
រើសផ្ទះមួយ ដើម្បីដឹងថាទំនាក់ទំនងអ្នក និងគ្រួសារខ្វះខាតត្រង់ចំណុចណា
ជាទូទៅ គ្រប់គ្រួសារទាំងអស់មិនមែនសុទ្ធតែពោរពេញដោយក្តីស្រឡាញ់ និងការចុះសម្រុងនោះទេ ព្រោះពេលខ្លះការគិតរបស់អ្នកគឺខុសពីសមាជិកគ្រួសារក៏មាន ឬ ពេលខ្លះពួកគេចង់ឲ្យអ្នកធ្វើអ្វីដែលអ្នកមិនចងធ្វើក៏ថាបាន! ដូច្នេះ សូមរើសរូបផ្ទះមួយ ដើម្បីដឹងថាទំនាក់ទំនងអ្នក និងគ្រួសារខ្វះខាតត្រង់ចំណុចណា? ១.ចម្លើយ A ការគ្រប់គ្រងគ្រួសារដ៏តឹងរ៉ឹងធ្វើឱ្យអ្នកមានអារម្មណ៍ហាក់នៅឆ្ងាយពីពួកគាត់ ហើយក្លាយជាគិតអវិជ្ជមានបន្តិចម្តងៗ។ ហេតុផលអាចមកពីអ្នកមិនបានទទួលសេចក្តីស្រឡាញ់ពីឪពុកម្តាយរបស់អ្នក ឬ អ្នកតែងតែមិនយល់ស្របនឹងពួកគេ។ ដូច្នេះអ្នកមិនចង់ចែករំលែកអ្វីជាមួយពួកគេទេ។ អ្នកមានមហិច្ឆតាច្រើន ប្រាថ្នាចង់បានការយកចិត្តទុកដាក់ពីគ្រួសារ ហើយចង់និយាយដោយសេរីតាមការគិតរបស់អ្នក ជាជាងស្តាប់ឪពុកម្តាយ។ ប៉ុន្តែគ្រួសាររបស់អ្នកតែងតែដាក់សម្ពាធឱ្យអ្នកធ្វើតាមគំនិតរបស់ពួកគេ ទើបធ្វើឱ្យអ្នកមានអារម្មណ៍មិនសុខស្រួល តានតឹង និងដកខ្លួនចេញបន្តិចម្តងៗ។ ២.ចម្លើយ B កង្វះការប្រាស្រ័យទាក់ទងជាមួយសមាជិកគ្រួសារ។ អ្នកមានទំនោរប្រព្រឹត្តតាមសភាវគតិ ខ្វះវិន័យ និងមិនមានការគ្រប់គ្រងលើខ្លួនឯង។…











