
ដឹងថាអ្នកជួបសំណាងអាក្រក់ និងបរាជ័យរឿងអ្វីខ្លះ ដោយគ្រាន់តែរើសស្រោមមុខមួយ
ជាធម្មតាតើអ្នកជឿលើរឿងទស្សន៍ទាយទេ? ហើយតើអ្នកចង់ដឹងទេថាខ្លួននឹងជួបសំណាងអាក្រក់ និងបរាជ័យរឿងអ្វីខ្លះ? តោះបើចង់ដឹង ចូររើសស្រោមមុខមួយក្នុងចំណោមស្រោមមុខខាងក្រោមទាំងអស់គ្នា! ស្រោមមុខទី ១ អ្នកងាយនឹងប្រឈមនឹងហានិភ័យ និងបរាជ័យនៅលើផ្លូវរកលុយ។ នៅពេលអ្នកចាប់ផ្តើមធ្វើការលើគម្រោងដំបូង អ្នកហាក់ដូចជាពូកែ ។ ប៉ុន្តែប្រហែលដោយសារអ្នកគ្មានសំណាង អ្នកនឹងធ្លាក់ខ្លួនដោយសារតែការមិនប្រុងប្រយ័ត្ន។ នៅពេលជួបរឿងអ្វីមួយ អ្នកងាយនឹងធ្វើខុស ហើយនាំទៅរកភាពបរាជ័យ ដោយសារតែភាពឆេវឆាវរបស់អ្នក ។ ស្រោមមុខទី ២ អ្នកងាយនឹងប្រថុយប្រថាន និងបរាជ័យក្នុងការពង្រីកទំនាក់ទំនង រក្សាទំនាក់ទំនងក្នុងសង្គម និងផ្ទាល់ខ្លួន។ អ្នកមិនពូកែក្នុងការប្រាស្រ័យទាក់ទងនោះទេ លើសពីនេះទៅទៀត បុគ្គលិកលក្ខណៈរបស់អ្នកគឺជាមនុស្សនិយាយត្រង់ ងាយនឹងប្រមាថអ្នកដទៃដោយមិនដឹងខ្លួន។ អ្នកមិនទន់ជ្រាយ ឬឆ្លាតគ្រប់គ្រាន់ ក្នុងការផ្គាប់ចិត្តអ្នកណាម្នាក់ឡើយ។…











