ប្រុសៗកើតក្នុងឆ្នាំទាំង ៣ នេះ ច្រើនជាមនុស្សស្លូតបូត តែចិត្តខ្លាំង នារីណាបានសំណាងណាស់ លុយចាយពេញដៃ

New Copy
ការផ្សាយពាណិជ្ជកម្ម

មិន​ត្រឹម​តែ​មាន​ទេព​កោសល្យ​ទេ តារា​ប្រុស​ដែលកើតក្នុងឆ្នាំទាំង ៣ ខាងក្រោមនេះ ​ក៏​មាន​ចរិត​ស្លូតបូត ក្លាហាន និង​ចេះ​ជួយ​ជ្រោមជ្រែង​ប្រពន្ធ​កូន​ផង​ដែរ នារីណាបានរៀបការជាមួយនឹងស្វាមី កើតក្នុងឆ្នាំទាំងនេះ ​នឹងសំណាងច្រើននៅក្នុងជីវិត លុយចាយមិនចេះអស់។

១. បុរសឆ្នាំថោះ

ការផ្សាយពាណិជ្ជកម្ម

បុរសឆ្នាំទន្សាយតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះអាជីពរបស់ពួកគេ។ នៅពេលដែលពួកគេតាំងចិត្តធ្វើអ្វីមួយ ពួកគេនឹងព្យាយាមឱ្យអស់ពីសមត្ថភាព ដើម្បីសម្រេចបានលទ្ធផលដែលល្អបំផុត។ ទន្សាយតែងតែមានមហិច្ឆតា និងគោលដៅជាច្រើនដើម្បីបំពេញ ពីព្រោះពួកគេមិនដែលចង់រស់នៅក្នុងជីវិតមធ្យម។

ពួកគេក៏មានភាពអត់ធ្មត់ ការតាំងចិត្ត និងការតស៊ូដ៏កម្រផងដែរ។ ដូច្នេះ លទ្ធភាព​ដែល​បុរស​កើត​ឆ្នាំ​ទន្សាយ អាច​សម្រេច​បាន​ជោគជ័យ​ គឺ​ខ្ពស់​ណាស់។ មិនយូរមិនឆាប់ ទន្សាយក៏នឹងក្លាយជាអ្នកមានទេពកោសល្យក្នុងវិស័យដែលគាត់បានចូលរួម និងបោះជំហានដ៏អស្ចារ្យក្នុងអាជីពរបស់គាត់។

ការផ្សាយពាណិជ្ជកម្ម

ទេពកោសល្យ បូករួមនឹងការខិតខំប្រឹងប្រែង ធ្វើឱ្យមនុស្សឆ្នាំទន្សាយ មិនដែលខ្វល់ខ្វាយរឿងខ្វះខាតលុយកាក់ឡើយ។ ប៉ុន្តែទន្សាយមិនចេះផ្អែមល្ហែមក្នុងកិច្ចការស្នេហាទេ។ ផ្ទុយ​ទៅ​វិញ ពួក​គេ​ចង់​បាន​កន្លែង​ដែល​ខ្លួន​ជា​កម្មសិទ្ធិ មាន​អ្នក​រង់ចាំ​គេ។

ក្រោយ​រៀប​ការ បុរស​ដែល​កើត​ក្នុង​ឆ្នាំ​ទន្សាយ តែងតែ​ឧទ្ទិស​ដល់​ប្រពន្ធ​កូន។ គោលដៅដែលពួកគេកំណត់ គឺមិនត្រឹមតែបំពេញនូវមហិច្ឆិតារបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជម្រុញឱ្យគ្រួសាររបស់ពួកគេ មានជីវិតកាន់តែរីកចម្រើនផងដែរ។

ការផ្សាយពាណិជ្ជកម្ម

ជាមួយនឹង ទន្សាយ មិនថាអ្នកមាន ឬឋានៈសង្គមខ្ពស់យ៉ាងណានោះទេ ក្នុងគ្រួសារពួកគេ តែងតែជាបុរសដែលស្រលាញ់ប្រពន្ធពេញបេះដូង ស្រលាញ់កូន និងព្យាយាមនាំយកអ្វីដែលល្អបំផុតសម្រាប់គ្រួសារ។

១
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

២. បុរសឆ្នាំមមី

ការផ្សាយពាណិជ្ជកម្ម

បុរស​ដែល​កើត​ក្នុង​ឆ្នាំ​មមី កើត​មក​មាន​ភាព​ស្ងប់​ស្ងាត់ និង​មាន​ឫទ្ធានុភាពខ្លាំង។ ពួកគេមានមន្តស្នេហ៍ ដែលធ្វើឱ្យមនុស្សជុំវិញស្រឡាញ់ចូលចិត្តទាំងក្មេងទាំងចាស់។​​ បុរសឆ្នាំសេះតែងតែបង្ហាញភាពចាស់ទុំ និងមត់ចត់ចំពោះដៃគូ។ នៅពេលដែលពួកគេតាំងចិត្តធ្វើអ្វីមួយ ពួកគេក៏នឹងព្យាយាមឱ្យអស់ពីសមត្ថភាព ដើម្បីសម្រេចបានលទ្ធផលល្អបំផុត។

បញ្ហា និងការ​ប្រឈម​មិន​ធ្វើ​ឱ្យ បុរសឆ្នាំនេះដួល​រលំបានទេ ប៉ុន្តែ​វា​បាន​ក្លាយ​ជា​កម្លាំង​ចិត្ត​សម្រាប់ពួកគេ ឱ្យ​ខិត​ខំ​កាន់​តែ​ខ្លាំង​ឡើង​លើ​ផ្លូវ​ដែល​គាត់​បាន​ជ្រើសរើស។ ដូច្នេះ បុរស​ឆ្នាំសេះ នឹង​មាន​សមត្ថភាព​សម្រេច​បាន​ជោគជ័យ​យ៉ាង​ខ្លាំង។ លើសពីការរំពឹងទុក អ្នកក៏កំណត់ការរំពឹងទុកដ៏អស្ចារ្យលើខ្លួនគាត់ ដូច្នេះហើយគាត់តែងតែព្យាយាម ព្យាយាម និងមិនអនុញ្ញាតឱ្យខ្លួនគាត់ទំនេរដើម្បីសម្រេចបានជោគជ័យក្នុងអាជីពរបស់គាត់។

ការផ្សាយពាណិជ្ជកម្ម

សម្រាប់ឆ្នាំមមី អាជីពក៏ត្រូវដើរទន្ទឹមគ្នាជាមួយគ្រួសារដែរ។ ពួកគេ​ខំ​ធ្វើ​បែប​នេះ​ព្រោះ​ចង់​ឱ្យ​មនុស្ស​ដែល​​ស្រលាញ់​បាន​រស់​នៅ​មាន​សុភមង្គល។ នៅខាងក្រៅ សេះហៅភ្លៀងបានភ្លៀង ហៅខ្យល់បានខ្យល់ ប៉ុន្តែពេលត្រឡប់មកផ្ទះវិញ គាត់តែងតែជាមនុស្សសុភាពរាបសារចំពោះដៃគូ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

២
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៣. បុរសឆ្នាំឆ្លូវ

ការផ្សាយពាណិជ្ជកម្ម

បុរសឆ្នាំគោ គឺពិតជាបុរសខ្លាំងនៅក្នុងគ្រួសារ។ ពួកគេសុខចិត្តធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីឱ្យមនុស្សដែលខ្លួនស្រលាញ់ បានរស់នៅយ៉ាងសុខស្រួល និងសប្បាយរីករាយ។ ប្រសិនបើអ្នកគិតថា គោនឹងខ្ជិល នោះជាការវាយតម្លៃខុសហើយ។

បុរសឆ្នាំគោ នឹងងមិនខ្លាចភាពលំបាកឡើយ តែងតែព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីសម្រេចបាននូវភាពជោគជ័យដែលរំពឹងទុក។ អាច​និយាយ​បាន​ថា គោជា​បុរស​ម្នាក់​ក្នុង​ចំណោម​បុរស​ដែល​អាច​មាន​តុល្យភាព​ក្នុង​អាជីព និង​ជីវិត។ ពួកគេ​ជា​សញ្ញា​នៃ​រាសីចក្រ​បុរស​ដែល​នារីគ្រប់រូបប្រាថ្នាចង់បាន៕

ការផ្សាយពាណិជ្ជកម្ម

* អត្ថបទសម្រាប់តែឯកសារយោងប៉ុណ្ណោះ!

ការផ្សាយពាណិជ្ជកម្ម