ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

New Copy
ប្លែកៗ

ជ្រើសរើសសន្លឹកកាត ដើម្បីទស្សន៍ទាយស្ថានភាពជី​វិតអ្នកបន្ទាប់ពីរៀបការរួច

ជ្រើសរើសសន្លឹកកាតមួយសន្លឹក ដើម្បីទស្សន៍ទាយពីស្ថានភាពជី​វិតអ្នកបន្ទាប់ពីរៀបការរួច តើអ្នកអាចកា្លយជាអ្នកមានស្ដុកស្ដម្ភ និងមានជីវិតរីករាយសប្បាយចិត្តដែរឬទេ? 1. សន្លឹកកាតទី 1 មុនពេលរៀបការរួច អ្នករស់នៅដោយឯករាជ្យ។ អ្នកធ្វើអ្វីគ្រប់យ៉ាងដោយខ្លួនឯង ហើយមិនចង់ពឹងផ្អែកលើអ្នកដទៃឡើយ។ ក្រោយពេលរៀបការ អ្នកតែងតែមានដៃគូ ផ្តល់អារម្មណ៍រីករាយ និងសុវត្ថិភាព។ ដូច្នេះហើយ អ្នក​នឹង​មាន​ជីវិត​ដ៏​រីករាយ និង​មាន​សុភមង្គល​ក្រោយ​រៀបការ​។ 2. សន្លឹកកាតទី 2 ជាទូទៅ អ្នក​មិន​សូវ​មាន​សំណាង​ទេ។ បន្ទាប់ពីរៀបការហើយ អ្នកមិនបានរស់នៅដោយសុភមង្គលទេ ផ្ទុយទៅវិញអ្នករងទុក្ខច្រើន អ្នកត្រូវតែទ្រាំគ្រប់យ៉ាងដោយខ្លួនឯង។ អ្នក​ជា​មនុស្ស​រឹង​មាំ​ និង​ក្លាហាន​ចំពោះ​មុខ​គ្រប់​យ៉ាង។ អ្នក​ព្យាយាម​ក្រោក​ឡើង​ដោយ​ខ្លួន​ឯង មើល​ថែ​ប្តី​និង​កូន ហើយ​ពិបាក​ទទួល​ជំនួយ​ពី​នរណា​ម្នាក់។…

New Copy
ប្លែកៗ

ឆ្នាំទាំង ៤ ត្រៀមខ្លួនកើបលាភសំណាង លុយធំក្នុងឆ្នាំថ្មី ២០២៣

សម្រាប់អ្នកឆ្នាំទាំង ៣ ខាងក្រោមនេះ​ នឹង​ទទួលបាន​លាភ​សំណាង​ច្រើន​ចុង​ឆ្នាំ​២០២២ និងត្រៀមខ្លួនស្វាគមន៍​ឆ្នាំ​ថ្មី ឆ្នាំ​២០២៣ ជីវិតរឹតតែសម្បូរ​សប្បាយ​។ ១. ឆ្នាំរកា ហោរាសាស្ត្រ​និយាយ​ថា អ្នក​កើត​ឆ្នាំ​រកា មាន​ចរិត​រឹងមាំ ក្លាហាន ស្វាហាប់។ រាសីចក្រ​នេះ​នឹង​មាន​ឆន្ទៈ​ជួយ​អ្នក​ដទៃ​ពេល​ឃើញ​ពួកគេ​មាន​បញ្ហា។ អ្នក​កើត​ឆ្នាំ​រកា ភាគច្រើន​មាន​មិត្ត​ភ័ក្តិ​ច្រើន និង​មាន​ទំនាក់ទំនង​សង្គម​ច្រើន​។ ពេល​ជួប​ការ​លំបាក មាន់​នឹង​មាន​មនុស្ស​ថ្លៃថ្នូរ​មក​ជួយជ្រោមជ្រែង។ ក្នុងវ័យកុមារ អ្នកឆ្នាំនេះក៏បានឆ្លងកាត់ការលំបាកជាច្រើន បែកបាក់អាជីវកម្ម ត្រូវផ្លាស់ប្តូរការងារជាច្រើនដង។ ហោរាសាស្ត្រ​ទស្សន៍ទាយ​ថា ក្នុង​ឱកាស​ឆ្នាំ​ ​២០២៣ រាសី​ឡើង​ខ្ពស់ត្រដែត ។ អ្នកត្រូវបានគាំទ្រដោយមនុស្សថ្លៃថ្នូរ ដូច្នេះជីវិតមានសំណាងច្រើន។ រាសី​មានឱកាស​ឡើង​អ្នកមាន…

Sdsa
សង្គម

មើល​តែ​ទម្រង់​ត្រចៀក ក៏​អាច​ដឹង​ជោគវាសនា​ទៅ​ថ្ងៃ​មុខ? អ្នក​ស្ថិត​នៅ​ចំណុច​ទី ៣ ចាស់​ទៅ​រស់​ស្រួល

ជា​ក្បូន​តាំង​ពី​បុរាណ ដែល​ចាស់ៗ​ត្រឹម​សង្កេត​មើល​ទម្រង់​ត្រចៀក​របស់​អ្នក ក៏​អាច​ទស្សន៍ទាយ​ដឹង​ពី​ជោគវាសនា​របស់​អ្នក​ទៅ​ថ្ងៃ​ខាង​មុខ​បាន​ដែរ។ ចូរ​ផ្ទៀងផ្ទាត់​មើល តើ​អ្នក​ស្ថិត​នៅ​លេខ​ប៉ុន្មាន​ដែរ? ១) អ្នក​មាន​ត្រចៀក​ធំ និង​ខ្សែ​បន្ទាត់​ហូរ​ចុះ​មក​ក្រោម អ្នក​ដែល​មាន​ត្រចៀក​ធំ ច្រើន​តែ​គេ​វាយ​តម្លៃ​ថា​ ជា​មនុស្ស​ឆ្លាត និង​មាន​មុខ​តំណែង​ធំ។ យ៉ាង​ណា​យើង​មើល​ទៅ​ខ្សែ​ចង្អូរ​ដែល​ហូរ​ចុះ​មក​នោះ បើ​វា​ជា​បន្ទាត់​ដែល​ធ្លាក់​មក​តាម​ទម្រង់​មុខ គេ​ហៅ​បន្ទាត់​ជាប់ នោះ​អ្នក​កាន់​តែ​មាន​បាន​ខ្លាំង​ទៅ​ថ្ងៃ​អនាគត។ មនុស្ស​នេះ​រហ័សរហួន ស្វាហាប់ ហើយ​ហ៊ាន​ប្រថុយ ដើម្បី​សម្រេច​គោលដៅ​ជីវិត​របស់​ពួក​គេ។ ដោយសារ​តែ​ឆន្ទៈ និង​ការ​ប្តេជ្ញាចិត្ត​ខ្ពស់​នេះ​ហើយ ទើប​នាំ​ឲ្យ​មនុស្ស​មាន​ទម្រង់​ត្រចៀក​ចំណុច​ទី ១ រមែង​មាន​ជីវិត​រុងរឿង និង​មាន​ផ្លូវ​លុយ​បើក​ធំ​ទូលាយ ពោល​មិន​សូវ​ជា​ជួប​បញ្ហា​អ្វី​ឡើយ។ ២) អ្នក​មាន​ត្រចៀក​តូច តាម​នរវិទ្យា អ្នក​ដែល​មាន​ត្រចៀក​តូច តែងតែ​មាន​ការ​គិត​ល្អិតល្អន់​ខ្លាំង​ពេក…

Gftrtr
ប្លែកៗ

​សប្តាហ៍​ថ្មី ១២-១៨ កញ្ញា ទេវតាទ្រព្យ​បើក​ផ្លូវ​សម្រាប់​អ្នក​កើត​ឆ្នាំ ៤ ដល់​ពេល​លុយ​ធ្លាក់​ចូល​ហោប៉ៅ

ក្បួន​ហោរាសាស្រ្ត​សម្រាប់​រយៈ​ពេល ៧ ​ថ្ងៃ​ពេញ នៃ​សប្ដាហ៍​ថ្មី ១២ ដល់ ១៨ ​កញ្ញា មាន​អ្នក​កើត​ឆ្នាំ​ទាំង ៤ ដែល​អាច​មាន​រាសី​ខ្ពស់​ត្រដែត ហើយ​ត្រៀម​ហោប៉ៅ​ដាក់​លុយ ព្រោះ​ចំណូល​ជា​ច្រើន​ប្រៀប​ដូច​រង្វាន់​ធ្លាក់​ចូល​មក៖ អ្នកកើតឆ្នាំជូត – កណ្តុរ អបអរ​សាទរ​សម្រាប់​អ្នក​កើត​ឆ្នាំ​ជូត ពី​ថ្ងៃ​ទី ១២ ដល់ ១៨ កញ្ញាសប្តាហ៍ថ្មីនេះ នឹង​ទទួល​បាន​សំណាង​មិន​ឲ្យ​ខក​ចិត្ត​នោះ​ទេ តែ​ក៏​ត្រូវ​ចេះ​ក្តោបក្តាប់​ឱកាស​ពេល​ខាង​មុខ​ឲ្យ​បាន​ល្អ​ផង ជា​រួម​ឱកាស​មាន​ច្រើន​ តែ​បើ​អ្នក​មិន​ចេះ​ចាប់​ក៏​នៅ​តែ​អត់​ដូច​គ្នា។ យ៉ាង​ណា​ក៏​ការ​ខិតខំ​គួរ​មាន​ដែនកំណត់ ហើយ​ត្រូវ​ឆ្លៀត​មើល​ថែ​សុខភាព​ផង។ ផ្លូវ​ទ្រព្យ​បើក​សម្រាប់​អ្នក​ហើយ តែ​ស្រវា​ចាប់​មើល​តាម​លទ្ធភាព​របស់​យើង កុំ​ស្រវា​ដល់​ខ្ពស់​ពេក។ អ្នកកើតឆ្នាំខាល…

Fgfgrt
ប្លែកៗ

រើសសន្លឹកបៀរ មើលធ្លុះអនាគត ថាអ្នកនឹងជួបរឿងអ្វីនៅពេលខាងមុខ?

សន្លឹកបៀរក៏អាចទស្សន៍ទាយមើលឃើញអនាគតរបស់អ្នកបានមួយផ្នែកផងដែរ ហើយក្នុង​អត្ថបទ​នេះ យើង​សូម​ឲ្យ​អ្នក​ជ្រើសរើស​រវាងសន្លឹកបៀរ ​ទាំង ៤ ហើយ​ទៅ​មើល​នូវ​ចម្លើយ​ដែល​អ្នក​គួរ​តែ​ទទួល​បាន​ដូច​ខាង​ក្រោម៖ ១) សន្លឹកជួង អ្វី​គ្រប់​យ៉ាង​ដែល​អ្នក​សម​នឹង​ទទួល​បាន​ក្នុង​ជីវិត និង​ទំនាក់ទំនង​ស្នេហា នឹង​ចូល​មក​ដល់​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ។ បញ្ហា​និង​ភាព​មិន​ប្រាកដប្រជា​ក្នុង​ជីវិត នឹង​រលាយ​បាត់​ដូច​ជា​ទឹក​សន្សើម​ដែល​ត្រូវ​ថ្ងៃ ហើយ​ចុង​ក្រោយ​អ្នក​នឹង​រក​ឃើញ​នូវ​សន្តិភាព​ផ្លូវ​ចិត្ត​យ៉ាង​ពិត​ប្រាកដ។ ២) សន្លឹកការ៉ូ កុំ​ឈប់​ត្រឹម​នេះ លទ្ធផល​ដែល​ចេញ​ផ្លែផ្កា​កៀក​នឹង​ចូល​មក​ដល់​ហើយ​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ។ តែ​កុំ​ភ្លេច​សម្រាក​បន្តិច​ផង ហើយ​ត្រូវ​ដឹង​ឲ្យ​ច្បាស់​ពី​ទេពកោសល្យ​ពិតប្រាកដ​របស់​ខ្លួន​ឯង ថា​ជា​អ្វី? ៣) សន្លឹកប៊ិច ឆាប់ៗ​នេះ​ជីវិត​អ្នក​នឹង​ទទួល​បាន​អំណោយ​ដ៏​ភ្ញាក់ផ្អើល​មួយ តែ​យ៉ាង​ណា​ក៏​កុំ​ភ្លេច​ដឹង​គុណ​នូវ​មនុស្ស​ដែល​បាន​ជួយ​ជ្រោមជ្រែង​អ្នក​កន្លង​មក។ ប្រសិន​បើ​អ្នក​មាន​គម្រោង​ចង់​ចាប់ផ្តើម​អ្វី​ថ្មី​មួយ អ្នក​អាច​ធ្វើ​បាន​នៅ​ពេល​នេះ ដោយ​មិន​ចាំ​បាច់​បង្អង់​យូរ​ទៀត​ឡើយ។ ៤) សន្លឹកកឺ ប្រសិន​អ្នក​ជា​មនុស្ស​ដែល​មិន​ទាន់​មាន​គូ តាម​រយៈ​បាល់​គ្រីស្ទាល់​នេះ​គឺ​ទស្សន៍ទាយ​មក​ថា…

Tr
ប្លែកៗ

ស្គាល់ច្បាស់ពីខ្លួនឯងកម្រិតណា? ជ្រើសរើសថ្ងៃលិចមួយដែលពេញចិត្ត ដើម្បីបង្ហាញចម្លើយ

ស្រមៃទៅមើលថាបើអ្នកមានពេលវេលាដើរកម្សាន្តមួយ ហើយអ្នកមានជម្រើសក្នុងការជ្រើសរើសទិដ្ឋភាពថ្ងៃលិចសម្រាប់ពេលដ៏ពិសេសនោះ តើចំណោមថ្ងៃលិចទាំង ៦ អ្នកនឹងជ្រើសយកមួយណា? តាមរយៈចម្លើយរបស់អ្នក យើងអាចបង្ហាញច្បាស់ថាអ្នកជាមនុស្សបែបណា៖ ថ្ងៃលិចទី ១ អារម្មណ៍ខាងក្នុងរបស់អ្នកពោរពេញទៅដោយការគិតវិជ្ជមាន ហើយអ្នកមានបេះដូងទូលាយណាស់ តែអ្វីដែលជាបញ្ហាគឺអ្នកមិនក្លាហាន ក្នុងការធ្វើអ្វីមួយនោះទេ ពីព្រោះអ្នករមែងមានភាពខ្មាសអៀន។ ថ្ងៃលិចទី ២ រូបភាពថ្ងៃលិចនេះតំណាងឲ្យអមតភាព ដ្បិតអ្នកជាមនុស្សរឹងមាំប៉ុណ្ណា ក៏នៅតែមានពេលខ្លះ អ្នកខ្វះទំនុកចិត្តលើខ្លួនឯង ដែលវាជាចំណុចខ្សោយម្តងម្កាលរបស់អ្នក។ ថ្ងៃលិចទី ៣ តំណាងឲ្យភាពឈ្លាសវៃ និងពោរពេញដោយប្រាជ្ញា។ អ្នកជាមនុស្សដែលមានចំណេះដឹងធំទូលាយ ចូលចិត្តការរៀន ការដឹងលឺនៅអ្វីដែលថ្មី ហើយយកចំណេះដឹងទាំងនោះទៅបង្កើតជាប្រយោជន៍នៅពេលក្រោយ។ ថ្ងៃលិចទី ៤ តំណាងឲ្យភាពសម្បូរបែបនៃសេចក្តីស្រលាញ់…

Cover Korea
សង្គម

អាថ៌កំបាំងងាយៗទាំងនេះសោះ បានជាស្រីៗ និងតារាកូរ៉េសុទ្ធតែមានផ្ទៃមុខស្អាត ស រលោងម៉ដ្ឋខៃ

មិនថាតែតារាកូរ៉េទេ បុរស និងនារីកូរ៉េភាគច្រើនសុទ្ធតែមានស្បែកមុខ ស ស្អាត រលោង ម៉ដ្ឋគួរឱ្យច្រណែនតែម្តង។ អ្នកខ្លះយល់ថា ជនជាតិកូរ៉េស្អាត មកពីកត្តាតំណពូជ និងអ្នកខ្លះក៏យល់ថាមកពីឥទ្ធិពលនៃគ្រឿងសម្អាងល្អ និងគុណភាពជាដើម។ ជនជាតិកូរ៉េក៏មិនខុសពីជនជាតិផ្សេងៗប៉ុន្មានដែរ ក្រៅពីគ្រឿងតុបតែងសម្រាប់រូបសម្រស់ខាងក្រៅបានមួយឆាវៗ ការពិតទៅជនជាតិកូរ៉េ មានអាថ៌កំបាំងមួយចំនួនក្នុងការថែទាំងសម្រស់ដែលអ្នកមិនធ្លាប់ដឹង។ ដូច្នេះថ្ងៃនេះយើងខ្ញុំនឹងលើកឡើងពីអាថ៌កំបាំងថែរក្សាសម្រស់របស់ជនជាតិកូរ៉េដែលមានដូចជា៖ ១. ១០វិនាទី ដើម្បីភាពស្រស់ស្អាត ដើម្បីសម្អាតស្បែកមុខឱ្យស្រស់ស្អាត មានសុខភាពល្អ និងស្រស់ថ្លាបន្ថែម ក្រោយពីងូតទឹក ជនជាតិកូរ៉េទាំងប្រុសទាំងស្រី ចំណាយពេល ១០វិនាទី ដើម្បីធ្វើការលាបក្រែម និងម៉ាស្សាផ្តល់សំណើមលើផ្ទៃមុខបន្ថែម។ លទ្ធផល៖ ក្រោយពេលងូតទឹករួច រន្ធញើសនឹងបើក ដូច្នេះការលាបផលិតផលនឹងចូលទៅបញ្ជ្រាបក្នុងស្បែកមុខបានល្អ…

Cover Cafe
តោះញ៉ាំ

ចុមឡូយអីឡូយយ៉ាងនេះ! ទាល់តែចឹងបានហៅកាហ្វេស្រុកស្រែពិតៗ ហើយទីតាំងនៅជិតៗនេះសោះ !

ថៃ៖ ការទទួលទានកាហ្វេ ​បានក្លាយទៅជាការពេញនិយមរបស់មនុស្សទូទៅនៅក្នុងពេលបច្ចុប្បន្នមិនថាមនុស្សចាស់​ ឬយុវវ័យនោះទេ ​ព្រោះមិនត្រឹមតែអាចបំបាត់ក្តីនឿយហត់តាមរយៈការផឹកកាហ្វេ ​ហាងកាហ្វេក៏បានក្លាយទៅជាទីកន្លែងជួបជុំក៏ពិសេសផងដែរ។ ជាទូទៅលោកអ្នកប្រហែលជាដឹងហើយថា ​សព្វថ្ងៃហាងកាហ្វេបានប្រជែងគ្នា ​រចនាហាងរបសស់ខ្លួនឱ្យទំនើប  និងទាក់ទាញដើម្បីប្រមូលអតិថិជនមកកាន់ខ្លួនឱ្យបានច្រើន។  ដោយឡែកហាងកាហ្វេមួយកន្លែងនៅក្នុងប្រទេសថៃ មានឈ្មោះថា Ma Na Dé  (มา นา เด้อ ) បែរជាមានទីតាំងស្ថិតនៅកណ្តាលវាលស្រែជនបទទៅវិញ ​តែបាននឹងកំពុងតែស្រូបទាញអ្នកមកទទួលទានកាហ្វេ Check-in  និងថតរូបកម្សាន្តអារម្មណ៍ជាច្រើនព្រោះតែភាពប្លែកថ្មី ​និងទិដ្ឋភាពដ៏ពិសេសជុំវិញ។ ហាងកាហ្វេ Ma Na Dé បានសាងសង់ នៅកណ្តាលវាលស្រែប្រមាណជា ​៣០ហិចតា ​ដែលរចនាជាផ្ទះកញ្ចក់  អាចទស្សនាទេសភាពជុំវិញបានយ៉ាងត្រជាក់ភ្នែក។ ​ដោយអតិថិជនអាចជ្រើសរើសអង្គុយនៅក្នុងហាង…

Cover
ដើរកម្សាន្ត

ប្តូរបរិយាកាស រស់នៅជីវភាពស្រុកស្រែចម្ការ ក្បែរមាត់ទឹកពិតៗ ដឹងតែស្រស់ថ្លាជាមួយនឹង ភូមិ ​Eco មួយនេះ!

កំពត៖  ស្ថិតនៅចំកណ្តាលនៃបេះដូងទីក្រុងកំពតមិនឆ្ងាយពីទីក្រុងភ្នំពេញប៉ុន្មាន តែសម្បូរទៅដោយកន្លែងកម្សាន្ត ​និងទីកន្លែងល្បីៗជាច្រើន ជាហេតុធ្វើឱ្យកំពតគឺជាទិសដៅចម្បងបំផុតសម្រាប់អ្នកដែលចង់រកពេលវេលាសម្រាកលំហែកាយចុងសប្តាហ៍មកកម្សាន្ត ដើម្បីបំបាត់ក្តីនឿយហត់។ នៅក្នុងនោះ Eden Eco Village ​គឺជាជម្រើសថ្មីមួយសម្រាប់អ្នកដែលចង់ប្រើជីវិតសាមញ្ញាដូចប្រជាជនធម្មតា  ដោយការស្នាក់នៅខ្ទមប្របមាត់ទឹក ស្រូបខ្យល់អាកាសធម្មជាតិពិតៗ ដែលអាចធ្វើឱ្យអារម្មណ៍ស្រស់ថ្លាជាមួយនឹងការរស់នៅបែបស្ងប់ស្ងាត់មួយនេះ។ Eden Eco Village មិនត្រឹមតែជាបឹងហ្គាឡូបែបបរិស្ថានជាមួយនឹងការរៀបចំការរស់បែបធម្មជាតិប៉ុណ្ណោះទេ តែសូម្បីតែការទទួលទានគឺសុទ្ធតែអាហារបែបខ្មែរ និងអឺរ៉ុបបែបសុខភាពទាំងអស់ ជាពិសេសរាល់ព្រឹកម៉ោង ​៨ ថែមទាំងមានថ្នាក់ហាត់យូហ្គាបង្រៀនដោយឥតគិតថ្លៃផងដែរសម្រាប់អ្នកដែលមកសម្រាកនៅទីនេះ ​(លើកលែងតែថ្ងៃព្រហស្បតិ៍)។ លើសពីនេះ ​ថែមទាំងមានកង់ឱ្យជិះមិនគិតថ្លៃ ​និងមានការជួលទូកកៃយ៉ាក់ចែវកម្សាន្តលេងដោយតម្លៃសមរម្យផងដែរ។ សម្រាប់អ្នកដែលចង់សាកល្បងប្រើប្រាស់ជីវិតសាមញ្ញាបែបស្រុកស្រែចម្ការ ​តែពោរពេញដោយផាសុកភាព និងសុខភាពល្អបែបនេះ  លោកអ្នកអាចសាកល្បងមកគេងសម្រាកលំហែកាយនៅ ​…

Cover Srok
ដើរកម្សាន្ត

ជិតបង្កើយ! មិនឆ្ងាយពីក្រុងភ្នំពេញ បានស្នាក់នៅរីហ្សតប្រណីតបែបបុរាណ ហើយមានកន្លែងលេងកម្សាន្តឡើងម៉ាអស់ចិត្តទៀតរកណាបាន!

គៀនស្វាយ-កណ្តាល៖ ការដើរកម្សាន្តរាល់ពេលសម្រាក និងថ្ងៃចុងសប្តាហ៍ គឺជាចំណង់ចំណូលចិត្តរបស់មនុស្សស្ទើរគ្រប់រូប ដើម្បីលំហែខួរក្បាល និងបំបាត់ទុក្ខកង្វល់ពីការងារផ្សេងៗ។ ពេលនេះលោកអ្នកពិតជាមិនបាច់ពិបាកទៅកម្សាន្តទៅដល់ខេត្តឆ្ងាយៗនោះទេ ​ត្រឹមតែខេត្តកណ្តាលជិតក្រុងភ្នំពេញនេះ ​ក៏មានកន្លែងសម្រាកដ៏ពិសេសលើសកន្លែងនានាផងដែរ ​នោះគឺ «ព្រីនស៍ ម៉ាណ័រ (Prince Manor) » ។ ព្រីនស៍ ម៉ាណ័រ គឺជា សួនកម្សាន្តដ៏ធំមួយ ដែលគ្របដណ្តប់លើផ្ទៃដីទំហំ 136000 ម៉ែត្រការ៉េ ជាមួយនឹងដើមរុក្ខជាតិតូចធំជុំវិញផ្តល់នួវបរិយកាសស្រស់ស្រាយបែបធម្មជាតិ ។ រមណីយដ្ឋានដ៏ពិសេសនេះថែមទាំងមានកន្លែងស្នាក់នៅបែបរីហ្សតបុរាណផ្ទះឈើ ជិតមាត់ទឹកសម្រាប់ភ្ញៀវមកកម្សាន្តសម្រាកលម្ហែកាយផងដែរ ជាលក្ខណៈផ្ទាល់ខ្លួនក៏បាន លក្ខណៈគ្រួសារក៏បាន ឬជាមួយមិត្តភក្តិក៏រឹតតែពិសេស។ រមណីយដ្ឋាននេះក៏ថែមទាំងមានសួនផ្កាចម្រុះពណ៌ស្រស់ស្អាត អាងហែលទឹក…

Cover Cafe
ដើរកម្សាន្ត

ចុម! នៅខ្មែរយើងក៏មានហាងកាហ្វេតាមជើងភ្នំដែរ ទេសភាពមិនធម្មតាទេ ស្អាតកប់តែម្ដង

កែប៖ ធ្លាប់តែទទួលទានហាងកាហ្វេប្រេនៗ ​នៅក្នុងហាងទំនើបនៅទីក្រុងទាន់សម័យ ​ចុះបើទៅទទួលទានកាហ្វេតាមព្រៃ  តាមភ្នំតើមានអារម្មណ៍យ៉ាងណាដែរ? មនុស្សជាច្រើនប្រហែលជាមានការភ្ញាក់ផ្អើល ​តែបើស្រមៃមើលថា  ផឹកកាហ្វេលើភ្នំមើលទេសភាព ​មើលថ្ងៃរៀបលិច  អារម្មណ៍ប្រាកដជាស្រស់ស្រាយប្រសើរជាងមិនខាន  ពោលគឺដើម្បីប្តូរបរិយាកាសថ្មីផង។ ពេលនេះមិនចាំបាច់ស្រមើស្រមៃទៀតនោះទេ ​កាហ្វេលើភ្នំការពិតក៏មាននៅស្រុកខ្មែរយើងដែរ ឯបរិយកាសគឺម៉ាអេមម៉ាឡូយកបតែម្តង ​មើលទេសភាពពេលថ្ងៃក៏បាន ​មើលទេសភាពពេលថ្ងៃរៀបលិចគគឺរឹតតែកប់ ​នោះគឺហាងកាហ្វេ Led Zep Cafe។ Led  Zep  Cafe  គឺជាហាងតែមួយគត់ ដែលមាននៅលើឧទ្យានជាតិកែប ​មានបម្រើកាហ្វេត្រជាក់ និងក្តៅ ​សាំងវ៉ិច ​និងអាហារសម្រន់ឆ្ងាញ់ៗជាច្រើនមុខផ្សេងទៀត ​ដោយមានតុ និងកៅអីអង្គុយប្របនឹងជើងភ្នំអាចមើលទេសភាពជុំវិញបណ្តើរ ​ទទួលទានកាហ្វេបណ្តើរប្រកបដោយអារម្មណ៍ត្រជាក់ចិត្ត។…

Cover Thom
ដើរកម្សាន្ត

កំពង់ធំជំរុំចិត្ត! កុំគិតថាអត់អីលេង កន្លែងកម្សាន្តច្រើនមិនខ្វះទេ!

កំពង់ធំ គឺជាខេត្តមួយដែលមានព្រំប្រទល់ជាប់នឹងខេត្តសៀមរាប ព្រះវិហារ ស្ទឹងត្រែងក្រចេះ កំពង់ចាម កំពង់ឆ្នាំង  និង បឹងទន្លេសាបដែលសម្បូរទៅដោយភោគទ្រពធម្មជាតិច្រើនរាប់មិនអស់។ កំពង់ធំ គឺជាខេត្ត មួយដែលស្ថិតនៅចំកណ្តាលផ្ទៃប្រទេសកម្ពុជា និងមានផ្ទៃដីសរុប ១៣ ៨១៤ សហាតិមាត្រការ៉េ  បើនិយាយពិតំបន់ទេសចរណ៍សម្រាប់មកកម្សាន្តគឺមានទាំងផ្នែកប្រាសាទបុរាណ ​តំបន់ធម្មជាតិ និងតំបន់ភ្នំ ​បើគិតថាគ្មានអ្វីលេងលោកអ្នកកំពុងតែយល់ច្រលំធំហើយ។ ដូច្នេះថ្ងៃនេះ ​«ក្នុងស្រុក ​» ​សូមណែនាំតំបន់កម្សាន្តធំៗប្រចាំខេត្តកំពង់ធំដែលមានដូចជា៖ ១. ភ្នំសន្ទុក ភ្នំសន្ទុកស្ថិតនៅក្នុង ភូមិកកោះ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ និងមានចម្ងាយ ១៧…