ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Fd
ប្លែកៗ

ពី​ថ្ងៃ​នេះ ដល់​ថ្ងៃ​ចន្ទ​ពេញ​វង្ស​ប្រចាំ​ខែ​ធ្នូ ឆ្នាំ​ពូកែ​ស៊ូ​ទាំង ៤ ត្រៀម​អង្រួន​ទ្រព្យ​មាស​ទ្រព្យ​ប្រាក់

នៅ​ខែ​ធ្នូ ដំណាច់​ឆ្នាំ​ ២០២២ ខាង​មុខ ព្រះ​ចន្ទ​ពេញ​វង្ស​លើក​ចុង​ក្រោយ នឹង​រះ​ឡើង​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍ ទី ០៨ ឬ​យើង​ហៅ​ខ្លី ០៨/១២/២០២២ ដោយ​ចាប់​ពី​ពេលវេលា​ដើម​ខែ ដល់​ល្បាក់​ថ្ងៃ​នោះ ហោរា​ទាយ​ឃើញ​ថា មហា​ឆ្នាំ​ពូកែ​ស៊ូ​ទាំង ៤ នឹង​ដូច​អង្រួន​បាន​ទ្រព្យ​មាស​ទ្រព្យ​ប្រាក់ ដាក់​អ្វី​កើត​ផល​ចំណេញ​ឥត​ខាត៖ អ្នក​កើត​ឆ្នាំ​ឆ្លូវ – គោ រាសី​ចន្លោះ​ពេល ៨ ​ថ្ងៃ​ដើម​ខែ​ធ្នូ គឺ​ហក់​ឡើង​ខ្ពស់​ត្រដែត រាល់​កិច្ច​ការងារ ការ​រកស៊ី​ដែល​ប៉ងប្រាថ្នា នឹង​កើត​តែ​ផល​ចំណេញ ដេញ​អស់​គ្រោះ​ចង្រៃ ហៅ​មក​វិញ​តែ​លាភ​សំណាង​ចូល​ដល់​ខ្លួន​ឯង និង​ក្រុម​គ្រួសារ។ អ្នក​ប្រកប​មុខរបរ​រកស៊ី​នានា ពេល​ខាង​មុខ…

Cover Copy
សេដ្ឋកិច្ច

មនុស្សស្រី បើសិនចង់ឱ្យជីវិតមានក្ដីសុខសុភមង្គល អ្នកត្រូវជឿលើរឿង ៣ នេះ

ក្នុងជីវិតមនុស្សស្រី ការដែលចង់ឱ្យខ្លួនឯងមានសេចក្ដីសុខ​ វាគឺជារឿងដែលពិបាកខ្លាំងណាស់ ព្រោះថាមនុស្សស្រីតាំងពីក្មេង គឺត្រូវមានភារកិច្ចជាប់នឹងខ្លួនរួចទៅហើយ។ សម្រាប់មនុស្សស្រីខ្លះ មិនដែលសូម្បីតែមានពេលវេលាដើរលេង រីករាយ សប្បាយចិត្ត រហូតដល់នាងរៀបការមានស្វាមី ក៏ត្រូវរស់នៅក្រោមការគ្រប់គ្រងរបស់ស្វាមីទៅទៀត ដូច្នេះ វាពិតជាពិបាកខ្លាំង ក្នុងការស្វែងរក និងផ្ដល់សុភមង្គលដល់ខ្លួនឯង។ តែយ៉ាងណាមិញ មនុស្សស្រីត្រូវចងចាំ និងជឿលើរឿងទាំង៣ចំណុចនេះ ប្រសិនបើអ្នកចង់ឱ្យខ្លួនឯងមានក្ដីសុខ សុភមង្គលនៅក្នុងជីវិត។ ១. ជឿថាសុភមង្គលពិត សុភមង្គលជាមួយស្ត្រីអាចជាការស្រមើស្រមៃអំពីគ្រួសារ ស្វាមីដែលស្រឡាញ់ភរិយាដោយស្មោះត្រង់ និងមានកូនដែលមានទេពកោសល្យ និងកត្តញ្ញូដឹងគុណ។ ប៉ុន្តែការពិតមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែមានជីវិតងាយស្រួល និងអាចទទួលបានតាមចិត្តនោះទេ។ ស្ត្រីខ្លះ នាងត្រូវចំណាយពេលស្ទើរតែពេញមួយជីវិតជាមួយនឹងការយំនិ ងឈឺចាប់។ ពួកគេលែងជឿលើសុភមង្គលទៀតហើយ។…

Dragon 0000124
ប្លែកៗ

ម្ចាស់ឆ្នាំទាំងបី ២០២៣ ខាល មមី និងវក ដល់ពេលកើបលាភសំណាង មាសប្រាក់ ជោគជ័យទាំងស្នេហា និងការងារ

ចាប់ពីឆ្នាំ២០២៣ តទៅ ឆ្នាំទាំង ៣ នេះមានសំណាងណាស់ ហើយក៏មាន “ ដំណើរកំសាន្តដ៏រីករាយ” ផងដែរ ឆ្នាំផ្សេងៗទៀតអាចនឹងមានបញ្ហាចំពោះការដើរឆ្ងាយ ប៉ុន្តែឆ្នាំទាំង ៣ នេះនឹងជួបតែសេចក្តីសុខ ការងាររលូន ព្រមទាំងក៏ទទួលបានឱកាសអភិវឌ្ឍទ្រព្យសម្បត្តិផងដែរ។ ឆ្នាំទាំង ៣ នេះគឺពោរពេញទៅដោយរឿងល្អៗ។ ១. អ្នកកើតក្នុងឆ្នាំខាល មនុស្សដែលកើតក្នុងឆ្នាំខាល គឺជាមនុស្សដែលមានបុគ្គលិកលក្ខណៈរឹងមាំ ឯករាជ្យ និងត្រៀមខ្លួនប្រឈមមុខនឹងការលំបាក និងឧបសគ្គដើម្បីកសាងជីវិតពោរពេញដោយជោគជ័យ។ បើប្រៀបធៀបទៅនឹងឆ្នាំដទៃទៀតមនុស្សដែលកើតក្នុងឆ្នាំខាលមានមហិច្ឆតាច្រើន ពួកគេមិនដែលចុះចាញ់វាសនាទេ ងើបឡើងឥតឈប់ឈរបន្ទាប់ពីជួបការលំបាក និងឧបសគ្គ។ ក្រៅពីនេះក៏ជាមនុស្សដែលព្យាយាមរិះរក និងអភិវឌ្ឍចំណេះដឹងដើម្បីសម្រេចនូវអ្វីដែលខ្លួនចង់បាន។ ឈានដល់ដំណាក់កាលជាក់លាក់មួយមនុស្សដែលកើតក្នុងឆ្នាំខាលនេះនឹងប្រាកដជាទទួលជោគជ័យ…

Dragon 0000123
សង្គម

ផ្ទុះការភ្ញាក់ផ្អើលពីមហាជនយ៉ាងខ្លាំង ក្មេងស្រីសិស្សសាលាថៃម្នាក់ អានភាសាខ្មែរបានយ៉ាងល្អ (មានវីដេអូ)

ថៃ៖ ផ្ទុះការភ្ញាក់ផ្អើលពីមហាជនយ៉ាងខ្លាំង ក្មេងស្រីសិស្សសាលាថៃម្នាក់ អានភាសាខ្មែរបានយ៉ាងល្អ នៅប៉ុន្មានថ្ងៃមុននេះ មានផេកថៃមួយបានបង្ហោះវីដេអូក្មេងស្រីសិស្សសាលាថៃម្នាក់ អានសៀវភៅរឿងនិទានជាភាសាខ្មែរបានយ៉ាងល្អ ការអានរបស់គាត់ដ្បិតតែរដឺនតាមសំនៀងរបស់ខ្មែរសុរិន ប៉ុន្តែគឺកាន់តែពិរោះ។ ក្នុងនោះមានមហាជនជាច្រើនបានខមិនសរសើរគាត់ អ្នកខ្លះសរសើរថាគាត់អានពិរោះ អ្នកខ្លះទៀតលើកទឹកចិត្តឱ្យគាត់ខំប្រឹងប្រែងបន្តទៀត…។ ខាងក្រោមនេះជាមតិរបស់មហាជនដែលបានខមិននៅលើវីដេអូដែលបានបង្ហោះអំពីការអានភាសាខ្មែររបស់គាត់៖ ខាងក្រោមនេះជាវីដេអូរបស់ប្អូនស្រី៖

គន្លឹះ_៤_យ៉ាង_ដែលធ្វើឱ្យទំនាក់ទំនងស្នេហាកាន់
ទស្សនៈ

គន្លឹះ ៤ យ៉ាង ដែលធ្វើឱ្យទំនាក់ទំនងស្នេហាកាន់តែរឹងមាំជាងមុន

រាល់ទំនាក់ទំនងដ៏រឹងមាំគឺត្រូវការពេលវេលា និងការខិតខំប្រឹងប្រែងជាខ្លាំង ហើយក្នុងនោះក៏ទាមទារអោយអ្នកចេះពីគន្លឹះពិសេសមួយចំនួនផងដែរ ដើម្បីរក្សាទំនាក់ទំនងឲ្យបានស្ថិតស្ថេរ! ហើយបើចង់ដឹងថាគន្លឹះ៦យ៉ាងនោះជាអ្វី តោះ! អានអត្ថបទខាងក្រោមដើម្បីស្វែងយល់ទាំងអស់គ្នា៖ ១.ចេះទប់អារម្មណ៍ពេលឈ្លោះគ្នា រាល់ពេលឈ្លោះគ្នា កុំស្រែកដាក់គ្នាឲ្យសោះព្រោះវាធ្វើឲ្យបញ្ហាកាន់តែធំឡើង។ អំឡុងពេលឈ្លោះគ្នា យកល្អអ្នកគួរតែរក្សាភាពស្ងៀមស្ងាត់ ចាំឲ្យចិត្តត្រជាក់ចាំនិយាយគ្នាវិញ ដើម្បីជៀសវាងការប្រើប្រាស់ពាក្យមិនសមរម្យពេលកំពុងខឹង។ ២.ឧស្សាហ៍មានដំណើរកំសាន្តជាមួយគ្នា ការធ្វើដំណើរកំសាន្តអាចផ្លាស់ប្តូរផ្នត់គំនិតរបស់អ្នកបាន ព្រោះអ្នកនឹងបានរៀនអ្វីថ្មីៗជាច្រើនអំពីជីវិត និងបរិបទរស់នៅខុសៗគ្នា។ ម្យ៉ាងទៀត អ្នកក៏អាចបង្កើតអនុស្សាវរីយ៍ល្អៗជាមួយគ្នា ដែលមិនអាចបំភ្លេចបានថែមទៀតផង។ ៣.ការចែករំលែក វានឹងធ្វើឲ្យអ្នកទាំងពីរកាន់តែជិតស្និទ្ធនៅពេលដែលអ្នកទាំងពីរព្យាយាមប្រាប់គ្នា និងចែករំលែករឿងសំខាន់ៗជាមួយគ្នា។ ជាពិសេស ការចែករំលែកអារម្មណ៍ពិត និងការពិភាក្សានៅក្នុងការសន្ទនារវាងអ្នកទាំងពីរ។ ៤.បង្ហាញអារម្មណ៍ពិត សូមកុំខ្មាស់អៀនជាមួយមនុស្សដែលយើងស្រលាញ់ ត្រូវចាំថាយើងអាចទន់ខ្សោយនៅចំពោះមុខមនុស្សដែលយើងស្រលាញ់ យើងអាចយំនៅចំពោះមុខមនុស្សដែលយើងស្រលាញ់បាន ព្រោះវានឹងបង្កើតចំណងនៃការទុកចិត្តគ្នាទៅវិញទៅមក…

Untitled 1 Recovered
ប្លែកៗ

ទាយចរិតមនុស្សតាមឆ្នាំកំណើត😊❤️!!! ឆ្នាំកំណើត បញ្ជាក់ពីអត្តចរិតរបស់មនុស្សម្នាក់ៗ

១ ឆ្នាំជូត ជាមនុស្សចិត្តល្អ ស្រឡាញ់មនុស្សជុំវិញខ្លួន ងាយទុកចិត្តគេ តែជាមនុស្សមានគោលជំហរច្បាស់លាស់ គ្រាន់តែមានះបន្តិច ២ ឆ្នាំឆ្លូវ ជាមនុស្សម៉ឹងម៉ាត់ មត់ចត់ មានការព្យាយាមអំណត់ខ្ពស់ និងមានទំនួលខុសត្រូវទៅលើអ្វីដែលខ្លួនបានធ្វើ ៣. ឆ្នាំខាល ជាមនុស្សស្ងៀមស្ងាត់ មិនចូលចិត្តនិយាយច្រើនទេ កាច ឆ្នាស់ រឹងរូស តែក៏គួរឱ្យស្រឡាញ់ ចូលចិត្តឈឺឆ្អាលជួយអ្នកដទៃ ជាមនុស្សចេះបែកចែកខុសត្រូវ ៤ ឆ្នាំថោះ ជាមនុស្សមានជំនឿចិត្តខ្ពស់ តែពេលខ្លះក៏គិតច្រើនតានតឹងដោយមិនដឹងខ្លួន ចូលចិត្តសម្លឹងអ្នកដទៃក្នុងផ្លូវល្អ និយាយស្ដីស្រទន់ ចេះផ្អែមល្ហែម តែមិនមែនអែបអបទេ ៥…

Rtrt
ប្លែកៗ

ជ្រើសរើស​សន្លឹកបៀរ​មួយ ដើម្បី​ទទួល​យក​សារ​ដែល​អ្នក​គួរ​ទទួល​បាន​នៅសប្តាហ៍ថ្មីខាងមុខ

អ្នក​កំពុង​ដើរ​មក​ដល់​ជំហាន​ថ្មី​មួយ​ទៀត​ហើយ​នៃ​ជីវិត តែ​នៅ​ផ្លូវ​ខាង​មុខ អាច​ជា​នឹង​មាន​រឿង​ថ្មី​មួយ​ចំនួន ក៏​ដូច​ជា​បញ្ហា​ខ្លះ​ដែល​អ្នក​ត្រូវ​ប្រឈម។ ដើម្បី​ជួយ​ឲ្យ​ផ្លូវ​ខាង​មុខ​រាង​រលូន មិន​សូវ​មាន​ការ​រាំងស្ទះ Knongsrok សូម​ឲ្យ​អ្នក​ជ្រើសរើស​នូវ​ផ្កា​ឈូក​មួយ ក្នុង​ចំណោមសន្លឹកបៀរ​ទាំង ៤ ហើយ​ទៅ​ទទួល​យក​សារ​ណែនាំ ដែល​អ្នក​គួរ​ទទួល​បាន​ដូច​បង្ហាញ​ខាង​ក្រោម៖ សន្លឹកបៀរទី ១ ញញឹម​បន្ថែម​ទៀត! ពាក្យ​យ៉ាង​ខ្លី​ដែល​អ្នក​ត្រូវ​ប្រាប់​ទៅ​កាន់​ខ្លួន​ឯង​ជា​ប្រចាំ ដ្បិត​ថា​បញ្ហា​ខាង​មុខ វា​ធំដុំ​កម្រិត​ណា​ក៏​ដោយ។ ញញឹម​ជា​ការ​បំពេញ​ផ្ទៃ​ខាង​ក្នុង​នៃ​ចិត្ត​ឲ្យ​មាន​អារម្មណ៍​វិជ្ជមាន នោះ​ក៏​នឹង​ជួយ​អ្នក​ឲ្យ​មាន​ការ​គិត​វិជ្ជមាន​ដូច​គ្នា។ មិន​ថា​អ្នក​កំពុង​ជួប​ប្រទះ​បញ្ហា​អ្វី​ក៏​ដោយ ចូរ​រក​ហេតុផល​ដើម្បី​ប្រាប់​ឲ្យ​ខ្លួន​ឯង​ញញឹម។ មិនមែន​អ្វីៗ​ទាំង​អស់​ក្នុង​ជីវិត​សុទ្ធ​តែ​អាក្រក់​រហូត​នោះ​ទេ ហើយ​ក៏​មិន​មាន​ការ​ចាប់ផ្តើម​ណា​ដែល​បង្ហាញ​ផ្លែផ្កា​នៅ​ចំណុច​ដំបូង​នោះ​ដែរ។ សន្លឹកបៀរទី ២ អ្នក​ជា​មនុស្ស​ពេញវ័យ​មួយ​រូប​ទៅ​ហើយ ដែល​បាន​ភ្លក់​និង​ឆ្លងកាត់​រសជាតិ​នៃ​បទពិសោធន៍​ជា​ច្រើន ទាំង​ល្អ​និង​អាក្រក់ ហើយ​ក៏​អាច​បែងចែក​ដឹង​ដែរ ថា​មនុស្ស​ណា​ដែល​ជួយ​អ្នក នរណា​ដែល​ធ្វើ​ឲ្យ​អ្នក​ឈឺ​ចាប់។…

Ytyt
ប្លែកៗ

២៨-០៤ ធ្នូខាងមុខ រើសថូមាសមួយ តើអ្នកនឹងជួបសំណាងអ្វីក្នុងជីវិត?

តាម​រយៈ​ការ​ថូមាសដូចបង្ហាញ​ក្នុង​រូប​ទាំង ៣ តើ​អ្នក​នឹង​ជ្រើសរើស​មួយ​ណា? ការ​ពេញចិត្ត​នៃ​ថូមួយ​របស់​អ្នក នឹង​បង្ហាញ​ពី​រឿង​ដែល​នឹង​កើត​ឡើង​ក្នុង​ជីវិត​អ្នក​នៅ​ពេល​ខាង​មុខ៖ ថូមាសទី ១ អាវុធ​ដ៏​សំខាន់​របស់​អ្នក គឺ​ជំនឿ។ ប្រសិន​អ្នក​ចង់​ឈ្នះ​ទៅ​លើ​រឿង​អ្វី​មួយ គឺ​ត្រូវ​តែ​តស៊ូ​ឲ្យ​ដល់​ទី​បញ្ចប់ ហើយ​លះបង់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន នោះ​អ្នក​នឹង​ទទួល​បាន​ជោគជ័យ។ រឿងរ៉ាវ​នៅ​ពេល​ខាង​មុខ ដែល​អ្នក​សម្លឹង​ចង់​បាន នឹង​អាច​ក្លាយ​ជា​ការ​ពិត បើ​អ្នក​នៅ​រក្សា​គោលជំហរ​បែប​នេះ ពោល​គឺ​បន្ត ខិតខំ​ជានិច្ច។ ថូមាសទី ២ អ្នក​ត្រូវ​រង់ចាំ​បន្តិច ទើប​បំណង​ប្រាថ្នា​នឹង​អាច​សម្រេច​បាន។ ពេលវេលា​ខាង​មុខ​នេះ អាច​ថា​ជា​ការ​សាកល្បង​ការ​តស៊ូ​និង​ចិត្ត​របស់​អ្នក​តែ​ប៉ុណ្ណោះ ដូច្នេះ​បើ​ជួប​ហើយ ចូរ​កុំ​ដើរ​គេច​អី។ បើ​អ្នក​ឆ្លង​ដំណាក់កាល​ខាង​មុខ​នេះ​បាន លទ្ធផល​ដែល​ទទួល​បាន​មក​វិញ អាច​លើស​ពី​ការ​រំពឹង​ទុក​របស់​អ្នក​ទៅ​ទៀត។ ថូមាសទី ៣…

Ytyt
ប្លែកៗ

សប្ដាហ៍​ថ្មី ២៨-០៤ ​ធ្នូ ម្ចាស់​ឆ្នាំ​ទាំង ៥ ខ្ចាត់​អស់​ទុក្ខ​សោក ក្រោក​ឃើញ​តែ​លុយ​មុខ​ផ្ទះ

ទុក្ខសោក​ទាំង​អំបាល​ម៉ាន នឹង​រសាត់​បាត់​ដូច​សំរាម ច្បាម​មក​វិញ​តែ​មាស​តែ​ប្រាក់ ក្រោក​ឡើង​ដូច​មាន​គេ​ទូល​លុយ​ទូល​លាភ​មក​ឲ្យ​ដល់​មុខ​ផ្ទះ សម្រាប់​អ្នក​កើត​ឆ្នាំ​ទាំង ៥ ចាំ​មើល​ចុះ នៅ​កំឡុង​សប្តាហ៍​ថ្មី​ពី​ស្អែក​នេះ​ត​ទៅ ពោល​ចំ​ថ្ងៃ​ចន្ទ ២៨ ​វិច្ឆិកា ដល់​ដំណាច់​ថ្ងៃ​អាទិត្យ​ទី ០៤ ធ្នូ៖ អ្នក​កើត​ឆ្នាំ​ជូត – កណ្តុរ ម្ចាស់​ឆ្នាំ​កណ្តុរ ត្រូវ​បាន​ហោរ​ទាយ​ថា នឹង​កើន​លុយ​កាក់ មាន​ឱកាស​បង្កើន​ប្រាក់​ចំណូល​បន្ថែម​នា​ចន្លោះ​ពេលវេលា​ដូច​បាន​កំណត់។ ប្រាកដ​ណាស់​លុយ​នឹង​ហូរ​ចូល​ដូច​ភ្លៀង​ធ្លាក់​ពី​លើ​មេឃ ជា​ពិសេស​ចំ​ពេល​ហៀរ​ចូល​ខែ​ថ្មី ខែ​ទី ១២ ជា​ខែ​ចុង​ក្រោយ បិទ​ទំព័រ​ឆ្នាំ​នេះ។ តាម​ថា​អ្នក​ប៊ិះ​តែ​នឹង​ទទួល​បាន​សំណាង​ធំ តាំង​ពី​សប្តាហ៍​មុនៗ តែ​គ្រោះ​រុំ​ជិត បិទ​អស់​រឿង​ល្អ ទើប​តែ​មក​ដល់​សប្តាហ៍​ថ្មី…

Ddf
ប្លែកៗ

បី​ថ្ងៃ​បិទ​ខែ ២៨,២៩,៣០ វិច្ឆិកា អ្នក​កើត​ឆ្នាំ ៤ ជួប​បវរ​មហា​ប្រសើរ ដើរ​ជួប​តែ​លាភ​សំណាង

តាម​ការ​ទស្សន៍ទាយ​របស់​ហោរាសាស្ត្រ​ចិន​សែន ​នៅ​រយៈ​កាល ៣ ​ថ្ងៃ​ខាង​មុខ ចំ​ថ្ងៃ​ទី ២៨,២៩ និង ៣០ ​វិច្ឆិកា ពោល​ចំ​ជា​ពេលវេលា​បិទ​ទំព័រ​ខែ​ទី ១១ ចាំ​សង្កេត​មើល​ចុះ ជោគវាសនា​មហា​ឆ្នាំ​ប្រសើរ​ទាំង ៤ ដូច​រៀបរាប់​ខាង​ក្រោម នឹង​ជួប​តែ​លាភ​តែ​សំណាង៖ អ្នក​កើត​ឆ្នាំ​ខាល – ខ្លា ទុក្ខទោស​គ្រោះ​ចង្រៃ ដែល​ជាប់​ជំពាក់​កាល​ពី​ពេល​មុន នឹង​ត្រូវ​បាន​និស្ស័យ​ល្អ ផ្តាច់​ឲ្យ​សាបសូន្យ ត្រឹម​រយៈ​ពេល ៣ ​ថ្ងៃ​បិទ​ខែ​ខាង​មុខ។ ជា​រួម ២៨,២៩ និង ៣០ ​វិច្ឆិកា គឺ​ជា​មហា​ថ្ងៃ​លាភ…

Dragon 0000122
ប្លែកៗ

តេស្តលាភសំណាង៖ ជ្រើសរើសចង្កៀងវេទមន្ត ដើម្បីស្វែងរក ថាតើដំណឹងល្អអ្វីដែលអ្នកនឹងទទួលបាននៅខែធ្នូខាងមុខ?

ដើម្បីដឹងពីដំណឹងល្អ ដែលអ្នកនឹងទទួលបាននៅក្នុងខែធ្នូនេះ តោះ! សាកល្បងជ្រើសរើសចង្កៀងវេទមន្តមួយទាំងអស់គ្នា ចង់ដឹងថា សំណាងអ្វី នឹងចូលមករកអ្នក? 1. ចង្កៀងវេទមន្តទី 1 រាល់គំនិតផ្តួចផ្តើមវិជ្ជមានរបស់អ្នក អាចទទួលបានជោគជ័យដ៏ធំធេង។ ទំនាក់ទំនងគ្រួសាររបស់អ្នកនឹងប្រសើរឡើង ជាពិសេសជាមួយដៃគូរបស់អ្នក។ ការឈឺចុកចាប់ក្នុងអតីតកាលនឹងជាសះស្បើយ ហើយអ្នកអាចចាប់ផ្តើមស្រឡាញ់ម្តងទៀត និងដឹងពីវិធីដើម្បីស្រឡាញ់កាន់តែច្បាស់។ ស្ថានភាពហិរញ្ញវត្ថុក៏នឹងប្រសើរឡើងច្រើនដែរ។ ទោះយ៉ាងណាក៏ដោយ អព្ភូតហេតុនឹងមិនកើតឡើងទេ។ អ្នកនឹងត្រូវធ្វើការងាររបស់អ្នក ហើយធ្វើសកម្មភាពតាមអារម្មណ៍របស់អ្នក។ កុំទុទិដ្ឋិនិយម និងខ្ជិលច្រអូស ហើយធ្វើការងាររបស់អ្នកឱ្យបានល្អ កាន់តែខំ អ្នកនឹងកាន់តែបានល្អប្រសើរ កាន់តែទទួលបានផលកាន់តែច្រើន។ 2. ចង្កៀងវេទមន្តទី 2 ក្នុងអំឡុងខែធ្នូខាងមុខនេះ…

ចង់ដឹងថាអ្នកចិត្តរបស់អ្នកបែបណា
ទស្សន៍ទាយ

ចង់ដឹងថាអ្នកចិត្តរបស់អ្នកបែបណា សូមរើសផ្កាមួយខាងក្រោម

ចង់ដឹងថាអ្នកជាមនុស្សមានចិត្តទន់ ឬ ចិត្តរឹង អ្នកអាចរើសផ្កា១ក្នុងចំណោមផ្កាខាងក្រោមទាំង៤ នេះបាន ដើម្បីទស្សន៍ទាយ! តោះបើចង់ដឹងថាពិតប្រាកដ ឬ អត់ សូមរើសផ្កាមួយមួយក្នុងចំណោមផ្កាខាងក្រោម! ១.ចម្លើយ A អ្នកមានចិត្តដ៏ផុយស្រួយ អ្នកងាយនឹងមានការអាណិតអាសូរ ឬយល់ចិត្តអ្នកជុំវិញខ្លួន។ នៅពេលអ្នកមើលកុន ឬអានសៀវភៅ ប្រសិនបើដល់កន្លែងកំសត់ អ្នកនឹងស្រក់ទឹកភ្នែកយ៉ាងងាយ។ នៅពេលអ្នកបរាជ័យ អ្នកងាយបាក់ទឹកចិត្ត និងពិបាកធ្វើចិត្តខ្លាំង។ អ្នកមានទំនោរគិតទុទិដ្ឋិនិយម ហើយត្រូវការអ្នកដ៏ទៃដើម្បីលើកទឹកចិត្ត ណែនាំ និងផ្តល់ទំនុកចិត្តដល់អ្នក។ ២.ចម្លើយ B អ្នកជាមនុស្សលេចធ្លោ មានគំនិតអស្ចារ្យ ហើយចង់បង្កើតអ្វីដែលអស្ចារ្យ ឬយ៉ាងហោចណាស់ក៏រួមចំណែកថាមពលខ្លះដល់សង្គម។…