ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Fffg
ប្លែកៗ

សញ្ញាទាំង ៨ បង្ហាញច្បាស់ៗ ថារាងកាយអ្នកកំពុងខ្វះខាតអាហារូបត្ថម្ភធ្ងន់ធ្ងរ

រាងកាយរបស់យើងមិនអាចដំណើរការបានល្អនោះទេ បើគ្មានសារធាតុចិញ្ចឹមគ្រប់គ្រាន់។ មិនចាំបាច់តែទៅសួរដល់អ្នកជំនាញនោះទេ អ្នកខ្លួនឯងផ្ទាល់ក៏អាចសង្កេតមើលដឹងបាន ថារាងកាយកំពុងខ្វះនូវអាហារូបត្ថម្ភ ឬសារធាតុចិញ្ចឹមឬអត់ ដោយត្រឹមមើលនៅសញ្ញាកើតឡើងទាំង ៨ នេះ៖ ៨) ចុះថយប្រព័ន្ធភាពសាំ ភាពសាំនៃរាងកាយនឹងត្រូវបានកាត់បន្ថយ ប្រសិនអ្នកមានកង្វះខាតនៅជាតិអំបិល វីតាមីន C និងប្រូតេអ៊ីនគុណភាពខ្ពស់។ វានឹងធ្វើឲ្យរាងកាយងាយទទួលរងជំងឺផ្តាសាយ ឬឆាប់ចុះខ្សោយ។ អ្នកគួរតែផ្លាស់ប្តូរមកទទួលទានរបបអាហារប្រចាំថ្ងៃ ដែលសម្បូរទៅដោយប្រូតេអ៊ីន មានដូចជាទឹកដោះគោ សណ្តែក សាច់គ្មានខ្លាញ់ និងត្រីជាដើម។ ៧) របកស្បែកបាត់ដៃឬជើង ជាសញ្ញាបង្ហាញថា អ្នកខ្វះខាតនៅវីតាមីន A ដែលវាល្អសម្រាប់សុខភាពស្បែក។ អ្នកគួរប្តូរមកទទួលទាននូវស៊ុត និងការ៉ុតឲ្យបានច្រើន។…

Fddf
ប្លែកៗ

បើ​ជា​អ្នក​ ត្រូវ​ផ្លាស់ប្ដូរ​ជា​បន្ទាន់! នេះ​ការ​ទទួល​ទាន​កាហ្វេ ៥ របៀប​នឹង​នាំ​ឲ្យ​អាយុ​ខ្លី

ជឿ​ថា​មាន​មនុស្ស​មិន​តិច​នោះ​ទេ ដែល​មាន​ទម្លាប់​ទទួល​ទាន​កាហ្វេ​តាម​របៀប​ទាំង​នេះ ហើយ​ការ​ពិត​ទៅ​វា​ពិត​ជា​ប៉ះពាល់​ដល់​អាយុ​ជីវិត​អ្នក​ខ្លាំង​ណាស់​ទៅ​ថ្ងៃ​ខាង​មុខ៖ ៥) កុំ​ផឹក​កាហ្វេ​លឿន​ឬ​យឺត​ពេក នេះ​មាន​ន័យ​ថា កុំ​ផឹក​ក្រោយ​ក្រោក​ពី​គេង​ភ្លាម និង​កុំ​ផឹក​ពេល​អ្នក​កៀក​នឹង​ចូល​គេង​ទៅ​វិញ នោះ​វា​រាង​ជ្រេ​ម៉ោង​ហើយ។ ពេលវេលា​ល្អ​បំផុត​គឺ​ចន្លោះ​ម៉ោង ១០-១២ ព្រឹក នៅ​ពេល​ដែល​កម្រិត​អ័រម៉ូន Cortisol ចាប់​ផ្តើម​ធ្លាក់​ចុះ។ អ្នក​មិន​គួរ​ទទួល​ទាន​កាហ្វេ​នៅ​យប់​ជ្រៅ​ពេក​ទេ ព្រោះ​បរិមាណ​កាហ្វេអ៊ីន​មិន​អាច​រំលាយ​អស់​ឡើយ ដែល​នឹង​បណ្តាល​ឲ្យ​អ្នក​អត់​ងងុយ គេង​លក់​មិន​ស្កប់ស្កល់ យូរ​ទៅ​ប៉ះពាល់​ដល់​សុខភាព​រាងកាយ​របស់​អ្នក​បាន។ ៤) កុំ​ទទួល​ទាន​កាហ្វេ​ទាំង​ក្តៅ​ខ្លាំង តាម​ការ​ណែនាំ​របស់​អង្គការ​សុខភាព​ពិភពលោក​រាល់​ភេសជ្ជៈ​ដែល​មាន​សីតុណ្ហភាព​លើស​ពី ៦៥ អង្សា​សេ នឹង​ងាយ​បណ្តាល​ឲ្យ​អ្នក​កើត​ជំងឺ​មហារីក​បំពង់​ក។ ល្អ​បំផុត​អ្នក​ត្រូវ​ទុក​វា​ចោល​ ៥ នាទី​សិន ក្រោយ​ចម្អិន​រួច សឹម​យក​មក​ទទួល​ទាន។ ៣)…

Fggf
ប្លែកៗ

ចែកគ្នាបានដឹង! កុំបរិភោគផ្លែឈើទាំងនេះ រួមគ្នាក្នុងពេលតែមួយ ព្រោះអាចប្រតិកម្មប៉ះពាល់ដល់សុខភាព

មាន​ផ្លែ​ឈើ​ជា​ច្រើន​ដែល​មនុស្ស​យើង​ម្នាក់ៗ​មាន​ចំណង់ចំណូលចិត្ត​ក្នុង​ការ​ទទួល​ទាន ព្រោះ​ខ្លះ​ទៅ​គិត​ថា​ល្អ​ចំពោះ​សុខភាព និង​ខ្លះ​គិត​ថា​អាច​សម្រក​ទម្ងន់ ដោយ​បរិភោគ​វា​ជំនួស​អាហារ​ពេល​ល្ងាច​ជា​ដើម។ យ៉ាង​ណា​មិន​សុទ្ធ​តែ​ការ​សម្រុក​ទទួល​ទាន​ផ្លែ​ឈើ​ក្នុង​ពេល​តែ​មួយ វា​ល្អ​នោះ​ទេ ហើយ​ផ្ទុយ​ទៅ​វិញ​មាន​តែ​អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត។ តាម​ការ​ណែនាំ​ពី​វេជ្ជបណ្ឌិត​លោក Krisada Sirimpush ជា​នាយក​នៃ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ Ayurvedic Medicine ​នៅ​ឯ​ប្រទេស​ថៃ បាន​ប្រាប់​ឲ្យ​បញ្ចៀស​ការ​បរិភោគ​លាយ​គ្នា​នូវ​ផ្លែ​ឈើ​ដូច​ខាង​ក្រោម៖ ១) ក្រុម​ផ្លែ​ឈើ​ដែល​មាន​រសជាតិ​ផ្អែម​ដូច​គ្នា ផ្លែ​ឈើ​ដែល​មាន​ជាតិ​ផ្អែម បើ​បន្ថែម​ចូល​គ្នា​ងាយ​ឲ្យ​បំពង់​ក​របស់​អ្នក​ជួប​បញ្ហា។ ឧទាហរណ៍​ដូច​ជា៖ ការ​ទទួល​ទាន​រួម​គ្នា​នូវ​ផ្លែ​ធុរេន ល្ហុង ខ្នុរ និង​សាវម៉ាវ​ជា​ដើម។ នៅ​ពេល​ដែល​អ្នក​សម្រុក​ទទួល​ទាន​វា​ព្រម​គ្នា នោះ​វា​នឹង​ប្រមូល​ផ្តុំ​ជាតិ​ស្ករ​មិន​ល្អ​ចូល​មក​ក្នុង​ខ្លួន ដែល​ងាយ​នឹង​បណ្តាល​ឲ្យ​អ្នក​ធាត់ កើត​ជំងឺ​ទឹក​នោម​ផ្អែម។ ២) ក្រុម​ផ្លែ​ឈើ​ដែល​មាន​ជាតិ​ប៉ូតាស្យូម ការ​ទទួល​ទាន​ផ្លែ​ឈើ​ដែល​មាន​ជាតិ​ប៉ូតាស្យូម​ច្រើន​ពេក អាច​បណ្តាល​ឲ្យ​តម្រងនោម​របស់​អ្នក​ឆាប់​មាន​បញ្ហា…

Knongsrok Thumbnail
ព័ត៌មានជាតិ

កាលពីព្រឹកថ្ងៃ១៤ ខែមីនា ឆ្នាំ២០២៣៖ កិច្ចប្រជុំណែនាំស្តីពីការឃោសនាបោះឆ្នោត និងចាប់លេខរៀងបេក្ខជនឈរឈ្មោះបោះឆ្នោតសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មមណ្ឌលខេត្តកណ្តាល-កំពង់ឆ្នាំង អាណត្តិទី៣ លើកទី១

ខេត្តកណ្តាល៖ ថ្លែងក្នុងកិច្ចប្រជុំណែនាំស្តីពីការឃោសនាបោះឆ្នោត និងចាប់លេខរៀងបេក្ខជនឈរឈ្មោះបោះឆ្នោតសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មមណ្ឌលខេត្តកណ្តាល-កំពង់ឆ្នាំង អាណត្តិទី៣ លើកទី១ កាលពីព្រឹកថ្ងៃ១៤ ខែមីនា ឆ្នាំ២០២៣ នៅមន្ទីរពាណិជ្ជកម្មខេត្តកណ្ដាល ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្ដាល បានបញ្ជាក់ថា បើយោងទៅតាមច្បាប់ស្តីពី “សភាពាណិជ្ជកម្ម” ខេត្តកណ្តាល ជាខេត្តមួយដែលត្រូវបានរាជរដ្ឋាភិបាល យកចិត្តទុកដាក់បង្កើតឱ្យមានសភាពាណិជ្ជកម្មដើម្បីជួយលើកស្ទួយសេដកិច្ចខេត្តឱ្យកាន់តែមានភាពររីកចំរើន ជួយស្រូបយកវិស័យឯកជន ទាំងក្នុង និងក្រៅស្រុក ក្នុងការពង្រីងវិស័យពាណិជ្ជកម្ម ក៏ដូចជាផ្តល់ឱកាសការងារ ឱ្យយុវជនមានការងារធ្វើផងដែរ ។ ឯកឧត្តមបានឱ្យដឹងថា ខេត្តកណ្ដាល បានដំណើរការបោះឆ្នោតសភាពាណិជ្ជកម្ម ចំនួន ០៣លើក រួចមកហើយ…

27
ទស្សនៈ

ផ្លែស្ត្របឺរីជូរអែមឆ្ងាញ់ហើយអាចកម្ចាត់ស្នាមជ្រួញបានទៀត! ចូរសាកល្បងអនុវត្តវិធីសាស្រ្តងាយៗមួយនេះ

ផ្លែស្ត្របឺរីគឺជាផ្លែឈើម្យ៉ាងដែលមានរសជាតិជូរអែមៗផ្អែមឆ្ងាញ់ អាចញុំាទទេរក៏បានឬជ្រលក់អំបិលម្ទេសក៏ម្យ៉ាង។ វាមិនត្រឹមតែមានឱជារសប៉ុណ្ណោះទេ ប៉ុន្តែអ្នកក៏អាចយកវាមកផ្សំជារូបមន្តគ្រីមលាបមុខមួយប្រភេទដែលមានប្រសិទ្ធិភាពក្នុងការបំបាត់ស្នាមជ្រួញលើស្បែកមុខ ហើយងាយស្រួលក្នុងការធ្វើនៅតាមផ្ទះ។ ចូរអ្នកសាកល្បងអនុវត្តវិធីសាស្រ្តងាយៗមួយនេះ៖ ជំហានទី១៖ យកផ្លែស្ត្របឺរីចំនួនបួនផ្លែឬច្រើនជាងនេះប្រសិនបើផ្លែស្ត្របឺរីអ្នកតូចៗ ជំហានទី២៖ លាងទឹកឱ្យបានស្អាត ជំហានទី៣៖ កោសសាច់ស្ត្របឺរីឱ្យបានជាល្បាយបុិៗ ជំហានទី៤៖ ស្រង់កាកវាចេញ យកតែទឹក ជំហានទី៥៖ ដួសសារធាតុ Glycerin ចូលទៅក្នុងទឹកស្ត្របឺរីដែលបានចម្រាញ់រួចចំនួនមួយស្លាបព្រាកាហ្វេ។ អ្នកអាចរកទិញសារធាតុ Glycerin បាននៅតាមឱសថស្ថានឬហាងលក់ផលិតផលគ្រឿងសម្អាង ជំហានទី៦៖ ដាក់ប្រេងវីតាមីន E ចូលមួយគ្រាប់។ អ្នកអាចរកទិញប្រេងវីតាមីន E បាននៅតាមឱសថស្ថាន ជំហានទី៧៖ ដាក់ជែលប្រទាលកន្ទុយប្រពើចំនួនបីស្លាបព្រាកាហ្វចូលទៅក្នុងល្បាយ ជំហានទី៨៖…

31
ទស្សនៈ

តែមួយក្រឡតូចរាល់ព្រឹក! ធានាថានឹងទទួលបានស្បែកសភ្លឺថ្លានិងស្រកក្បាលពោះភ្លាមៗ

Youtuber ជនជាតិកូរ៉េមួយរូបបានណែនាំអំពីវិធីសាស្រ្តដ៏សាមញ្ញមួយដែលគាត់តែងអនុវត្តជាប្រចាំដើម្បីទទួលបានស្បែកសភ្លឺរលោងនិងស្រកក្បាលពោះទៀតផង។ ចូរសាកល្បងអនុវត្តតាមគាត់ទាំងអស់គ្នា៖ គ្រឿងផ្សំគឺមានតែពីរមុខនេះប៉ុណ្ណោះគឺ ក្រូចឆ្មារនិងខ្ញី។ ជាបឋម គាត់បានសម្អាតក្រូចឆ្មារនិងខ្ញីឱ្យស្អាត រួចចិតសំបកខ្ញីចេញ បន្ទាប់មក គាត់បានធ្វើការបកសំបកក្រូចឆ្មារនិងហាន់វាជាចំណិតតូចៗ រួចគាត់បានក្រឡុកគ្រឿងផ្សំទាំងពីរនោះលាយជាមួយទឹកសុទ្ធបន្តិចចូលគ្នាជាមួយនឹងម៉ាសុីនក្រឡុកឱ្យបានសព្វ បន្ទាប់មកគាត់បានចម្រោះយកតែទឹកក្រូចឆ្មារនិងខ្ញី រួចហើយ គាត់បានចាក់វាចូលក្នុងកូនក្រឡតូចៗ ដើម្បីរក្សាគុណភាពនិងទុកវាក្នុងក្លាស្សេក្នុងទូទឹកកក។ គាត់បានណែនាំឱ្យបរិភោគទឹកក្រូចឆ្មារនិងខ្ញីនោះជាប្រចាំរៀងរាល់ព្រឹក មិនដល់មួយសប្តាហ៍ទេ អ្នកនឹងឃើញលទ្ធផលស្តែងៗ៕ អត្ថបទដោយ៖ Nuth ប្រភព៖ dadacafe다다카페

Fdf
ប្លែកៗ

ឆ្នាំ​ផ្សេង​មិន​ដឹង​ទេ តែម្ចាស់​ឆ្នាំ ៣ នេះ បេះដូង​រឹង​ណាស់ ​ដាច់​ខាត​មិន​វិល​រក​ស្នេហ៍​ចាស់​ឡើយ

ស្នេហា​ពេល​ខ្លះ មុន​និង​ក្រោយ​ក៏​អាច​ជា​វិល​ទៅ​រក​ស្នេហ៍​ចាស់ ឬ​យើងនិយមហៅថា Ex ប្រសិន​ជា​ពួក​គេ​ទាំង​សង​ខាង​នៅ​មាន​អារម្មណ៍​សល់​ឲ្យ​គ្នា។ យ៉ាង​ណា​សម្រាប់​អ្នក​កើត​ឆ្នាំ​ទាំង ៣ ខាង​ក្រោម ទោះក្នុងលោក​ខ្សត់​ប្រុស​ ខ្សត់ស្រី​ប៉ុណ្ណា ក៏ដាច់ខាត​ពួក​គេ​នឹង​មិន​វិល​ទៅ​រក​ស្នេហ៍​ចាស់​ជា​ដាច់​ខាត៖ ៣) អ្នក​កើត​ឆ្នាំ​ជ្រូក – កុរ សម្រាប់​អ្នក​កើត​ឆ្នាំ​ជ្រូក ជា​មនុស្ស​ដែល​រមែង​មាន​ភាព​ម៉ឺងម៉ាត់ និង​ម៉ត់ចត់​ខ្លាំង​ណាស់​ក្នុង​ការ​សម្រេច​ចិត្ត​ណា​មួយ។ យ៉ាង​ណា​ការ​ប្តេជ្ញាចិត្ត​លើ​ទំនាក់ទំនង​ស្នេហា​របស់​ពួក​គេ គឺ​រឹង​ដូច​ថ្ម ពោល​បើ​ដក​ចិត្ត​ពី​នរណា​ម្នាក់​ហើយ ពួក​គេ​មិន​ចេះ​ត្រលប់​ទៅ​វិញ​ទេ បើ​ទោះ​បី​គេ​ព្យាយាម​មក​ធ្វើ​ល្អ ប្រើ​ពាក្យ​ផ្អែមល្ហែម​ចង់​អូស​ទាញ​ចិត្ត​អ្នក​បែប​ណា​ក៏​ដោយ។ អស់​ធំ ពួក​គេ​ត្រឹម​រាប់​អាន​ជា​មិត្ត រួចគ្មាន​អារម្មណ៍​សល់​ជាមួយ​អ្វីទាំងអស់។ ដោះលែង គឺប្រៀបដូចនឹងកែវ នឹងកញ្ចក់ ដែលប្រេះស្រាំទៅលើដី គ្មានថ្ងៃ…

សម្រង់

ពេលអ្នកដើរដល់ផ្លូវទាល់ច្រក ដាច់ខាតកុំទៅកន្លែងទាំង៣នេះ

ដំណើរជីវិតរបស់មនុស្សតែងមានយីអ៊ុនឡើងចុះ គ្មាននរណាដែលរស់នៅស្រណុកសុខស្រួលរហូតនោះឡើយ។ពេលដែលជួបការលំបាក មិនស្របចិត្ត  ផ្លូវពិបាកដើរ  ពិបាកចិត្ត  កើតជាទុកកង្វល់នៅក្នុងពេលនេះ អ្វីដែលត្រូវធ្វើបំផុតនោះគឺត្រូវបូកសរុបពីរឿងកន្លងទៅរបស់ខ្លួន  រក្សាភាពស្ងប់ស្ងៀម ជញ្ចឹងគិតពិចារណា  មិនមែនបណ្តោយខ្លួន  កាន់តែមិនអាចខ្ចិលច្រអូសខ្ជីខ្ជារជាដាច់ខាត។ ពេលដែលអ្នកឋិតនៅក្នុងស្ថានភាពទាល់ច្រក រកប្រាក់ក៏មិនបាន  ដាច់ខាតកុំទៅកន្លែងទាំង៣នេះឲ្យសោះ មូលហេតុមានដូចខាងក្រោមនេះ។ ០១.ទៅរាង្គសាល ប៉ាក្លឹបផឹកស្រាស្រវឹងជោគជាំ កាន់តែពិបាកចិត្ត  កង្វល់ច្រើន ពេលអ្នកបណ្តោយខ្លួនផឹកស្រា  កង្វល់កាន់តែកើនឡើងទ្វេរដង បំណងដែលទៅទីនោះគឺចង់បំបាត់កង្វល់ ប៉ុន្តែពេលផឹកស្រាកាន់តែច្រើន កង្វល់នោះបែរជាអណ្តែតជាប់ខួរក្បាលទៅវិញ។យើងគិតថាការផឹកស្រាអាចធ្វើអោយយើងបន្ធូរអារម្មណ៍បានមួយពេល ផ្ទុយមកវិញមិនបានធ្វើអោយអារម្មណ៍ធូរស្រាលនោះទេ តែបែរជាកាន់តែធ្វើអោយខ្លួនឯងស្ពឹកស្រពន់ វង្វេងបាត់បង់ស្មារតីទៅវិញ។ម្យ៉ាងទៀត  ពេលដែលមនុស្សធ្លាក់ដល់ចំណុចសូន្យ គឺមិនមែនជាពេលដែលយើងត្រូវបន្ធូរអារម្មណ៍នោះទេ គឺជាពេលដែលយើងត្រូវប្រមូលស្មារតីនិងកំលាំងសារជាថ្មី។នៅពេលនេះគ្មាននរណាប្រាប់អ្នកថា  អ្នកគួរតែទៅទីណានិងធ្វើអ្វីនោះទេ អ្នកគម្បីដាក់កំរិតខ្លួនឯង…

មានមនុស្សព្រមចំអិនអាហារជូនអ្នកទទួលទាន
គ្រួសារ

មានមនុស្សព្រមចំអិនអាហារជូនអ្នកទទួលទាន គឺជារឿងដែលមានសុភមង្គលបំផុត

មនុស្សនៅក្បែរខ្លួនអ្នកដែលចំអិនអាហាជូនអ្នកទទួលទានរាល់ថ្ងៃនោះអាចជាដៃគូរជីវិត គ្រួសារ គឺក៏មិត្តល្អរបស់អ្នក។ប្រសិនបើអ្នកបានជួបមនុស្សបែបនេះហើយ ដាច់ខាតត្រូវចេះស្តាយស្រណោះ និងល្អចំពោះពួកគេផង។ព្រោះមនុស្សម្នាក់អាចលះបង់ដើម្បីអ្នកបាន ក្នុងចិត្តរបស់ពួកគេប្រាកដជាពោលពេញដោយក្តីស្រលាញ់ដ៏ស្មោះសរមួយជាមិនខាន។ រីឯមនុស្សចំអិនម្ហូបសម្រាប់អ្នកទទួលទានរាល់ថ្ងៃក៏អញ្ចឹងដែរ  មិនមែនពួកគេសុទ្ធតែទំនេរនោះទេ ដោយសារចង់ឲ្យអ្នកសប្បាយចិត្ត សុខភាពល្អ  ហូបបានឆ្អែត ទាំងនេះក៏រាប់បញ្ជូលថាជាការលះបង់សម្រាប់អ្នកផងដែរ។អ្នកដែលសុខចិត្តចំអិនអាហារជូនអ្នកទទួលទានរាល់ថ្ងៃ  តែងតែមានលក្ខណៈពិសេសទាំង៣ដូចខាងក្រោម។ ១.ចេះអត់ធន់ អ្នកដែលធ្លាប់ចំអិនម្ហូបសុទ្ធតែដឹងហើយ  ចង់ធ្វើម្ហូប៣មុខសម្លរ១មុខគឺត្រូវចំណាយពេលច្រើនណាស់  ដំបូងត្រូវទៅទិញបន្លែនៅផ្សារដែលមានមនុស្សច្រើន ត្រូវទិញម្តងមួយៗទំរាំតែទិញបាន។ជារៀងរាល់ថ្ងៃត្រូវគិតថាតើគួរចំអិនម្ហូបអ្វី  ទើបអាចដឹងថាត្រូវទិញអ្វីខ្លះ  ពេលទិញបានអស់ហើយ ទើបត្រលប់មកផ្ទះចាប់ផ្តើមចំអិន។មិនថាទោះជាចង្រ្កានបាយធំក្តីតូចក្តី  ក្តៅប៉ុណ្ណា​ ព្រោះតែចង់ចំអិនម្ហូបឲ្យមនុស្សដែលខ្លួនស្រលាញ់បានហូបអោយឈ្ងុយឆ្ងាញ់ ខ្លួនសុខចិត្តធ្វើទាំងនឿយហត់។ហើយធ្វើយ៉ាងយកចិត្តទុកដាក់ ទាំងអនាម័យ ទាំងរស់ជាតិ ព្រោះមិនចង់ឲ្យមនុស្សជាទីស្រលាញ់របស់ខ្លួនទទួលទានទៅមានជំងឺនោះឡើយ។ មូលហេតុនេះហើយទើបគេនិយាយថា៖ “ម្ហូបដែលចំអិនចេញដោយក្តីស្រលាញ់មានឳជារស់ឆ្ងាញ់។”ម្ហូបដ៏ឈ្ងុយមួយតុនេះ គឺជាការបង្ហាញចេញនូវក្តីស្រលាញ់ ក៏បញ្ជាក់ពីចិត្តអំណត់ និង…

ពេលដែលសុខភាពតម្រង់នោមមិនល្អ
សេដ្ឋកិច្ច

សុខភាពតម្រង់នោមមិនល្អ នឹងបង្ហាញអាការៈទាំង៦នេះ

មនុស្សជាច្រើនបាននិយាយថាជំងឺតម្រង់នោមគឺជា “ឃាត់ការលាក់មុខ” ព្រោះមនុស្សភាគច្រើនសុទ្ធតែធ្វេសប្រហែលចំពោះជំងឺមួយនេះ  ពេលខ្លួនសង្ស័យថាមានជំងឺនេះ គឺឈានដល់ដំណាក់កាលចុងក្រោយបាត់ទៅហើយ។  តាមពិត ភាពរាលដាលនៃជំងឺតម្រង់នោមក៏មានដំណាក់កាលរបស់វាដែរ  ប្រសិនបើលើខ្លួនរបស់អ្នកមានអាការៈទាំង៦នេះលេចឡើង សូមអ្នកប្រញាប់ទៅពិនិត្យសុខភាពដើម្បីតាមដានរោគសញ្ញា ជៀសវាងទៅជាធ្ងន់ធ្ងរ។ ១.គ្មានកំលាំង៖  ជំងឺតម្រង់នោមដំណាក់កាលដំបូងគឺបណ្តាលឲ្យយើងមានអារម្មណ៍អស់កំលាំង ល្ហិតល្ហៃ គេងមិនលក់ស្កប់ស្កល់  អ្នកជំងឺមួយចំនួនតូចអាចមានអាការៈចុកដៃជើង និងចុកចង្កេះគ្មានកំលាំង  បើធ្ងន់ធ្ងរអាចមានការក្អួតចង្អោរ  ពិបាកដកដណ្តើម។ ២. នោមចេញឈាម៖  ពេលដែលតម្រង់នោមទទួលរងការរលៀក   ធ្វើឲ្យឈាមអាចលាយលំជាមួយសារធាតុទឹកនោម  បណ្តាលឲ្យពេលបត់ជើងតូចមានឈាមនៅក្នុងនោះ។ ៣.ហើម៖ ពេលតម្រង់នោមទទួលរងភាពខូចខាត  មុខងារមិនអាចដំណើរការពេញលេញឡើយបណ្តាលឲ្យសារធាតុទឹកបញ្ចេញមិនបានល្អ  ដូច្នេះបានធ្វើឲ្យសារធាតុទឹកដែលនៅក្នុងខ្លួនបានប្រមូលផ្តុំ ដូចជានៅផ្នែកជើង ផ្ទៃមុខ  ភ្នែកជាដើម បើធ្ងន់ធ្ងរគឺហើមពេញទាំងរាងកាយតែម្តង។ ៤.ទឹកនោមមានពពុះ៖ …

New Copy
ទស្សនៈ

លុបចេញជាបន្ទាន់! កម្មវិធី ៤ ក្នុងទូរសព្ទដៃ មិនអាចរក្សាទុកបានទេ ប្រយ័ត្នបាត់លុយក្នុងកុងធនាគារអស់

ថ្មីៗនេះ អ្នកជំនាញផ្នែកសន្តិសុខតាមអ៊ីនធឺណិតបានព្រមានជាបន្តបន្ទាប់ អំពីកម្មវិធីព្យាបាទនៅលើ Google Play Store (CH Play) ដែលមានសមត្ថភាពធ្វើចារកម្ម និងលួចយកទិន្ឋន័យរបស់អ្នកប្រើប្រាស់ ជាពិសេសគឺ លុយក្នុងកុងធនាគា។ ដូច្នេះហើយ កម្មវិធីទាំង ៤ ដែលបានរៀបរាប់នេះ ប្រសិបើអ្នកមាន សូមលុបវាចេញពីទូរស័ព្ទរបស់អ្នកជាបន្ទាន់ បើមិនចង់មានបញ្ហា។ ១. កម្មវិធីស្កេន QR កូដ QR កូដ ឥឡូវនេះត្រូវបានគេអនុវត្តយ៉ាងទូលំទូលាយនៅគ្រប់ទីកន្លែង ជាពិសេសពេញនិយមនៅក្នុងផ្សារទំនើប ឬហាងតូចធំផ្សេងៗ។ ពីមុន អ្នកប្រើប្រាស់ត្រូវទាញយកកម្មវិធីនេះ ដើម្បីអាចស្កេនកូដ QR…

Hgghty
ប្លែកៗ

ស្រីៗ​ដែល​រវល់​ច្រើន ហើយ​ចង់​បាន​ស្បែកចាំ​ក្មេង​ជាង​វ័យ ត្រូវ​ធ្វើ​រឿង​សាមញ្ញ ៣ ​នេះ​រាល់​ថ្ងៃ

មនុស្ស​ស្រី​មួយ​ចំនួន ដល់​តែ​រវល់​ខ្លាំង​ពេក ភ្លេច​មើល​ថែ​សម្រស់​ខ្លួន​ឯង ហើយ​គិត​ថា បណ្តែតបណ្តោយ​ទៅ​តាម​ហ្នឹង​សិន​ចុះ ព្រោះ​ខ្លាច​ត្រូវ​ចំណាយ​ពេល​ច្រើន​លែង​បាន​ធ្វើការ​រកស៊ី។ យ៉ាង​ណា​ក៏​អ្នក​មិន​ត្រូវ​រំលង ៣ ចំណុច​ខាង​ក្រោម​នេះ​ដែរ ដែល​វា​មិន​ទាមទារ​ពេលវេលា​យូរ​ពេក​នោះ​ទេ ហើយ​អ្នក​គួរ​តែ​អនុវត្ត​ដើម្បី​ជា​ចំណែក​ជួយ​ឲ្យ​ស្បែក​នៅ​ចាំ ក្មេង​ជាង​វ័យ​ និង​មិន​ងាយ​ជ្រីវជ្រួញ៖ ៣) ទម្លាប់​នៃ​ការ​ទទួល​ទាន​ទឹក រៀងរាល់​ពេល​ព្រឹក​ព្រលឹម ក្រោយ​ក្រោក​ពី​គេង​មក អ្នក​ត្រូវ​តែ​ទទួល​ទាន​ទឹកក្ដៅឧណ្ហ៍ៗ ១ កែវ​រៀងរាល់​ព្រឹក ដោយ​វា​មិន​ត្រឹម​តែ​ជួយ​ដល់​សរីរាង្គ​ផ្នែក​ខាង​ក្នុង​ប៉ុណ្ណោះ​ទេ ជាមួយ​សុខភាព​ស្បែក​ក៏​ជួយ​បាន​ដូច​គ្នា។ ជាងនេះវាក៏ដូចបានកម្ចាត់ និងបញ្ចេញចោលដោយងាយនូវជាតិពុល ដែលបានផ្អាប់ទុកកាលពីថ្ងៃចាស់ ដោយឡែកការទទួលទានទឹកក្ដៅឧណ្ហ៍ៗ ១ កែវតូចភ្លាម បន្ទាប់ក្រោកពីដំណេក ល្អបំផុតប្រសិនអ្នកអាចបន្ថែមនូវទឹកឃ្មុំ និងក្រូចឆ្មារប៉ុន្មានចំណិតទៅក្នុងនោះ។ បន្ថែម​ពី​នេះ…