ជ្រើសរើសសន្លឹកកាត ដើម្បីទស្សន៍ទាយស្ថានភាពជី​វិតអ្នកបន្ទាប់ពីរៀបការរួច

New Copy
ការផ្សាយពាណិជ្ជកម្ម

ជ្រើសរើសសន្លឹកកាតមួយសន្លឹក ដើម្បីទស្សន៍ទាយពីស្ថានភាពជី​វិតអ្នកបន្ទាប់ពីរៀបការរួច តើអ្នកអាចកា្លយជាអ្នកមានស្ដុកស្ដម្ភ និងមានជីវិតរីករាយសប្បាយចិត្តដែរឬទេ?

1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

1. សន្លឹកកាតទី 1

ការផ្សាយពាណិជ្ជកម្ម

មុនពេលរៀបការរួច អ្នករស់នៅដោយឯករាជ្យ។ អ្នកធ្វើអ្វីគ្រប់យ៉ាងដោយខ្លួនឯង ហើយមិនចង់ពឹងផ្អែកលើអ្នកដទៃឡើយ។ ក្រោយពេលរៀបការ អ្នកតែងតែមានដៃគូ ផ្តល់អារម្មណ៍រីករាយ និងសុវត្ថិភាព។ ដូច្នេះហើយ អ្នក​នឹង​មាន​ជីវិត​ដ៏​រីករាយ និង​មាន​សុភមង្គល​ក្រោយ​រៀបការ​។

2. សន្លឹកកាតទី 2

ការផ្សាយពាណិជ្ជកម្ម

ជាទូទៅ អ្នក​មិន​សូវ​មាន​សំណាង​ទេ។ បន្ទាប់ពីរៀបការហើយ អ្នកមិនបានរស់នៅដោយសុភមង្គលទេ ផ្ទុយទៅវិញអ្នករងទុក្ខច្រើន អ្នកត្រូវតែទ្រាំគ្រប់យ៉ាងដោយខ្លួនឯង។ អ្នក​ជា​មនុស្ស​រឹង​មាំ​ និង​ក្លាហាន​ចំពោះ​មុខ​គ្រប់​យ៉ាង។ អ្នក​ព្យាយាម​ក្រោក​ឡើង​ដោយ​ខ្លួន​ឯង មើល​ថែ​ប្តី​និង​កូន ហើយ​ពិបាក​ទទួល​ជំនួយ​ពី​នរណា​ម្នាក់។

3. សន្លឹកកាតទី 3

ការផ្សាយពាណិជ្ជកម្ម

អ្នកត្រូវតែមានសំណាងណាស់ក្នុងជីវិតនេះ។ ក្រោយ​រៀបការ​រួច ជីវិត​របស់​អ្នក​សម្បូរ​សប្បាយ និង​ស្ដុកស្ដម្ភ។ លោកអ្នកទទួលបាននូវពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរ ។ អ្នកត្រូវបានស្វាមីរបស់អ្នកស្រលាញ់ និងអាណិត ហើយសេដ្ឋកិច្ចគ្រួសាររបស់អ្នកមានស្ថិរភាព ដូច្នេះអ្នកមិនចាំបាច់ខ្វល់ខ្វាយអ្វីទាំងអស់។

4. សន្លឹកកាតទី 4

ការផ្សាយពាណិជ្ជកម្ម

អ្នកជាមនុស្សឧស្សាហ៍ព្យាយាម ចង់ដឹងពីពិភពខាងក្រៅ។ អ្នកមិនដែលឈប់រៀនដើម្បីអនាគតទេ។ ដោយសារតែនោះអ្នកនឹងរៀបការជាមួយបុរសល្អជោគជ័យក្នុងអាជីពរបស់អ្នក។ នៅក្នុងសេចក្ដីស្រឡាញ់គាត់ស្មោះត្រង់ ហើយនឹងស្រឡាញ់អ្នកអស់ពីចិត្ត ដូច្នេះ ជីវិតអ្នកបន្ទាប់ពីរៀបការរួច អ្នកនឹងក្លាយជាមនុស្សដែលមានសំណាង៕

ប្រភព ៖ Emdep / Knongsrok

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម