
ងាយៗតែពិបាកឆ្លើយ! គេងប្រើខ្នើយខ្ពស់ឬខ្នើយទាប ទើបល្អចំពោះសុខភាព?
របៀបនៃការជ្រើសរើសខ្នើយគេង គឺជះឥទ្ធិពលដល់ដំណេករបស់អ្នកបាន ហើយការជ្រើសរើសខុស វាមិនបាននាំប្រយោជន៍សុខភាពសម្រាប់អ្នកនោះទេ ផ្ទុយទៅវិញ មានតែផលប៉ះពាល់ដល់ឆ្អឹងឆ្អែងនិងសរីរាង្គមួយចំនួនទៀតផង។ សំណួរសួរថា តើការជ្រើសរើសខ្នើយទាប ឬខ្នើយខ្ពស់ ដែលល្អចំពោះសុខភាព? ចម្លើយសាមញ្ញបំផុត៖ គឺកុំយកខ្នើយខ្ពស់ពេក ហើយកុំយកទាបពេក ជារួមគឺនៅកម្ពស់ល្មម ចន្លោះពី ១០ ទៅ ១៥ សង់ទីម៉ែត្រ។ ១) ផលប៉ះពាល់នៃការគេងខ្នើយខ្ពស់ពេក មនុស្សជាច្រើនគិតថា ការប្រើខ្នើយខ្ពស់ពេក អាចធ្វើឲ្យគេងលក់ស្រួល តែការពិត វាជះផលអាក្រក់ទៅវិញទេ ដោយវាងាយធ្វើឲ្យរងការឈឺចាប់ត្រង់ផ្នែកឆ្អឹងក និងសាច់ដុំមួយចំនួននៅតំបន់ក រហូតដល់ជួនកាលអាចរហែកសាច់ដុំ ពេលយើងកំពុងគេងក៏មាន។ ទន្ទឹមពេលជាមួយគ្នានេះ វាក៏ធ្វើឲ្យចរន្តឈាមបញ្ជូនទៅកាន់ខួរក្បាល…











