ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Cover Bamboo
ដើរកម្សាន្ត

លែងភ័យរឿងមេឃក្តៅ ​គេងតែមួយយប់ក្បែរមាត់ទឹក​ ជាមួយរីហ្សតដ៏ស្រស់ស្អាតមួយនេះដឹងតែត្រជាក់ចិត្តហ្មង!

កំពត៖ អាកាសធាតុតែងតែមានការប្រែប្រួលមិនទៀងជារឿងធម្មតា ​សម្រាប់ខែនេះទោះបីជារដូវវស្សាក៏ពិតមែន តែអាកាសធាតុនៅក្តៅស្អុះស្អាប់នៅឡើយ ​ដែលធ្វើឱ្យអារម្មណ៍គ្រប់គ្នាហាក់មិនស្រណុកចិត្តទាល់តែសោះ។ ពេលនេះមិនបាច់បារម្ភរឿងអាកាសធាតុក្តៅនោះទេ ​«ក្នុងស្រុក  » សូមណែនាំរីហ្សតមួយកន្លែងដ៏សែនត្រជាក់ចិត្ត ​នៅជិតៗខេត្តកំពតយើងនេះទេ ​នោះគឺ Bamboo Bungalow ។ Bamboo Bungalow ​គឺជារីហ្សតបែបបឹងហ្គាឡូមួយ ​ដែលកំពុងតែពេញនិយមមានអ្នកមកស្នាក់កម្សាន្តមិនចេះដាច់ឡើយ ​ជាពិសេសគឺថ្ងៃសៅរិ៍ អាទិត្យ និងថ្ងៃបុណ្យទានឈប់សម្រាក។ នោះក៏ដោយសារតែទីនោះ ​មានការសង់ផ្ទះស្នាក់នៅប្របនឹងមាត់ទឹកតែម្តងអាចធ្វើឱ្យអារម្មណ៍ត្រជាក់ស្រស់ថ្លា។ ​ ហើយកាន់តែពិសេស  នៅទីនោះថែមទាំងអាចជិះទូកមើលថ្ងៃលិច និងអំពិលអំពេក មានជួលម៉ូតូឱ្យជិះ ជួលកាយ៉ាក់ចែវលេងលើទឹកព្រែកថ្លា អាចស្ទូចត្រីកម្សាន្ត ថែមតាំងមានអាហារដ្ឋានបម្រើ ម្ហូបខ្មែរ…

Cover Resort
ដើរកម្សាន្ត

សាងភាពរ៉ូមែនទិក ជាមួយនឹងរីហ្សតទសវត្សរ៍  ៦០ មួយនេះ ​ដឹងតែឡូយកប់ហ្មង!

សៀមរាប៖ រីហ្សតនៅខេត្តសៀមរាប  បាននឹងកំពុងតែមានការកើនឡើងជាច្រើនកន្លែង  ដើម្បីបម្រើភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកស្នាក់នៅប្រកាបដោយផាសុកភាព និងរីករាយនៅក្នុងដំណើរកម្សាន្តនៅខេត្តដែលទាក់ទាញភ្ញៀវទេសចរណ៍លេខ១ ​ប្រចាំប្រទេសកម្ពុជា។ តែប្រសិនជាលោកអ្នកចង់ ​ស្នាក់នៅកន្លែងដែលស្រស់ស្អាតថ្មី ​ជាពិសេសមានការកែច្នៃបែបសម័យអតីតកាលទៀតនោះ ​«ក្នុងស្រុក ​» ​សូមណែនាំកន្លែងពិសេសថ្មីមួយ ​ដែលកំពុងតែទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិមកស្នាក់នៅ នោះគឺ  « សណ្ឋាគារ Memoir Palace Resort & Spa »។ សណ្ឋាគារ Memoir Palace Resort & Spa គឺជាអគាររស្នាក់នៅដែលមានភាពទំនើប លាយឡំនឹងការរចនាម៉ូតបែបបុរាណ…

Cover Phe Samot
ដើរកម្សាន្ត

ចង់ផ្លាស់ប្តូរបរិយាកាសនៅកំពតទេ? បោះតង់លើវាលខ្សាច់ក៏បាន លើកញ្ចុះបណ្តែតទឹកក៏បាន ហើយបានញាំអាហារសមុទ្រស្រស់ៗបែបធម្មជាតិទៀត

កំពត៖ កំពត និងកែប ក្រៅពីមានទេសភាពមាត់សមុទ្រដ៏ស្រស់ស្អាត សូម្បីតែរីស្សតបែបធម្មជាតិក៏កកើតរីកច្រើនដូចផ្សិត សម្រាប់បម្រើអារម្មណ៍ភ្ញៀវទេសចរមកកម្សាន្តដោយក្តីរីករាយផងដែរ។ តែសម្រាប់អ្នកដែលចង់ផ្លាស់ប្តូរបរិយាកាស ថ្ងៃនេះ ក្នុងស្រុក សូមណែនាំទីកន្លែងបង្កើតថ្មីមួយទៀតហើយធានាថ្មីប្លែក ហើយសប្បាយទៀតនោះគឺ « ផែសមុទ្ររីហ្សត»។ ដោយ ផែសមុទ្ររីហ្សត មានកន្លែងសម្រាប់ការបោះតង់ច្រើនសន្ថាន ដូចជាការបោះតង់លើវាលខ្សាច់ លើកញ្ចុះ ឬ នៅលើកញ្ចុះបណ្តែតលើទឹក ហើយថែមទាំងអាចរកគ្រឿងសមុទ្រស្រស់ៗ បែបធម្មជាតិ ដែលរកទិញបាននៅក្បែរៗកន្លែងស្នាក់នៅ ពីអ្នកនេសាទផ្ទាល់តែម្តងថែមទៀតផង។ ជាពិសេសលោកអ្នកថែមទាំងអាចជួបជុំជប់លៀង អាំងសាច់ ឬគ្រឿងសមុទ្រជប់លៀងនៅលើឆ្នេរខ្សាច់យ៉ាងសប្បាយរីករាយផងដែរ។ សម្រាប់អ្នកដែលចាប់អារម្មណ៍ លោកអ្នកអាចស្វែងរក ផែសមុទ្រ រីសត ដែលមានទីតាំងស្ថិតនៅក្រោយវត្តកំពតចាស់…

Cover Rattanakiri
ដើរកម្សាន្ត

សម្រស់បឹងយក្សឡោមកម្ពុជាយើង ស្រស់ស្អាតមិនចាញ់បឹងភ្នំភ្លើងបរទេសនានានោះទេ

ធម្មជាតិបានបង្កើតឱ្យមានទីកន្លែងដ៏អស្ចារ្យ និងស្រស់ស្អាតមួយចំនួនដែលបានលាក់ពួនសម្រស់ដ៏អាថ៌កំបាំងនៅក្នុងទីព្រៃជ្រៅ ឬកន្លែងដែលមិនទាន់មានមនុស្សទៅដល់ តែវានៅតែត្រូវបានមនុស្សស្វែងរក និងរុករកឃើញជាបន្តបន្ទាប់។ នៅក្នុងនោះផងដែរ ភ្នំភ្លើងងាប់ ដែលធ្លាប់តែអាចបណ្តាលឱ្យមានគ្រោះថ្នាក់កាលពីអំឡុងសម័យកាលដ៏យូរអង្វែងណាស់មកហើយនោះ រហូតដល់បច្ចុប្បន្នវាបានប្រែក្លាយជាសម្រស់ដ៏ទាក់ទាញមួយ ជាពិសេសគឺបង្កើតបានជាបឹងបន្ទុះភ្នំភ្លើងដ៏មានសម្រស់ស្រស់ត្រកាលមួយចំនួនផងដែរ។ ដោយនៅប្រទេសកម្ពុជាយើងក៏មានបឹងភ្នំភ្លើងមួយដ៏ល្បីល្បាញផងដែរ នោះគឺបឹងយក្សឡោម។ បឹងនេះ ស្ថិតនៅក្នុងតំបន់ភ្នំដីក្រហមខេត្តរតនគិរី ដែលជាបឹងកកើតឡើងពីបន្ទុះភ្នំភ្លើងរាប់រយឆ្នាំកន្លងមកហើយ។ នៅជុះវិញបឹងយក្សឡោម សម្បូរទៅដោយព្រៃព្រឹក្សាដុះអមជុំវិញជាម្លប់កម្សាន្តអារម្មណ៍ រីឯផៃ្ទទឹកបឹងវិញមានពណ៌‌ខៀវស្រងាត់ ទឹកត្រជាក់ថ្លាឆ្វង់ដូចកញ្ចក់ ដែលអាចឱ្យអ្នកទេសចរងូត ឬហែលកម្សាន្តលេងផងដែរ។។ បឹងនេះមាន មានអង្កត់ផ្ចិត ៨០០ម៉ែត្រ និងជម្រៅ៥០ម៉ែត្រ ដូចជាបាតខ្ទះ តែបឹងនេះមានដាក់សញ្ញាហាមឃាត់គ្រោះថ្នាក់នៅចំណុចខ្លះនៃផ្ទៃបឹង ដែលហាមមិនឱ្យហែលទៅកាន់តែជ្រៅនោះឡើយ។ សម្រាប់អ្នកដែលទៅលេងខេត្តរតនគិរី មិនដែលរំលងឡើយនូវការកម្សាន្តបឹងយក្សឡោមមួយកន្លែងនេះ ដោយជិះពីក្រុងបានលុង ទៅបឹងយក្សឡោមមិនឆ្ងាយប៉ុន្មាននោះឡើយ …

New Copy
ប្លែកៗ

ហោរាសាស្ត្រប្រចាំសប្ដាហ៍! មើលជោគជតារាសី ឆ្នាំទាំង ១២ ចាប់ពី​ថ្ងៃទី ១២ ដល់​ថ្ងៃទី ១៨ ខែកញ្ញា

ហោរាសាស្ត្រប្រចាំសប្ដាហ៍! មើលជោគជតារាសី ឆ្នាំទាំង ១២ ចាប់ពី​ថ្ងៃទី ១២ ដល់​ថ្ងៃទី ១៨ ខែកញ្ញា។ ១. ឆ្នាំជូត ហោរាសាស្ត្រ​សប្តាហ៍​ថ្មី​អាច​និយាយបាន​ថា ​នេះ​ជា​សប្តាហ៍​សំណាង​ល្អ​សម្រាប់​អ្នក​កើត​ឆ្នាំ​ជូត ជាពិសេសក្នុងរឿង​ការងារ​។ ក្នុងអំឡុងពេលពីដើមសប្តាហ៍ដល់ពាក់កណ្តាលសប្តាហ៍ អ្នកនឹងទទួលបានការគាំទ្រពី ទេវតាសំណាង ដូច្នេះអ្នកនឹងមានឱកាសជាច្រើន ដើម្បីបង្ហាញពីភាពខ្លាំងរបស់ខ្លួន ទទួលបានការកោតសរសើរ ពីមនុស្សគ្រប់គ្នា។ ស្ថានភាពហិរញ្ញវត្ថុរបស់អ្នក ជាទូទៅក៏មានចំណុចភ្លឺច្បាស់ផងដែរ ដោយផ្តោតលើរយៈពេលចុងសប្តាហ៍។ អ្នកជំនួញចាប់យកឱកាសវិនិយោគ ចំណែកអ្នកដែលមានប្រាក់ខែ ងាយស្រួលទទួលបានប្រាក់រង្វាន់ពីថ្នាក់លើ។ ទោះជាយ៉ាងណាក៏ដោយ មិនថាអ្នកធ្វើការក្នុងវិស័យអ្វីទេ ទេវតាសំណាងនឹងជួយអ្នកឱ្យចៀសផុតការប្រឈមមុខ ជាមួយមនុស្សដែលមានឋានៈខ្ពស់ ឬមនុស្សតូចតាច។…

5
Inspiration

មេអំបៅឬរូបមនុស្សស្រី? រូបភាពដែលអ្នកឃើញមុនគេនឹងបង្ហាញពីខ្សែវាសនានៃជីវិតស្នេហារបស់អ្នក

នៅលើលោកនេះគ្មាននរណាម្នាក់ដូចគ្នាទាំងស្រុងនោះទេ គឺពួកគេសុទ្ធតែមានខ្សែជីវិតរៀងៗខ្លួនទាំងជិវិតគ្រួសារ ដៃគូ ការងារជាដើម។ ចូរអ្នកសង្កេតទៅលើរូបភាពបំភាន់ភ្នែកមួយនេះ រូបភាពដែលអ្នកចាប់អារម្មណ៍មុនគេនឹងបង្ហាញពីជោគវាសនានៃជីវិតស្នេហារបស់អ្នក៖ ១. ផ្កា ប្រសិនបើអ្នកចាប់អារម្មណ៍ទៅលើផ្កាមុនគេ អ្នកគឺជាបុគ្គលដែលមានការជឿជាក់ទៅលើស្នេហា។ អ្នកមានជំនឿថា ស្នេហ៍ពិតមិនរលត់សាបសូន្យនោះទេ។ អ្នកត្រូវចាំថា ថ្ងៃខ្លះដៃគូរបស់អ្នកអាចនឹងមិនអាចផ្គាប់ចិត្តអ្នកបាន១០០%នោះទេ ប៉ុន្តែក៏មិនមែនបានន័យថា គាត់អស់ចិត្តពីអ្នកដែរ។ អ្នកត្រូវរៀនទទួលស្គាល់ថា ស្នេហាគឺមិនចាំតែពុះកញ្រ្ចោលរហូតទើបហៅថាស្នេហ៍ពិតនោះទេ។ ២. មេអំបៅ ប្រសិនបើអ្នកចាប់អារម្មណ៍ទៅលើមេអំបៅមុនគេ អ្នកគឺជាបុគ្គលដែលជឿជាក់ថាស្នេហាអាចយកឈ្នះអ្វីៗគ្រប់យ៉ាង។ អ្នកមានជំនឿថា ដរាបណាអ្នកនៅមានចិត្តស្រលាញ់ អ្នកនឹងអាចពុះពារបានគ្រប់ឧបសគ្គ។ យ៉ាងណាមិញ អ្នកត្រូវចាំថា មានតែសេចក្តីស្រលាញ់ម្យ៉ាងគឺមិនគ្រប់គ្រាន់ទេ តែពេលវេលា ការថ្នាក់ថ្នមនិងការយកចិត្តទុកដាក់ក៏សំខាន់នៅក្នុងទំនាក់ទំនងស្នេហាផងដែរ។ ៣. មុខមនុស្សស្រី…

3
Inspiration

បើកសន្លឹកបៀរចុងសប្តាហ៍! តើជីវិតអ្នកនឹងពាំនាំនូវភាពអំណរបែបណាខ្លះមកដល់អ្នកក្នុងពេលឆាប់ៗនេះ?

ការអានសន្លឹកបៀរគឺជាប្រពៃណីចំណាស់មួយនៅក្នុងសម័យអុីហ្សីបដែលអាចជួយមនុស្សក្នុងការព្យាករណ៍រឿងរ៉ាវទៅថ្ងៃអនាគត រួមទាំងលុយកាក់។ ចូរអ្នកជ្រើសរើសយកសន្លឹកបៀរមួយដែលអ្នកពេញចិត្តដើម្បីទស្សន៍ទាយខ្សែជីវិតអ្នកក្នុងពេលឆាប់ៗនេះ៖ សន្លឹកបៀរទី១ សន្លឹកបៀរទី១បានបង្ហាញថាអ្នកគឺជាមនុស្សដែលពោរពេញទៅដោយភាពក្តីសង្ឃឹមនិងរស់រវើក។ អ្នកមានគំនិតសុទិដ្ធិនិយមទៅលើជីវិតដែលជាហេតុដែលនាំឱ្យជីវិតរបស់អ្នកមានទំនោរទៅរកសេចក្តីសុខនិងមានសុខដម។ ប្រសិនបើអ្នកនៅតែប្រកាន់យកនូវគំនិតវិជ្ជមានបែបនេះតទៅមុខទៀត សំណាងនឹងតាមមករកអ្នកជាក់ជាមិនខាន។ សន្លឹកបៀរទី២ សន្លឹកបៀរទី២បានបង្ហាញថាអ្នកគឺជាមនុស្សដែលមានមនោសញ្ចេតនានិងភាពសណ្តោសប្រណី ប៉ុន្តែអ្នកមានចំណុចខ្វះខាតមួយគឹភាពច្រណែន។ នៅក្នុងជីវិតស្នេហា អ្នកតែងកើតភ្លើងប្រច័ណ្ឌជារឿយៗ ដែលនាំឱ្យកើតមានភាពរកាំរកូសនិងជម្លោះផ្សេងៗ។ សំណាងនឹងតាមរកអ្នកប្រសិនបើអ្នកព្យាយាមពិចារណាឱ្យបានម៉ត់ចត់មុននឹងបញ្ចេញអារម្មណ៍ខឹងក្រោធមួយឆាវដែលនាំឱ្យខាតបង់ប្រយោជន៍។ សន្លឹកបៀរទី៣ សន្លឹកបៀរទី៣បានបង្ហាញថាអ្នកកំពុងតែត្រូវការលំនឹងមួយក្នុងជីវិត។ លំនឹងបែបណា? គឺលំនឹងរវាងសេចក្តីពិតនិងការប្រើអារម្មណ៍របស់អ្នកផ្ទាល់។ អ្នកនឹងអាចស្វែងរកសេចក្តីសុខបាននៅពេលអ្នកចេះថ្លឹងថ្លែងរវាងការប្រើប្រាស់បេះដូងនិងការប្រើប្រាស់ខួរក្បាលដើម្បីពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយមុននឹងធ្វើការសម្រេចចិត្តទៅលើអ្វីមួយ។ សន្លឹកបៀរទី៤ សន្លឹកបៀរទី៤បានបង្ហាញថាអ្នកគឺជាមនុស្សរឹងមាំម្នាក់ដែលខិតខំពុះពាររាល់ឧបសគ្គរហូតមានថ្ងៃនេះ។ ការតស៊ូរបស់អ្នកនឹងហុចផលក្នុងពេលឆាប់ៗនេះ ហើយអ្នកនឹងមានពេលដើម្បីសំរាកនិងរស់នៅដោយភាពស្ងប់ស្ងាត់ម្តងទៀតនៅពេលអ្នកបានសម្រេចកាតព្វកិច្ចរបស់អ្នករួចរាល់៕ ប្រភព៖ បរទេស

1
Inspiration

ជីវិតអ្នកនឹងមានក្តីសុខក្នុងពេលឆាប់ៗនេះ! ជ្រើសរើសយករូបភាពមួយដើម្បីដឹងពីអ្វីដែលនឹងចាកចេញពីជីវិតអ្នកឆាប់ៗនេះ

រូបភាពទី១ មិនយូរប៉ុន្មាន មនុស្សម្នាក់ដែលមានទំនាក់ទំនងមិនល្អចំពោះអ្នក ហើយពោរពេញទៅដោយការកុហក និងការក្បត់ នឹងចាកចេញពីជីវិតរបស់អ្នក។ ទំនាក់ទំនងនេះគឺជាមូលហេតុចម្បងដែលអ្នកត្រូវប្រឈមមុខជាមួយនឹងអារម្មណ៍អវិជ្ជមាន។ អស់រយៈពេលជាយូរមកហើយ អ្នកមិនអាចយល់ពីអារម្មណ៍របស់គាត់ចំពោះអ្នក ហើយអ្នកក៏មិនប្រាកដថាទំនាក់ទំនងរបស់អ្នកនឹងទៅជាយ៉ាងណាដែរ ប៉ុន្តែអ្នកនឹងដឹងបន្តិចម្តងៗថា អ្នកទាំងពីរមិនអាចដើរទៅមុខជាមួយគ្នាទៀតបានទេ។ អ្នកត្រូវជឿថា ជោគវាសនានឹងផ្តល់ឱ្យអ្នកនូវឱកាសដើម្បីជួបមនុស្សថ្មីដែលអ្នកអាចកសាងអនាគតដ៏មានសុភមង្គលជាមួយ ទោះបីជាប្រើពេលវេលាយូរក៏ដោយ។ រូបភាពទី២ ប្រសិនបើអ្នកកំពុងស្ថិតក្នុងទំនាក់ទំនងមួយដែលមិនអាចដើរទៅមុខមកទល់ពេលនេះ ទោះបីជាមានការខិតខំប្រឹងប្រែងរបស់អ្នកក្តី នៅពេលនេះជាពេលដែលអ្នកត្រូវគិតអំពីការបញ្ចប់វា។ អ្នក​ត្រូវ​ឈប់​គិត​ពីភាពបរាជ័យ​ក្នុង​ស្នេហា​ពីអតីតកាល​ ។ ប្រសិនបើអ្នករកឃើញវិធីដើម្បីកម្ចាត់អតីតកាល អ្នកគួរតែត្រៀមខ្លួនសម្រាប់ការផ្លាស់ប្តូរថ្មី ព្រោះមនុស្ស​ដែល​អ្នក​មាន​ទំនាក់ទំនង​មិន​ល្អ​នឹង​ចាកចេញ​ពី​ជីវិត​របស់​អ្នកក្នុងពេលឆាប់ៗនេះ។ ប៉ុន្តែ​អ្នក​មិន​គួរ​អស់​សង្ឃឹម​ទេ ព្រោះ​ជីវិត​ថ្មី​កំពុង​រង់ចាំ​អ្នក ហើយចាត់ទុកថា​បទពិសោធន៍​នេះ​ជា​មេរៀន​ស្នេហាមួយក្នុងជីវិតអ្នក។ រូបភាពទី៣ អ្នកធ្លាប់មានបញ្ហានិងមានការលំបាកក្នុងការធ្វើទំនាក់ទំនង មិនថាមនុស្សដែលនៅឆ្ងាយពីអ្នក ឬជាមនុស្សដែលអ្នកទើបតែទាក់ទងគ្នានោះទេ ប៉ុន្តែចាប់ពីពេលនេះទៅរឿងរ៉ាវនឹងផ្លាស់ប្តូរ។…

T43
ប្លែកៗ

រើស​ចិញ្ចៀន​មួយ​វង់ អាច​ដឹង​ថា សប្ដាហ៍​ថ្មី ១២-១៨ កញ្ញា តើ​អ្នក​នឹង​ជួប​រឿង​អ្វី?

តាម​ការ​សម្រេចចិត្ត​របស់​អ្នក​ខ្លួន​ឯង​ផ្ទាល់ តើ​ក្នុងចំណោមចិញ្ចៀនទាំង ៣ វង់ មួយ​ណាដែល​អ្នក​ពេញ​ចិត្ត​បំផុត? ការ​ជ្រើសរើស​មួយ​របស់​អ្នក អាច​ឲ្យ​យើង​បង្ហាញ​នូវ​អំណោយ​អ្វី​ដែល​កំពុង​ត្រៀម​រង់ចាំ​អ្នក​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ ពោលចំសប្តាហ៍ថ្មី ១២ ដល់ ១៨ កញ្ញា៖ ចិញ្ចៀនវង់ទី ១ នៅ​ក្នុង​ជីវិត​របស់​អ្នក​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ នឹង​មាន​ការ​ផ្លាស់ប្តូរ​ដ៏​ធំ​មួយ ហើយ​វា​ក៏​ជា​ការ​សម្រេច​ចិត្ត​ដ៏​សំខាន់​បំផុត ដែល​អ្នក​ត្រូវ​ធ្វើ​ដោយ​ការ​បោះជំហាន​ទៅ​មុខ ហើយ​កុំ​មាន​ការ​ភ័យខ្លាច​អ្វី​ឲ្យ​សោះ។ បើ​ទោះ​បី​ជា​មាន​អ្វី​ដែល​រាំងស្ទាក់​នៅ​ផ្លូវ​ធ្វើ​ដំណើរ​ដំបូងៗ ក៏​កុំ​បញ្ឈប់​ឲ្យ​សោះ ចូរ​ប្រឹងប្រែង​បន្តិច នោះ​ជោគវាសនា​របស់​អ្នក​នឹង​ទទួល​បាន​លាភ​ធំ ជា​ការ​តបស្នង​មក​វិញ។ ចិញ្ចៀនវង់ទី ២ សប្បាយ​រីករាយ​ជា​បណ្តើរៗ​ទៅ ក្តីស្រមៃ​មួយ​របស់​អ្នក​នឹង​ក្លាយ​ជា​ការ​ពិត​នៅ​ពេល​ខាង​មុខ។ ភាព​ជោគជ័យ​នឹង​ដើរ​អម​ជាមួយ​គ្នា ហើយ​ចូរ​ប្រើប្រាស់​ឱកាស​ដែល​អ្នក​មាន​ទាញ​យក​ប្រយោជន៍​ពី​វា​ឲ្យ​បាន។ បើ​អ្នក​កំពុង​បម្រើ​ការងារ​នៅ​ស្ថាប័ន​ណា​មួយ អ្នក​ត្រៀម​នឹង​ទទួល​បាន​លាភ​តាម​រយៈ​ការ​ឡើង​តំណែង​ទៀត​ផង។…

New Copy
ប្លែកៗ

ឆ្នាំទាំង ៣ មានលាភធំចូល ចំថ្ងៃសីលធំ យប់សែនព្រះខែ

ហោរាសាស្ត្រ​បានឱ្យដឹងថា អ្នកឆ្នាំទាំង ៣ ខាងក្រោមនេះ ​នឹង​មាន​លាភធំ​ចូល​ហូរហៀរ ជីវិត​ត្រចះត្រង់ដូចខែពេញ​បូណ៌មី នៅក្នុងថ្ងៃសីលធំ ចំថ្ងៃសែនព្រះខែនេះ។ ១. ឆ្នាំឆ្លូវ អ្នកដែលកើតឆ្នាំឆ្លូវ ជាមនុស្សឧស្សាហ៍ព្យាយាម មានការខិតខំ និងសម្រេចឱ្យបានច្រើន តែងតែស្វែងរកឱកាសល្អៗ ដើម្បីសាងជីវិតពេញបរិបូរណ៍ និងរុងរឿង។ ក្នុង​ចំណោម​ឆ្នាំទាំង ១២ អ្នកឆ្នាំគោ​រស់នៅ​យ៉ាង​ពិត​ប្រាកដ មិនរស់ក្នុងពិភពស្រមើស្រមៃ ហើយ​ចងចាំ​ជានិច្ច​ថា សុភមង្គល និង​ទុក្ខ​របស់​ជីវិត​ គឺ​ស្ថិត​នៅ​ក្នុង​ដៃ​របស់​ពួកគេ។ ដូច្នេះហើយ គោមិនដែលរង់ចាំឱកាសទេ ប៉ុន្តែតែងតែក្រោកឡើងក្នុងជីវិតដោយខ្លួនឯង។ ចូល​ដល់​ដំណាក់​កាល​ជាក់លាក់​មួយ គោ​នឹង​ទទួល​បាន​អ្វី​ដែល​បាន​បាត់​បង់​ឡើង​វិញ ហើយ​វា​នឹង​ក្លាយ​ជា​ជោគជ័យ​ដ៏​ខ្លាំង​ក្លា។ ហោរាសាស្ត្រ​និយាយ​ថា…

5 Dau Hieu Giau Sang
សង្គម

រាល់​ព្រឹក​ងើប​មក​ឃើញ​សញ្ញា ៣ លើ​មុខ អ្នក​ប្រៀប​ដូច​មាន​ព្រះ​តាម​ថែ​រក្សា​ជួយ​ឲ្យ​មាន​បាន​ឆាប់ៗ

ប្រសិន​សុខៗ​អ្នក​ក្រោក​មក​សង្កេត​ឃើញ​សញ្ញា​គួរ​ឲ្យ​ចាប់​អារម្មណ៍ ៣ នៅ​លើ​មុខ នោះ​ជា​សញ្ញា​ល្អ ដែល​តាម​ក្បួន​គេ​ចារ​មក​ថា អ្នក​ជា​មនុស្ស​កំពុង​មាន​ព្រះ​ មាន​វត្ថុ​សក្ដិសិទ្ធិ​តាម​ជួយ​ថែ​រក្សា ​និង​ជួយ​ឲ្យ​មាន​បាន​ឆាប់ៗ៖ ៣) ថ្ងាស​ភ្លឺ​ចែងចាំង ប្រសិន​សុខៗ​អ្នក​សង្កេត​ឃើញ​ថា​ ផ្ទៃ​ថ្ងាស​របស់​អ្នក​ភ្លឺ​ស្រស់​ស្អាត និង​រាប​ស្មើ នេះ​គឺ​ជា​សញ្ញា​ថា​ពេល​ឆាប់ៗ​នេះ ជីវិត​របស់​អ្នក​នឹង​ស្រណុក​សុខ​ស្រួល មិន​មាន​កង្វល់​អ្វី​នោះ​ទេ។ កំឡុង​ពេល​ខាង​មុខ​ដដែល​នេះ អ្នក​ប្រហែល​ជា​ជួប​មនុស្ស​ដែល​ពាំនាំ​ប្រយោជន៍​មក​ដល់​អ្នក ជា​ទ្រព្យ​ជា​ប្រាក់​ច្រើន​ខុស​ពី​ពេល​មុន។ ផ្ទុយ​ទៅ​វិញ​ បើ​ងើប​មក​ឃើញ​តែ​ថ្ងាស​របស់​ខ្លួន​ឯង​ខ្មៅ​ស្រអាប់ មិន​ភ្លឺ​ចែងចាំង នោះ​ក្រៅ​ពី​ក្បួន​ហុងស៊ុយ​ធ្លាក់​ចុះ​ហើយ ជំងឺ​ក្នុង​រាងកាយ​ក៏​អាច​ជា​នឹង​មាន​ថែម​ទៀត។ ២) ភ្នែក​ភ្លឺ ចាស់​ពី​បុរាណ​តែង​ដំណាល​ថា ភ្នែក​គឺ​ជា​បង្អួច​នៃ​ដួង​ព្រលឹង ហើយ​ភ្នែក​ភ្លឺ​ច្បាស់ ចែងចាំង​មក​ខាង​ក្រៅ វា​គឺ​ជា​មន្តស្នេហ៍​អូស​ទាញ​សំណាង អូស​ទាញ​ទ្រព្យ។…

88
Inspiration

អ្នកកំពុងតែត្រូវការតម្រុយជីវិតហើយ! ជ្រើសរើសយករូបភាពមួយដើម្បីបើកអានសារផ្ញើជូនជាពិសេសសម្រាប់អ្នក

១. ដើមឈើជីវិត អ្នកគឺជាមនុស្សដែលចូលចិត្តពិភាក្សានិងបញ្ចេញមតិ។ អ្នកតែងតែបង្ហាញពីទស្សនៈរបស់អ្នក ហើយក្នុងករណីខ្លះអ្នកត្រូវប្រឈមមុខជាមួយនឹងមនុស្សដែលមានមតិផ្ទុយពីអ្នក។ ថ្វីត្បិតតែចំណុចនេះកំណត់ថា អ្នកជាបុគ្គលិកដែលមានលក្ខណៈរឹងមាំ មិនទទួលយកអ្វីគ្រប់យ៉ាងដែលបញ្ចេញមកលើអ្នក ប៉ុន្តែពេលខ្លះវាអាចធ្វើឱ្យអ្នកបាត់បង់សន្តិភាព និងបន្សល់នៅភាពឈឺចាប់យ៉ាងខ្លាំង។ សូមប្រយ័ត្នចំពោះជម្លោះពាក្យសម្តីផ្សេងៗ។ ភាគច្រើនអត្ថប្រយោជន៍នៃការឈ្នះជម្លោះមិនបង្កើតសេចក្តីសុខផ្លូវចិត្តទាំងអស់នោះទេ ហើយក៏ត្រូវចាំថា អ្នកមានពេលវេលាសម្រាប់សម្រាកខួរក្បាល ប្រសើរជាងអ្នកព្យាយាមយកឈ្នះគំនិតរបស់មនុស្សជុំវិញខ្លួន។ ២. ម៉ាន់ដាឡា អ្នកគួរផ្តោតអារម្មណ៍ទៅលើការពិតនៅក្នុងបច្ចុប្បន្នភាពរបស់អ្នក។ ចូរអ្នកសួរខ្លួនឯងថា តើមានស្ថានភាពឬទំនាក់ទំនងណាដែលខ្លួនអ្នកមានអារម្មណ៍ថាវាកំពុងតែដកហូតយកសន្តិភាពរបស់អ្នកទាំងស្រុង ក៏ប៉ុន្តែអ្នកនៅតែទទូចទ្រវាមិនឱ្យបាក់បែក? ព្រោះនៅពេលនេះ រឿងល្អបំផុតដែលអ្នកអាចធ្វើបានគឺដាក់ខ្លួនអ្នកជាអាទិភាពដំបូងគេ។ ចូរអ្នកលះបង់អ្វី​គ្រប់​យ៉ាង​ដែល​ធ្វើ​ឱ្យបាត់បង់​​សន្តិភាពនិងសេចក្តីសុខផ្លូវចិត្ត​របស់​អ្នកនៅកំឡុងពេលនេះតទៅ។ អ្នកសមនឹងទទួលបានភាពរីករាយ មិនមែនភាពអត់ធ្មត់នឹងអ្វីដែលមិនសមនឹងខ្លួនឯងនោះទេ។ កម្ចាត់​អ្វីៗ​គ្រប់​យ៉ាង​ដែល​ធ្វើ​ឱ្យ​ជីវិត​អ្នក​មិន​សប្បាយ​ចិត្ត និង​រារាំងអ្នកឱ្យនៅមួយកន្លែង។ វាអាចនឹងឈឺចាប់នៅពេលនេះ ប៉ុន្តែនៅពេលអនាគត វានឹងបើកទ្វារទៅរកសុភមង្គលពិតរបស់អ្នក។ ៣.…