ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

New Copy
តេស្តIQ

តេស្ត IQ ៖ តើក្មេងៗរូបណាដែលធ្វើឱ្យបែកថូផ្កា អាចទាយដឹងថា ផ្នែកមួយណាដែលគេមិនបានដឹងពីអ្នក

តោះមកធ្វើការជ្រើសរើសទាំងអស់គ្នា ៖ A. ជ្រើសរើស A ក្មេងប្រុស A នេះ មើលទៅហាក់ដូចជាមនុស្សដែលធ្វើឱ្យបែកថូផ្កា យោងតាមការជ្រើសរើសរបស់អ្នក អ្នកគឺជាមនុស្សដែលមើលសំខាន់ចំពោះរឿងរស់នៅប្រចាំថ្ងៃជាខ្លាំង ហើយគោរពតាមសំឡេងនៅក្នុងចិត្តរបស់ខ្លួនរហូតមក។ អ្នកមានការទទួលខុសត្រូវចំពោះការរស់នៅរបស់ខ្លួន និងចូលចិត្តដើរតាមខ្លឹមសារដើម និងភាពពិតជាក់ស្តែង។ អ្នកក៏មានប្រតិកម្មចំពោះអ្វីៗគ្រប់យ៉ាងនៅជុំវិញខ្លួនអ្នកដែរ ប៉ុន្តែដោយសារបែបនេះទើបអ្នកមានការរស់នៅដោយប្រុងប្រយ័ត្ន គឺអ្នកបានជ្រើសរើសការរស់នៅប្រកបដោយភាពស្ងប់ស្ងាត់ និងសុខសាន្ត។ B. ជ្រើសរើស B ក្មេងស្រី B ជាមនុស្សដែលមានទឹកមុខសើចសប្បាយជាងគេ អ្នកជ្រើសរើសយកនាងដោយសារអ្នកយល់ថាក្នុងគ្រោះមានលាភ។ អ្នកជាមនុស្សចេះបែងចែកល្អអាក្រក់ ឱ្យតែអ្នកយល់ថាត្រូវ គឺនិយាយថាត្រូវ យល់ថាខុស គឺនិយាយថាខុស មិនឈរលើភាពកណ្តាលឡើយ។…

New Copy
ទស្សនៈ

៣ឃ្លា ដែលគួរចងចាំ និងរំឭក ក្នុងពេលដែលអ្នកខឹង

តើនរណាមិនចេះខឹងនោះ? ឱ្យតែមានអារម្មណ៍ តែងមានកំហឹង! ឱ្យតែមានការខ្វល់ខ្វាយ តែងមានកំហឹងដោយមិនដឹងខ្លួន! ឱ្យតែមានការជួបជុំ តែងមានកំហឹងដោយសារសម្ដីដោយចេតនា និងអចេតនា កំហឹងដែលនៅក្នុងចិត្ត តាមពិតទៅ គឺព្រោះតែរងភាពឈឺចាប់ ព្រមទាំងក្នុងចិត្តមិនអាចរំសាយបាន។ បើយើងខ្វល់ពីមនុស្សម្នាក់ខ្លាំងពេក ហើយម្នាក់នោះធ្វើរឿងអ្វីមួយឱ្យយើងឈឺចាប់ នោះយើងនឹងមានអារម្មណ៍ខឹងនិងតូចចិត្ត។ ភាពខុសគ្នានៃការឋិតនៅរវាងភាពជាក់ស្តែង និងការស្រមើស្រមៃ ក៏អាចឱ្យយើងកើតមានកំហឹងបានដែរ។ ការខឹងនេះជាអាវុធលាក់មុខអាចបណ្តាលឱ្យខូចសុខភាពដោយមិនដឹងខ្លួន ប៉ុន្តែទោះជាដឹងហើយថា ការខឹងធ្វើឱ្យខូចសុខភាព ក៏នៅតែមិនអាចប្រាប់ខ្លួនឯងមិនខឹងបានដែរ ដូច្នេះពាក្យទាំង ៣ ឃ្លាខាងក្រោមនេះ អាចយកមកលួងលោមខ្លួនអ្នកនៅពេលដែលអ្នកកំពុងកើតចិត្តខ្លាំងបាន។ ១. មនុស្សមិនខ្វល់ពីអ្នក គ្មានតម្លៃឱ្យអ្នកខឹងឡើយ កុំមានកំហឹងដោយសារតែមនុស្សមិនខ្វល់ពីអ្នក នរណាដឹងថាគេមានចេតនាឬអត់នោះ។ មានមនុស្សខ្លះ…

Untitled 1
បច្ចេកវិទ្យា

យន្តហោះពិសេសបំផុតតែមួយគត់របស់ពិភពលោកធំជាង Boeing 747 ត្រូវបានគេបោះបង់ចោលនៅលើឆ្នេរសមុទ្រ

យន្តហោះចម្លែកបំផុតមួយក្នុងពិភពលោក ដែលមានរហស្សនាមថា “សត្វចម្លែកសមុទ្រកាសព្យែន” ត្រូវបានគេបោះបង់ចោលនៅលើឆ្នេរមួយ ចំពេលមានគម្រោងធ្វើឱ្យវាក្លាយជាកន្លែងទេសចរណ៍។ វាមានឈ្មោះថា Star Wars-esque Russian MD-160 ត្រូវបានរចនាឡើងក្នុងឆ្នាំ 1975 និងត្រូវបានប្រើប្រាស់ដោយកងទ័ពជើងទឹកសូវៀត និងរុស្ស៊ីចាប់ពីឆ្នាំ 1987 ក្នុងអំឡុងដំណាក់កាលចុងក្រោយនៃសង្រ្គាមត្រជាក់ ដែលជាផ្នែកមួយនៃកម្មវិធី WIG (wing-in-ground-effect) ។ ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីការដាក់ឱ្យចូលនិវត្តន៍របស់ខ្លួននៅចុងទសវត្សរ៍ទី 90 យន្តហោះដែលបំពាក់ប្រព័ន្ធអាវុធធន់ធ្ងន់ ដែលមានទំហំធំជាងយន្តហោះ jumbo ត្រូវបានទុកចោលនៅឯមូលដ្ឋានទ័ពជើងទឹក Kaspiysk ដែលគេទុកចោលមិន​ដែល​ប្រើ​ប្រាស់​តទៅទៀត។ រហូតដល់ឆ្នាំ 2020 វាត្រូវបានសណ្តោងឆ្លងកាត់សមុទ្រ…

Thumbnail
PR

ទិញ OPPO មានឱកាសឈ្នះប្រាក់ 32 លានរៀលភ្លាមៗ ព្រមទាំងឈ្នះ JBL Speaker និងកាសកាលីបឥតខ្សែ Enco Buds2 ជាច្រើនរង្វាន់

តើអ្នកចង់ក្លាយជាម្ចាស់ប្រាក់លាននាចុងឆ្នាំ2022 ដែរឬទេ? សេដ្ឋីប្រាក់លានអាចជារូបលោក! ឥឡូវនេះក្រុមហ៊ុនស្មាតហ្វូន OPPO ប្រចាំប្រទេសកម្ពុជាកំពុងស្វែងរកម្ចាស់ប្រាក់ 32 លានរៀលក្នុងឱកាស «ប្រូម៉ូសិនចុងឆ្នាំពី OPPO» ដោយគ្រាន់តែទិញទូរស័ព្ទ OPPO ចាប់ពីថ្ងៃទី1 ធ្នូ រហូតដល់ថ្ងៃទី1 មករា 2023 នឹងមានឱកាសផ្សងសំណាងឈ្នះលុយសុទ្ធ 1 លានរៀលភ្លាមៗជារៀងរាល់ថ្ងៃ លើសពីនេះក៏មានឱកាសឈ្នះ JBL Speaker (ចំនួន 48 រង្វាន់) និងកាសកាលីបឥតខ្សែ Enco Buds2 (ចំនួន 80 រង្វាន់)។…

រើសរូបមួយនឹងដឹងថា_តើអ្វីដែលជាចំណុចខ្សោយរបស់អ្នក
ទស្សន៍ទាយ

ចិត្តសាស្រ្ត! រើសរូបមួយនឹងដឹងថា តើអ្វីដែលជាចំណុចខ្សោយរបស់អ្នក

ប្រសិនបើអ្នកចង់ដឹងថាតើចំណុចខ្សោយរបស់អ្នកគឺជាអ្វី ចូរអ្នករើសរូបមួយក្នុងចំណោមរូបទាំង៤ខាងក្រោម ដើម្បីដឹងអំពីវា! ១. រ៉ូបពណ៌ក្រហម អ្នកជាមនុស្សអាត្មានិយម ដោះស្រាយអ្វីក៏ដោយ អ្នកតែងតែគិតពីប្រយោជន៍ខ្លួនឯងជាមុនសិន។ ភាពអាត្មានិយមនេះហើយដែលធ្វើឲ្យប៉ះពាល់ដល់ជីវិតស្នេហា និងទំនាក់ទំនងរបស់អ្នក។ ហើយនរណាម្នាក់ដែលមានទំនាក់ទំនងជាមួយអ្នកអស់រយៈពេលជាយូរមកហើយនឹងពិបាកក្នុងការទទួលចរិត “ផ្ទាល់ខ្លួន” ហួសហេតុរបស់អ្នក។ ម្យ៉ាងទៀតដោយសារតែភាពអាត្មានិយម អ្នកតែងតែចាត់ទុកគូស្នេហ៍ និងមិត្តភ័ក្ដិជាកម្មសិទ្ធិរបស់អ្នកតែម្នាក់ប៉ុណ្ណោះ។ ២. រ៉ូបពណ៌ស ប្រហែលជាអ្នកធ្លាប់រងគ្រោះខ្លះពីអតីតកាល ហេតុនេះហើយទើបអ្នកទំនងជាមិនទុកចិត្តអ្នកដទៃ ព្រោះអ្នកសន្មត់ថាអ្វីដែលអ្នកដទៃនិយាយ និងធ្វើគឺបញ្ឆោតអ្នក។ ជាពិសេសគឺអ្នកតែងតែសង្ស័យនរណាម្នាក់ដែលព្យាយាមចូលមកជិតអ្នក មិនថាក្នុងទំនាក់ទំនងស្នេហា ឬ មិត្តភាពក៏ដោយ។ ហើយទោះបី អ្នកដទៃស្មោះប៉ុណ្ណាទេ អ្នកនឹងនៅតែមានអារម្មណ៍សង្ស័យជានិច្ច។ តែអ្នកត្រូវចាំថា ប្រសិនបើអ្នកស្មោះត្រង់ជាមួយអ្នកដទៃ នោះអ្នកដទៃក៏នឹងស្មោះត្រង់ជាមួយអ្នកជាថ្នូរត្រឡប់មកវិញផងដែរ។…

Ghhg
ប្លែកៗ

គ្រប់​ទឹក! ពេញ ១០ ​ថ្ងៃ ដើម​ខែ​ថ្មី​ធ្នូ អ្នក​កើត​ឆ្នាំ​ទាំង ៣ នឹង​មាន​លុយ​ចាយ​មិន​ខ្វះ

១០ ថ្ងៃដំបូង នៃខែធ្នូ រាប់ពីថ្ងៃនេះតទៅ គឺនឹងក្លាយជាពេលវេលានាំលាភ និងការកើតមានរាសីខ្ពស់ត្រដែតសម្រាប់អ្នកកើតឆ្នាំទាំង ៣ ដូចបង្ហាញខាងក្រោម៖ អ្នកកើតឆ្នាំខាល – ខ្លា ជាពេលវេលាផ្លាស់ប្តូរជោគវាសនារបស់អ្នក ដោយក្នុងកំឡុងប៉ុន្មានថ្ងៃខាងមុខ អ្នកនឹងលែងសូវខ្វល់ពីរឿងប្រាក់កាក់ហើយ ពោលគឺអ្នកនឹងឃើញឱកាសថ្មីក្នុងការទទួលបានផលចំណេញ ឬជាប្រភពចំណូលថ្មីសម្រាប់អ្នកលើសពីការរកបាននៅពេលបច្ចុប្បន្ន។ អ្នកកើតឆ្នាំខាល ជាមនុស្សដែលមានទំនុកចិត្តខ្ពស់ ហើយរមែងទទួលបានការស្រលាញ់រាប់អាន និងជឿទុកចិត្តពីដៃគូសហការ ក៏ដូចជាមនុស្សនៅជុំវិញខ្លួន ដែលមួយជីវិតនេះរមែងជួយឲ្យពួកគេមានលាភឡើងច្រើនជាងចុះ។ អ្នកកើតឆ្នាំច – ឆ្កែ ចូលដើមខែថ្មីនេះ គឺជាពេលអំណោយផលសម្រាប់អាជីវកម្មនិងការងាររបស់អ្នកកើតឆ្នាំច។ អ្នកអាចនឹងត្រូវបានដំឡើងឋានៈមុខងារ ក៏ដោយសារតែការខិតខំរបស់អ្នកកន្លងមក។ ថ្នាក់លើរបស់អ្នកក៏បានមើលឃើញពីទេពកោសល្យនិងសមត្ថភាពពិតរបស់អ្នក។ តែយ៉ាងណានៅកំឡុងពេល ១០…

សន្លឹកបៀរ
ទស្សន៍ទាយ

សន្លឹកបៀរ នឹងបង្ហាញពីមនុស្សដែលអ្នកមិនគួរនៅជិត

ជាធម្មតា ទោះបីជាយើងមិនដែលទៅធ្វើអីអ្នកណាក៏ដោយ ក៏យើងមិនអាចគេចផុតពីអ្នកដែលស្អប់ ឬ មិនពេញចិត្តយើងបានដែរ។ ហើយពេលខ្លះ យើងមិនដឹងនោះទេ ថានៅក្នុងចិត្តគេទុកយើងជាអ្វីឲ្យពិតប្រាកដ ដូច្នេះហើយសូមបើកសន្លឹកបៀរមួយសន្លឹក ដើម្បីដឹងថាមនុស្សប្រភេទណាដែលអ្នកគួរតែនៅឲ្យឆ្ងាយ និងមិនគួរទុកចិត្ត! A: កាតទី 1 អ្នកគឺសាមញ្ញ និងមិនសូវខ្វល់ច្រើន តែចរិតសុភាពរាបសាររបស់អ្នក ធ្វើឱ្យអ្នកងាយរងការប្រមាថពីអ្នកដទៃ។ អ្នកក៏ជាមនុស្សខ្លាចការលំបាកដែរ និងមិនសូវមានការប៉ះទង្គិចឡើយ។ ក្នុងការប្រាស្រ័យទាក់ទងផ្ទាល់ខ្លួន អ្នកអាចធ្វើឱ្យអ្នកដទៃអាក់អន់ចិត្តដោយអចេតនា ពីព្រោះអ្នកពិតជាមិនមានល្បិចកលនោះទេ និងមានចរិតស្លូតបូត។ ហេតុនេះហើយ អ្នកដទៃងាយនឹងអត់ទោសឱ្យអ្នក ព្រោះគេដឹងថាអ្នកមានចរិតល្អ និងគ្មានចេតនាអាក្រក់។ តាមយោបល់ល្អ អ្នកគួរតែជៀសវាងនៅជុំវិញមនុស្សដែលល្អឥតខ្ចោះ ឬ ពិបាកវិនិច្ឆ័យ។…

New Copy
ប្លែកៗ

ប្រុងប្រយ័ត្ន! ៣០ថ្ងៃចុងឆ្នាំនេះ ត្រូវចំណាយ និងបង់ខាតលុយកាក់ច្រើនណាស់

ហោរាសាស្ត្រ​ទស្សន៍ទាយ​ថា រាសី​របស់​អ្នកឆ្នាំ​ទាំង​ ៣ ខាងក្រោមនេះ​ នឹង​ជួប​ការ​លំបាក​ច្រើន ហើយ​រាសី​នឹង​បង្ហាញ​សញ្ញា​ធ្លាក់​ចុះ​ក្នុង​ខែ​ចុងក្រោយនៃ​ឆ្នាំ​២០២២នេះ លុយកាក់ពិបាករក តែត្រូវចំណាយច្រើន។ ១. ឆ្នាំរោង ខែ​ធ្នូ​ចូល​មក​ដល់​ ចុងឆ្នាំនេះ ធ្វើ​ឱ្យអ្នកឆ្នាំ​នាគ​មាន​អារម្មណ៍ហត់នឿយ ដែលទាមទារឱ្យត្រូវអត់ធ្មត់កាន់តែខ្លាំង។ អ្នក​ចង់​ធ្វើ​អ្វី​គ្រប់​យ៉ាងឱ្ឮយ​បាន​ឆាប់​ ដើម្បី​ស្វាគមន៍​ឆ្នាំថ្មី។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ មិន​មែន​គ្រប់​យ៉ាង​ទៅ​តាម​ឆន្ទៈ​ និងការចង់បានរបស់​នាគ​នោះ​ទេ។ ជោគវាសនាបានប្រឈមមុខនឹងស្ថានភាពពិបាក ដូច្នេះអ្នកនឹងបានជួបប្រទះភាពប្រែប្រួលជាច្រើននៅកន្លែងធ្វើការ។ រឿងរ៉ាវនៃការប្រកួតប្រជែងគ្នាកន្លែងធ្វើការ មាននិន្នាការកើនឡើង។ នៅពេលនេះ អ្នក​ត្រូវ​ប្រឹងប្រែង​បន្ថែមទៀត កំណត់​កំហុស និង​កុំ​បង្កើត​ចន្លោះ​ប្រហោង​សម្រាប់​មនុស្ស​តូចតាច​ដើម្បី​ទាញយក​ប្រយោជន៍​។ ខែ​ធ្នូ​នេះ រាសី​ស្រុតចុះ ​ក៏​មិន​មាន​សញ្ញា​កើនឡើង​ដែរ។ ជោគ​វាសនា​របស់​អ្នក​មាន​ភាព​រកាំរកូស អាជីវកម្ម​អាប់អួរ…

ស្រីៗ រើសបាច់ផ្កាមួយ
ទស្សន៍ទាយ

ស្រីៗ រើសបាច់ផ្កាមួយ ដើម្បីដឹងថាមានមនុស្សប្រុសប៉ុន្មាននាក់ដែលលួចស្រលាញ់អ្នក?

តោះស្រីៗគ្នាយើង សាករើសបាច់ផ្កាដ៏ស្រស់ស្អាតខាងក្រោមទាំងអស់គ្នា ដើម្បីដឹងថាតើរាល់ថ្ងៃនេះមានមនុស្សប្រុសប៉ុន្មាននាក់ដែលលួចស្រឡាញ់យើងពិតប្រាកដ? តោះ រើសហើយ សូមមើលចម្លើយទាំងអស់គ្នា! ១.បាច់ផ្កាពណ៌លឿង អ្នកមានមនុស្សប្រុសលួចស្រឡាញ់ ៥-៦ នាក់។ អ្នកជាមនុស្សមានចំណេះដឹង ចិត្តទូលាយ និងមានមន្តស្នេហ៍។ ភាពទាក់ទាញរបស់អ្នកបានមកពីអាកប្បកិរិយាប្រកបដោយទំនុកចិត្ត រចនាប័ទ្មដ៏ប៉ិនប្រសប់ អាកប្បកិរិយាឆ្លាតវៃ និងចរិករបស់អ្នក។ ម្យ៉ាងទៀត អ្នកដឹងពីអ្វីដែលអ្នកចង់បាន និងរបៀបធ្វើវា។ អ្នកមិនងាយបណ្តោយឱ្យអ្នកដទៃត្រួតត្រាអ្នកដោយងាយ ហើយអ្នកក៏មិនខ្ជះខ្ជាយពេលវេលាដេញតាមអ្នកដែលមិនស័ក្តិសមដែរ។ ២.បាចផ្កាពណ៌ស្វាយ អ្នកមានមនុស្សប្រុស 3-4នាក់លួចស្រឡាញ់។ អ្នកជាមនុស្សដែលស្អាតពីធម្មជាតិ សាមញ្ញ មិនច្របូកច្របល់ មិនចូលចិត្តភាពអ៊ូអរ ឬ កន្លែងមានមនុស្សច្រើន ហើយមិនចង់ចូលចិត្តឲ្យកេចាប់អារម្មណ៍ច្រើន។…

New Copy
ប្លែកៗ

ផ្លាស់ប្ដូរលាភសំណាង ត្រឹមរយៈពេល ២ ឆ្នាំខាងមុខ

ក្នុង​រយៈពេល ​២ ​ឆ្នាំ​ខាង​មុខ​នេះ ពេលវេលា​នៃលាភសំណាង​ចូល​មក​ដល់ ជីវិតស្នេហា និង​ការងារ​មានការ​រីកចម្រើន​គួរ​ឱ្យ​កត់សម្គាល់​ ខ្សែជីវិត នឹងផ្លាស់ប្ដូរ ត្រឹមតែមួយប៉ប្រិចភ្នែក។ ១. ឆ្នាំមមី អ្នក​កើត​ឆ្នាំ​មមី ជាមនុស្សដែលមាន​ទេព​កោសល្យ សេរីនិយម និង​ចូលចិត្ត​ទៅ​ទី​នេះ​ទៅ​ទី​នោះតាមតែអំពើចិត្ត។ នៅកន្លែងធ្វើការ ពួកគេតែងតែពោរពេញដោយភាពរីករាយ និងចំណង់ចំណូលចិត្តសាមញ្ញ។ ពួកគេដឹងពីរបៀបចាប់យកឱកាស និងខិតខំប្រឹងប្រែងដើម្បីឡើងជណ្តើរថ្មីក្នុងអាជីពរបស់ពួកគេ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកដែលកើតឆ្នាំមមី ក៏ចេះជួយជ្រោមជ្រែង និងជម្រុញទឹកចិត្តអ្នកដទៃឱ្យស្រលាញ់ការងារផងដែរ។ ហោរាសាស្ត្រ​ក្នុង​រយៈពេល​ ២ ​ឆ្នាំ​ខាង​មុខ ឆ្នាំមមីនឹង​មាន​លាភ​សំណាង​ច្រើន ។ ការងារ និងអាជីពរបស់ពួកគេ មានភាពអំណោយផលជាងខែមុនៗ។…

New Copy
ប្លែកៗ

ឆ្នាំទាំង ៣ ដ្បិតអីជីវិតជួបបញ្ហា ការលំបាក តែបង្កប់នូវលាភសំណាង ស្គាល់រសជីវិតរឹតតែច្បាស់

អ្នកកើតក្នុងឆ្នាំទាំង ៣ ខាងក្រោមនេះ ជាមនុស្សដែលមានឆន្ទៈខ្លាំងបំផុត។ ពួកគេមានភាពស្វាហាប់ ត្រៀមខ្លួនប្រឈមមុខនឹងការលំបាក មនុស្សជាច្រើនកោតសរសើរពួកគេ។ យ៉ាងណាមិញ ជីវិតរឹតតែលំបាក អ្នកឆ្នាំទាំងនេះ រឹតតែមានលាភសំណាង រកលុយបានកាន់តែច្រើន។ ១. ឆ្នាំថោះ អ្នក​កើត​ឆ្នាំ​ទន្សាយ​ តាម​ហោរាសាស្ត្រ​ គឺ​មាន​ភាព​ក្លាហាន ម៉ឺងម៉ាត់ មត់ចត់​ក្នុង​ការងារ​។ ក្រៅ​ពី​នេះ ពួក​គេ​ជា​អ្នក​ដែល​មាន​ភាព​ល្អ​ឥត​ខ្ចោះ ហើយ​តែង​តែ​កំណត់​ស្តង់ដារ និង​គោល​ដៅ​របស់​ខ្លួន។ នៅកន្លែងធ្វើការ មនុស្សឆ្នាំទន្សាយតែងតែព្យាយាមធ្វើឱ្យអស់ពីសមត្ថភាព រាល់ការខិតខំប្រឹងប្រែងរបស់ពួកគេ មិនបានទទួលស្គាល់ក៏ដោយ។ រាល់​ពេល​ជួប​នឹង​ទុក្ខ​លំបាក អ្នក​កើត​ឆ្នាំ​ទន្សាយ​បង្ហាញ​ចិត្ត​រឹងរូស តាំង​ចិត្ត ហើយ​កម្រ​បាក់​ទឹក​ចិត្ត ឬ​បោះបង់​ណាស់។…

New Copy
ប្លែកៗ

ឆ្នាំទាំង ៣ លាភសំណាងពេញខ្លួន ៤ ឆ្នាំជាប់គ្នា

ហោរាសាស្ត្រ​ក្នុងរយៈពេល ៤ ឆ្នាំខាង​មុខ​ សម្រាប់អ្នកកើតក្នុងឆ្នាំទាំង ៣ ខាងក្រោមនេះ ដំណើរ​ជីវិត​រលូន​ល្អ មានឱកាស មានលាភ មានលុយ ទិញឡាន ទិញផ្ទះ ជីវិតស្នេហា ការងារ សុទ្ធតែកាក់កបប្រសើរ។ ១. ឆ្នាំឆ្លូវ អ្នកឆ្នាំគោគឺជាសញ្ញារាសីចក្រ ដែលឧស្សាហ៍ព្យាយាមបំផុត។ ពួកគេ​ធ្វើ​ការ​ដោយ​ភាព​ក្លៀវក្លា និង​ផ្តល់​ការ​ខិត​ខំ​អស់​ពី​សមត្ថភាព។ ទោះ​ជួប​ការ​លំបាក​យ៉ាង​ណា​ក៏​ដោយ ក៏​គេ​មិន​ហ៊ាន​គិត​ពិបាក​រក​ដំណោះស្រាយ និង​មិន​ព្រម​ចុះ​ចាញ់​វាសនា​ដែរ។ ការខិតខំប្រឹងប្រែងរបស់អ្នកឆ្នាំគោ ត្រូវបានទទួលស្គាល់ដោយមនុស្សគ្រប់គ្នា។ ក្រោយមក ការងារកាន់តែសំខាន់ដែលទទួលបាន នាំមកនូវប្រាក់ចំណេញខ្ពស់។ អ្នកដែលធ្វើការក្នុងមុខតំណែងជាអ្នកដឹកនាំមានទស្សនៈវិស័យ និងមានបទពិសោធន៍ច្រើន ដែលជួយពួកគេធ្វើការសម្រេចចិត្តបានត្រឹមត្រូវ…