ស្វាគមន៍ប្រិយមិត្តចំពោះរឿងរ៉ាវមួយចំនួនទាក់ទងនឹងក្រុមជនសង្គមងងឹតរបស់ជប៉ុនយ៉ាគូហ្សា(YAKUZA)។
បើយោងតាមគេហទំព័រ Japan Inside បានឱ្យដឹងអំពីរឿងរ៉ាវរបស់ពួកគេ និងអង្គហេតុមួយចំនួនអំពីពួកគេ។ Yakuza ដែលត្រូវបានគេហៅថា bōryokudan ឬ gokudō ក្រុមសង្គមងងឹតជប៉ុនដែលជាសមាជិកនៃអ្វីដែលត្រូវបានគេហៅជាផ្លូវការ bōryokudan (“ ក្រុមប្រើហឹង្សា”) ឬជាក្រុមសង្គមងងឹត។
ប៉ូលីសជប៉ុន និងបណ្តាញសារព័ត៌មានហៅពួកគេថា bōryokudan (“ ក្រុមដែលប្រើអំពើហឹង្សា”) ចំពោះក្រុម yakuza ហៅខ្លួនឯងថា “ ninkyō dantai”។ ក្រុមយ៉ាគូហ្សាមានមានភាពល្បីល្បាញដោយសារចរិតលក្ខណៈតឹងរឹងរបស់ពួកគេ។ ពួកគេមានមានភាពល្បីល្បាញនៅក្នុងប្រព័ន្ធផ្សព្វផ្សាយជប៉ុន និងព្រមទាំងមានបណ្តាញសាខាជាអន្តរជាតិដែលមានសមាជិកប្រមាណ ១០២.០០០ នាក់។

ការពិតទី 1:
Yakuza «ផ្តល់ការងារ» ដល់មនុស្សជាង ១០០.០០០ នាក់ដែលធ្វើអោយពួកគេក្លាយជាអង្គការឧក្រិដ្ឋកម្មធំបំផុតនៅលើពិភពលោក។
ការពិតទី 2 :
ឈ្មោះ Yakuza មកពីពាក្យជាភាសាជប៉ុនថា Oicho-Kabu ដែលជាល្បែងស្រដៀងនឹង Blackjack។ Ya-ku-za (៨-៩-៣) ត្រូវបានគេនិយាយថាសន្លឹកបៀចាញ់។ ពាក្យ Yakuza មានន័យថា “ មិនល្អ” ។
ការពិតទី 3:
ការដាក់ទណ្ឌកម្មត្រូវបានបដិសេធតាមរយៈអំពើហឹង្សាលើរាងកាយ។ ចំពោះការបំពេញភារកិច្ចបរាជ័យពួកគេបានដាក់ពិន័យដោយការកាត់ម្រាមកូនដៃ (yubizume)។ អ្នកទាំងអស់គ្នាប្រាកដជាធ្លាប់បានលឺចំពោះរឿងនេះ។
ការពិតទី 4:
យូស៊ីអូ កូដាម៉ា(Yoshio Kodama) គឺជាអ្នកដែលបានបង្រួបបង្រួមក្រុម Yakuza ហើយបានក្លាយជាមេដឹកនាំដំបូងគេបង្អស់ក្នុងក្រុមសង្គមងងឹតនេះ “godfather”។
ការពិតទី 5:
ព្រឹត្តិការណ៍កីឡាចំបាប់ Sumo ច្រើនតែមានសមាជិក Yakuza ។

ការពិតទី 6:
Yakuza ពូកែខាងការគំរាមកំហែងនិងជំរិតយកប្រាក់ពីក្រុមហ៊ុន។ ពួកគេគឺជាក្រុមជាក់លាក់មួយដែលត្រូវធ្វើសកម្មភាពទាំងនេះដែលគេហៅថាសូកៃយ៉ា(sokaiya)។
ការពិតទី 7:
Yakuza បានដឹងថាការស្លាប់ដោយការប្រយុទ្ធគឺជាការស្លាប់ដោយមានកិត្តិយស។ ពួកគេលួចពីអ្នកមាន ហើយក៏បានជួយអ្នកទន់ខ្សោយផងដែរ។ ការធ្វើបែបនេះបានជួយឱ្យក្រុមសង្គមងងឹតនេះជាក្រុមមួយដែលល្អនៅក្នុងខ្សែភ្នែកសាធារណៈជនផងដែរ។
ការពិតទី 8:
Yakuza បានឆ្លើយតបនឹងគ្រោះមហន្តរាយរលកយក្សស៊ូណាមិលឿនជាងរដ្ឋាភិបាលជប៉ុន។ ពួកគេបានបញ្ជូនស្បៀងអាហារ ទឹក ភួយ និងបង្គន់ដល់មជ្ឈមណ្ឌលជម្លៀសជនភាសខ្លួនពីរលកយក្សនៅភាគឥសានប្រទេសជប៉ុន។
ការពិតទី 9:
សមាជិក Yakuza ជាច្រើនមានចាក់សាក់នៅលើដងខ្លួន វាជាការចាក់សាកមួយដែលមានឈ្មោះថា“ អ៊ីរិហ្សិម៊ី(irezumi)” ។ កាលពី ៣០០ ឆ្នាំមុននៅសម័យអេដូពួកគេបានប្រើស្នាមសាក់ជាមធ្យោបាយមួយដើម្បីកំណត់អត្តសញ្ញាណឧក្រិដ្ឋជន។
ការពិតទី 10:
Sakazuki មានទម្លាប់ផ្លាស់ប្តូរពែងតែគ្នាទៅវិញទៅមក។ Yakuza ប្រើវិធីនេះដើម្បីរឹតចំណងមេនិងកូនចៅមិនឱ្យមានការបែកបាក់សាមគ្គី។
ការពិតទី 11:
KaTaoka គឺជាបងធំដែលមានឋានៈខ្ពស់បំផុតក្នុងគ្រួសារ Yamaguchi Gumi ក្រុមសង្គមងងឹត Yakuza។ គាត់ត្រូវបានគេដាក់រហស្សនាមថា “ គូម៉ា ដែលមានន័យជាភាសាជប៉ុនថា ខ្លាឃ្មុំ” ដោយសារតែគាត់មានសមត្ថភាពខ្លាំងក្នុងការផ្តួលគូសត្រូវ។
ការពិតទី 12:
សមាជិក Yakuza ទាំងអស់ភាគច្រើនគឺជាបុរសហើយមានស្ត្រីតិចតួចណាស់ដែលចូលរួមក្នុងក្រុមនេះ។ ស្ត្រី Yakuza ត្រូវបានគេហៅថា “ Ane-san” ដែលមានន័យថា“ បងស្រី” ។
ការពិតទី 13:
ក្រុម Yakuza ក៏មានសមាជិកជាអ្នកនរយោបាយក្នុងជួរមន្ត្រីជប៉ុនផងដែរ។

ការពិតទី 14:
យោងតាមក្រសួងរតនាគារសហរដ្ឋអាមេរិក ត្រកូល Yamaguchi Gumi មានទ្រព្យសម្បត្តិសរុប ៨០ ពាន់លានដុល្លារដែលធ្វើឱ្យពួកគេក្លាយជាក្រុមសង្គមងងឹតដែលមានទ្រព្យស្តុកស្តម្ភបំផុតនៅលើពិភពលោក។
ការពិតទី 15:
នៅឆ្នាំ ២០១៣ ក្រុម Yakuza បានបោះពុម្ពទស្សនាវដ្តី។ ដោយដាក់ឈ្មោះថា “ Yamaguchi Gumi Shinpo” ទស្សនាវដ្តីនេះមានកំណាព្យហៃគុ អត្ថបទអត្ថបទស្តីពីការនេសាទ និងស្នើសុំដល់អ្នកអានធ្វើអំពើល្អ។
ការពិតទី 16:
ស្បែកដែលមានស្នាមសាក់របស់សមាជិក Yakuza ពេលខ្លះត្រូវបានជាចេញពីដងខ្លួនរបស់ពួកគេ ហើយត្រូវបានលក់នៅលើទីផ្សារងងឹតដើម្បីយកទៅបង្ហាញនៅក្នុងសារមន្ទីរ។
ការពិតទី 17:
ដើម្បីក្លាយជាសមាជិកនៃគ្រួសារ Yamaguchi Gumi មនុស្សម្នាក់ត្រូវការធ្វើតេស្តសរសេរឱ្យជាប់ជាលាយលក្ខណ៍អក្សរ ដោយធ្វើការតេស្តចំណេះដឹងពីច្បាប់ និងក្រឹត្តក្រមនៃជនសង្គមងងឹត។
ការពិតទី 18:
កាតាណា (Katana) គឺជាដាវបុរាណដែលជាដាវប្រពៃណីរបស់ជប៉ុនត្រូវបានប្រើដំបូងដោយសាម៉ូរ៉ៃនៅតែដើរតួយ៉ាងសំខាន់នៅក្នុងក្រុម Yakuza។ ប្រជាជនមួយចំនួនរួមទាំងអ្នកនយោបាយ និងពាណិជ្ជករលេចធ្លោមួយចំនួនត្រូវបានសម្លាប់ដោយដាវរបស់ក្រុម Yakuza។
ការពិតទី 19:
នៅពេលដែល Super Entertainment Nintendo Entertainment System(SNES) ត្រូវបានបង្កើតឡើងនៅប្រទេសជប៉ុនក្នុងឆ្នាំ ១៩៩០ រដ្ឋាភិបាលបានបញ្ជាឱ្យដឹកជញ្ជូនទំនិញនៅពេលយប់ដើម្បីកាត់បន្ថយហានិភ័យដោយការប្លន់របស់ក្រុម Yakuza ដែលជាកុងតឺន័រទំនិញមានតម្លៃ។
ការពិតទី 20:
Yakuza ពេលខ្លះត្រូវបានគេចាត់ទុកថាជាក្រុមដែលយកគំរូតាមពួកសាមូរ៉ៃ។ ដោយសារពួកគេទាំងពីរបានរៀបចំទៅជាប្រព័ន្ធរឹងមាំដែលផ្អែកលើមូលដ្ឋានកិត្តិយស និងចងក្រងជាប្រព័ន្ធដូចគ្នា។ ការប្រើហឹង្សាគឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការសំរេចកិច្ចការ។ ហើយមានទំនៀមទម្លាប់និងមោទនភាពយ៉ាងខ្លាំងដូចគ្នា៕
ប្រែសម្រួល៖ ក្នុងស្រុក | ប្រភព៖ Japan Inside

