ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

ដថដថ
សង្គម

អាយុ ៥០ ក៏​រក​មិន​ឃើញ​ស្នាម​ជ្រួញ បើ​ពី​ឥឡូវ​ទៅ អ្នក​ទម្លាប់​លូក​អាហារ ៥ នេះ​ជា​ប្រចាំ

ណែនាំ​ជា​ពិសេស​សម្រាប់​មនុស្ស​ស្រី ប្រភេទ​អាហារ​ទាំង ៥ ខាង​ក្រោម ក្រៅ​ពី​មាន​ឱជារស​ឆ្ងាញ់ ទៀត​សោត​វា​ក៏​មាន​ផ្តល់​នូវ​ជាតិ​កូឡាជែន ​ប្រូតេអ៊ីន​ខ្ពស់ ល្អ​សម្រាប់​រាងកាយ និង​លើក​សម្រស់ ហើយ​ទោះ​អាយុ​ហៀរ​ចូល ៥០ ក៏​ពិបាក​រក​ឃើញ​ស្នាម​ជ្រីវជ្រួញ​ដែរ ប្រសិន​អ្នក​ទម្លាប់​ទទួល​ទាន​វា​ជា​ប្រចាំ៖ ៥) ស៊ុត ស៊ុត​ជា​អាហារ​ដែល​បណ្តុំ​ទៅ​ដោយ​ប្រូតេអ៊ីន ជា​ពិសេស​ផ្នែក​ពណ៌​ស ដែល​មាន​ប្រូតេអ៊ីន​ដល់​ទៅ ២៦ ក្រាម។ អ្នក​ទទួល​ទាន​ស៊ុត​ស្ងោរ ដែល​ជួយ​ឲ្យ​ឆាប់​ឆ្អែត ហើយ​បញ្ចៀស​ការ​ទទួល​ទាន​អាហារ​ច្រើន និង​មាន​ជាតិ​ខ្លាញ់ នាំ​ឲ្យ​ឡើង​ទម្ងន់។ រី​ឯ​ផ្នែក​លឿង​វិញ មាន​ផ្ទុក​នូវ​សារធាតុ​កូឡាជែន​ច្រើន ដែល​ទម្លាប់​ទទួល​ទាន​ជា​ប្រចាំ វា​អាច​ជួយ​ឲ្យ​ស្បែក​របស់​យើង​រលោង។ ៤) ត្រី សាច់​ត្រី​សម្បូរ​ទៅ​ដោយ​ប្រូតេអ៊ីន…

Vbvgh
សង្គម

ល្អខ្លាំងសម្រាប់អ្នកគង់មិនលក់ ស្រ្តេស នេះអត្ថប្រយោជន៍ធំៗ ៦ ពីការទទួលទានគ្រាប់ឈូក

គ្រាប់ឈូកមើលទៅសាមញ្ញ ហើយយើងអាចរកទិញបាននៅតម្លៃធូរថ្លៃ និងមិនពិបាករកនោះទេនៅតាមផ្សារ តែបើនិយាយពីអត្ថប្រយោជន៍របស់វាវិញ ប្រៀបដូចជាឱសថទិព្វជួយបានច្រើនណាស់។ ខាងក្រោមយើងបង្ហាញពីប្រយោជន៍ធំៗទាំង ៦ ពី ការទទួលទានគ្រាប់ឈូក៖ ៦) បន្ថែមប្រសិទ្ធភាពប្រឆាំងនឹងការរលាក ដោយសារគ្រាប់ឈូកសំបូរទៅដោយសារជាតិ Flavonoid ដែលល្អក្នុងការប្រឆាំងនឹងការរលាក និងការឆ្លង។ អ្នកដែលទទួលទានគ្រាប់ឈូកជាប្រចាំ នោះពេលពួកគេមានរបួស ឬកើតដំបៅអ្វីក៏នឹងងាយជាសះស្បើយ ដូច្នេះហើយទើបគេណែនាំជាពិសេសសម្រាប់ស្រ្តីទើបសម្រាលកូនដែលឆ្លងកាត់ការវះកាត់ឲ្យទទួលទានវាឲ្យបានច្រើន។ ៥) ពង្រឹងសម្ពាធឈាម និងចង្វាក់បេះដូង ជាតិល្វីង Isoquinoline ដែលមាននៅក្នុងគ្រាប់ឈូក គឺប្រៀបដូចជាថ្នាំព្យាបាលជំងឺសរសៃឈាមបេះដូង និងជួយឲ្យមានការគ្រប់គ្រងសម្ពាធឈាមបានល្អ។ លើសពីនេះទៀតជាតិសូដ្យូមដែលមាននៅក្នុងនោះ ក៏នឹងជួយឲ្យអ្នកមានសុខភាពបេះដូងល្អផងដែរ។ ៤) ប្រឆាំងភាពចាស់ អង់ស៊ីម…

Dfdf
សង្គម

ក្រោក​ពី​គេង​ភ្លាម តើ​គួរ​ដុសធ្មេញ​ឬ​ផឹក​ទឹក​មុន? ចម្លើយ​មាន​ប្រយោជន៍​បំផុត​សម្រាប់​សុខភាព​អ្នក

មិន​សុទ្ធ​តែ​អ្នក​រាល់​គ្នា​ដឹង​នោះ​ទេ ហើយ​អ្នក​អាច​ឆ្លើយ​នូវ​ចម្លើយ​ដ៏​ខ្លី តែ​ប្រហែល​មិន​ទាន់​បាន​យល់​ស៊ី​ជម្រៅ​នៅ​ឡើយ ថា​តើ​ពេល​ក្រោក​ពី​គេង​ភ្លាម​នៅ​ពេល​ព្រឹក គួរ​ដុស​ធ្មេញ​មុន​ឬ ផឹក​ទឹក​មុន​ដែល​ល្អ​បំផុត? ចម្លើយ​ដូច​បញ្ជាក់​ពី​ខាង​លើ គឺ​ខ្លី​ងាយ​ឆ្លើយ​ណាស់ តែ​វា​មាន​ប្រយោជន៍​សម្រាប់​សុខភាព​អ្នក ដែល​អ្នក​ចាំ​បាច់​ត្រូវ​ដឹង។ តាម​ទម្លាប់​ប្រជាជន​ជប៉ុន គឺ​ពួក​គេ​ក្រោក​មក​ភ្លាម តម្រង់​ទៅ​ទទួល​ទាន​ទឹក​មុន ហើយ​ជា​ប្រភេទ​ទឹកក្ដៅឧណ្ហ៍ៗ មិនមែន​ទឹក​ត្រជាក់​ទាំង​ព្រលឹម​នោះ​ទេ។ អ្នក​ជំនាញ​បាន​និយាយ​ថា ការ​ផឹក​ទឹក​មុន ដុស​ធ្មេញ គឺ​សំខាន់​ណាស់ ព្រោះ​វា​ជួយ​ឲ្យ​រាងកាយ​បំពេញ​នូវ​បរិមាណ​ទឹក​ដែល​បាត់បង់​បន្ទាប់​ពី​គេង​យូរ ហើយ​ការ​ទទួល​ទាន​ទឹក​នៅ​ពេល​ពោះ​ទទេ គឺ​វា​ជួយ​សម្អាត​មេរោគ និង​បាក់តេរី​ផ្សេងៗ​ចេញ​ពី​មាត់ និង​បង្កើន​ល្បឿន​បណ្តេញ​ជាតិ​ពុល​ចេញ​ពី​រាងកាយ ដូច​បាន​សម្អាត​ពោះ​វៀន។ ជាង​នេះ​វា​ក៏​ជួយ​ពង្រឹង​ប្រព័ន្ធ​រំលាយ​អាហារ​ទាំង​មូល​ឲ្យ​ដំណើរការ​ល្អ ជួយ​ឲ្យ​ចរន្ត​ឈាម​រត់​ស្រួល ពោល​ដូច​ជា​ឱសថ​ម្យ៉ាង​ដើរ​តួ​ទៅ​ព្យាបាល​ជំងឺ​លើស​ឈាម ទឹក​នោម​ផ្អែម ទល់​លាមក រលាក​ក្រពះ ឬ​គ្រួស​ក្នុង​តម្រង​នោម​អ៊ីចឹង​ដែរ។…

ដថដថ
សង្គម

Song Hye Kyo ធ្លាប់​ឡើង​ដល់ ៧០ គីឡូ ឥឡូវ​ស្រក​សល់​ ៥៣ ដោយ​សារ​វិធី​អាថ៌កំបាំង ២ នេះ

តារា​សម្តែង​ស្រី ជនជាតិ​កូរ៉េ​ខាង​ត្បូង Song Hye Kyo ធ្លាប់​ឡើង​ទម្ងន់​ដល់ ៧០ គីឡូក្រាម ប៉ុន្តែ​ត្រឹម​រយៈ​ពេល​ខ្លី នាង​បាន​ស្រក​អស់ ១៧ គីឡូក្រាម ឥឡូវ​មក​សល់​តែ​ជាង ៥៣ គីឡូក្រាម​វិញ។ ដ្បិត​​បើ​ស្ថិត​នៅ​អាយុ ៣៩ ឆ្នាំ​ទៅ​ហើយ តែ​សាច់​របស់​នាង​ពេល​ស្រក​មក​វិញ នៅ​តែ​មើល​ឃើញ​ខ្ចី ភ្លឺ​ចែងចាំង​មិន​ចាញ់​ក្រមុំ​នោះ​ឡើយ។ មាន​រូបមន្ត​សម្ងាត់​ពី ២ នៅ​ពី​ក្រោយ​នោះ ដែល​វា​ជា​វិធី​សាមញ្ញ តែ​ទាមទារ​ឲ្យ​អនុវត្ត​ជា​ប្រចាំ៖ ១) តៅហ៊ូ កំឡុង​ពេល​សម្រាក​ទម្ងន់​បាន ១៧ គីឡូក្រាម នាង​តែងតែ​មាន​ទម្លាប់​លូក​តៅហ៊ូ​មក​ទទួល​ទាន​រៀងរាល់​ថ្ងៃ…

មុននឹងមានកូនលើកទី២
សង្គម

មុននឹងមានកូនលើកទី២ អ្នកម្តាយគ្រប់រូបត្រូវដឹងពីរឿងទាំងនេះ

អំឡុងពេលមានផ្ទៃពោះ ស្បូនរបស់អ្នកត្រូវពង្រីកទំហំជិត 500 ដងក្នុងរយៈពេល 9 ខែ ហើយបន្ទាប់មកត្រឡប់ទៅទំហំដើមរបស់វាវិញ។ ហើយស្ត្រីជាច្រើនថែមទាំងមានការចុះខ្សោយនៃការចងចាំ និងការភ័ន្តច្រឡំអំឡុងពេលមានផ្ទៃពោះថែមទៀតផង។ ប៉ុន្តែទោះបីជាយ៉ាងនេះក៏ដោយ ស្រ្តីជាច្រើននាក់នៅតែស្ម័គ្រចិត្ដឆ្លងកាត់ការមានកូនលើកទីពីរ ឬសូម្បីតែលើកទីបី។ ប៉ុន្តែសូមចាំថាការមានផ្ទៃពោះលើកទីពីរគឺខុសពីលើកទីមួយ ហើយបើចង់ដឹងថាខុសគ្នាបែបណា សូមអានបន្ត៖ ១.ការមានផ្ទៃពោះលើកទីពីរអាចធ្វើឱ្យអ្នកនឿយហត់ជាងមុន ការមានផ្ទៃពោះដំបូងរបស់អ្នកគឺជាពេលវេលាដ៏ពិសេសមួយក្នុងជីវិត ហើយអ្នកទទួលបានការលួងលោមជាច្រើនពីដៃគូ មិត្តភក្តិ និងក្រុមគ្រួសាររបស់អ្នក។ ប៉ុន្តែនៅក្នុងការមានផ្ទៃពោះលើកទីពីរ អ្នកត្រូវមានទំនួលខុសត្រូវក្នុងការថែទាំកូនដំបូង ដូច្នេះហើយអ្នកប្រហែលជាមិនមានពេលច្រើនសម្រាប់ខ្លួនឯងដូចពីមុននោះទេ។ លើសពីនេះ រាងកាយរបស់អ្នកនឹងរងឥទ្ធិពលដោយអរម៉ូនមួយហៅថាប្រូហ្សេស្តេរ៉ូន ដែលធ្វើឲ្យមានការផ្លាស់ប្តូរទាំងរាងកាយ និងសូម្បីតែការសម្រាលកូន។ ម្យ៉ាងទៀត ផលរំខាននៃអរម៉ូននេះគឺធ្វើឲ្យអ្នកអស់កម្លាំង និងនឿយហត់ជាងមុន។ ២.ការសម្រាលគឺខុសពីលើកទី១ បទពិសោធន៍ការសម្រាលក៏អាចខុសគ្នាពីការមានផ្ទៃពោះលើកទីមួយផងដែរ។…

New Copy
ប្លែកៗ

សំណាងបានដូច​ចិត្ត! ចូល ២០២៣ ភ្លាម ឆ្នាំទាំង ៣ រាសីខ្ពស់ មានលាភ មានលុយចូលគគ្រឹកគគ្រេង

គ្រាន់តែផុតឆ្នាំ ២០២២ ចូលឆ្នាំ ២០២៣ ភ្លាម សម្រាប់អ្នកឆ្នាំទាំង ៣ ខាងក្រោមនេះ នឹងមានលាភមានសំណាង ធ្វើអ្វីក៏បានសម្រេច ជោគជ័យដូចចិត្តប៉ងប្រាថ្នា អ្វីដែលរឹតតែសំខាន់ គឺរកលុយបានច្រើនឡើងៗ។ ១. ឆ្នាំខាល យោងតាមហោរាសាស្ត្រទាំង ១២ នេះ អ្នកដែលកើតក្នុងឆ្នាំខ្លា មានភាពរឹងមាំ និងមានទំនុកចិត្តខ្ពស់។ ពួកគេ​ក៏​ជា​មនុស្ស​ដែល​មាន​ការ​រៀបចំ​យ៉ាង​ខ្លាំងក្នុងជីវិត។ មនុស្សឆ្នាំនេះ​មាន​បញ្ហា​តិច​ជាង​ឆ្នាំ​មុន ហើយ​កាន់តែ​រីក​ចម្រើន​ដល់​ចុង​ឆ្នាំ ។ ខ្លា នឹងមានរាសី​ឡើង​ខ្ពស់ត្រដែត មាន​លាភ​ធំ រាល់​បញ្ហា​ក៏​រលត់​ទៅ​។ ពួកគេមានភាពងាយស្រួល មានភាពស្វាហាប់ក្នុងគ្រប់យ៉ាង នៅចុងឆ្នាំបង្កើនប្រសិទ្ធភាពការងារ…

New Copy
សង្គម

មនុស្សស្រីចរិតល្អ មើលយ៉ាងណាក៏នៅតែស្អាត

មនុស្សស្រីម្នាក់អាចមានរូបសម្រស់ស្រស់ស្អាត មិនប្រាកដថាមានចរិតល្អនោះទេ។ យ៉ាងណា ចរិតល្អ មានអត្ថប្រយោជន៍ចំពោះខ្លួន អ្នកដទៃ និងសង្គមយ៉ាងខ្លាំង។ ខាងក្រោមនេះនឹងរៀបរាប់អំពីលក្ខណៈមួយចំនួនរបស់មនុស្សស្រីល្អដែលមានចរិតល្អ។ ១. មនុស្សស្រីចរិតល្អ គឺមិនចេះខឹងផ្តេសផ្តាសឡើយ និយាយជារួមទៅ គឺត្រូវមានសមត្ថភាពគ្រប់គ្រងអារម្មណ៍ខ្លួនឯង ជាពិសេសមិនអាចយកកំហឹងជះទៅលើអ្នកដទៃផ្តេសផ្តាសឡើយ។ សង្គមបច្ចុប្បន្ន មនុស្សភាគច្រើននិយាយថាមនុស្សស្រីគួរតែខ្លាំងបន្តិច ទើបមិនទទួលរងការធ្វើបាបពីអ្នកដទៃ។ ប៉ុន្តែ ភាពខ្លាំងនេះតាំងពីដើមមកមិនមែនសម្ដីទៅលើការរករឿងឥតហេតុផល និងការបញ្ចេញកំហឹងខឹងផ្តេសផ្តាសនោះទេ។ បច្ចុប្បន្នគឺជាសង្គមនិតិរដ្ឋ រាល់កិច្ចការងារដែលយើងអនុវត្តន៍សុទ្ធតែត្រូវមានហេតុផលច្បាស់លាស់ ត្រូវធ្វើរឿងដែលខ្លួនគួរតែធ្វើ បំពេញតួនាទីរបស់ខ្លួនឱ្យបានល្អ មិនមែនចេះឈឺឆ្អាលរឿងគេច្រើនពេក ហើយខឹងអ្នកនេះអ្នកនោះដោយឥតមូលហេតុនោះឡើយ។ កាលពីមុនធ្លាប់ស្គាល់នារីម្នាក់ នាងមានរូបសម្រស់ធម្មតា ប៉ុន្តែនរណាក៏ដោយឱ្យតែរាប់អានជាមួយនាងសុទ្ធតែនិយាយថា នាងស្រស់ស្អាតខ្លាំងណាស់។ តាមពិតគឺចង់និយាយអំពីភាពស្រស់ស្អាតនៃដួងចិត្តរបស់នាង ពីព្រោះតាំងពីដើមមកមិនដែលឃើញនាងខឹងស្រែកឡូឡាផ្តេសផ្តាសឡើយ។មានពេលខ្លះ…

New Copy
ទស្សនៈ

ពេលមនុស្សម្នាក់គ្មានប្រាក់សូម្បីតែមួយសេនជាប់ខ្លួន ពិតជារស់នៅដោយភាពភ័យខ្លាចខ្លាំងណាស់

មនុស្សមានថ្ងៃត្រចះត្រចង់ ក៏អាចមានថ្ងៃធ្លាក់ចុះផងដែរ ពេលគ្មានប្រាក់ ធ្វើអ្វីតែងគិតគូរម៉ត់ចត់ មិនហ៊ានខ្ជះខ្ជាយឡើយ។ ពេលគ្មានប្រាក់ តែងមានគំនិតបាក់ស្បាត ខ្លាចរអាល មិនហ៊ានទៅមុខ របស់ដែលខ្លួនចង់បាន តែងតែមិនអាចបានដូចបំណងឡើយ។ ម្យ៉ាងទៀតពេលជីវិតធ្លាក់ចុះ នៅក្បែរខ្លួនមិនសូវជាមានមិត្តច្រើនឡើយ ស្ទើរតែរុញយើងទម្លាក់ទឹកទៀតផង។ ពាក្យចាស់ពោលថា “រឿងរ៉ាវជាច្រើនប្រែប្រួលមិនទៀង” ក្នុងសង្គមបច្ចុប្បន្ននេះ ឱ្យតែអ្នកលះបង់ដោយភាពត្រឹមត្រូវ នោះនឹងមានការទទួលបានជាមិនខាន។ ពេលមនុស្សធ្លាក់ក្នុងភាពលំបាក ងាយស្រួលមើលច្បាស់អំពីចិត្តបំណងរបស់អ្នកជុំវិញខ្លួន ក៏ធ្វើឱ្យយើងអាចដឹងថា មានតែខ្លួនឯងទេទើបជួយខ្លួនឯងបាន។ ដើម្បីឱ្យខ្លួនរស់នៅមានសុភមង្គល មិនឱ្យខ្លួនរស់នៅក្រោមការមើលស្រាលរបស់អ្នកដទៃ ឱ្យតែអ្នករស់នៅបានល្អហើយ ច្បាស់ជាគ្មាននរណាអាចមកជាន់ឈ្លីមើលស្រាលអ្នកបានឡើយ។ ១. ជីវិតមិនទាន់ធ្លាក់ដុនដាន ត្រូវរៀនយល់ពីភាពលំបាកនៃការគ្មានប្រាក់ ពេលនៅក្មេងមានកម្លាំង គឺគ្មានសម្ពាធឡើយ…

Fdf
សង្គម

ចង់​ជៀស​ពី​ជំងឺ ស្រីៗ​ត្រូវ​ចាំ​កុំ​ធ្វើ​រឿង ៣ នេះ​ឲ្យ​សោះ ក្រោយ​ទើប​អស់​រដូវ​ថ្មីថ្មោង

ជា​ចំណេះ​ដឹង​សម្រាប់​បងប្អូន​ស្ត្រី​គ្នា​យើង ហើយ​ក៏​ជា​រឿង​ដែល​បុរស​គួរ​តែ​ដឹង​ដែរ ព្រោះ​ដើម្បី​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​មនុស្ស​ស្រី​ជា​ទី​ស្រលាញ់។ នោះ​គឺ​ពាក់ព័ន្ធ​នឹង​សកម្មភាព ៤ ដែល​ត្រូវ​ចាំ​ថា ស្រីៗ​ទើប​អស់​រដូវ​ប៉ុន្មាន​ថ្ងៃ​ដំបូង ចាំ​បាច់​ត្រូវ​ជៀសវាង​កុំ​ធ្វើ​ឲ្យ​សោះ៖ ៣) ការ​ធ្វើ​លំហាត់​ប្រាណ​ខ្លាំង ជា​ធម្មតា​ការ​ហាត់ប្រាណ​គឺ​ល្អ វា​ធ្វើ​ឲ្យ​រាងកាយ​សកម្មភាព ការពារ​ជំងឺ តែ​យ៉ាង​ណា​ការ​ធ្វើ​លំហាត់ប្រាណ​ខុស​ពេល វា​ក៏​អាច​បង្ក​ជា​ផល​ប៉ះពាល់​មក​ដល់​រាងកាយ​របស់​យើង​ទៅ​វិញ។ មនុស្ស​ជា​ច្រើន​គិត​ថា ក្រោយ​ថ្ងៃ​អស់​រដូវ​ គឺ​ពួក​គាត់​អាច​ហាត់ប្រាណ​តាម​ចិត្ត​ចង់ តែ​ពួក​គេ​មិន​បាន​ដឹង​នោះ​ទេ ថា​ពេល​នោះ​ស្បូន​នៅ​តែ​ស្ថិត​ក្នុង​ដំណាក់កាល​នៃ​ការ​ស្តារ​ឡើង​វិញ​នៅ​ឡើយ អ៊ីចឹង​ការ​ធ្វើ​លំហាត់ប្រាណ លើក​ដៃ​លើក​ជើង​ខ្លាំង​ពេក វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្រទាប់​ខាង​ក្នុង​នៃ​ស្បូន ថែម​ទាំង​អាច​បណ្តាល​ឲ្យ​មាន​លំហូរ​ឈាម​បន្ទាប់បន្សំ​ទៀត​ផង។ លើស​ពី​នេះ ភាព​សុាំ​របស់​ស្រ្តី​ក្រោយ​ពេល​អស់​រដូវ​ភ្លាមៗ វា​តែងតែ​មាន​ការ​ចុះ​ខ្សោយ អ៊ីចឹង​ការ​ដែល​បណ្តាល​ឲ្យ​រាងកាយ​បែក​ញើស​ច្រើន រន្ធ​ញើស​បើក ងាយ​ជ្រាប​ខ្យល់​ត្រជាក់​ចូល នោះ​គឺ​អាច​បង្ក​ឲ្យ​មាន​ជំងឺ​ជា​ច្រើន។ យក​ល្អ​បើ​ចង់​ហាត់ប្រាណ…

Gffg
សង្គម

ភេសជ្ជៈ ៥ ផឹក​ពេល​ព្រឹក​ល្អ តែ​កុំ​លូក​ពេល​យប់ ប្រយ័ត្ន​ឡើង​ទម្ងន់​ចាស់​ជាង​វ័យ​មិន​ដឹង​ខ្លួន

សម្រាប់​ភេសជ្ជៈ​ទាំង ៥ ខាង​ក្រោម​នេះ ជា​ទូទៅ​វា​អាច​ផ្តល់​ប្រយោជន៍​ជា​ច្រើន​មក​ដល់​រាងកាយ​របស់​យើង តែ​ការ​ទទួល​ទាន​នៅ​ពេល​ល្ងាច​ឬ​ពេល​យប់ វា​អាច​បង្ក​ផល​ប៉ះពាល់​ទៅ​វិញ ពោល​អាច​នាំ​ឲ្យ​ឡើង​ទម្ងន់ និង​វិវត្ត​ទៅ​រក​ភាព​ចាស់​ជាង​វ័យ​ជា​ដើម៖ ៥) ទឹក​ដូង ជា​ទូទៅ​វា​មាន​ជាតិ​ផ្អែម​ ត្រជាក់ អាច​បំបាត់​ការ​ស្រេក​ទឹក បន្សាប​ជាតិ​ពុល​ក្នុង​រាងកាយ ជា​រួំ​គឺ​ល្អ​សម្រាប់​បេះដូង ប្រព័ន្ធ​រំលាយ​អាហារ និង​ពង្រឹង​ប្រព័ន្ធ​ការពារ​រាងកាយ​ជា​ដើម។ តែ​យ៉ាង​ណា​អ្នក​មិន​គួរ​ទទួល​ទាន​ទឹក​ដូង​ក្រោយ​ម៉ោង ១០ យប់​ទេ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ក្រពះ​ត្រជាក់ ធ្វើ​ឲ្យ​អ្នក​គេង​មិន​លក់ ដោយសារ​ងើប​នោម​ច្រើន។ ពេលវេលា​ល្អ​បំផុត​គួរ​ទទួល​ទាន​វា​នៅ​ពេល​ព្រឹក។ ៤) ទឹក​ក្រូច​ច្របាច់ វា​មាន​ជាតិ​អាស៊ីដ​ខ្ពស់ រសជាតិ​ជូរ ដូច្នេះ​មិន​អាច​ទទួល​ទាន​តាម​ចិត្ត​ចង់​របស់​អ្នក​ឡើយ។ តាម​ការ​ណែនាំ​​ពី​អ្នក​ជំនាញ អ្នក​ហាម​ទទួល​ទាន​ទឹក​ក្រូច​ច្របាច់​ក្រោយ​ម៉ោង ១០…

ដដថ
ប្លែកៗ

ត្រូវអត់? ជ្រើសរើសប៉េងប៉ោងមួយ អាចទាយដឹងចរិតលក្ខណៈពីកំណើតរបស់អ្នក

តើអ្នកស្គាល់ពីខ្លួនឯងច្បាស់ដល់កម្រិតណា? តាមរយៈចម្លើយនៃការជ្រើសរើសរបស់អ្នក នៅប៉េងប៉ោង ១ ក្នុងចំណោមប៉េងប៉ោងទាំង ៤ យើងអាចបង្ហាញច្បាស់អំពីចរិតលក្ខណៈរបស់អ្នកពីកំណើត៖ ប៉េងប៉ោងទី ១ អ្នកជាមនុស្សដែលមានសណ្តាប់ធ្នាប់ មានរបៀបរៀបរយក្នុងការរស់នៅ ហើយមានមហិច្ឆតាខ្ពស់ណាស់។ រាល់សកម្មភាពទាំងអស់របស់អ្នករាល់ថ្ងៃនោះ មើលទៅសាមញ្ញៗ ប៉ុន្តែវាពិតជាជះឥទ្ធិពលខ្លាំងដល់អនាគតរបស់អ្នក ដែលមួយចំនួនពុំបានមើលដល់។ ប៉េងប៉ោងទី ២ រាល់ការសម្រេចចិត្តរបស់អ្នក សុទ្ធតែបានឆ្លងកាត់ការគិតយ៉ាងល្អិតល្អន់ ហើយប្រសិនអ្នកសម្រេចថាចង់ធ្វើ ចង់អនុវត្តបែបណាហើយ នោះគឺពិបាកនឹងមានអ្នកដែលអាចមកបញ្ឈប់អ្នក។ ដ្បិតបើអ្នកនោះអ្នកស្រលាញ់ចូលចិត្តប៉ុណ្ណា ក៏អ្នកស៊ូសម្ងំទៅធ្វើវាតែឯកឯង ដោយមិនឲ្យគេដឹងលឺ។ ប៉េងប៉ោងទី ៣ អ្នកឲ្យតម្លៃទៅលើភាពស្ងប់ស្ងាត់ និងចូលចិត្តរាប់អានមនុស្សដែលមានភាពស្ងប់ស្ងាត់។ ជាទូទៅអ្នកជាមនុស្សដែលគិតពីអ្នកដទៃខ្លាំងជាងខ្លួនឯង ពោលមុនធ្វើអ្វី…

Trrt
ប្លែកៗ

ជ្រើសថូទឹកមួយ ដើម្បីដឹងថាចុងសប្តាហ៍ខាងមុខ អ្នកនឹងជួបរឿងអ្វី?

ខែវិច្ឆិកា បានហៀរចូលជិតមួយសប្តាហ៍ហើយ បើរាប់ទាំងថ្ងៃចុងសប្តាហ៍នេះ។ តើពេលវេលាទៅមុខ ​វា​ជា​រឿង​ល្អ ឬ​មិន​ល្អ​សម្រាប់​ជីវិត​របស់​អ្នក? គួប​ផ្សំ​នឹង​ការ​ទស្សន៍ទាយ​បែប​វិទ្យាសាស្រ្ត​មួយ​នេះ យើង​នឹង​រៀបរាប់​នូវ​អ្វី​ដែល​អាច​នឹង​កើត​ឡើង​សម្រាប់​អ្នក​ក្នុងថ្ងៃសៅរ៍-អាទិត្យខាងមុខ​ឲ្យ​អ្នក​បាន​ដឹង និង​យោបល់​ល្អៗ​មួយ​ចំនួន​ដែល​អ្នក​គួរ​តែ​ទទួល​បាន។ ចូរ​ជ្រើសរើសថូទឹកមួយ ហើយ​ធ្វើ​ការ​ផ្ទៀងផ្ទាត់​ចម្លើយ​ដូច​ខាង​ក្រោម៖ ថូទឹកទី ១ អ្នក​បាន​គិត​និង​វាយ​តម្លៃ​អំពី​មនុស្ស​ជុំវិញ​ខ្លួន រហូត​ដល់​ភ្លេច​វាយ​តម្លៃ​ខ្លួន​ឯង។ នៅ​ថ្ងៃសៅរ៍-អាទីត្យខាងមុខ វា​ជា​ពេល​ដែល​អ្នក​គួរ​ផ្លាស់ប្តូរ​នូវ​រឿង​ខ្លះ​ហើយ ជា​ពេល​ដែល​អ្នក​ត្រូវ​លះបង់​ការ​ព្រួយបារម្ភ​ហួសហេតុ ហើយ​ចូរ​ធ្វើ​អ្វី​ដែល​អ្នក​គិត​ចង់​បាន និង​សូម​ចំណាយ​ពេល​បន្តិច​សម្រាប់​ខ្លួន​ឯង ក្នុង​ការ​ពង្រឹង​នូវ​អារម្មណ៍​ឲ្យ​មាន​ភាព​ល្អ​ប្រសើរ​ជាង​នេះ និង​បន្ថែម​ទំនុកចិត្ត​លើ​ខ្លួន​ឯង​ឲ្យ​បាន​ច្រើន​ជាង​នេះ។ ផ្លូវ​ជីវិត​ពុំ​មែន​រលោង​ដូច​កៅស៊ូ​អ៊ុត​ត្រង់​ផ្លឹង​នោះ​ទេ ដល់​ចំណុច​ខ្លះ​ក៏​មាន​រលាក់ មាន​ក្រឡុក​បន្តិច ប៉ុន្តែ​អ្វី​ដែល​សំខាន់​គឺ​យើង​ចេះ​ស្រលាញ់​ខ្លួន​ឯង ចេះ​បន្ថែម​កម្លាំង​ចិត្ត​ដល់​ខ្លួន​ឯង ទើប​អាច​អនុញ្ញាត​ឲ្យ​យើង​មាន​កម្លាំង​ក្នុង​ការ​បន្ត​ទៅ​មុខ​ទៀត។ ដូច្នេះ​ពេលវេលា​នេះ​អ្នក​ត្រូវ​ត្រៀម​ខ្លាំង​បំផុត គឺ​ត្រៀម​សម្រាប់​ទប់ទល់​នឹង​មនុស្ស​មួយ​ចំនួន​ដែល​គេ​ច្រណែន​នឹង​អ្នក ច្រណែន​នឹង​ភាព​ជោគជ័យ​របស់​អ្នក ហើយ​ព្យាយាម​រំខាន​នូវ​ផែនការណ៍​ជីវិត​របស់​អ្នក។…