែលជាកុលសម្ព័ន្ធដ៏ខ្លាំងក្លានៅទីវាលម៉ុងហ្គោលីសម័យនោះ ព្រះអធិរាជចិនបានចាត់អោយលោក ចាំងឈាន ទៅទិសខាងលិចដើម្បីទាក់ទងជាមួយកុលសម្ព័ន្ធ Yuezhi ដែលត្រូវពួក Xiongnu សំលាប់ស្តេច (ពួក Xiongnu បានយកលលាដ៍ព្រះកេសស្តេចនេះ ធ្វើជាក្លាំផឹកស្រា) ហើយបំបែកខ្ចាត់ខ្ចាយរត់ទៅរស់នៅក្នុងតំបន់ តាស៊ា (ចន្លោះប្រទេស Afghanistan, Tadjikistan និង…











