ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

អ្វីដែលអ្នកឃើញមុនគេ (3)
ព័ត៌មានជាតិ

ព្រះចៅស៊ុលតង់ នៃប្រទេសព្រុយណេដារូហ្សាឡឹម យាងមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ

AKP ភ្នំពេញ ថ្ងៃទី០៩ ខែវិចិ្ជកា ឆ្នាំ២០២២– ព្រះចៅស៊ុលតង់ ហាជី ហាលសាណាល់ បុលគីយ៉ាស់ មុយអ៊ីហ្សាឌីន វ៉ាឌូឡាហ៍ (Haji Hassanal Bolkiah Mu’izzaddin Waddaulah) ព្រះមហាក្សត្រ នៃប្រទេសព្រុយណេដារូហ្សាឡឹម ដឹកនាំគណៈប្រតិភូយាងមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នារសៀលថ្ងៃទី០៩ ខែវិច្ជិកា ឆ្នាំ២០២២នេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។ រូបថត៖ សួស សាវី និងគល់ រ៉េននី រូបថតដោយ៖ AKP

Bvb
សង្គម

ចែកឲ្យស្រីៗបានដឹងផង! បើចេញសញ្ញាព្រមាន ៣ នេះជុំវិញបរិវេណមាត់ ត្រូវតែទៅសួរនាំពេទ្យជាបន្ទាន់

កុំមានការខ្មាសអៀនក្នុងការចែករំលែក ក៏កុំខ្មាសអៀនក្នុងការដឹងនូវអត្ថបទល្អៗដែលទាក់ទងនឹងសុខភាពរបស់នារី ហើយមិនថាតែបុរសក៏គួរតែដឹងដូចគ្នា។ នៅជុំវិញបរិវេណមាត់របស់ស្រីៗ ប្រសិនលេចចេញនូវសញ្ញាព្រមាន ៣ នេះ មានន័យថា អ្នកកំពុងជំងឺរោគស្រ្តីដែលត្រូវតែទៅពិគ្រោះជាមួយអ្នកជំនាញហើយ៖ ១) ដុះពុកមាត់ច្រើននិងក្រាស់ នៅពេលដែលស្រីៗមានដុះពុកមាត់ច្រើននិងក្រាស់ នោះមានន័យថារាងកាយកំពុងមានអតុល្យភាពអរម៉ូន។ នោះដោយសារតែការបញ្ចេញនូវសារធាតុមួយចំនួនពីរាងកាយក្នុងបរិមាណតិចពេក ឬច្រើនពេក ដែលបណ្ដាលឲ្យពុកមាត់មានការកើតឡើងលឿនជាងកាលកំណត់ ឬខុសប្រក្រតី។ ២) កើតមុននៅក្បែរមាត់ ការកើតមុននៅលើបបូរមាត់ ឬជ្រុងចំហៀងណាមួយក្បែរមាត់ ច្រើនតែកើតទៅលើមនុស្សស្រីកំពុងពេញវ័យ។ យ៉ាងណាវាក៏ជាកត្តាដែលអ្នកត្រូវបារម្ភផងដែរ ព្រោះវាបណ្តាលមកពីការបន្សាបជាតិពុលក្នុងរាងកាយដំណើរការមិនសូវបានល្អ ក៏ដូចជាការរំលាយអាហារខុសប្រក្រតី ដូច្នេះការកើតមុនគឺងាយនឹងលេចចេញមកយ៉ាងស្រួល។ ៣) បបូរមាត់រិល ឬស្ងួត បើអ្នកមានបញ្ហាបបូរមាត់ឡើងខ្មៅស្រអាប់ នោះមានន័យថា ជាតិពុលក្នុងរាងកាយនិងស្បូនរបស់អ្នកមានច្រើន…

Untitled 1 1200x676 19
សង្គម

រូបមន្តធម្មជាតិ ៤ ប្រើគ្រាប់ជីផ្សំនឹងរបស់ធូរថ្លៃ ៤ នេះ ក៏អាចសម្រកទម្ងន់បានដែរ

តើ​គ្រាប់​ជី​ពិត​ជា​អាច​សម្រក​ទម្ងន់​បាន​មែន​ទេ? តាម​ពិត​ទៅ​ ចម្លើយ គឺ​ពិត​ជា​បាន ហើយ​បើ​អ្នក​ដឹង​ពី​វិធី​ផ្សំ​ជាមួយ​រូបមន្ត​ខាង​ក្រោម​ច្បាស់ គឺ​កាន់​តែ​ឆាប់​ទទួល​បាន​ប្រសិទ្ធភាព៖ គ្រាប់​ជី​មាន​សារធាតុ​ចិញ្ចឹម​មួយ​ចំនួន និង​ជួយ​ឲ្យ​យើង​ឆាប់​ទទួល​អារម្មណ៍​ឆ្អែត។ ជា​ធម្មតា ២ ស្លាប​ព្រា​នៃ​គ្រាប់​ជី មាន​ជាតិ​សរសៃ​ប្រហែល ១០ ក្រាម អាច​បំពេញ​តម្រូវ​ការ​ប្រចាំ​ថ្ងៃ​របស់​រាងកាយ​ ៤០ ភាគរយ។ តាម​ការ​ស្រាវជ្រាវ​រក​ឃើញ ការ​ទទួល​ទាន​អាហារ​មាន​ជាតិ​សរសៃ ៣០ ក្រាម/ថ្ងៃ ក៏​វា​មាន​ឥទ្ធិពល​ដល់​ការ​សម្រក​ទម្ងន់​ដូច​គ្នា។ ៤) គ្រាប់​ជី​ជាមួយ​ទឹក​ធម្មតា នេះ​ជា​វិធី​សាមញ្ញ​បំផុត ដែល​មិន​ចំណាយ​ពេលវេលា​យូរ ដោយ​វិធី​ធ្វើ​ក៏​ងាយ​ដែរ គ្រាន់​តែ​យក​គ្រាប់​ជី​ ១-២ ស្លាប​ព្រា ទៅ​លាយ​ជាមួយ​ទឹក​ក្តៅ ទុក​ឲ្យ​វា​រីក​ធំ…

Dfdf
សង្គម

ស្រ្តី​ចិន រស់​បាន​ដល់​អាយុ ១០៦ ឆ្នាំ មាន​ទម្លាប់​លូក​អាហារ​ពេល​ព្រឹក​និង​ភេសជ្ជៈ​ទាំង ៦ នេះ

លោក​ស្រី Soong Mei-Ling ជា​ស្រ្តី​ដ៏​មាន​ឥទ្ធិពល​មួយ​ក្នុង​ប្រទេស​ចិន ហើយ​លោក​ស្រី​អាច​រស់នៅ​ដល់​អាយុ ១០៦ ឆ្នាំ។ កើត​នៅ​ថ្ងៃ​ទី ៤ មិនា ឆ្នាំ ១៨៩៨ មុន​ត្រូវ​បាន​ទទួល​មរណភាព​នៅ​ថ្ងៃ​ទី ២៣ ​តុលា ឆ្នាំ ២០០៣។ សម្រស់​របស់​លោក​ស្រី​ត្រូវ​បាន​គេ​ទទួល​ស្គាល់ ថា​ជា​មនុស្ស​វ័យ​ចំណាស់​ដែល​ស្រស់​ស្អាត​ដាច់​គេ​មួយ​នៅ​ប្រទេស​ចិន ដោយ​កាល​លោក​ស្រី​នៅ​អាយុ ៦០ ឆ្នាំ គឺ​មើល​មិន​ដឹង​ថា​ចាស់​នោះ​ទេ។ យ៉ាង​ណា​មុន​ជួយ​ឲ្យ​លោក​ស្រី​អាច​រស់នៅ​ដល់​អាយុ​វែង ដែល​ជា​តួ​លេខ​មនុស្ស​ជា​ច្រើន​ប្រាថ្នា​ចង់​បាន នោះ​ក៏​ដោយសារ​តែ​លោក​ស្រី​បាន​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ខ្លាំង​ណាស់​លើ​របប​អាហារ ពោល​គឺ​ឲ្យ​មាន​តុល្យភាព​គ្រប់​សារធាតុ​ចិញ្ចឹម​ទាំង​អស់។ បើ​តាម​ឯកសារ​ចងក្រង​ទុក​ពី​របប​អាហារ​របស់​លោក​ស្រី Soong Mei-Ling នៅ​ទម្លាប់​អាហារ​ពេល​ព្រឹក លោក​ស្រី​ប្រកាន់​ខ្ជាប់​នៅ​ការ​ផ្លាស់ប្តូរ​របប​អាហារ…

Dffd
សង្គម

ទទួល​ស្គាល់​ទៅ! ស្រីៗ​បើ​ចេញ​សញ្ញា ៥ នេះ​ មាន​ន័យ​ថា​ចាស់​ជាង​វ័យ​ សុខភាព​រាង​បាក់​ហើយ

សម្រាប់​មនុស្ស​ស្រី ប្រសិន​ជា​មាន​រំលេច​នូវ​អាការៈ​ឬ​រោគ​សញ្ញា​ព្រមាន​ទាំង ៥ ខាង​ក្រោម នោះ​អ្នក​ត្រូវ​តែ​ទទួល​ស្គាល់ ថា​រាងកាយ​អ្នក​កំពុង​វិវត្ត​ទៅ​រក​ភាព​ចាស់​ជាង​វ័យ ហើយ​សុខភាព​របស់​អ្នក​មិន​សូវ​ជា​ល្អ​ប៉ុន្មាន​នោះ​ឡើយ។ ដូច្នេះ​អ្នក​គួរ​តែ​ប្រុងប្រយ័ត្ន និង​រិះរក​វិធិ​ទាញ​វា​ឲ្យ​ល្អ​ត្រលប់​មក​វិញ៖ ៥) មាន​ជំងឺ​ពុក​ឆ្អឹង បន្ទាប់​ពី​អស់​រដូវ​ ​ដំណាក់កាល​ដំបូង​របស់​ស្រ្តី គឺ​មាន​ដំណើរការ​បញ្ចេញ​អ័រម៉ូន​អឺស្រ្តូសែន នាំ​ឲ្យ​រាងកាយ​មាន​ការ​ថយ​ចុះ ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ជំងឺ​ពុក​ឆ្អឹង​កើត​ឡើង​ដោយ​ងាយ។ នេះ​មាន​ន័យ​ថា រាងកាយ​កំពុង​ខ្វះ​ជាតិ​កាល់ស្យូម​ជា​ចាំ​បាច់។ ៤) ងាយ​ឈឺ​ទ្រូង នៅ​ពេល​ដែល​ស្រ្តី​វិវត្ត​ទៅ​រក​វ័យ​ចំណាស់ នោះ​គឺ​ងាយ​ណាស់​ដែល​ពួក​គេ​ជួប​អាការៈ​ឈឺ​ទ្រូង​ញឹកញាប់ ហើយ​ថប់​ដង្ហើម​ ដង្ហើម​ខ្លី។ អាការៈ​ទាំង​អស់​នេះ វា​ប្រឈម​ខ្ពស់​នឹង​ការ​កើត​ជំងឺ​សរសៃ​ឈាម​បេះដូង ឬ​មុខងារ​របស់​បេះដូង​មាន​ការ​ធ្លាក់​ចុះ។ ៣) ទល់​លាមក ប្រសិន​អ្នក​ពិបាក​បន្ទោបង់ នោះ​មាន​ន័យ​ថា ប្រព័ន្ធ​រំលាយ​អាហារ​របស់​អ្នក​ដើរ​មិន​សូវ​ល្អ…

Ff
សង្គម

ចង់​បញ្ចៀស​មហារីក​ថ្លើម ចង់​ឲ្យ​ថ្លើម​មាន​សុខភាព​ល្អ កុំ​ភ្លេច​ធ្វើ​រឿង ២ នេះ​មុន​ចូល​គេង

នៅ​ក្នុង​អត្ថបទ​នេះ Knongsrok ណែនាំ​ពី​វិធី​ថែ​រក្សា​ថ្លើម និង​ធ្វើ​ឲ្យ​ថ្លើម​មាន​សុខភាព​ល្អ អាច​បញ្ចៀស​ជំងឺ​ផ្សេងៗ​បាន។ ជា​ការ​ពិត​អ្នក​ត្រូវ​ដឹង​ថា មុខងារ​របស់​ថ្លើម​គឺ​សំខាន់​ណាស់ វា​ដើរ​តួ​ក្នុង​ការ​បន្សាប​ជាតិ​ពុល​នានា​ក្នុង​រាងកាយ ដូច្នេះ​ហើយ​ប្រសិន​ថ្លើម​មិន​ល្អ នោះ​ជាតិ​ពុល​ក៏​នឹង​កកកុញ​ច្រើន​ដូច​គ្នា។ មុន​ចូល​គេង អ្នក​ត្រូវ​ចំណាយ​ពេល​ធ្វើ​រឿង ២ នេះ ដោយ​វា​ជា​ទម្លាប់​អាច​ជួសជុល​កោសិកា​ថ្លើម ជួយ​ឲ្យ​ថ្លើម​រឹងមាំ និង​មាន​សុខភាព​ល្អ​ឡើង​វិញ៖ ២) ផឹក​ទឹក​មួយ​កែវ​មុន​ចូល​គេង នេះ​ជា​ដំបូន្មាន​ដែល​អ្នក​ត្រូវ​តែ​អនុវត្ត​កុំ​ខាន ដោយ​ការ​បង្កើត​ទម្លាប់​ទទួល​ទាន​ទឹកក្ដៅឧណ្ហ៍ៗ មួយ​កែវ​មុន​ចូល​គេង គឺ​វា​ពិត​ជា​ល្អ​ខ្លាំង​ណាស់​សម្រាប់​ថ្លើម។ យើង​ដឹង​ហើយ​ថា ការ​ទទួល​ទាន​ទឹក វា​នឹង​ជួយ​កាត់​បន្ថយ​ការ​ប្រមូលផ្តុំ​ជាតិ​ពុល​កកកុញ​ក្នុង​ថ្លើម ហើយ​ថែម​ទាំង​កាត់​បន្ថយ​ខ្លាញ់​រុំ​ថ្លើម​បាន​ថែម​ទៀត​ផង។ មិន​ត្រឹម​តែ​ប៉ុណ្ណឹង​ទេ វា​ក៏​ល្អ​ទាំង​សម្រាប់​តម្រង​នោម ក្នុង​ការ​បញ្ចុះ​ជាតិ​ពុល​នៅ​ព្រឹក​បន្ទាប់ និង​ល្អ​សម្រាប់​សរីរាង្គ​ទាំង​មូល​នៅ​រាងកាយ​របស់​មនុស្ស។ ១)…

New Copy
ប្លែកៗ

ឆ្នាំទាំង ៣ រាសីឡើងខ្ពស់ ជីវិតរឹតតែសម្បូរសប្បាយ ចាប់ពីអាយុ ៣៥ ឆ្នាំឡើង

ក្រោយ​អាយុ ៣៥ ​ឆ្នាំ ទុក្ខលំបាក​ដែល​មនុស្សឆ្នាំទាំង ៣ នេះ​បាន​ជួបប្រទះ​ នឹងប្រែជាល្អប្រសើរឡើងវិញ ជីវិតនឹងទទួលបាន​លាភ​សំណាង​ល្អ មាន​កម្លាំងចិត្ត​ពេញលេញ មាន​សុភមង្គល​ លុយចាយពេញដៃ។ ១. ឆ្នាំឆ្លូវ អ្នក​កើត​ឆ្នាំ​ឆ្លូវ គឺជា​មនុស្ស​ឧស្សាហ៍​ព្យាយាម មានការខិតខំ​ឥត​ឈប់ឈរ​ក្នុង​ការ​កសាង​ជីវិតឱ្យ​បាន​ពេញ​បរិបូរ​ណ៍។ គោឧស្សាហ៍ មិនមែនកើតក្នុងគ្រួសារអ្នកមានអ្វីទេ ប៉ុន្តែគេយល់ពីតម្លៃជីវិតពិត តែងតែដាក់ការងារជាដំបូង ហើយគិតថា បើធ្វើការក៏ស៊ីបានដែរ។ ក្នុង​ចំណោម​ឆ្នាំទាំង១២ គោ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​មនុស្ស​ស្លូតបូត ស្មោះត្រង់ ដែល​ចេះ​ដឹង​ខុសត្រូវ និងធ្វើឱ្យ​អ្នក​ដទៃ​មាន​អារម្មណ៍​សុខ​ស្រួល។យ៉ាងណាមិញ ជីវិតរបស់ពួកគេតែងតែត្រូវបានគោរពដោយមនុស្សមានតម្លៃ ទោះបីជាមានការលំបាកយ៉ាងណាក៏ដោយពួកគេអាចយកឈ្នះពួកគេយ៉ាងងាយស្រួល។ ជាពិសេសបន្ទាប់ពីអាយុ ៣៥ ឆ្នាំ…

New Copy
ប្លែកៗ

​​​​ឆ្នាំទាំង ៣ ជាមនុស្សរហ័សរហួន ខ្លាំងពូកែខាងរកស៊ី ការងារក៏រីកចម្រើនលឿន

មនុស្សឆ្នាំទាំង ៣ ទាំងខាងក្រោមនេះ គឺជាមនុស្សដែលងាយប្រតិកម្ម ជាមនុស្សរហួសរហួនក្នុងការធ្វើកិច្ចការងារទាំងពួង។ មនុស្សទាំងនេះ ក៏តែងតែទទួលបានការជឿជាក់ ទុកចិត្តពីមនុស្សជុំវិញខ្លួន មិនថាពួកគេ ធ្វើការ ឬរកស៊ី តែងមានភាពរីកចម្រើនយ៉ាងឆាប់រហ័ស។ ១. ឆ្នាំឆ្លូវ អ្នក​កើត​ឆ្នាំ​ឆ្លូវ មាន​ប្រាជ្ញា​ឈ្លាសវៃ និង​រហ័សរហួន។ តាំងពីក្មេងមក គោបានបង្ហាញភាពវៃឆ្លាតរបស់គាត់។ នៅពេលប្រឈមនឹងបញ្ហាថ្មីៗ ពួកគេយល់យ៉ាងឆាប់រហ័ស ទោះបីជាមនុស្សនៅតែយល់ច្រឡំក៏ដោយ មនុស្សទាំងនេះដឹងថាបេះដូងនៃបញ្ហាស្ថិតនៅត្រង់ណា។ ដោយ​សារ​តែ​ភាព​ឆ្លាត​វៃ និង​ប្រតិកម្ម​រហ័ស ឆ្នាំគោរៀន​ជំនាញ​ថ្មី​បាន​យ៉ាង​ងាយ​ស្រួល ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​ច្រណែន។ នៅពេលទៅធ្វើការ គោទទួលបានភាពជាអ្នកដឹកនាំ ដោយសារភាពរហ័សរហួន និងស្ទាត់ជំនាញនេះ។ នៅពេលដែលថ្នាក់ផ្ដល់កិច្ចការងារអ្វី…

New Copy
ប្លែកៗ

ប្រុសៗកើតក្នុងឆ្នាំទាំង ៣ នេះ ច្រើនជាមនុស្សស្លូតបូត តែចិត្តខ្លាំង នារីណាបានសំណាងណាស់ លុយចាយពេញដៃ

មិន​ត្រឹម​តែ​មាន​ទេព​កោសល្យ​ទេ តារា​ប្រុស​ដែលកើតក្នុងឆ្នាំទាំង ៣ ខាងក្រោមនេះ ​ក៏​មាន​ចរិត​ស្លូតបូត ក្លាហាន និង​ចេះ​ជួយ​ជ្រោមជ្រែង​ប្រពន្ធ​កូន​ផង​ដែរ នារីណាបានរៀបការជាមួយនឹងស្វាមី កើតក្នុងឆ្នាំទាំងនេះ ​នឹងសំណាងច្រើននៅក្នុងជីវិត លុយចាយមិនចេះអស់។ ១. បុរសឆ្នាំថោះ បុរសឆ្នាំទន្សាយតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះអាជីពរបស់ពួកគេ។ នៅពេលដែលពួកគេតាំងចិត្តធ្វើអ្វីមួយ ពួកគេនឹងព្យាយាមឱ្យអស់ពីសមត្ថភាព ដើម្បីសម្រេចបានលទ្ធផលដែលល្អបំផុត។ ទន្សាយតែងតែមានមហិច្ឆតា និងគោលដៅជាច្រើនដើម្បីបំពេញ ពីព្រោះពួកគេមិនដែលចង់រស់នៅក្នុងជីវិតមធ្យម។ ពួកគេក៏មានភាពអត់ធ្មត់ ការតាំងចិត្ត និងការតស៊ូដ៏កម្រផងដែរ។ ដូច្នេះ លទ្ធភាព​ដែល​បុរស​កើត​ឆ្នាំ​ទន្សាយ អាច​សម្រេច​បាន​ជោគជ័យ​ គឺ​ខ្ពស់​ណាស់។ មិនយូរមិនឆាប់ ទន្សាយក៏នឹងក្លាយជាអ្នកមានទេពកោសល្យក្នុងវិស័យដែលគាត់បានចូលរួម និងបោះជំហានដ៏អស្ចារ្យក្នុងអាជីពរបស់គាត់។ ទេពកោសល្យ…

Ff
សង្គម

ងាយៗ​នរណា​ក៏​អាច​សាក​បាន នេះ​អត្ថប្រយោជន៍​ធំ ៤ ពី​ការ​ដាក់​ខ្ទឹមស​ក្រោម​ក្បាល​ដំណេក

ខ្ទឹម​ស​អាច​ផ្តល់​អត្ថប្រយោជន៍​ច្រើន​ណាស់ នៅ​ពេល​ដែល​យើង​ទទួល​ទាន​វា ហើយ​ជា​រឿយៗ​ក៏​ជឿ​ថា​មាន​មនុស្ស​ជា​ច្រើន​បាន​ដឹង​ខ្លះៗ​រួច​មក​ហើយ។ យ៉ាង​ណា​ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​លើ​របៀប​មួយ​ផ្សេង​ទៀត គឺ​យក​វា​មក​ដាក់​ក្រោម​ខ្នើយ តើ​អ្នក​ធ្លាប់​បាន​ដឹង​ហើយ​ឬ​នៅ ថា​ផ្តល់​អត្ថប្រយោជន៍​អ្វី​ខ្លះ? តាម​រយៈ​អត្ថបទ​នេះ ក្រោយ​ដឹង​ពី​ប្រយោជន៍​ធំៗ​ទាំង ៤ ហើយ ប្រិយមិត្ត​អាច​សាកល្បង​ទៅ​រក​ខ្ទឹម​ស​មក​ដាក់​នៅ​ក្រោម​ខ្នើយ​ក្បាល​ដំណេក​បាន៖ ៤) ល្អ​បំផុត​សម្រាប់​អ្នក​ហៀរសំបោរ​ឬ​តឹងច្រមុះ អ្នក​ខ្លះ​មាន​ច្រមុះ​ខ្សោយ ឆាប់​អាឡែរហ្សី ​បណ្តាល​ឲ្យ​ងាយ​កណ្ដាស់ ឬ​ហៀរ​សំបោរ​ជា​ដើម ពិត​ជា​រំខាន​ដល់​ការ​ចូល​ដំណេក​ខ្លាំង​ណាស់។ បែប​នេះ​ការ​ជ្រើសរើស​ខ្ទឹម​ស​យក​មក​ដាក់​នៅ​ក្រោម​ខ្នើយ​ គឺ​ពិត​ជា​អាច​ជួយ​អ្នក​បាន។ ដោយសារ​វា​មាន​អង់ទីប៊ីយូទិក​ដ៏​មាន​ឥទ្ធិពល​ឲ្យ​ឈ្មោះ​ថា អាលីស៊ីន ដែល​នៅ​ពេល​វា​ហួត​បន្តិច​ម្តងៗ វា​អាច​សម្លាប់​មេរោគ​ឬ​ការ​បង្ក​រោគ​ដែល​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​ច្រមុះ​របស់​អ្នក។ ជាង​នេះ​ខ្ទឹម​ស វា​ក៏​អាច​ជួយ​ជម្រះ​នៅ​ការ​រំលាយ​ទឹក​រំអិល​នៃ​សំបោរ ហើយ​ដំណើរ​នេះ​ឆ្លង​កាត់​ពេល​ប៉ុន្មាន​នាទី នោះ​អ្នក​នឹង​លែង​ហៀរ​សំបោរ ហើយ​អាច​ដក​ដង្ហើម​បាន​ធូរ​វិញ។ ៣) ជួយ​បង្កើន​ប្រព័ន្ធ​ភាព​សុាំ​ឲ្យ​ដំណើរការ​ល្អ…

Fddf
សង្គម

មុខ​ចាស់​ជាង​វ័យ សម្រស់​បាក់​ម្ល៉េះ? កុំ​ឆ្ងល់​បើ​ស្រីៗ​ក្រោយ​អាយុ ៣០ ឆ្នាំ មិន​បោះចោល​ទម្លាប់ ៥ នេះ

សម្រាប់​ស្រ្តី​ក្រោយ​អាយុ ៣០ ឆ្នាំ ជា​ពេល​ដែល​រាងកាយ​ចាប់​ផ្តើម​ការ​ចុះ​ថយ​នូវ​កូឡាជែន​និង​ប្រព័ន្ធ​ការពារ​មួយ​ចំនួន មិន​ដូច​កាល​នៅ​ស្រករ​អាយុ ២០ ឡើយ។ ដូច្នេះ​ហើយ​កំឡុង​ពេល​នេះ បើ​អ្នក​មិន​បាន​ផ្តោត​លើ​ការ​ថែរក្សា​សម្រស់​ឲ្យ​បាន​ត្រឹមត្រូវ ឬ​ទម្លាប់​រស់នៅ​ប្រចាំ​ថ្ងៃ​បាន​ល្អ​ទេ​នោះ រាងកាយ​របស់​អ្នក​នឹង​ប្រែ​ជា​ចាស់​ជាង​វ័យ ហើយ​មាន​ជំងឺ​មក​បៀតបៀន​ដោយ​មិន​ដឹង​ខ្លួន៖ ៥) ទទួល​ទាន​អាហារ​ច្រើន គួរ​ដាក់​កំហិត​របប​អាហារ​ដែល​ត្រូវ​ទទួល​ទាន​ប្រចាំ​ថ្ងៃ កុំ​ចង់​តាម​ឃ្លាន ព្រោះ​វា​មិន​ល្អ​ចំពោះ​សុខភាព​នោះ​ទេ។ របប​អាហារ​ច្រើន​លើសលប់ បណ្តាល​ឲ្យ​អ្នក​ទៅ​ជា​ឡើង​ទម្ងន់ ប្រមូល​ផ្តុំ​ជាតិ​ខ្លាញ់​ច្រើន នាំ​ឲ្យ​ពិបាក​ព្យាបាល​ដូច​ជា​ជំងឺ​ខ្លាញ់​រុំ​ថ្លើម ខ្លាញ់​រុំ​បេះដូង សរសៃឈាម​ជា​ដើម។ ៤) ទទួល​ទាន​អាហារ​កែច្នៃ អ្នក​គួរ​ដល់​វ័យ​ដែល​ត្រូវ​កាត់​បន្ថយ​ការ​ទទួល​ទាន​អាហារ​កែច្នៃ ដូច​ជា​សាច់​ក្រក ប្រហិត ឬ​របស់​មួយ​ចំនួន​ទាំង​អស់​នោះ​ហើយ ព្រោះ​ប្រភេទ​អាហារ​ទាំង​នេះ​វា​មាន​ជាតិ​ប្រៃ​ខ្ពស់ ជាតិ​ផ្អាប់​ដើម្បី​ទុក​ឲ្យ​បាន​យូរ​ច្រើន ងាយ​នឹង​បង្ក​ទៅ​ជា​ជំងឺ​មហារីក​នៅ​ពេល​ខាង​មុខ។…

Fddf
សង្គម

ចេញ​សញ្ញា​ព្រមាន ៤ នេះ​ត្រូវ​ប្រយ័ត្ន អ្នក​ប្រឈម​ខ្ពស់​អាច​នឹង​កើត​មហារីក​សួត​ហើយ

ក្រុម​មនុស្ស​ដែល​ស្រូប​យក​ផ្សែង​ពុល​ច្រើន ឬ​ជា​ពិសេស​មនុស្ស​ជក់​បារី​ជា​ប្រចាំ គឺ​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​កើត​ជំងឺ​មហារីក​សួត។ ដូច្នេះ​ប្រសិន​ឃើញ​សញ្ញា​សម្គាល់​ទាំង ៤ ខាង​ក្រោម អ្នក​គួរ​តែ​ប្រញាប់​ទៅ​ជួប​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ​ជា​បន្ទាន់៖ ៤) ក្អក​ញឹកញាប់ ការ​ក្អក​កើត​ឡើង​ញឹកញាប់ ហើយ​ក្អក​ស្ងួត​មិន​មាន​កំហាក​ទៀត​នោះ វា​អាច​មក​ពី​ផ្សែង​ពុល បាន​ស្រូប​ចូល​ទៅ​ក្នុង​សួត​ច្រើន នាំ​ឲ្យ​រលាក។ អាការៈ​បែប​នេះ ប្រសិន​បន្ត​រយៈ​ពេល​យូរ គួរ​ប្រញាប់​ទៅ​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ​ជំនាញ ជៀសវាង​វា​វិវត្ត​ទៅ​រក​ជំងឺ​មហារីក ពិបាក​ព្យាបាល។ ៣) តឹង​ថប់​ទ្រូង ដោយសារ​តែ​ដុំ​សាច់​ដុះ​ក្នុង​សួត ទើប​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​ជាលិកា​ខាង​ក្នុង​សួត។ ពេល​វា​ទទួល​រង​ការ​ឈឺ​ចាប់​ម្តងៗ​ ដូច​មាន​គេ​មក​សង្កត់​ទ្រូង នាំ​ឲ្យ​តឹង​ថប់​ពិបាក​ទ្រាំ​ខ្លាំង​ណាស់។ ២) ឈឺ​ស្មា​និង​ក ការ​ឈឺ​ក អាច​បណ្តាល​មក​ពី​មូលហេតុ​ច្រើន ហើយ​ប្រសិន​អ្នក​ជួប​អាការៈ​បែប​នេះ ​ក្រោយ​ធ្វើ​លំហាត់​ប្រាណ​ធ្ងន់…