ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

1
ព័ត៌មានជាតិ

កិច្ចប្រជុំកំពូលជប៉ុន-កម្ពុជា 日カンボジア首脳会談

នៅថ្ងៃទី១២ ខែវិច្ឆិកា ឯកឧត្តម គីស៊ីដា ហ្វូមិអុ នាយករដ្ឋមន្រ្តីជប៉ុន បានជួបប្រជុំជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ នាយករដ្ឋមន្រ្តីទាំងពីរបានបញ្ជាក់ពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយក៏បានឯកភាពគ្នាធ្វើឱ្យទំនាក់ទំនងទ្វេភាគីឡើងទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧០នៃការបង្កើតទំនាក់ទំនងការទូតនាឆ្នាំក្រោយ ហើយប្រទេសទាំងពីរ ក៏យល់ព្រមនឹងយកឱកាសនេះដើម្បីជម្រុញឱ្យកិច្ចសហប្រតិបត្តិការទេ្វភាគីកាន់តែរីកចម្រើនបន្ថែមទៀតជម្រុញកិច្ចសហប្រតិបត្តិការ បន្ថែមទៀត។ ក្រោយពីបញ្ចប់កិច្ចប្រជុំ នាយករដ្ឋមន្រ្តីទាំងពីរបានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើលិខិតប្តូរសារគម្រោងហិរញ្ញប្បទានឥតសំណង ចំនួនបួនសម្រាប់កម្ពុជា ក៏ដូចជាការចុះហត្ថលេខាលើអនុស្សារណៈយោគយល់ស្តីពីការអភិវឌ្ឍឧស្សាហកម្មរថយន្តរបស់កម្ពុជារវាងក្រុមហ៊ុនToyota Tsusho Cooperationនិងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា។ បន្ទាប់ពីជំនួបនេះ នាយករដ្ឋមន្រ្តីទាំងពីបានធ្វើសន្នីសិទសារព័ត៌មានរួមគ្នា ហើយឡូហ្គោនៃខួបអនុស្សាវរីយ៍លើកទី៧០នៃមិត្តភាពរវាជប៉ុន និងកម្ពុជា ក៏ត្រូវបានបង្ហាញរូបរាងជាផ្លូវការផងដែរ។ 11月12日、日本の岸田総理は、カンボジアのフン・セン首相と二国間会談を行いました。両首脳は、近年の両国の協力の進展を踏まえて、来年の外交関係樹立70周年の機会に両国関係を「包括的戦略的パートナーシップ」に格上げすることに合意し、これを機に両国関係をさらに飛躍させていくことで一致しました。 会談後、両首脳は、カンボジアに対する4件の無償資金協力案件の交換公文の署名及び豊田通商とカンボジア経済財政省との間のカンボジアの自動車産業の発展に向けた協業に関する覚書の署名に立ち会いました。…

P=82277
ប្លែកៗ

១៥ រឿងរ៉ាវប្រវតិ្តសាស្រ្តប្លែកៗ ដែលលោកអ្នកមិនគួរអូសរំលងឡើយ!

ទាំងនេះជារូបភាពកាលពីអតីតកាលដ៏កម្រមួយនៅក្នុងប្រវត្តិសាស្ត្រដែលមនុស្សជាច្រើនប្រហែលជាមិនមានឱកាសបានឃើញពីមុនមកទេនៅក្នុងជីវិត។ មានមនុស្សសំខាន់ៗដែលយើងធ្លាប់ស្គាល់ច្បាស់ ព្រឹត្តិការណ៍ចម្លែកនិងមិនគួរឱ្យជឿ ។ វាគួរឱ្យភ្ញាក់ផ្អើលបន្តិចហើយមែនទេ! នេះគឺជារូបភាពដ៏កម្រចំនួន ១៥ នៅក្នុងប្រវត្តិសាស្ត្រ។ អ្នកមិនគួរខកខានឡើយ។ បើត្រៀមរួចរាល់សូមទៅមើលទស្សនាទាំងអស់គ្នា។ #1 អូសាម៉ាប៊ិនឡាដិន (Osama Bin Laden) និងមិត្តរួមថ្នាក់របស់គាត់នៅក្នុងអាវកីឡាយូដូ។ #2 ក្នុងឆ្នាំ ១៩៧២ អ្នកអវកាសយានិកម្នាក់ឈ្មោះ Charles Duke បានជ្រុះរូបថតគ្រួសាររបស់គាត់ដែលរូបនោះមានប្រពន្ធនិងកូនប្រុសពីរនាក់របស់គាត់ រូបមួយសន្លឹកនោះមានអ៊ុតប្លាស្ទិចហើយធ្លាក់នៅលើភពព្រះច័ន្ទ។ ខណៈពេលដែលយានអវកាសអាប៉ូឡូ ទី ១៦ បានធ្វើដំណើរទៅបំពេញបេសកកម្មនៅលើភពព្រះច័ន្ទ។ #3 ក្មេងស្រីដែលបានឈ្នះជាបវរកញ្ញាអាតូមិក Pageant ក្នុងទសវត្សឆ្នាំ…

ស្តាប់កាសច្រើនពេក
សង្គម

ស្តាប់កាសច្រើនពេក ប្រយ័ត្នជួបគ្រោះថ្នាក់ដោយមិនដឹងខ្លួន!

មនុស្សជាច្រើនតែងតែស្តាប់កាសនៅអំឡុងពេលធ្វើការ ឬ នៅពេលធ្វើដំណើរទៅកន្លែងណាមួយ។ ប៉ុន្តែប្រហែលជាពួកគេមិនដឹងនោះទេថា កាសដែលស្តាប់នោះអាចបង្កគ្រោះថ្នាក់ដល់ត្រចៀកជាខ្លាំង និងថែមទាំងធ្វើឲ្យពួកគេជួបនូវបញ្ហាជាច្រើនទៀតផង។ យោងតាមវិទ្យាសាស្ត្រ មនុស្សភាគច្រើនដែលមានអាយុ 30 ឆ្នាំគួរតែអាចឮសំឡេង 17 គីឡូហឺត ដែលមានន័យថាពួកគេអាចលឺសម្លេងមូសដែលហើរមកជិតបាន។ ប៉ុន្តែមកដល់បច្ចុប្បន្នមានមនុស្សវ័យក្មេងកាន់តែច្រើនដែលមិនអាចស្តាប់ឮនៅក្នុងកម្រិតនេះទេ។ យើងទាំងអស់គ្នាមានកោសិកាស្តាប់ 15,000 នៅពេលកើត ប៉ុន្តែនៅពេលដែលយើងបាត់បង់មួយ វាមិនអាចស្តារឡើងវិញបានទេ។ អ្នកវិទ្យាសាស្ត្របានកត់សម្គាល់ថា បញ្ហាបាត់បង់កោសិកានេះកើតឡើងដោយសារការស្តាប់កាសញឹកញាប់។ ការឡើងអាចម៍ត្រចៀកក៏កើតឡើងដោយសារស្តាប់កាសផងដែរ ព្រោះវាបានបញ្ឈប់ក្រមួនចេញពីរន្ធត្រចៀកតាមបែបធម្មជាតិ។ ផ្ទុយទៅវិញ ត្រចៀករបស់អ្នកអាចនឹងស្ទះ ដែលអាចនាំឱ្យត្រចៀកមានមេរោគកាន់តែច្រើន។ ជាងនេះទៅទៀត កាសស្តាប់ត្រចៀកដើរតួនាទីដូចជាកប្បាស ហើយអាចរុញអាចម៍ត្រចៀកចូលជ្រៅទៅក្នុងរន្ធត្រចៀក ដែលអាចបណ្តាលឱ្យឈឺត្រចៀក និងវិលមុខផងដែរ។ ប្រសិនបើអ្នកពាក់កាសស្តាប់ត្រចៀក…

វិធីសាស្រ្តច្នៃប្រឌិត
ទស្សនៈ

វិធីសាស្រ្តច្នៃប្រឌិត ដើម្បីកាត់បន្ថយថ្លៃចំណាយនៅពេលអ្នកមានកូន

ជាទូទៅសម្ភារៈរបស់ទារកគឺមានតម្លៃថ្លៃ ហើយយើងត្រូវការវាច្រើនមុខមែនទែនសម្រាប់កូនជាទីស្រឡាញ់របស់យើង។ ដូច្នេះប្រសិនបើអ្នកមានគម្រោងចង់បានកូនតែខ្លាចអស់លុយច្រើន អ្នកអាចសាកវិធីនេះបាន ដើម្បីសន្សំសំចៃ និងកាត់បន្ថយថ្លៃចំណាយបានមួយភាគធំ។ ១.ប្រើខ្នើយធម្មតាជំនួសឱ្យខ្នើយពិសេស នៅពេលដែលក្បាលពោះរបស់អ្នកកាន់តែធំ អ្នកអាចជួបប្រទះនូវរោគសញ្ញាមិនល្អមួយចំនួន ដូចជាឈឺត្រគាក ឬខ្នងជាដើម។ ការប្រើខ្នើយបន្ថែមនឹងផ្តល់នូវភាពងាយស្រួល និងអាចកាត់បន្ថយអារម្មណ៍ឈឺចាប់ទាំងនេះ។ ប៉ុន្តែដូចផលិតផលសម្ភពភាគច្រើនដែរ ខ្នើយទាំងនោះមានតម្លៃថ្លៃណាស់ ដូច្នេះអ្នកអាចប្រើខ្នើយធម្មតាជំនួសបាន ដោយដាក់វានៅចន្លោះជើងរបស់អ្នក ព្រោះវាអាចនឹងមានប្រសិទ្ធភាពដូចគ្នាដែរ ហើយថែមទាំងជួយអ្នកក្នុងការបន្ធូរបន្ថយការហើម និងការឈឺជើងទៀតផង។ ២.ជ្រើសរើសប្រេងសម្រាប់ចម្អិនអាហារជំនួសឱ្យក្រែមថ្លៃៗ នៅពេលអ្នកមានផ្ទៃពោះ រាងកាយរបស់អ្នកឆ្លងកាត់ការផ្លាស់ប្តូរដ៏មិនគួរឲ្យជឿ ហើយនៅពេលដែលស្បែកនៅលើក្បាលពោះរបស់អ្នកបន្តលាតសន្ធឹង អ្នកអាចនឹងវិវត្តន៍ទៅជាស្នាមសង្វារ។ ហើយស្នាមទាំងនេះគឺមិនងាយនឹងកម្ចាត់ទេ ហើយការលាបប្រេងគឺអាចជួយការពារវាបាន។ មានផលិតផលថែរក្សាស្បែកជាច្រើននៅលើទីផ្សារដែលអះអាងថាអាចបំបាត់ស្នាមសង្វារបានទាំងស្រុង ប៉ុន្តែភាគច្រើនពួកគេមានតម្លៃថ្លៃណាស់។ ដូចនេះអ្នកអាចសាកល្បងប្រើប្រេងសម្រាប់ចម្អិនអាហារដូចជាប្រេងអូលីវ ដែលសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងជំរុញចលនាឈាមរត់…

Hh
សង្គម

ទឹកដូង​ដូច​ជា​ឱសថទិព្វ​មិន​ចំណាយ​ច្រើនហើយ​អាច​ផ្តល់​អត្ថប្រយោជន៍​សំខាន់ ៦ យ៉ាង​នេះ

ទឹកដូង​មិន​ត្រឹម​តែ​ជា​ភេសជ្ជៈ​ដែល​មាន​ឱជារស​ឆ្ងាញ់​ក្នុង​ការ​ទទួល​ទាន​នោះ​ទេ ជាង​នេះ​វា​ក៏​បាន​ផ្តល់​នូវ​អត្ថប្រយោជន៍​ជា​ច្រើន​ចំពោះ​សុខភាព ហើយ​ថែម​ទាំង​ជួយ​សម្រក​ទម្ងន់​រាងកាយ​ទៀត​ផង។ ខាង​ក្រោម Knongsrok បង្ហាញ​អត្ថប្រយោជន៍​សំខាន់​ទាំង ៧ ពី​ការ​ទទួល​ទាន​ទឹក​ដូង៖ ៦) ជួយ​ឲ្យ​ក្មេង​ជាង​វ័យ ទឹកដូង​គឺ​ជា​ប្រភព​ធម្មជាតិ​នៃ​ស៊ីតូកូនីន ដែល​អាច​ប្រឆាំង​ការ​កើត​ឡើង​នៅ​កោសិកា​ចាស់​មុន​អាយុ ពោល​គឺ​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ចាស់​ជាង​វ័យ ដែល​មនុស្ស​ជា​ច្រើន​បាន​ជួប​ប្រទះ។ ៥) មិន​មាន​អារម្មណ៍​តានតឹង វា​ជួយ​ដល់​អារម្មណ៍​របស់​យើង ឲ្យ​មាន​ភាព​ស្រស់ស្រាយ ដោយសារ​តែ​ទឹកដូង​មាន​ផ្ទុក​នូវ​វីតាមីន​ជា​ច្រើន​ដូច​ជា វីតាមីន B-Complex ដែល​អាច​ជួយ​កាត់​បន្ថយ​ភាព​តានតឹង និង​ការ​ផ្លាស់ប្តូរ​អារម្មណ៍​ញឹកញាប់។ ៤) ជួយ​ឲ្យ​ស្បែក​ភ្លឺថ្លា​និង​រលោង វា​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​ផ្តល់​នូវ​សារធាតុ​ចិញ្ចឹម​ជា​ច្រើន ជួយ​ឲ្យ​ស្បែក​របស់​អ្នក​មាន​សុខភាព​ល្អ និង​ភ្លឺថ្លា​ចេញ​ពី​ខាង​ក្នុង។ ៣) ជួយ​ប្រព័ន្ធ​រំលាយ​អាហារ ទឹកដូង​ក៏​មាន​ផ្ទុក​នូវ​ជាតិ​សរសៃ…

1629599415 1441732610be744bb124b1bab16aa9d9 Width1080height1350
សង្គម

ស្រ្តី​វ័យ​កណ្តាល បើ​មាន​ផ្នែក​ទាំង ៤ នេះ​ស្តើង នោះ​ដឹង​តែ​អាយុ​វែង ជា​ពិសេស​ចំណុច​ទី ១

សម្រាប់​មនុស្ស​ស្រី​វ័យ​កណ្តាល​ចូល​ល្បាក់​ខ្ទង់​ ៤០ ឆ្នាំ​ឡើង​ទៅ ប្រសិន​ជា​ផ្នែក​ទាំង ៤ លើ​រាងកាយ ដូច​បង្ហាញ​ខាង​ក្រោម មាន​ទំហំ​ស្តើង នោះ​យើង​សូម​ចូលរួម​អបអរ ព្រោះ​វា​ពិត​ជា​សំខាន់​ណាស់ វា​ជា​តម្រុយ​បង្ហាញ​ថា អ្នក​នឹង​មាន​អាយុ​វែង៖ ៤) មាន​ខ្នង​ស្តើង ខ្នង​ជា​ធម្មតា​បើ​សម្រាប់​មនុស្ស​ប្រុស គឺ​មាន​ទំហំ​ធំ ក្រាស់​ហើយ ដោយ​បង្ហាញ​ពី​ភាព​រឹងមាំ។ យ៉ាង​ណា​សម្រាប់​ស្រ្តី ខ្នង​ធំ​និង​ក្រាស់ មិន​ល្អ​ទៅ វិញ​ទេ ដោយ​វា​បង្ហាញ​ថា ស្រ្តី​នោះ​មាន​ជាតិ​ខ្លាញ់​ក្នុង​រាងកាយ​ច្រើន ហើយ​មើល​ទៅ​ក៏​មិន​ស្អាត​ដែរ។ មូលហេតុ​នេះ ប្រសិន​អ្នក​ឈាន​ដល់​វ័យ​រាង​ចំណាស់​បន្តិច ហើយ​ខ្នង​របស់​អ្នក​នៅ​តែ​ស្តើង នោះ​ចំណាំ​មើល​ខ្លួន​ឯង​ទៅ រាងកាយ​អ្នក​ប្រៀប​ដូច​ជា​ក្មេង​ជាង​វ័យ ហើយ​ក៏​មិន​ងាយ​មាន​ជំងឺ​អ្វី​មក​បៀតបៀន​ដែរ។ ៣)…

Liver 1
សង្គម

ក្រោក​ពី​ព្រឹក​មក បើ​រាងកាយ​អត់​ចេញ​សញ្ញា ៤ នេះ​ទេ សូម​អបអរ​មុខងារ​ថ្លើម​អ្នក​នៅ​ល្អ​ណាស់

ថ្លើម​គឺ​ជា​សរីរាង្គ ដែល​បន្សាប​ជាតិ​ពុល​ក្នុង​រាងកាយ ហើយ​បើ​ថ្លើម​ធ្វើ​ការ​យ៉ាង​ស្ងៀមស្ងាត់ ដំណើរការ​ល្អ នោះ​វា​នឹង​មិន​មាន​អាការៈ​ឬ​រោគ​សញ្ញា​ព្រមាន​ណា​មួយ បង្ហាញ​មក​ខាង​ក្រៅ​ឡើយ។ យើង​សូម​ចូលរួម​អបអរ ប្រសិន​រៀងរាល់​ព្រឹក ពេល​ក្រោក​ពី​គេង រាងកាយ​អ្នក​មិន​បញ្ចេញ​សញ្ញា​ព្រមាន​ទាំង ៤ ខាង​ក្រោម៖ ៤) ទឹក​នោម​ពណ៌​ដូច​ទឹក​តែ ជា​រឿង​ដំបូង​ត្រូវ​សង្កេត​មើល​នៅ​ពេល​ព្រឹក ពេល​ទៅ​បន្ទោរបង់ ប្រសិន​ឃើញ​សភាព​ពណ៌​ទឹក​នោម ពណ៌​លឿង​ស្រាល នោះ​វា​មិន​អី​ទេ តែ​បើ​ពណ៌​លឿង​ងងឹត ដូច​ទឹក​តែ វា​ជា​សញ្ញា​មិន​ល្អ​ឡើយ។ វា​បង្ហាញ​ថា ថ្លើម​កំពុង​ទទួល​រង​ផល​ប៉ះពាល់ នាំ​ឲ្យ​មាន​ការ​បង្កើន​បរិមាណ​ប៊ីលីរុយប៊ីន​ចូល​ទៅ​ក្នុង​ឈាម។ ៣) អញ្ចាញ​ធ្មេញ​ហូរ​ឈាម ប្រសិន​បើ​ថ្លើម​មាន​ជំងឺ សមត្ថភាព​របស់​ថ្លើម​ក្នុង​ការ​ផលិត​កំណក​ឈាម​ត្រូវ​បាន​កាត់​បន្ថយ។ វា​បណ្តាល​ឲ្យ​មាន​ការ​ហូរ​ឈាម​តាម​អញ្ចាញ​ធ្មេញ នៅ​ពេល​អ្នក​ដុស​ធ្មេញ​រៀងរាល់​ព្រឹក។ រោគ​សញ្ញា​នេះ…

ចិត្តសាស្រ្ត_រើសកែវមួយ
ទស្សន៍ទាយ

ចិត្តសាស្រ្ត រើសកែវមួយដើម្បីដឹងថាស្នេហារបស់អ្នកនឹងផ្អែមល្ហែម ឬជូរចត់

បើសិនអ្នកកំពុងតែមានស្នេហា តើអ្នកចង់ដឹងទេថាស្នេហារបស់អ្នកនឹងនៅតែផ្អែមល្ហែម ឬជូរចត់? តោះបើចង់ដឹងសូមរើសយកកែវមួយក្នុងចំណោមកែវខាងក្រោម នោះអ្នកនឹងដឹងថាស្នេហារបស់អ្នកនឹងផ្អែមល្ហែម ឬជូរចត់ទៅថ្ងៃមុខ? ១.កែវ A ប្រសិនបើអ្នកមានទំនាក់ទំនងស្នេហា អ្នកទាំងពីរនឹងមានភាពស្រដៀងគ្នាជាច្រើន មិនថាចំណង់ចំណូលចិត្ត និងគំនិត។ បុគ្គលិកលក្ខណៈរបស់អ្នកទាំងពីរនឹងបង្កើតបានជាស្នេហាដ៏ស្រស់ស្អាត និងចុះសម្រុងគ្នា។ ដូច្នេះហើយ លទ្ធភាពដែលអ្នក និងបុគ្គលនោះនៅជាមួយគ្នា គឺខ្ពស់ណាស់ ឬអាចលើសពីនេះទៅទៀតគឺការមានផ្ទះជាមួយគ្នាក៏ថាបាន។ ២.កែវ B ប្រសិនបើអ្នកកំពុងមានស្នេហា គឺអាចនឹងមានភាពរកាំរកូសខ្ពស់ ហើយមិនត្រឹមតែបញ្ហាស្នេហាទេ សូម្បីតែការសិក្សា/ការងារក៏មិនសូវល្អចំពោះអ្នកដែរ។ ប្រហែលអ្នកទាំងពីរត្រូវនៅឆ្ងាយពីគ្នាមួយរយៈដើម្បីស្ងប់ចិត្ត កុំព្យាយាមស្រែកដាក់គ្នាដោយកំហឹង។ ប្រសិនបើអ្នកកំពុងនៅលីវ រឿងរ៉ាវស្នេហាបន្ទាប់របស់អ្នកនឹងមានភាពយឺតយ៉ាវ ឬ គ្មានសោះតែម្តង។ ៣.កែវ…

ចិត្តសាស្រ្ត រើសឧបករណ៍មួយនឹងដឹងថា៥ឆ្នាំទៅមុខ
ទស្សន៍ទាយ

ចិត្តសាស្រ្ត រើសឧបករណ៍មួយនឹងដឹងថា៥ឆ្នាំទៅមុខអ្នកជាអ្នកមាន ឬ ក្រ

ចូលរើសយកឧបករណ៍មួយក្នុងចំណោម ឧបករណ៍ខាងក្រោម ដើម្បីទស្សន៍ទាយមើលថា ទៅ៥ឆ្នាំខាងមុខអ្នកនឹងក្លាយជាអ្នកមាន ឬ ក៏អ្នកក្រ។ ដោយឧបករណ៍ដែលអ្នកត្រូវរើសមានដូចជា៖ ក.ខ្លុយ ខ.ហ្គីតា គ.វីយូឡុង ឌី.ព្យាណូ ក.រើសយកខ្លុយ ក្នុងរយៈពេល៥ឆ្នាំ អ្នកនឹងកាន់តែជោគជ័យ និងមានជីវិតកាន់តែប្រសើរ។ អ្នកមានបុគ្គលិកលក្ខណៈរឹងមាំ ជាពិសេសតែងតែខិតខំប្រឹងប្រែងមិនចេះនឿយហត់ ដើម្បីរស់នៅក្នុងជីវិតដ៏សម្បូរបែប ដែលជាហេតុធ្វើឲ្យអ្នកជោគជ័យក្នុង៥ឆ្នាំខាងមុខ។ អ្នកតែងតែជឿជាក់លើភាពខ្លាំងរបស់ខ្លួន និងតែអតែគិតថាអ្វីគ្រប់យ៉ាងគឺស្ថិតនៅក្នុងដៃរបស់អ្នក។ ខ.រើសយកហ្គីតា អ្នកជាមនុស្សមានចិត្តស្ងប់ មានសន្តិភាព។ អ្វីក៏ដោយដែលអ្នកធ្វើ អ្នកគឺតែងតែបានរៀបចំផែនការយ៉ាងម៉ត់ចត់ និងគូរវាសទុកជាមុន។ ហេតុនេះហើយអ្នកនឹងមិនស្ទាក់ស្ទើរក្នុងការសម្រេចចិត្តអ្វីមួយនោះឡើយ។ ប៉ុន្តែក្នុងនោះ អ្នកនឹងខកខានឱកាសក្នុងការរកលុយជាច្រើនដង ដូច្នេះហើយ ក្នុងឆ្នាំខាងមុខ…

ទារកដែលមាន IQ ខ្ពស់
សង្គម

ទារកដែលមាន IQ ខ្ពស់ ត្រូវបានគេដឹងថាកើតនៅក្នុងកំឡុងម៉ោងទាំងនេះ

ជាធម្មតាទារកគឺមិនអាចកំណត់បាននោះទេ ថាពួកគេនឹងកើតមកនៅម៉ោងប៉ុន្មាន ព្រោះវាអាស្រ័យទៅលើទារកផ្សេងៗគ្នា។ ប៉ុន្តែតើអ្នកឹដងទេថា ប្រសិនបើកូនរបស់អ្នកកើតនៅក្នុងកំឡុងពេលទាំង៤នេះ គឺត្រូវបានគេសន្មតថាពួកគេនឹងមាន IG ខ្ពស់ជាងទារកទូទៅ ហើយកំឡុងម៉ោងទាំងនោះគឺរួមមានដូចជា៖ ១.ទារកកើតនៅចន្លោះម៉ោង ៣-៥ រសៀល ទារកដែលកើតនៅម៉ោងនេះតាំងពីតូចគឺមានភាពឆ្លាតវៃ មានប្រាជ្ញាវាងវៃ និងអាចក្លាយជាមនុស្សពូកែទៅថ្ងៃអនាគត។ ទារកកើតម៉ោងនេះក៏នឹងមានចិត្តបត់បែន ឆាប់សម្របខ្លួនបាន និងមានញ្ញាណទីប្រាំមួយដ៏រឹងមាំ។ ២.ទារកកើតនៅចន្លោះម៉ោង ៥-៧ ព្រឹក ទារកដែលកើតនៅម៉ោងនេះមានភាពល្អូកល្អឺន ប្រតិកម្មរហ័ស និងមានការទទួលយកបានល្អ។ ពួកគេជាអ្នកវិនិច្ឆ័យ ឆ្លាតវៃ រហ័សរហួន។ IQ ខ្ពស់គឺជាលក្ខណៈរបស់ទារកដែលកើតនៅក្នុងកំឡុងម៉ោងនេះ។ លើសពីនេះទៀត ពួកគេមានទេពកោសល្យ មានគុណធម៌…

New Copy
ទស្សនៈ

តោះ! មកឈ្វេងយល់បន្ថែមអំពី លោក គីម ជុងអ៊ុន មេដឹកនាំកំពូលរបស់កូរ៉េខាងជើង

គ្រប់គ្នាតែងនិយាយថា លោកគីម ជុងអ៊ុន មានប្រវត្តិអាថ៌កំបាំងជាច្រើន ដែលគ្រប់គ្នាមិនធ្លាប់ដឹង តែយ៉ាងណាក៏ដោយ មិនមែនថា លោកជាមនុស្សអាថ៌កំបាំងនោះឡើយ។ តួយ៉ាង ខាងក្រោមនេះ គឺជាប្រវត្តិត្រួសៗអំពី មេដឹកនាំរូបនេះ ដើម្បីឱ្យយើងស្គាល់រូបលោកកាន់តែច្បាស់។ គីម ជុងអ៊ុន ត្រូវ​បាន​គេ​ជឿ​ថា​ បាន​កើត​នៅ​ដើម​ទសវត្សរ៍​ឆ្នាំ ១៩៨០ របស់​លោក Kim Jong IL និង Ko Yong Hui ។ ​​​​តែយ៉ាងណាក៏ដោយ ឆ្នាំកំណើតរបស់គាត់ នៅតែមិនត្រូវបានបញ្ជាក់ដោយរដ្ឋាភិបាលកូរ៉េខាងជើង។ នៅពីក្មេងលោក គីម…

New Copy
ប្លែកៗ

សេដ្ឋីលាក់មុខ! ឆ្នាំទាំង ៣ រកលុយបានច្រើនបំផុត ក្នុងឆ្នាំ ២០២៣

ហោរាសាស្ត្រ​ទស្សន៍ទាយ​ថា នៅក្នុងឆ្នាំ​ ២០២៣ អ្នកឆ្នាំទាំង ៣ ខាងក្រោមនេះ នឹង​ប្រែក្លាយ​ជា​អ្នកមាន អាចរក​ប្រាក់​ចំណូល​បានច្រើនបំផុត ក៏ជាអ្នកមានដែលពូកែលាក់មុខ មិនចេះអួតសម្ញែងឡើយ។ ១. ឆ្នាំមមែ ហោរាសាស្ត្រ​និយាយ​ថា ចូល​ឆ្នាំ ​២០២៣ រាសី​អ្នក​កើត​ឆ្នាំ​ពពែ មាន​ទេវតាតាមថែរក្សាឃុំគ្រង​ ភាពវៃឆ្លាត និងភាពប៉ិនប្រសប់របស់ពពែ អាចដោះស្រាយបញ្ហាលំបាកនៅចំពោះមុខពួកគេដោយបង្កើតស្នាដៃដ៏អស្ចារ្យ។ ឆ្នាំ​ ២០២៣ ​ឆ្នាំ​ពពែ​ស័ក្តិសម​សម្រាប់​ការងារ​មិន​ទាន់​មាន​។ ដំណើរ​ជីវិត​របស់​ពពែបាន​ទៅ​មុខ​យ៉ាង​សុខសាន្ត ដោយហេតុចរិត​ស្លូតបូត និង​ចិត្ត​ល្អ​របស់ពពែ ទើប​ឆ្នាំ​ពពែ​ត្រូវ​បាន​គេ​ស្រឡាញ់​គ្រប់​គ្នា​។ ដោយ​មាន​ជំនឿ​ចិត្ត​លើ​ខ្លួន​ឯង ស្មារតី​ជឿនលឿន និង​ឆន្ទៈ​មោះមុត នោះ​ឆ្នាំ​ពពែ​អាច​ជម្នះ​ឧបសគ្គ​ក្នុង​ការងារ និង​អាច​ទទួល​បាន​លាភ​សំណាង​ច្រើន​។…