
រើសសន្លឹកបៀរមួយ ដើម្បីដឹងថាសំណាងរបស់អ្នកកើនឡើង ឬ ថយចុះ
តើអ្នកជឿលើការទាយសន្លឹកបៀរដែរឬទេ? បើជឿ សូមអ្នករើសសន្លឹកបៀរមួយក្នុងចំណោមបៀរខាងក្រោម ដើម្បីទស្សន៍ទាយដឹងថាសំណាងរបស់អ្នកកើនឡើង ឬ ថយចុះ ទៅថ្ងៃខាងមុខ! ១.សន្លឹកបៀរ A៖ សំណាងជាងមុន ថ្មីៗនេះ សំណាងរបស់អ្នកល្អណាស់ ថ្វីត្បិតតែវាមិនមែនជាសំណាងល្អក៏ដោយ តែវានឹងផ្លាស់ប្តូរជីវិតរបស់អ្នកមួយរយៈដែរ ហើយវាក៏នឹងជួយអ្នកក្នុងផែនការដែលអ្នកកំពុងធ្វើថែមទៀតផង។ អ្នកប្រហែលជាមិនទទួលបានលទ្ធផលល្អខ្លាំងដូចដែលអ្នករំពឹងទុក ប៉ុន្តែអ្នកនៅតែទទួលមានសមិទ្ធិផលតូចៗជាទីគាប់ចិត្តផងដែរ។ ឲ្យតែអ្នកខំប្រឹងប្រែង នៅឆ្នាំខាងមុខ អ្នកនឹងទទួលបានលាភសំណាងធំជាងមុន ទាំងរឿងស្នេហា និងសំណាងក្នុងជីវិត។ ២.សន្លឹកបៀរ B៖ ល្អមធ្យម សំណាងរបស់អ្នកជាទូទៅជាមធ្យមនាពេលថ្មីៗនេះ។ អ្នកនឹងមិនជួបប្រទះការលំបាក ឬ ឧបសគ្គណាមួយឡើយ។ អ្វីៗនឹងដំណើរការទៅដោយរលូន ការងារប្រព្រឹត្តទៅដោយរលូន ជីវិតស្នេហាក៏រលូន…











