ស្រមៃទៅមើលថាបើអ្នកមានពេលវេលាដើរកម្សាន្តមួយ ហើយអ្នកមានជម្រើសក្នុងការជ្រើសរើសទិដ្ឋភាពថ្ងៃលិចសម្រាប់ពេលដ៏ពិសេសនោះ តើចំណោមថ្ងៃលិចទាំង ៦ អ្នកនឹងជ្រើសយកមួយណា? តាមរយៈចម្លើយរបស់អ្នក យើងអាចបង្ហាញច្បាស់ថាអ្នកជាមនុស្សបែបណា៖
ថ្ងៃលិចទី ១

អារម្មណ៍ខាងក្នុងរបស់អ្នកពោរពេញទៅដោយការគិតវិជ្ជមាន ហើយអ្នកមានបេះដូងទូលាយណាស់ តែអ្វីដែលជាបញ្ហាគឺអ្នកមិនក្លាហាន ក្នុងការធ្វើអ្វីមួយនោះទេ ពីព្រោះអ្នករមែងមានភាពខ្មាសអៀន។
ថ្ងៃលិចទី ២
រូបភាពថ្ងៃលិចនេះតំណាងឲ្យអមតភាព ដ្បិតអ្នកជាមនុស្សរឹងមាំប៉ុណ្ណា ក៏នៅតែមានពេលខ្លះ អ្នកខ្វះទំនុកចិត្តលើខ្លួនឯង ដែលវាជាចំណុចខ្សោយម្តងម្កាលរបស់អ្នក។
ថ្ងៃលិចទី ៣
តំណាងឲ្យភាពឈ្លាសវៃ និងពោរពេញដោយប្រាជ្ញា។ អ្នកជាមនុស្សដែលមានចំណេះដឹងធំទូលាយ ចូលចិត្តការរៀន ការដឹងលឺនៅអ្វីដែលថ្មី ហើយយកចំណេះដឹងទាំងនោះទៅបង្កើតជាប្រយោជន៍នៅពេលក្រោយ។
ថ្ងៃលិចទី ៤

តំណាងឲ្យភាពសម្បូរបែបនៃសេចក្តីស្រលាញ់ ដែលអ្នកទទួលបានការរាប់អាន គោរពឲ្យតម្លៃពីមនុស្សជុំវិញខ្លួន។ អ្នកឲ្យតម្លៃខ្ពស់ទៅលើមិត្តភាពខ្លាំងណាស់ ហើយមានរឿងមានបញ្ហាអ្វី ក៏អ្នកមិនសូវឯកោនៅតែឯងនោះដែរ ពោលច្រើនតែមានមនុស្សចាំជួយ ចាំផ្តល់យោបល់។
ថ្ងៃលិចទី ៥
អ្នកមានបុគ្គលិកលក្ខណៈច្រើនបែប ដែលអ្នកចេះសម្របទៅតាមកាលៈទេសៈនិងប្រភេទមនុស្សដែលអ្នកជួប។ ជាទូទៅមិនងាយនឹងមាននរណាដែលយល់ច្បាស់ពីអត្តសញ្ញាណពិត របស់អ្នកខ្លាំងណាស់។
ថ្ងៃលិចទី ៦
អ្នកជាមនុស្សដែលស្រលាញ់សិល្បៈ ស្រលាញ់សោភ័ណភាព ក្នុងការបង្កើតនូវអ្វីមួយដែលមើលទៅឆើតឆាយ និងប្លែកពីអ្នកដទៃ។ អ្នកមានមហិច្ឆតាខ្ពស់ ក្នុងការសម្រេចរឿងអ្វីមួយ ដែលមិនងាយនឹងបោះបង់គោលដៅ ឬឆាប់អស់សង្ឃឹមឡើយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

