ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Fdfd
សង្គម

អាហារ​ ៥ ត្រូវ​ចាំ​កុំ​ទទួល​ទាន​ ពេល​ពោះ​ទទេ ​ព្រោះ​យូរ​ទៅ​ខ្សោយ​ក្រពះ​ដោយ​មិន​ដឹង​ខ្លួន

នៅ​ពេល​ពោះ​ទទេ មិន​ទាន់​មាន​អ្វី​ចូល​ពោះ​សោះ ឬ​អ្នក​កំពុង​ឃ្លាន​ខ្លាំង សុំ​កុំ​លូក​ទទួល​ទាន​អាហារ​ទាំង ៥ ខាង​ក្រោម​នេះ​ឲ្យ​សោះ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​ក្រពះ យូរ​ទៅ​ខូច​ក្រពះ​ដោយ​មិន​ដឹង​ខ្លួន៖ ៥) ដំឡូង​ជ្វា ជា​អាហារ​អ្នក​សម្រក​ទម្ងន់ មិន​ដែល​មើល​រំលង ប៉ុន្តែ​ការ​ទទួល​ទាន​ដំឡូង​ជ្វា​ពេល​ពោះ​នៅ​ទទេ នឹង​នាំ​ឲ្យ​ខូច​ក្រពះ​ទៅ​វិញ​ទេ។ ក៏​ដោយសារ​ដំឡូង​នោះ មាន​សារធាតុ​ជំរុញ​អង់ស៊ីម​ច្រើន នាំ​ឲ្យ​មិន​ស្រួល និង​មាន​អារម្មណ៍​ក្រហាយ​ទ្រូង។ ៤) អាហារ​ហឹរ ការ​ទទួល​ទាន​អាហារ​ហឹរ​នៅ​ពេល​ពោះ​ទទេ គឺ​គ្រោះថ្នាក់​ខ្លាំង​ណាស់ យូរ​ទៅ​វា​អាច​នាំ​ឲ្យ​រលាក​ក្រពះ ដំបៅ​ក្រពះ​ធ្ងន់ធ្ងរ ពិបាក​មើល​ជា។ ដូច្នេះ​យក​ល្អ ជា​ពិសេស​អាហារ​ពេល​ព្រឹក កុំ​ទទួល​ទាន​អាហារ​ហឹរ​ឲ្យ​សោះ។ ៣) ផលិតផល​ទឹកដោះគោ ទឹកដោះគោ ទឹក​សណ្តែក…

Dfdff
សង្គម

បើ​ច្រមុះ​អ្នក​ចេញ​សញ្ញា​ព្រមាន​ ៣ នេះ​មក ត្រូវ​តែ​ប្រយ័ត្ន ព្រោះ​សួត​អ្នក​កំពុង​មាន​បញ្ហា​ហើយ

សួត​គឺ​ជា​សរីរាង្គ​ផ្លូវ​ដង្ហើម​ដ៏​ធំ​បំផុត​របស់​រាងកាយ ហើយ​ប្រសិន​អ្នក​ឃើញ​សញ្ញា​ទាំង ៣ ខាង​ក្រោម​នេះ​លេចចេញ​មក​លើ​តំបន់​ឬ​ផ្នែក​ច្រមុះ នោះ​វា​កំពុង​បង្ហាញ​ថា សួត​របស់​អ្នក​មាន​បញ្ហា​ហើយ៖ ៣) ច្រមុះ​ឡើង​ក្រហម បែក​ញើស ប្រសិន​អ្នក​តែងតែ​បើក​ញើស​នៅ​តំបន់​ច្រមុះ ដោយ​មិន​ដឹង​មូលហេតុ ជា​ពិសេស​ពេល​មិន​ធ្វើ​សកម្មភាព​អ្វី ដែល​ប្រើ​កម្លាំង​ខ្លាំង​ផង នោះ​វា​អាច​ជា​បញ្ហា។ មួយ​ផ្សេង​ទៀត​ដូច​គ្នា​នឹង​ច្រមុះ​ឡើង​ក្រហម បើ​មិន​មែន​កើត​ឡើង​ដោយ​សារ​មុន ឬ​ជំងឺ​ផ្តាសាយ នោះ​ក៏​ជា​បញ្ហា​ត្រូវ​ប្រយ័ត្ន​ដូច​គ្នា។ នេះ​វា​អាច​បង្ហាញ​ពី​តម្រុយ​មិន​ល្អ នៃ​ផ្នែក​សួត ដោយសារ​ពេល​ណា​ការ​ដក​ដង្ហើម​របស់​អ្នក​ដំណើរការ​ទៅ​មិន​បាន​ល្អ នោះ​រាងកាយ​នឹង​ងាយ​ប្រែ​មក​ជា​ពណ៌​ក្រហម​ខុស​ពី​ធម្មតា។ អ្នក​ត្រូវ​តែ​ឆ្លៀត​ពេល​ទៅ​ពេទ្យ ដើម្បី​ពិគ្រោះ​យោបល់ ប្រសិន​ជួប​បញ្ហា​នេះ​ញឹកញាប់ ដោយ​គ្មាន​មូលហេតុ។ ២) ច្រមុះ​ស្ងួត ប្រសិន​ច្រមុះ រន្ធ​ច្រមុះ​ឡើង​ស្ងួត នោះ​បង្ហាញ​រាងកាយ​ក្តៅ​ចេញ​ព​ខាង​ក្នុង ជា​ពិសេស​ពេល​យើង​ខ្វះ​ជាតិ​ទឹក…

ងហងហ
សង្គម

ស្រីៗ​ក្រឡេក​មើល​បាត​ជើង បើ​មាន​លក្ខណៈ​ទាំង ៤ សូម​អបអរ​អ្នក​ជា​មនុស្ស​អាយុ​វែង​ហើយ

ក្រឡេក​មើល​លក្ខណៈ​មួយ​ចំនួន​នៃ​ជើង​របស់​ស្រ្តី ក៏​អាច​មើល​ដឹង​ពី​ស្ថានភាព​សុខភាព និង​ការ​ដែល​ពួក​គេ​អាច​រស់​នៅ​ដោយ​មាន​អាយុ​វែង​ឬ​អត់​ដែរ។ ប្រសិន​អ្នក​ជា​ស្រ្តី ដែល​មាន ៤ ចំណុច​ខាង​ក្រោម យើង​សូម​ចូលរួម​អបអរ៖ ៤) បាតជើង​ពណ៌​ផ្កាឈូក តាម​វេជ្ជសាស្ត្រ​ចិន សុខភាព​ច្រើន​តែ​ត្រូវ​បាន​សម្គាល់​ដោយ​ពណ៌​ចំនួន ហើយ​បាតជើង​នេះ​សោត បើ​មាន​ពណ៌​ផ្កា​ឈូក ឬ​ក្រហម​ស៊ីជម្ពូ នោះ​មាន​ន័យ​ថា រាងកាយ​អ្នក កំពុង​មាន​សុខភាព​ល្អ​ណាស់ ហើយ​ក៏​ជា​មនុស្ស​ដែល​មាន​អាយុ​វែង។ សាកល្បង​យក​ដៃ​មក​ចុច​លើ​ផ្នែក​នៃ​បាត​ជើង ប្រហែល ៣ វិនាទី ប្រសិន​វា​ប្រែ​ពី​ពណ៌​មួយ​ទៅ​ពណ៌​មួយ​ឆាប់​រហ័ស នោះ​មាន​ន័យ​ថា សុខភាព​ល្អ​ពិត​មែន។ មនុស្ស​ដែល​មាន​បាត​ជើង​ស ឬ​ពណ៌​បៃតង​ជាំ មិន​ជា​សញ្ញា​ល្អ​ឡើយ ដោយ​កំពុង​បង្ហាញ​ពី​ភាព​ស្លេកស្លាំង និង​សរីរាង្គ​មួយ​ចំនួន​បាន​ចុះ​ខ្សោយ។ ៣)…

រើសភេសជ្ជៈដែលអ្នកចូលចិត្ត
ទស្សន៍ទាយ

រើសភេសជ្ជៈដែលអ្នកចូលចិត្ត ដើម្បីដឹងថាអ្នកជាមនុស្សបែបណា

ជឿអត់ថាគ្រាន់តែទស្សន៍ទាយពីភេសជ្ជៈដែលអ្នកទាំងអស់គ្នាចូលចិត្ត ក្នុងចំណោមភេសជ្ជៈខាងក្រោមនេះ យើងអាចដឹងថាអ្នកជាមនុស្សមានចរិត និងបុគ្គលិកលក្ខណៈបែបណា! តោះជឿ មិនជឿសូមអានអត្ថបទបកស្រាយខាងក្រោមនេះ៖ ១.រូបតែបៃតង បេះដូងរបស់អ្នកពោរពេញដោយថាមពល និងសុទិដ្ឋិនិយម។ អ្នកមានផ្លូវចិត្តក្មេងណាស់ និងតែងតែសម្លឹងមើលពិភពលោកដោយកែវភ្នែកសាមញ្ញ។ អ្នកចូលចិត្តរឿងដែលកើតឡើងដោយធម្មជាតិ ហើយអ្នកកម្រនឹងធ្វើឲ្យអ្នកណាខឹងណាស់។ អ្នកមិនមានកំហឹង ឬ ការខឹងសម្បារក្នុងខ្លួនទេ ចូលចិត្តអបអរសាទរអ្នកដទៃ និងតែងតែមានភាពយុត្តិធម៌ជាមួយអ្នករាល់គ្នា។ ២.កាហ្វេ បេះដូងរបស់អ្នកពោរពេញទៅដោយការព្រួយបារម្ភ យកចិត្តទុកដាក់ និងគិតច្រើន។ អ្នកមានចរិតប្រែប្រួលឆាប់រហ័ស និងមានបុគ្គលិកលក្ខណៈចម្រុះ។ អ្នកចេះសម្តែងនៅចំពោះមុខអ្នកដទៃដ៏ល្អឥតខ្ចោះ។ អ្នកហាក់មានចិត្តសប្បុរស ចិត្តទូលាយ និងចេះរួសរាយរាក់ទាក់ ប៉ុន្តែនិយាយដោយស្មោះត្រង់ អ្នកជាមនុស្សអាត្មានិយមណាស់ ខ្លាចការបាត់បង់ និងមិនចង់រងទុក្ខទេ។…

ចំណុចខ្លាំង_និង_ចំណុចខ្សោយ
ទស្សន៍ទាយ

ចង់ដឹងពីចំណុចខ្លាំង និង ចំណុចខ្សោយរបស់អ្នក សូមរើសយករូបមួយខាងក្រោម

មនុស្សម្នាក់ៗតែងតែមានភាពខ្លាំង និងភាពខ្សោយរៀងខ្លួន តែគ្រាន់តែពេលខ្លះពួកគេរកវាមិនឃើញតែប៉ុណ្ណោះ ជួនកាលពួកគេមិនទាំងដឹងថាខ្លួនមានចំណុចខ្លាំងនៅត្រង់ណាថែមទៀតផង។ ដូច្នេះសូមរើសយករូបមួយក្នុងចំណោមរូបទាំង៤ខាងក្រោម ដើម្បីអាចដឹងពីភាពខ្លាំងរបស់ខ្លួន! ១.រូប A ចំណុចខ្លាំង៖ អ្នកជាមនុស្សពូកែសម្របខ្លួនខ្លាំង ពូកែក្នុងការស្វែងរកឱកាសថ្មីក្នុងជីវិតរបស់អ្នក។ អ្នកដឹងពីរបៀបគ្រប់គ្រងតម្រូវការផ្ទាល់ខ្លួន មិនអនុញ្ញាតឱ្យអ្នកដទៃបោកបាននោះឡើយ។ លើសពីនេះ អ្នកក៏ឆ្លាត និងម៉តចត់ផងដែរ។អ្នកស្អប់ការឈ្លោះជាមួយអ្នកដទៃ អ្នកគ្រាន់តែចង់ធ្វើអ្វីដែលអ្នកចូលចិត្តដោយសន្តិវិធីប៉ុណ្ណោះ។ ហើយបុគ្គលដែលមានគំនិតគិតវិជ្ជមានដូចអ្នកនឹងទទួលបានជោគជ័យក្នុងអាជីព និងក្នុងជីវិតផងដែរ។ ចំណុចខ្សោយ៖ ថ្វីត្បិតតែមានទេពកោសល្យ និងប៉ិនប្រសប់មែន ប៉ុន្តែអ្នកជាមនុស្សឆាប់ចាញ់បោកពាក្យលួងលោម និងងប់ងល់ក្នុងរឿងស្នេហា។ ២.រូប B ចំណុចខ្លាំង៖ អ្នកមានភាពសកម្មក្នុងការច្នៃប្រឌិត អ្នកស្រឡាញ់ធម្មជាតិ គោរពសិទ្ធិឯកជន និងសិទ្ធិបុគ្គលរបស់អ្នកដទៃ។ អ្នកជាមនុស្សមានហេតុផល…

P=57166
សុខភាព

យល់ដឹង៖ ហានិភ័យ ១០ យ៉ាងដែលបណ្តាលមកពី​ កង្វះជាតិកាល់ស្យូម

កាល់ស្យូមគឺជាសារធាតុរ៉ែដ៏សំខាន់មួយដែលត្រូវបានគេស្គាល់ថាល្អបំផុតដែលដើរតួនាទីយ៉ាងសំខាន់ក្នុងសុខភាពឆ្អឹងរបស់មនុស្សយើង។ រូបរាងកាយរបស់យើងក៏ត្រូវការវាដើម្បីធ្វើអោយសម្ពាធឈាមមានស្ថេរភាព, គ្រប់គ្រងការបញ្ចេញអ័រម៉ូន និងធ្វើឲ្យសកម្មភាពប្រសាទរបស់មនុស្សត្រឹមត្រូវ។ នៅពេលអ្នកមិនទទួលកាល់ស្យូមគ្រប់គ្រាន់អ្នកអាចទទួលរងនូវកង្វះជាតិកាល់ស្យូមដែលអាចត្រូវបានសម្គាល់ដោយរោគសញ្ញាជាក់លាក់ណាមួយ។ ខាងក្រោមនេះជាសញ្ញាទូទៅបំផុតដែលរាងកាយអ្នកទទួលរងផលប៉ះពាល់ពីការកង្វះជាតិកាល់ស្យូម៖ 10. ស្បែកស្ងួត ការស្រូបយកជាតិកាល់ស្យូមឬកង្វះជាតិកាល់ស្យូមនៅក្នុងខ្លួនអ្នកប្រហែលជាអាចមើលឃើញលើស្បែករបស់អ្នក។ ស្ថានភាពនេះជាធម្មតាធ្វើឱ្យស្បែករបស់អ្នកមើលទៅស្រអាប់និងស្ងួត។ វាក៏ត្រូវបានរកឃើញផងដែរថាកង្វះជាតិកាល់ស្យូមមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងការវិវត្តនៃបញ្ហាស្បែកដូចជាជម្ងឺស្បែកនិងជំងឺស្បែករបកក្រហម។ 9.  អស់កម្លាំង  ការកង្វះជាតិកាល់ស្យូមនៅក្នុងខ្លួនរបស់អ្នកប៉ះពាល់ដល់សុខភាពរាងកាយទាំងមូលរបស់អ្នក។ ដូច្នេះប្រសិនបើអ្នកអស់កម្លាំងខ្លាំង, ធុញទ្រាន់, ខ្វះថាមពលឬមានអារម្មណ៍ថប់ដង្ហើម, ពឹកផ្អែកនៅលើភេសជ្ជៈប៉ូវកម្លាំងនិងព្យាយាមផ្តោតអារម្មណ៍លើតុល្យភាពរបបអាហាររបស់អ្នកជំនួសវិញ។ 8. ជំងឺធ្លាក់ទឹកចិត្ត  វាបង្ហាញថាជាតិកាល់ស្យូមក៏មានសារៈសំខាន់ផងដែរក្នុងការធ្វើឱ្យអារម្មណ៍របស់អ្នកមិនល្អ។ ធាតុផ្សំនេះគឺជាថ្នាំបំបាត់ការឈឺចាប់ធម្មជាតិដែលបង្កើតឱ្យមានអារម្មណ៍ស្ងប់ស្ងាត់។ ដូច្នេះវាបញ្ជាក់ថា: កង្វះជាតិកាល់ស្យូមធ្វើឲ្យអ្នកកាន់តែមានអារម្មណ៍ក្រៀមក្រំនិងឆាប់ខឹង។ 7. ការគេងមិនលក់ នៅពេលដែលអ្នកគេង កម្រិតកាល់ស្យូមរបស់អ្នកឡើងខ្ពស់និងធ្លាក់ចុះជាមួយនឹងកម្រិតខ្ពស់ដែលកើតឡើងអំឡុងពេលគេងបានលក់បានរយៈពេលវែង។ ដូច្នេះប្រសិនបើរាងកាយរបស់អ្នកខ្វះជាតិកាល់ស្យូមអ្នកប្រហែលជានឹងបាត់បង់ការគេងដ៏ស្កប់ស្កល់។ បញ្ហានេះត្រូវបានទាក់ទងដោយផ្ទាល់ទៅនឹងតួនាទីកាល់ស្យូមក្នុងការបង្កើតអ័រម៉ូនមេឡាតូនីនដែលជាអ័រម៉ូនដែលជួយឱ្យយើងគេងលក់។ 6. ញ័រដៃជើង Paresthesia…

Dragon 0000120
ប្លែកៗ

ក្មេងប្រុសអាយុ ៣ ឆ្នាំម្នាក់ បានអង្គុយរង់ចាំម្តាយខាងក្រៅបន្ទប់ប្រឡង ព្រោះតែឥរិយាបថរង់ចាំដ៏ល្អរបស់គាត់ ធ្វើ​ឱ្យ​ល្បី និង​ភ្ញាក់ផ្អើលយ៉ាងខ្លាំងពេញបណ្តាញសង្គម

នៅក្នុងសង្គមសម័យទំនើបដែលឪពុកម្តាយបានផ្តល់អ្វីៗស្ទើរតែទាំងអស់ដល់កូនៗ ក្មេងៗទាំងនេះបានធំឡើងដោយពឹងផ្អែកលើឪពុកម្តាយរបស់ពួកគេ។ ថ្វីត្បិតតែតាមបទដ្ឋាននៃជីវិតគ្រួសារនាពេលបច្ចុប្បន្ននេះ កុមារកាន់តែមានការអាណិតអាសូរ និងយោគយល់ជាមួយឪពុកម្តាយ។ ប្រហែលជាពួកគេត្រូវបានព្រានប្រដៅតាំងពីក្មេង។ កាលពីពេលថ្មីៗនេះ រូបថតជាច្រើនសន្លឹក ត្រូវបានបង្ហោះឡើងលើក្មេងប្រុសអាយុ 3 ឆ្នាំម្នាក់ ដែលកំពុងរង់ចាំម្តាយរបស់គេ នៅខាងក្រៅបន្ទប់ប្រឡង។ ម្តាយរបស់គាត់កំពុងប្រលងនៅក្នុងបន្ទប់ប្រឡង ហើយប្រហែលជាគ្មាននរណាម្នាក់នៅផ្ទះមើលថែកូនគាត់ទេ ដូច្នេះហើយទើបម្តាយរបស់គាត់ក៏បានយកគាត់ទៅជាមួយ។ ក្នុងពេលតែម្នាក់ឯង ក្មេងប្រុសនេះអង្គុយនៅលើកៅអីនៅខាងក្រៅបន្ទប់ដែលម្តាយកំពុងប្រឡង។ ទោះ​បី​ជា​យ៉ាង​ណា​គាត់​ហាក់​ធុញ​ទ្រាន់ តែ​គាត់​នៅ​តែ​មិន​បង្ក​បញ្ហា ​ឬ​បង្ក​ការរំខាននោះ​ឡើយ។ ក្មេងតូចនេះបានផ្លាស់ប្តូរទីតាំងនៅពេលគាត់ហត់នឿយក្នុងការរង់ចាំម្តាយជាយូរ។ ម្តង​ក្រោក​ឈរ​ ម្តងអង្គុយលេងតែម្នាក់ឯង ហើយ​ពេល​មួយគាត់ក៏ងងុយដេក គាត់​ដេក​លើ​កៅអីបានមួយភ្លែត។ មនុស្សម្នាក់​ដែល​បាន​សង្កេត​ឃើញ​ក្មេង​នោះ ​បាន​ថត​រូប​ខ្លះ​ៗហើយ​ចែក​រំលែក​តាម​អ៊ីនធឺណិត។ មនុស្សម្នាកម្រជួបប្រទះកុមារអាយុ 3 ឆ្នាំដែលមានការអត់ធ្មត់រង់ចាំតែម្នាក់ឯងបែបនេះណាស់។ ថ្វីត្បិតតែគ្នានៅមានការយល់ដឹងនៅមានកម្រិតនៅឡើយ…

ទាយលេខស្បែកជើង
ទស្សន៍ទាយ

ទាយលេខស្បែកជើង ដើម្បីដឹងថាបំណងប្រាថា្នអ្នកបានសម្រេច ឬ អត់?

ជាទូទៅ ប្រសិនបើអ្នកចង់ឲ្យបំណងប្រាថ្នាអ្វីមួយឲ្យបានសម្រេចគឺអ្នកត្រូវតែខំឲ្យអស់ពីសមត្ថភាពដើម្បីទទួលបានវា។ ប៉ុន្តែដោយសារតែវាជាអនាគតកាល ដូច្នេះអ្នកមិនអាចដឹងនោះទេ ថាអ្នកអាចធ្វើវាបានឬអត់? តែប្រសិនបើអ្នកចង់ដឹងពីជោគវាសនាទៅថ្ងៃមុខ សូមរើសស្បែកជើងមួយគូរក្នុងចំណោមស្បែកជើងខាងក្រោម ដើម្បីដឹងថាបំណងប្រាថ្នាទៅថ្ងៃមុខបានសម្រេចដែររឺទេ? ១. ចម្លើយ A បំណងប្រាថ្នាថ្មីៗរបស់អ្នកត្រូវបានសម្រេចបានត្រឹមតែពាក់កណ្តាលប៉ុណ្ណោះ ប៉ុន្តែចម្លើយនេះក៏មិនអាក្រក់សម្រាប់អ្នកដែរ។ អ្នកកំពុងបោះជំហានជាច្រើនក្នុងទិសដៅត្រឹមត្រូវទាំងការងារ និងជីវិត ដូច្នេះត្រូវជឿជាក់ថាអ្នកនឹងអាចទៅដល់គោលដៅដែលអ្នកកំណត់បាន។ ជាឧទាហរណ៍ អ្វីដែលអ្នកចង់បានគឺលុយ វាច្បាស់ជាលេចចេញជារូបរាង ប៉ុន្តែអ្នកត្រូវតែខំព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីទទួលបានវា។ ២. ចម្លើយ B អ្នកមិនមែនជាមនុស្សសំណាងទេ សូ ទោះបីជាអ្នកតែងតែខិតខំខ្លាំងជាងអ្នកដទៃក៏ដោយ។ អ្នកក៏អាចនឹងមានអារម្មណ៍បាក់ទឹកចិត្ត មិនថានៅកន្លែងធ្វើការ ឬ កន្លែងរកស៊ី ដូច្នេះហើយអ្នកខ្លាចថាអ្វីដែលអ្នកប្រាថ្នាមិនអាចសម្រេចបាន។ ៣.…

T4
ប្លែកៗ

បើក​សន្លឹកបៀរ​មួយ ដើម្បី​បង្ហាញ​ពីសារណែនាំសម្រាប់ជីវិតអ្នកនៅពេលនេះ

នៅ​ក្នុង​អត្ថបទ​តេស្ត​បែប​វិទ្យាសាស្រ្ត​មួយ​នេះ យើង​សូម​ឲ្យ​អ្នក​ធ្វើ​ការ​ជ្រើសរើស​នូវ​សន្លឹកបៀរមួយ ដើម្បី​ទទួល​បាន​សារ​ណែនាំ​ដ៏​ល្អ​បំផុត ​ក្នុង​ការ​ចាប់ផ្តើម​ថ្ងៃ​ថ្មី​របស់​អ្នក៖ សន្លឹកបៀរទី ១ អ្នកជាមនុស្ស​មាន​ភាព​ស្មោះត្រង់ និង​រមែង​យក​ចិត្ត​ទុក​ដាក់​អំពី​ចំណុច​ខ្សោយ​របស់​ពួកគេ។ អ្នក​ដែល​ជ្រើសរើសសន្លឹកទី ១ នេះ គឺ​រមែង​ជា​មនុស្ស​ដែល​មាន​ប្រាជ្ញា ឈ្លាសវៃ ហើយ​តែងតែ​សម្រេច​បាន​នូវ​គោលដៅ ដែល​ពួក​គេ​ចង់​បាន។ គ្រប់​យ៉ាង​ទាំង​អស់​ក្នុង​លោក វា​សុទ្ធ​តែ​មាន​ម្ចាស់ មាន​កន្លែង​របស់​វា ចូរ​បើក​បេះដូង​ឲ្យ​ទូលាយ ទទួល​យក​គ្រប់​យ៉ាង ទោះ​រឿង​ខ្លះ​វិជ្ជមាន ឬ​អវិជ្ជមាន ក៏​រាប់​ថា​កត់​ទុក​ជា​មេរៀន​ទៅ​ថ្ងៃ​ក្រោយ។ សន្លឹកបៀរទី ២ អ្នកតែងតែ​មាន​អារម្មណ៍​ខ្ពស់​ខ្លាំង​ណាស់ ហើយ​អ្នក​ដែល​ជ្រើសសន្លឹកនេះ ​ជា​ប្រភេទ​មនុស្ស​ដែល​មិន​ខ្លាច​ប្រឈម​មុខ​នឹង​បញ្ហា។ ចូរ​គិត​ឡើង​វិញ​អំពី​ជីវិត​របស់​អ្នក និង​គុណភាព​ដែល​ធម្មជាតិ​​បាន​ផ្តល់​ឲ្យ ហើយ​ធ្វើ​ការ​វាយ​តម្លៃ​ដោយ​យក​រឿង​ជា​អាទិភាព​មក​ធ្វើ​មុន រួច​ដើរ​តាម​ក្តី​ស្រមៃ…

Fgfgrt
ប្លែកៗ

ជ្រើសរើសត្បូងពេជ្រមួយ ដើម្បីដឹងថា មានអ្វីកំពុងរង់ចាំអ្នកនៅចុងខែវិច្ឆិកា?

តើអ្នកជឿលើវាសនា និងការរៀបចំទុកជាមុននៃជីវិតដែរទេ? ការពិតទៅគឺវាអាចកើតមានពិតមែន ដោយអ្នកគ្រាន់តែជ្រើសរើសនៅត្បូងពេជ្រមួយ ក្នុងចំណោមពេជ្រទាំងបួនគ្រាប់ នោះអ្នកនឹងអាចដឹងបាន ថានឹងមានរឿងអ្វីកើតឡើងទៅលើអ្នកក្នុងចុងខែវិច្ឆិកាខាងមុខ៖ ត្បូងពេជ្រទី ១ អ្នកនឹងទទួលបានភាពជោគជ័យក្នុងទំនាក់ទំនងស្នេហា នៅពេលខាងមុខ ដែលអាចថា មនុស្សដែលអ្នករង់ចាំ គេនឹងរំលេចវត្តមានមកហើយ។ បើអ្នកឯកោពេលនេះ ត្រូវចាំថាមិនយូរទៀតនោះទេ ពេលវេលានៃការគូគ្រងជាមួយដៃគូជីវិត នឹងរំលេចមកដល់ឆាប់ៗនេះ។ ត្បូងពេជ្រទី ២ សំណាងគឺកំពុងរង់ចាំអ្នកនៅផ្លូវខាងមុខ ដោយអាចជាអ្នកនឹងជួបដំណឹងល្អលើផ្នែកហិរញ្ញវត្ថុ។ អាចថារយៈពេលប៉ុន្មានខែទៅមុខទៀត អ្នកនឹងទទួលបានអំណោយ ឬរបស់មានតម្លៃណាមួយ។ រាល់ការផ្សងសំណាងរបស់អ្នកនៅពេលនេះ នឹងជួយអ្នកឲ្យមានឱកាសទទួលបានលាភច្រើន។ ត្បូងពេជ្រទី ៣ វាដល់ពេលហើយដែលអ្នកត្រូវដកឃ្លាពីភាពតប់ប្រមល់ និងភាពមមាញឹកនៃជីវិតបន្តិច ហើយចូរយកពេលវេលាសម្រាកនោះទៅលំហែកាយ…

Untitled 1rtrt
ប្លែកៗ

កុរ ច មមី​ចំណោម​ឆ្នាំ​ទាំង ៥ ​លាភ​ចូល​ដល់​ផ្ទះ យីអ៊ុន​ឡើង​ខ្លាំង​ពេញ ៥ ឆ្នាំ​បន្ទាប់

ផ្អែក​តាម​ក្បួន​ហោរាសាស្ត្រ​ទស្សន៍ទាយ​ឃើញ​ថា រាសី​ចក្រ​មហា​ឆ្នាំ​ទាំង ៥ ដូច​បង្ហាញ​ក្នុង​អត្ថបទ​នេះ នៅ​រយៈ​ពេល ៥ ឆ្នាំ​ទៅ​មុខ រាប់​ចាប់​ពី​ឆ្នាំ​ថ្មី ២០២៣ ដល់ ២០២៨ នោះ​នឹង​បត់​ទៅ​ទិសដៅ​វិជ្ជមាន នាំ​លាភ​កើត​សំណាង ហូរ​ចូល​ដល់​ផ្ទះ៖ អ្នក​កើត​ឆ្នាំ​កុរ – ជ្រូក ខ្សែ​រាសី​ម្ចាស់​ឆ្នាំ​កុរ នឹង​មាន​ការ​កើន​ឡើង​ខ្លាំង​ក្នុង​រយៈ​ពេល ៥ ឆ្នាំ​បន្ទាប់ ដោយ​លំហូរ​លុយ​កាក់​នឹង​ហូរ​ចូល​យ៉ាង​សកម្ម ដូច​ទឹក​បាក់​ទំនប់ រី​ឯ​សុភមង្គល​ក្តីសុខ​ក្នុង​ក្រុម​គ្រួសារ​ក៏​នឹង​រំលេច​ឡើង​យ៉ាង​ពេញលេញ​ផង​ដែរ។ រាល់​ការ​វិនិយោគ ឬ​ចាប់ផ្តើម​របរ​រកស៊ី​ធំ​តូច​នៅ​ពេលវេលា​ខាង​មុខ នឹង​មិន​មាន​អ្វី​ត្រូវ​ព្រួយបារម្ភ​ច្រើន​ឡើយ ព្រោះ​ខ្សែ​សំណាង​បាន​ដើរ​អម​ជីវិត​ម្ចាស់​ឆ្នាំ​កុរ​ជា​បន្តបន្ទាប់ រាប់​ចាប់​ពី​ឆ្នាំ ២០២៣ ត​ទៅ តែ​យ៉ាង​ណា​ក៏​ទាមទារ​ឲ្យ​មាន​ការ​ខិតខំ​ចេញ​ពី​ខ្លួន​ឯង​លាយឡំ​មួយ​ផ្នែក​ផង។…

Rtrt
ប្លែកៗ

១៦-៣០ វិច្ឆិកា វក/ខាល​និង​ឆ្នាំ ២ នេះ ប្ដូរ​ខ្សែ​ជីវិត​ប្រែ​ទៅ​សំណាង​កើត​មាស​កើត​ប្រាក់

សេចក្ដី​លំបាក​នឹង​មិន​កើត​ឡើង​យូរ​ទៀត​នោះ​ទេ ដោយ​វា​នឹង​រសាត់​បាត់ ផ្លាស់​មក​វិញ​តែ​សំណាង​ចូល​ដល់​អ្នក​កើត​ឆ្នាំ​ទាំង ៤ ក្នុង​រយៈ​ពេល​ ១៥ ​ថ្ងៃ​ចុង​ក្រោយ នៃ​ខែ​វិច្ឆិកា ពោល​រាប់​ចាប់​ពី​ថ្ងៃ ១៦ ដល់ ៣០ នា​ដំណាច់​ខែ៖ អ្នក​កើត​ឆ្នាំ​ថោះ – ទន្សាយ មនុស្ស​កើត​ឆ្នាំ​ថោះ មិន​ថា​ជា​បុរស​ឬ​ស្រ្តី តែងតែ​មាន​ភាព​ស្រេកឃ្លាន​ចង់​មាន​ចង់​បាន ដោយ​មិន​ចេះ​នៅ​ស្ងៀម​មួយ​កន្លែង​ឡើយ។ បើ​ដាក់​ចិត្ត​ធ្វើការ​ប្រកប​របរ​រកស៊ី​មុខ​ជំនួញ​តូច​ធំ ពួក​គេ​តែងតែ​ខិតខំ​អស់​ពី​ចិត្ត ដើរ​ដោយ​កម្លាំង​កាយ​ចិត្ត និង​ព្យាយាម​ប្រើ​ខួរក្បាល​គិត​យ៉ាង​សកម្ម ដើម្បី​តែ​ពាក្យ​មួយ​ម៉ាត់​គឺ “ជោគជ័យ”។ រង្វាស់​នៃ​ដំណើរ​ជីវិត​របស់​អ្នក​កើត​ឆ្នាំ​ថោះ នៅ​ចន្លោះ​រយៈ​ពេល ១៥ ​ថ្ងៃ​ខាង​មុខ​នេះ បើ​ការ​បោះ​ជំហាន​ថ្មី នោះ​នឹង​កើត​ផ្លែផ្កា​យ៉ាង​រលូន…