ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Thumbnail1
PR

តើ OPPO Find N2 Flip ទទួលបានការវាយតម្លៃពីអតិថិជនកម្រិតណាលើសកលលោក?

សម្រាប់អ្នកចូលចិត្តតាមដានវិស័យបច្ចេកវិទ្យាប្រាកដជាបានដឹងខ្លះៗរួចមកហើយអំពីស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មី OPPO Find N2 Flip កំពុងមានសន្ទុះខ្លាំងក្លាយ៉ាងក្តៅគគុកជុំវិញទីផ្សារស្មាតហ្វូនលើពិភពលោក។ Find N2 Flip ជាស្មាតហ្វូនបត់ដំបូងរបស់ OPPO ដែលបានបង្ហាញខ្លួននៅលើទីផ្សារសកល ហើយទោះបីជាវាមកក្រោយគេបន្តិចមែនប៉ុន្តែ OPPO ពិតជាផលិតស្មាតហ្វូននេះបានយ៉ាងប្រណិត ល្អឥតខ្ចោះជាមួយទំនុកចិត្ត និងការជឿជាក់ខ្លាំងទៅលើផលិតផលថ្មីមួយនេះ។ មួយរយៈចុងក្រោយនេះទាំងវេបសាយល្បីៗក្នុងស្រុក និងវេបសាយបរទេសជាច្រើនក៏បានចុះផ្សាយពីស្មាតហ្វូនអេក្រង់បត់ Find N2 Flip យ៉ាងព្រោងព្រាតរហូតក្លាយជាប្រធានបទដ៏ក្តៅគគុកជុំវិញពិភពលោកតែម្តង។ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺស្មាតហ្វូនប្រភេទនេះកំពុងក្លាយជាទីពេញនិយមខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ស្របពេលដែលទីផ្សារស្មាតហ្វូននេះកំពុងមានសន្ទុះនិងមានការប្រកួតប្រជែងខ្លាំង។ ហើយចាប់តាំងពី OPPO ប្រកាសដាក់លក់ Find N2 Flip នៅលើទីផ្សារសកលរួចមក…

Trrtgf
ប្លែកៗ

កុំគិតថាល្អ! បើឧស្សាហ៍បែកញើសនៅផ្នែករាងកាយទាំង ៤ នេះ វាជាសញ្ញាគ្រោះថ្នាក់ចំពោះសុខភាព

ការបែកញើសគឺជាបាតុភូតសរីរវិទ្យាធម្មតាមួយ ដែលវាកើតឡើងនៅពេលរាងកាយទទួលកម្តៅ ឬកំពុងសកម្ម។ ប៉ុន្តែប្រសិនវាកើតមាននូវអាការៈចម្លែក ដោយបែកញើសញឹកញាប់តែត្រង់ផ្នែក ៤ នេះ នៃរាងកាយ នោះវាជាសញ្ញាព្រមានពីបញ្ហាសុខភាពទៅវិញ ហើយអ្នកគួរតែប្រញាប់ទៅរកពេទ្យពិគ្រោះយោបល់ជាបន្ទាន់៖ ៤) ក្បាលបែកញើសច្រើន ជាទូទៅការបែកញើសខ្លាំងនៅផ្នែកក្បាល វារមែងកើតឡើងពេលដែលអ្នកកំពុងទទួលទានរបស់ហឹរឬក្ដៅអ្វីមួយជាបន្តបន្ទាប់ ជួនខ្លះទៅ អាចថាពេលអ្នកស្ថិតនៅកន្លែងហប់ខ្យល់ណាមួយ។ ការដែលអ្នកបន្តស្ថានភាពបែបនេះ វាអាចឲ្យអ្នកវិវត្តទៅរកជំងឺផ្ដាសាយ គ្រុនក្ដៅ និងជំងឺមួយចំនួនផ្សេងទៀត។ អ្នកគួរតែកំណត់បរិមាណបរិភោគឲ្យបានសមរម្យ និងទទួលទានទឹកឲ្យបានច្រើន ហើយកាត់បន្ថយអាហារប្រៃនិងហឹរ។ ៣) បែកញើសដៃនិងជើងច្រើន អ្នកដែលឧស្សាហ៍បែកញើសដៃនិងជើងខុសប្រក្រតី នោះមកពីអ្នកទទួលទានហួសប្រមាណនូវអាហារដែលមានជាតិផ្អែម ក៏ដូចជាភេសជ្ជៈ និងគ្រឿងស្រវឹង។ ជាការល្អ អ្នកគួរទម្លាប់មកទទួលទានឲ្យបានច្រើននូវគ្រាប់សណ្ដែក និង…

T
ប្លែកៗ

ជ្រើសរើសទ្វារមួយ ដើម្បីបើកមើលថាអ្វីដែលកំពុងរង់ចាំអ្នកនៅចុងខែមិនាខាងមុខ?

ជាទំព័រចុងក្រោយនៃត្រីមាសដំបូង គឺខែមិនា បានកៀកឈានចូលមកដល់ទីបញ្ចប់ហើយ។ តើឆ្លងកាត់ជិត ៣ ខែមកនេះ អ្នកបានជួបនូវរឿងរ៉ាវលំបាក និងការសប្បាយរីករាយអ្វីខ្លះ? តើអ្នកអាចនឹងជួបនូវរឿងអ្វីទៀតនាពេលខាងមុខ? តាមរយៈការតេស្តបែបវិទ្យាសាស្ត្រមួយនេះ ចូរអ្នកជ្រើសរើសទ្វារ ១ ដើម្បីបើកមើលថាអ្នកអាចនឹងជួបរឿងរ៉ាវអ្វីនៅពេលខាងមុខ ក្នុងចុងខែមិនា៖ ទ្វារទី ១ វាបានបង្ហាញថា អ្នកមានដំណឹងល្អជាច្រើនកំពុងរង់ចាំអ្នកនៅថ្ងៃខាងមុខ។ នៅកន្លែងធ្វើការអ្នកនឹងទទួលបានការបំផុសទឹកចិត្ត ហើយរាល់ភាពរកាំរកូសនៅខែចាស់នឹងត្រូវរសាត់បាត់ទៅ។ ការទំនាក់ទំនងរបស់អ្នកជាមួយក្រុមការងារក្តី ជាមួយថ្នាក់លើក្តី ក៏កាន់តែមានភាពល្អប្រសើរជាងមុន។ រឿងរ៉ាវជាច្រើន ក៏ដូចជាបញ្ហាដែលជាប់ជំពាក់នៅខែឧសភានឹងរកឃើញដំណោះស្រាយនៅចុងខែមីនេះ។ ទ្វារទី ២ អ្នកអាចនឹងជួបឧបសគ្គ រឿងរ៉ាវមិនល្អមួយចំនួន ដែលពិបាកនឹងតតាំងវាបន្តិច។ ប៉ុន្តែវាមិនអាក្រក់ពេកនោះទេ តែក៏ត្រូវកត់ទុកវាជាមេរៀនក្នុងជីវិតសម្រាប់ទៅថ្ងៃមុខដែរ។…

Ghhgty
ប្លែកៗ

ក្រូចឆ្មារទឹកឃ្មុំជួយបានតិចទេ បើបន្ថែមផ្លែឈើ ២ នេះទៀត នឹងស្រកទម្ងន់ដោយប្រសិទ្ធភាពទ្វេដង

ក្បួនសម្រកទម្ងន់នរណាក៏ដឹងដែរថា ការទទួលទានទឹកក្រូចឆ្មារលាយទឹកឃ្មុំជាប្រចាំអាចជួយបាន ប៉ុន្តែបើអ្នកចេះច្នៃបន្ថែមផ្លែឈើ ២ ប្រភេទនេះចូលទៀត នោះធានាថាប្រសិទ្ធភាពនឹងអាចកើតឡើងបានទ្វេដង៖ ១) លាយជាមួយផ្លែផាស់សិន ចូរអ្នកលាយវាជាមួយផ្លែផាស់សិន នោះនឹងជួយឲ្យអ្នកកាន់តែក្មេងជាងវ័យ ហើយជួយសម្រកទម្ងន់បានលឿនជាងមុន។ ក៏ដោយសារនៅក្នុងផ្លែផាស់សិនមានសារធាតុចិញ្ចឹម ដែលមានកាឡូរីទាប ហើយជាតិសរសៃច្រើនដែលត្រូវម៉ាច់សម្រាប់អ្នកចង់ស្រកទម្ងន់។ ជាងនេះវាក៏មាននូវវីតាមីន A អាស៊ីតអាមីណូមួយចំនួន ដែលបន្ថែមប្រសិទ្ធភាពខ្ពស់បំផុត។ យ៉ាងណាអ្នកមិនគួរផឹកវាច្រើនពេកទេ ដោយត្រឹម ២ កែវក្នុងមួយថ្ងៃ គឺល្អបំផុត។ ២) លាយជាមួយផ្លែព័រ ផ្លែព័រជាឱសថធម្មជាតិមួយ ដែលជួយបន្ថយការកើនឡើងសម្ពាធឈាម ដូច្នេះវាល្អណាស់សម្រាប់មនុស្សដែលមានរាងវ័យចំណាស់ និងសុខភាពរាងខ្សោយ ហើយចង់ស្រកទម្ងន់។ អ្នកគ្រាន់តែយកផ្លែព័រមកឆ្កឹះយកគ្រាប់ចេញ ហើយដាក់ច្របល់ជាមួយទឹកឃ្មុំ…

Hghgty
ប្លែកៗ

រាសី​ ៣ ខែ​បន្ទាប់ ម្ចាស់​ឆ្នាំ​ទាំង ៤ ចេញ​ក្រៅ​ផ្ទះ​ច្រើន នឹង​មាន​លាភ​ច្រើន

តាម​ក្បួន​ហោរាសាស្ត្រ​សម្រាប់​ម្ចាស់​ឆ្នាំ​ទាំង ៤ ខាង​ក្រោម នៅ​រយៈ​ពេល ១៨០ ​ថ្ងៃ​បន្ទាប់ ឬ​ចន្លោះ​ពេល ៣ ខែ​ទៅ​មុខ ចំកំឡុងខែមេសា ឧសភា និង មិថុនា ពួក​គេ​នឹង​អាច​ទទួល​បាន​ជោគជ័យ រាសី​ឡើង​ខ្ពស់​ត្រដែត​ ល្មម​ឲ្យ​អ្នក​រាល់​គ្នា​មាន​ការ​ច្រណែន​ចង់​បាន៖ អ្នក​កើត​ឆ្នាំ​ថោះ – ទន្សាយ ជា​មនុស្ស​ដែល​មាន​បុគ្គលិក​លក្ខណៈ​ឯករាជ្យ និង​ចាប់​អារម្មណ៍​ខ្លាំង​ទៅ​លើ​ភាព​ច្នៃប្រឌិត។ មិន​ថា​តែ​បុរស​ឬ​ស្រ្តី​ទេ អាជីព​របស់​ពួក​គេ​នឹង​មាន​ការ​កើន​ឡើង​មួយ​ជំហាន​ធំ​នៅ​ពេល​បន្ទាប់។ អម​នឹង​ឆន្ទៈ​ខ្ពស់​ជាង​អ្នក​ដទៃ មនុស្ស​នេះ ក៏​នឹង​មាន​ស្មារតី​រីក​ចម្រើន ហើយ​ឆាប់​សម្រេច​អ្វី​ដូច​បំណង​ប្រាថ្នា។ ក្នុង​រយៈ​ពេល ១៨០ ​ថ្ងៃ​ខាង​មុខ អ្នក​កើត​ឆ្នាំ​ថោះ គួរ​តែ​ចេញ​ទៅ​ខាង​ក្រៅ​ឲ្យ​បាន​ច្រើន…

Hjjh
ប្លែកៗ

ក្តាប់​បាត​ដៃ​មើល​ខ្សែ​សំណាង តើ​អ្នក​នឹង​អាច​មាន​បាន​នៅ​អាយុ​ប៉ុន្មាន?

តាមក្បួនហុងស៊ុយដែលបានសរសេរកត់ត្រាក្នុងសៀវភៅពីបុរាណ ការទស្សន៍ទាយជោគវាសនាមនុស្ស គឺអាចមើលដឹងតាមលក្ខណៈជាច្រើនលើរាងកាយ។ ងាកមកក្នុងវីដេអូនេះ Knongsrok បន្តចែករំលែក ក្បួនមើលការក្តាប់បាតដៃ បើអ្នកនិយមប្រើប្រាស់ដៃឆ្វេង សូមអនុវត្តការក្តាប់ផ្នែកខាងឆ្វេង បើនិយមប្រើប្រាស់ដៃស្តាំ ក៏លើកដៃស្តាំមកក្តាប់ ហើយផ្ទៀងផ្ទាត់មើល៖ ខ្សែ​បន្ទាត់ ១ ជួរ ប្រសិន​ពេល​ក្តាប់​បាត​ដៃ ហើយ​ឃើញ​ខ្សែ​បន្ទាប់​មាន​តែ​ ១ ជួរ អ្នក​គឺ​ជា​មនុស្ស​ឈ្លាសវៃ ​ជាង​មនុស្ស​ទូទៅ​ឯ​ទៀត ហើយ​អ្នក​មាន​សមត្ថភាព​ក្នុង​ការ​វិភាគ​និង​ដោះស្រាយ​បញ្ហា​នានា​បាន​ល្អ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ អ្នក​ក៏​មាន​ចិត្ត​អាណិតអាសូរ​និង​មិន​រុញរា​ក្នុង​ការ​ជួយ​អ្នក​ដទៃ​ជុំវិញ​ខ្លួន​នោះ​ទេ។ នៅ​វ័យ​ក្មេង​បុគ្គល​ទាំង​នេះ រមែង​ជួប​បញ្ហា​លំបាក​ច្រើន​ក្នុង​ជីវិត ឧបសគ្គ​នៅ​ចំពោះ​មុខ​ច្រើន​មិន​ចេះ​អស់ តែ​បើ​ពួក​គេ​មាន​ឆន្ទៈ​ខិតខំ​បន្តិច នោះ​ក្រោយ​អាយុ ៤០ ឆ្នាំ នឹង​មាន​សំណាង…

Cover 7things
ទស្សនៈ

របស់ ៧យ៉ាង ហាមទុកក្នុងផ្ទះ ប្រសិនជាមិនចង់សំណាងអាក្រក់

នៅក្នុងផ្ទះតែងតែមានរបស់របរជាច្រើនដែលរក្សាទុក តែយ៉ាងណាមិញ តាមជំនឿគេជឿថា មិនគួររក្សារបស់ ៧មុខនេះឡើយ ដែលអាចនាំមកនូវសំណាងអា្រកក់ដល់អ្នកនៅក្នុងផ្ទះបាន។   តោះ មកដឹងរបស់ទាំង ៧យ៉ាងនាំអពមង្គលទាំងនេះដែលមិនត្រូវទុកក្នុងផ្ទះ ៖ ១. នាឡិកាងាប់ នាឡិកា តំណាងឱ្យវឌ្ឍនភាពនៃជីវិត វាជាការល្អដែលមានមួយនៅក្នុងផ្ទះបើវានៅតែដំណើរការបានល្អ ផ្ទុយ​ទៅ​វិញបើ​នាឡិកា​ខូច ឬ​ងាប់​មិន​អាច​ប្រើ​បាន​ទៀតគួរតែយកវាចេញពីផ្ទះ។ ការរក្សារបស់ដែលឥតប្រយោជន៍ ឬមិនអាចប្រើបានវា​ក៏​នាំ​ឲ្យ​មាន​ជីវិត​ជួបរឿងអាក្រក់​ដែរ។ អ្នកអាចនឹងមានជីវិតមិនរីកចម្រើនទេ និងជួបឧសគ្គនៅក្នុងជីវិតផងដែរ ។ ២. ប្រតិទិនហួសឆ្នាំ ការរក្សាប្រតិទិនដែលផុតកំណត់នៅផ្ទះ មិនអាចប្រើបានទៀតទេ ហើយការដែលរក្សាទុកហើយត្រូវបានគេមើល ប្រៀបដូចជាការរំលឹករឿងចាស់ដដែលៗ ។ ដូច្នេះ​ហើយ​នៅ​ពេល​ហួស​ឆ្នាំ គួរតែប្តូរប្រតិទិនចេញថ្មី…

New Copy
ប្លែកៗ

ប្លែកពីគេ! សិល្បៈអាយ៉ងសម្តែងនៅលើទឹក ប្រទេសវៀតណាមពិតជាទាក់ទាញណាស់

នាពេលបច្ចុប្បន្ននេះប្រទេសមួយណា ក៏មានប្រពៃណី សិល្បៈ និងវប្បធម៌ដ៏សម្បូរបែបរៀងៗខ្លួនដែរ ហើយប្រពៃណីគួរឱ្យចាប់អារម្មណ៍មួយក្នុងចំណោមប្រពៃណីដ៏ទៃទៀត ដែលត្រូវបានរកឃើញនៅក្នុងប្រទេសវៀតណាមគឺ អាយ៉ងទឹក ដែលវាជាទម្រង់សិល្បៈមួយសម្តែងលេងនៅលើទឹក និងមានលក្ខណៈខុសពីគេ។ ទម្រង់សិល្បៈនេះបានចាប់ផ្តើមក្នុងសតវត្សរ៍ទី ១១ នៅតាមភូមិនានានៃដីសណ្ដទន្លេក្រហម ភាគខាងជើងប្រទេសវៀតណាម។ សិល្បៈអាយ៉ងនៅក្នុងវប្បធម៌អាស៊ី គឺមានភាពសម្បូរ និងរីករាលដាលគួរសម ប៉ុន្តែការយកអាយ៉ងទៅសម្តែងនៅលើទឹកបែបនេះ បានធ្វើឱ្យអាយ៉ងទឹកវៀតណាមមានលក្ខណៈប្លែកស្រលះពីគេ ដែលកាលពីនៅសម័យមុនៗអាយ៉ងទឹកបានដើរតួជាប្រភពកំសាន្ដសំរាប់អ្នកជនបទនៅប្រទេសវៀតណាម។ អត្ថន័យនៃសិល្បៈនេះ គឺជាការវិលត្រឡប់ទៅរកវាលស្រែ ដែលមានភាពជន់លិចដោយទឹក។ អ្នកលេងតួអង្គអាយ៉ង តែងតែដាក់ជើងរបស់ពួកគេជ្រៅនៅក្នុងទឹកភក់ និងធ្វើការបញ្ជារតួតុក្កតាអាយ៉ងដោយម្រាមដៃរបស់ពួកគេ (ប្រើខ្សែភ្ជាប់តួរតុក្កតាអាយ៉ងនៅលើឆាក ជាមួយដៃរបស់ពួកគេ)។ ហើយតាំងពីពេលនោះមកអាយ៉ងទឹកបានវិវឌ្ឍន៍តាមរបៀបជាច្រើន ប៉ុន្តែវាក៏នៅតែរក្សាខ្លឹមសារដើមរបស់វាដដែល។ ប្ររពៃណីមួយនេះ នៅតែចាក់ឫសជ្រៅក្នុងតំបន់ជនបទនៃប្រទេសវៀតណាម ហើយបានបន្តរីករាលដាលនៅតាមរោងភាពយន្តទំនើបៗរបស់ទីក្រុងធំៗដូចជា…

១
ដើរកម្សាន្ត

ហេតុផល ៥ យ៉ាង ដែលអ្នកគួរតែទៅទស្សនកិច្ចនៅប្រទេសចិន

ប្រទេសចិនគឺជាប្រទេសមួយដែលជឿនលឿនលើគ្រប់វិស័យ និង មានប្រជាជនច្រើនជាងគេលើពិភពលោក។ យ៉ាងណាមិញ ប្រទេសចិនក៏សម្បូរទៅដោយតំបន់ទេសចរណ៍ប្រវតិ្តសាស្រ្ត និង តំបន់ធម្មជាតិជាច្រើនផងដែរ។ ហើយជារៀងរាល់ឆ្នាំ ប្រទេសចិនតែងតែទទួលបានភ្ញៀវទេសចរណ៍មិនតិចជាខ្ទង់រយលានអ្នកនោះទេ។ ខាងក្រោមនេះគឺជាហេតុផលចំនួន ៥ យ៉ាង ដែលអ្នកគួរតែទៅទស្សនាប្រទេសចិនយ៉ាងហោចណាស់អោយបានម្តង! ១. សម្បូរតំបន់បេតិកភណ្ឌយូណេស្កូ ប្រទេសចិនគឺជាប្រទេសដែលមានបេតិកភណ្ឌពិភពលោកចំនួន ២០ របស់យូណេស្កូ ដែលជាតំបន់បេតិកភណ្ឌពិភពលោកខ្ពស់ជាងគេលំដាប់ទី ២ នៅលើពិភពលោក។ ដូច្នេះហើយដំណើរកម្សាន្តទៅកាន់ប្រទេសចិនគឺអាចជាបទពិសោធន៍ដ៏អស្ចារ្យមួយសម្រាប់អ្នក។ ហើយពេលដែលទៅដល់ទីនោះ អ្នកគួរតែទៅមើលរបស់ប្លែកៗដូចជា ផ្នូរអ្នកចម្បាំង Terracotta Warriors, កំផែងដ៏អស្ចារ្យ , ជ្រលងភ្នំ Sichuan Panda…

Ttyty
ប្លែកៗ

ម្ចាស់​ស្រី​ឆ្នាំ​ ៤ តាម​ទំនាយ​ក្រោយ​រៀបការ​មាន​កូន​ដំបូង ច្រើន​តែ​មាន​លាភ​ធំ ផ្តុំទ្រព្យមូល

ជោគវាសនា​របស់​មនុស្ស​ស្រី នឹង​ត្រូវ​បាន​ផ្លាស់ប្តូរ​ច្រើន​ក្រោយ​ពេល​រៀបការ ជា​ពិសេស​បន្ទាប់​ពី​បាន​ផ្តល់​កំណើត​កូន​ដំបូង ប្រសិន​ជា​ស្រ្តី​នោះ ស្ថិត​ក្នុង​ចំណោម​ម្ចាស់​ឆ្នាំ​ទាំង ៤ ដូច​បង្ហាញ​ខាង​ក្រោម៖ ស្រ្តី​កើត​ឆ្នាំ​ថោះ – ទន្សាយ រមែង​ជា​ស្រ្តី​ដែល​មាន​ចរិត​ស្លូតបូត ស្មោះត្រង់ ហើយ​ពួក​គេ​ជា​មនុស្ស​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់ និង​ចេះ​មើល​ថែ​មនុស្ស​ជុំវិញ​ខ្លួន។ និយាយ​ទៅ​មិន​ថា​ពេល​នៅ​លាវ ឬ​ក្រោយ​មាន​ជីវិត​រៀបការ​ហើយ​ទេ គឺ​មនុស្ស​នេះ​រមែង​ទទួល​បាន​ការ​គោរព​ស្រលាញ់​ពី​មនុស្ស​ក្បែរ​ខ្លួន​ជាប់​ជានិច្ច។ តាម​ការ​ទស្សន៍ទាយ​របស់​ហោរាសាស្រ្ត​និយាយ​ថា ក្រោយ​ពេល​សម្រាល​កូន​ដំបូង​រួច ម្ចាស់​ស្រី​ឆ្នាំ​ថោះ នឹង​រមែង​ទទួល​បាន​ការ​ផ្លាស់ប្តូរ​ជោគវាសនា​ដ៏​ធំ​ ដែល​នាំ​ឲ្យ​ពួក​គេ​មាន​សំណាង​ឥត​ឈប់។ ភាព​ក្រអូប​រមែង​សាយភាយ​ចូល​មក​ក្នុង​ផ្ទះ ជួយ​លើក​ដម្កើន​ការ​រកស៊ី​អាជីព​ការងារ​ឲ្យ​ទទួល​បាន​ភាព​ចម្រុងចម្រើន លើស​ពី​ការ​រំពឹង​ទុក។ នោះ​ដូច​ជា​កូន​ទ្រព្យ ដែល​ជួយ​មក​លើក​ទ្រព្យ​សម្បត្តិ​ដល់​ឪពុកម្តាយ។ ស្រ្តី​កើត​ឆ្នាំ​ម្សាញ់ – ពស់ ជា​មនុស្ស​ឆាប់​ចុះ​សម្រុង​ជាមួយ​អ្នក​ដទៃ រួសរាយ​រាក់ទាក់…

Hgghrt
ប្លែកៗ

ប៉ះ​នរណា​ខ្លះ? ម្ចាស់ប្រុសឆ្នាំទាំង ៥ រូប​មិន​សង្ហារ វោហារ​មិន​សូវ​បាន តែ​ស្រី​ណា​បាន​ជា​ប្តី ដឹង​តែ​សំណាង​ហើយ

មនុស្ស​ប្រុស​ដែល​កើត​ក្នុង​ឆ្នាំ​ទាំង ៥ ខាង​ក្រោម តាម​រូបរាង​សំបក​ក្រៅ​របស់​ពួក​គេ​មិន​ជា​ស្អាត សង្ហារ រី​ឯ​វោហារ​សព្ទ​ក៏​មិន​សូវ​បាន ប៉ុន្តែ​រមែង​មាន​ការ​ខិតខំ​ប្រឹងប្រែង​ខ្ពស់​ក្នុង​ជីវិត អាច​នាំ​ឲ្យ​គ្រួសារ​ទទួល​បាន​សុភមង្គល​ពេញលេញ​ទៅ​ថ្ងៃ​មុខ។ នារី​ណា​ដែល​រក​បាន​បុរស​កើត​ឆ្នាំ​ទាំង​បី​ជា​ស្វាមី នោះ​ដូច​រើស​បាន​ដុំ​ពេជ្រ​មួយ​គ្រាប់​ធំ រាប់​ថា​សំណាង​ផុត​លេខ​ហើយ៖ បុរស​កើត​ឆ្នាំ​ឆ្លូវ – គោ រមែង​ជា​បុរស​ចូលចិត្ត​ភាព​ស្ងប់ស្ងាត់ ហើយ​មាន​ទំនោរ​ទៅ​រក​ការ​គិត​ខ្ពង់ខ្ពស់ ធ្វើអ្វី​មួយ​ប្រកប​ដោយ​វិចារណញ្ញាណ។ មនុស្ស​នេះ ក៏​ទទួល​បាន​ការ​គោរព​ស្រលាញ់​ពី​​ចាស់​ទុំ​ជុំ​ទិស​ផង​ដែរ ក៏​អរគុណ​នូវ​ភាព​ហ្មត់ចត់ ល្អិតល្អន់​របស់​ពួក​គេ។ សំបក​ក្រៅ​បុរស​នេះ មើល​ទៅ​មិន​សង្ហារ​ឡើយ រី​ឯ​ទ្រព្យ​ពី​កំណើត​ក៏​មិន​សូវ​មាន​នឹង​គេ​ដែរ ប៉ុន្តែ​ពួក​គេ​បាន​ខិតខំ​ឆ្លង​កាត់​ព្យុះ​ភ្លៀង​ឥត​ឈប់ អាច​បង្កើត​ជា​ដើម​ទ្រព្យ​សម្រាប់​អនាគត​ភរិយា​ទៅ​ថ្ងៃ​មុខ ឲ្យ​សោយសុខ​បាន​ស្រួល។ ដូច្នេះ​បើ​នារី​ណា រក​បាន​បុរស​កើត​ឆ្នាំ​ឆ្លូវ​ជា​គូ នោះ​ប្រៀប​ដូច​ជា​សុភមង្គល​ដ៏​ធំ​មួយ។ បុរស​កើត​ឆ្នាំ​រោង –…

Gffgrt
ប្លែកៗ

ឆ្នាំ​ទាំង ៣ មិន​ថា​ប្រុស​ស្រី កាល​នៅ​ក្មេង​ខ្ចី​ហត់នឿយ​ច្រើន តែ​ក្រោយ​អាយុ ៣០ ចាំ​កើប​ទ្រព្យ​ទៅ

សម្រាប់​ម្ចាស់​ឆ្នាំ​ទាំង ៣ ខាង​ក្រោម តាម​ហោរាសាស្រ្ត​ពួក​គេ​គឺ​រមែង​អាច​ទទួល​បាន​ជោគជ័យ​ធំ​ក្នុង​ជីវិត នៅ​ក្រោយ​អាយុ ៣០ ឆ្នាំ​ឡើង​ទៅ ដ្បិត​បើ​កាល​នៅ​ក្មេង​ខ្ចី ពួក​គេ​ខិតខំ​ខ្លាំង​ហើយ តែ​មិន​មាន ហត់​នឿយ​ខ្លាំង​ហើយ​តែ​មិន​ជួប​សំណាង៖ អ្នក​កើត​ឆ្នាំ​មមែ – ពពែ ម្ចាស់​ឆ្នាំ​មមែ ជា​មនុស្ស​រួសរាយ​រាក់ទាក់ ងាយ​ស្រួល​នឹង​សម្រប​ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន នេះ​ជា​ចំណុច​ល្អ​មួយ លើកស្ទួយ​អនាគត​របស់​ពួក​គេ​ទៅ​ថ្ងៃ​ខាង​មុខ។ ដរាប​ណា​ ម្ចាស់​ឆ្នាំ​មមែ នៅ​បន្ត​ការ​តាំង​ចិត្ត មាន​ឆន្ទៈ​ច្បាស់លាស់​ក្នុង​ជីវិត នោះ​មិន​ថា​ក្នុង​អាជីព​ការងារ ឬ​ការ​រកស៊ី​ទេ ចូល​ដល់​កៀក​វ័យ​កណ្តាល ស្រករ​ ៣០ ឡើង​ទៅ គឺ​ឃើញ​ពន្លឺ​នៃ​ទ្រព្យ​ហូរ​ចូល​មក​ហើយ។ មនុស្ស​នេះ អាយុ​កាន់​តែ​ច្រើន…