
ផ្ញើជូនស្រីៗ! ទម្លាប់ខ្ជិលលុបគ្រឿង Makeup មុនចូលគេង នឹងប្រឈមផលប៉ះពាល់ ៤ នេះ
មនុស្សស្រីការតុបតែងមុខ ឬយើងហៅថា Makeup គឺវាជារឿងធម្មតាហើយ ដោយមានម្សៅមានក្រែមមកជាប់លើមុខជាប្រចាំរៀងរាល់ថ្ងៃ មុននឹងបានចេញទៅក្រៅ ឬទៅបំពេញកិច្ចការងារ។ យ៉ាងណាក្រោយត្រលប់មកផ្ទះវិញ ថ្ងៃខ្លះហត់នឿយពេកទៅ ក៏ទម្រេតខ្លួនទៅលើគ្រែ ថាសម្រាកតែមួយភ្លែតទេ ប៉ុន្តែពេលខ្លះជ្រុល គេងដល់ព្រឹកមិនដឹងខ្លួន នាំឲ្យគ្រឿងម្សៅ ធូលីជាប់លើមុខពេញមួយយប់។ ទម្លាប់ដែលមិនលុបលាងសម្អាតមុខឲ្យបានត្រឹមត្រូវ អាចបង្កជាផលប៉ះពាល់ធ្ងន់ធ្ងរ ៤ ដូចខាងក្រោម៖ ៤) ងាយនឹងកើតមុន កុំឆ្ងល់ថា ម៉េចមុខចេះតែកើតមុន បើមិនទទួលទានអាហារអ្វីខុសផង? កុំភ្លេចមើលទម្លាប់ពេលយប់របស់ខ្លួនឯង ដោយការដែលមិនលាងគ្រឿងសម្អាងចេញពីស្បែក គឺវានាំឲ្យស្ទះរន្ធញើស រន្ធញើសមិនបានសម្រាក ដូច្នេះហើយងាយបណ្ដាលឲ្យកើតមុន យូរទៅបន្សល់ទាំងស្នាមជ្រីវជ្រួញថែមទៀតផង។ ៣) ភ្នែកក្រហមនិងហើម…











