
មនុស្សច្រើនគ្នាមើលរំលង! ទម្លាប់អាក្រក់ ៥ ក្នុងបន្ទប់ទឹក អាចបង្កគ្រោះថ្នាក់ដោយមិនដឹងខ្លួន
ទម្លាប់អាក្រក់ទាំង ៥ ខាងក្រោមនេះ វាមិនល្អនោះទេ ដោយវាអាចបណ្តាលទៅជាមេរោគ បាក់តេរីជ្រៀតចូលមកក្នុងរាងកាយរបស់អ្នកដោយមិនដឹងខ្លួន ពេលអ្នកនៅក្នុងបន្ទប់ទឹក៖ ៥) ទុកច្រាសដុសធ្មេញរបស់អ្នកនៅក្នុងបង្គន់ ដោយសារបច្ចុប្បន្នចានបង្គន់ គេរមែងប្រើប្រាស់រួមជាមួយបន្ទប់ទឹក ដូច្នេះហើយមនុស្សជាច្រើន រមែងទុកដាក់របស់របរនៅខាងក្នុងនោះ។ យ៉ាងណាវាមិនល្អទេ ព្រោះវាជាកន្លែងងាយនឹងបង្កបាក់តេរី រោគ ឲ្យទំមកលើច្រាសដុសធ្មេញរបស់អ្នកបាន។ បាក់តេរីទាំងនោះសោត ក៏ងាយនឹងកៀបចូលទៅក្នុងមាត់ធ្មេញរបស់អ្នកដោយមិនដឹងខ្លួន ហើយភាគល្អិតតូចៗសន្សំច្រើនទៅ គឺងាយនឹងអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ។ ៤) កន្សែងព្យួរនៅក្នុងបន្ទប់ទឹក ស្រដៀងគ្នានឹងករណីច្រាសដុសធ្មេញដែរ ដោយកន្សែងនេះក៏ដូចគ្នា មនុស្សជាច្រើនរមែងយកមកព្យួរទុកចោលក្នុងបន្ទប់ទឹក ហើយវាជាកន្លែងសើម ងាយបង្កជាបាក់តេរី ផ្សិត មេរោគ ជាច្រើនដែលមើលមិនឃើញ។ យកល្អគួរយកកន្សែងដែលប្រើប្រាស់ហើយ…











