ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Untitled 1
សម្រង់

តើអ្នកទាំងអស់គ្នាចូលចិត្តបរិភោគនំបញ្ចុកខ្មែរយើងដែរ ឬទេ? តើអ្នកដឹងថានំបញ្ចុកនេះមានប្រវត្តិបែបណា?

នំបញ្ចុកមានឈ្មោះដើមថា «នំប៉ែនចុក» គឺជានំដែលគេយកម្សៅសម្រស់ទៅស្ងោរហើយបុកលាយទឹករួចយកទៅចាក់ក្នុងប៉ែនទើបយកស្នូលឈើចុកសង្កត់ ដើម្បីរោយទម្លាក់ជាសរសៃក្នុងទឹកពុះឲ្យឆ្អិន ក្រោយមកគេស្រង់ចាប់ជាចង្វាយៗដាក់ជាលឬកញ្ច្រែង ទុកឲ្យស្រស់ទឹក។ បន្ទាប់មកគេហៅកាត់ៗថា «នំបញ្ចុក» មិនខុសអំពីពាក្យខ្មែរជាច្រើនដោយបានហៅកាត់ៗ ដូចជា ជើងក្រាន ក្លាយ ចង្ក្រាន, ជាន់ដើរ ក្លាយជណ្ដើរ, កាន់ជ្រែង ក្លាយកញ្ច្រែង, កាន់ត្រក ក្លាយកន្ត្រក, ពីរថែមដប់ ក្លាយពីរដណ្ដប់ ជាដើម។ ខាងក្រោមនេះ គឺជារឿងព្រេងនិទាន ដែលទាក់ទងនឹងប្រវត្តិនំបញ្ចុក៖ រឿងនំបញ្ចុកមានសេចក្ដីដំណាលថា នៅនគរធារាធិបតី (សព្វថ្ងៃជាតំបន់ទន្លេសាប) មានអ្នកស្រែពីរនាក់ប្តីប្រពន្ធ ធ្វើស្រែស្រូវវារដើម្បីចិញ្ចឹមជីវិត ព្រោះគាត់រស់នៅតំបន់ទឹកលិចមិនអាចដាំដំណាំស្រូវល្អដូចគេដទៃទៀតបាន។ ស្រូវវារ ជាប្រភេទស្រូវដែលផ្ដល់អង្ករបាយរឹង…

New Copy
កីទ្បា

សេចក្ដីប្រកាស! សម្រាប់បណ្ណចាស់ចូលរួមបិទព្រឹត្តិការណ៍ SEA Games ត្រូវបានចាត់ទុកជាមោឃៈ

នារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី​១២ សម្រាប់ ឆ្នាំ២០២៣ (CAMSOC-CAMAPGOC) បានជូនដំណឹងពីការបោះពុម្ពបណ្ណថ្មី សម្រាប់ប្រើប្រាស់ក្នុងពិធីបិទផ្លូវការ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាល្ងាចថ្ងៃទី១៧ ខែឧសភាខាងមុខ នៅវិមានពហុកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ ចំណែកឯបណ្ណចាស់ ដែលបានប្រើកាលពីបើកព្រឹត្តិការណ៍ស៊ីហ្គេម ក៏ត្រូវបានចាត់ទុកជាមោឃៈ។ ក្នុងសេចក្ដីប្រកាស ក៏បានថ្លែងឱ្យដឹងបន្ថែមទៀតថា ពិធីបិទព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រខាងលើ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន…

New
សុខភាព

អត្ថប្រយោជន៍ដ៏អស្ចារ្យទាំង ៨ បើអ្នកទទួលទានទឹកក្ដៅឧណ្ហៗ ត្រូវម៉ោង ត្រូវពេល

មាន​ពេល​វេលា​ខុសៗ​គ្នា ក្នុងការទទួលទានទឹកក្ដៅដើម្បីទទួលបានអត្ថប្រយោជន៍ទ្វេរដង។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកផឹកវានៅលើពោះទទេ អត្ថប្រយោជន៍ក៏មិនតិចនោះដែរ។ ខាងក្រោមនេះ ជាអត្ថប្រយោជន៍ទាំង ៨ ក្នុងការទទួលទានទឹកក្ដៅ។ ១. ធ្វើឱ្យប្រសើរឡើងនូវការរំលាយអាហារ និងកម្ចាត់ជាតិខ្លាញ់ ការផឹកទឹកនៅពេលពោះទទេ ជួយបង្កើនល្បឿនការរំលាយអាហារនៅក្នុងរាងកាយដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងការសម្រកទម្ងន់ជាចម្បង ដោយសារតែឥទ្ធិពល thermogenic របស់វា។ ក្រៅ​ពី​នេះ​វា​ក៏​ធ្វើ​ឱ្យ​រាង​កាយ​បង្កើត​កម្ដៅ​ទៅ​ជា​ទឹក​ក្តៅ​ក្នុង​ផ្លូវ​រំលាយ​អាហារ បង្កើន​ល្បឿន​ការ​រំលាយ​អាហារ។ ដោយហេតុនេះជួយសម្រកទម្ងន់។ លើសពីនេះ ការផឹកទឹកនៅពេលនេះក៏កាត់បន្ថយការទទួលទានកាឡូរី ដោយបង្កើតអារម្មណ៍មិនពិតនៃភាពឆ្អែត ការពារការញុំាច្រើនពេកនៅពេលអាហារបន្ទាប់។ ២. ជួយរក្សាសរីរាង្គខាងក្នុងឱ្យមានសុខភាពល្អ ការផឹកទឹកនៅពេលពោះទទេ ជួយឱ្យសរីរាង្គខាងក្នុងរបស់រាងកាយដំណើរការបានត្រឹមត្រូវ ខណៈពេលដែលរក្សាប្រព័ន្ធឡាំហ្វាទិចឱ្យមានសុខភាពល្អ និងគាំទ្រតុល្យភាពជាតិទឹកក្នុងរាងកាយ។ ៣. ធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធភាពស៊ាំ…

Knongsrok Thamnail
កីទ្បា

អស្ចារ្យ! វិញ្ញាសាប្រដាល់គុនខ្មែរ អត្តពលិកកម្ពុជាប្រមូលមេដាយបាន ៦គ្រឿង

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ អញ្ជើញបំពាក់មេដាយដល់កីឡាករគុនខ្មែរ ក្នុងប្រភេទទម្ងន់ ៥១គីឡូក្រាម ៥៤គីឡូក្រាម និង៦៧គីឡូក្រាម ដែលកម្ពុជាទទួលបានមេដាយមាសទាំងអស់ នារសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ កម្ពុជាដណ្តើមមេដាយមាស ៥គ្រឿង និងប្រាក់១គ្រឿង ក្នុងការប្រកួត កីឡាប្រដាល់គុនខ្មែរប្រចាំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ៖ 🥇ម៉ាប់ ធារ៉ា (កម្ពុជា) ទម្ងន់៤៥គីឡូក្រាម 🥇ភុន ពិសិដ្ឋ…

New Copy
កីទ្បា

សម្ដេចតេជោ ហ៊ុន សែន ឧបត្ថម្ភកីឡាការនី ប៊ូ សំណាង នូវទឹកប្រាក់ចំនួន ១ម៉ឺនដុល្លារ

កីឡាការិនីអត្តពលកម្ម ប៊ូ សំណាង ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ក្នុងអំឡុងពេលប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ លើវិញ្ញាសារត់ចម្ងាយ ៥ ០០០ ម៉ែត្រ នៅពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ ក្រោមដំណក់ទឹកភ្លៀងយ៉ាងជោគជាំ បើទោះបីជាកីឡាការិនីរូបនេះមិនទទួលបានលទ្ធផលល្អ ប៉ុន្តែទទួលនាងបានតស៊ូពុះពាររត់ដល់ទីដោយមិនបោះបង់ការប្រកួត។ កីឡាការិនីរូបនេះក៏បានចូលរួមហ្វឹកហាត់ក្នុងអត្តពលកម្ម និងបានក្លាយជាកីឡាការិនីជម្រើសជាតិ អស់រយៈពេល៦ឆ្នាំ ហើយនេះជាលើកទីមួយដែលកីឡាការិនីរូបនេះបានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនេះ ក្នុងវិញ្ញាសាចំនួនពីរគឺ ចម្ងាយ ១ ៥០០ ម៉ែត្រ និង ៥ ០០០…

New Copy
កីទ្បា

មកហើយ! អ្នកប្រដាល់ ប៊ូខាវ នឹងរួមដំណើរជាមួយក្រុមកីឡាឃីក​បុកស៊ីង​ ធ្វើ​ដំណើរ​មកកម្ពុជានាថ្ងៃនេះ (មានវីដេអូ)

នារសៀលថ្ងៃទី ១០ ឧសភា ២០២៣ នេះដែរ ប៊ួខាវ បានដឹកនាំក្រុមកីឡាករ កីឡាការិនី ប្រទេសថៃវិញ្ញាសារ Kickboxing មកចូលរួមប្រកួតស៊ីហ្គេនលើកទី៣២ នៅប្រទេសកម្ពុជា ដោយ ប៊ូខាវ បាននិយាយថា “ក្រុមកីឡាករ កីឡាការិនី ប្រទេសថៃទាំងអស់បានតាំងចិត្ដដណ្តើមមេដាយត្រឡប់មកប្រទេសវិញ 🤔” ។ គួររំឭកផងដែរថា វិញ្ញាសា Kickboxing និងចាប់ផ្តើមប្រកួតនៅថ្ងៃទី ១២ ដល់១៧ ខែ ឧសភា នៅពហុកីឡដ្ឋានមរតតេជោ។ យ៉ាងណាមិញ សង្ឃឹមថាបងប្អូនកម្ពុជាយើងទាំងអស់គ្នារក្សាសេចក្ដីថ្លៃថ្នូរ ក្នុងនាមជាម្ចាស់ផ្ទះ…

Thumbnail_350px X 200px
កីទ្បា

ប៊ូ សំណាង៖ ខ្ញុំព្យាយាមរត់ឱ្យដល់ទីព្រោះថានេះជាភារកិច្ចរបស់ខ្ញុំ ដែលខ្ញុំជាតំណាងជាតិ ទោះបីជាចាញ់ក្ដី ឬឈ្នះក្ដី ក៏ខ្ញុំមិនត្រូវបោះបង់ដែរ

“ខ្ញុំព្យាយាមរត់ឱ្យដល់ទី ព្រោះថានេះជាភារកិច្ចរបស់ខ្ញុំ ដែលខ្ញុំជាតំណាងជាតិ ទោះបីជាចាញ់ក្ដី ឬឈ្នះក្ដី ក៏ខ្ញុំមិនត្រូវបោះបង់ដែរ។ ខ្ញុំត្រូវរត់ឱ្យដល់ទីដើម្បីប្រទេសជាតិរបស់ខ្ញុំ ទោះបីជាខ្ញុំមិនបានជ័យលាភី ក៏ខ្ញុំត្រូវធ្វើឱ្យដល់ទីដើម្បីប្រទេសជាតិខ្ញុំដែរ”។ នេះគឺជាការលើកឡើងរបស់ កីឡាការិនីអត្តពលកម្មកម្ពុជារត់ចម្ងាយ ៥ ០០០ម៉ែត្រ ប៊ូ សំណាង ក្នុងឱកាសចូលជួបជាមួយឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន ដើម្បីទទួលថវិកាឧបត្ថម្ភលើកទឹកចិត្តពីរឯកឧត្ដមរដ្ឋមន្រ្ដី នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងព័ត៌មាន។ កីឡាការិនីអត្តពលកម្មកម្ពុជារត់ចម្ងាយ ប៊ូ សំណាង កីឡាការិនីរូបនេះបានបង្ហាញអារម្មណ៍សប្បាយចិត្តដែលទទួលបានការលើកទឹកចិត្តដ៏ធំធេង ពីប្រជាពលរដ្ឋខ្មែរ អ្នកគាំទ្រ រួមទាំងសារព័ត៌មានជាតិ និងអន្តរជាតិ។…

New Copy
កីទ្បា

ស៊ីហ្គេមលើកទី ៣២ ឆ្នាំ ២០២៣ លើទឹកដីកម្ពុជាមានអត្ថន័យធំធេងជាអនេក៖

ដូចដែលបានឃើញជាក់ស្ដែងមកនេះ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ជាមួយនឹងការរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យដែលរៀបចំឡើងដោយប្រមុខរាជរដ្ឋាភិបាល បានធ្វើឱ្យកម្ពុជាមានមុខមាត់ និងទទួលបានការស្ញើចសរសើរពីប្រទេសដែលចូលរួមប្រកួត ក៏ដូចជាសាយភាយនូវព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះទៅកាន់ពិភពលោកផងដែរ។ យ៉ាងណាមិញ ការរៀបចំឡើងនូវព្រឹត្តិការណ៍ដ៏មហាអស្ចារ្យមួយនេះ បានធ្វើឱ្យកូនខ្មែរជំនាន់ក្រោយមានមោទកភាពយ៉ាងខ្លាំងដែលបានកើតមកជាខ្មែរ ក៏ដូចជាអាចមានឱកាសកើតទាន់ក្នុងព្រឹត្តិការណ៍មួយនេះ ដែលគួររំឭកផងដែរថា កម្ពុជាយើងបានខកខានមិនបានធ្វើជាម្ចាស់ផ្ទះ អស់រយៈពេលជាង ៦០ ឆ្នាំមកហើយ។ ដូច្នេះ ព្រឹត្តិការណ៍លើកនេះ គឺពិតជាបណ្ដុះនូវឆន្ទៈ និងស្មារតីកូនខ្មែរយ៉ាងខ្លាំង តាមរយៈខ្លឹមសារដែលបានរៀបរាប់ដូចខាងក្រោម ៖ – បណ្តុះស្មារតីកូនខ្មែរឲ្យស្រឡាញ់កីឡាកាន់តែខ្លាំងថែមទៀតស្របតាមគោលការណ៍ «មនុស្សម្នាក់លេងកីឡាមួយមុខយ៉ាងតិច»។ វិស័យកីឡាខ្មែរនឹងកាន់តែរីកចម្រើន, ពលរដ្ឋ ខ្មែរកាន់តែមានសុខភាពល្អ និងកាន់តែយល់អធ្យាស្រ័យគ្នាច្រើនជាងមុន។ –…

New Copy
សុខភាព

អត្ថប្រយោជន៍របស់ ផ្លែឪឡឹក

ឪឡឹកមានជាតិទឹកប្រហែល 92% បន្ថែមពីលើរសជាតិឆ្ងាញ់ ឪឡឹកក៏នាំមកនូវអត្ថប្រយោជន៍សុខភាពមួយចំនួនផងដែរ។ ថ្ងៃនេះ យើងសូមលើកយកនូវអត្ថប្រយោជន៍មួយចំនួនដែលនឹងទទួលបានពីការទទួលទានផ្លែឪឡឹក។ ១. ជួយការពារជំងឺបេះដូង ការស្រាវជ្រាវបានបង្ហាញថា ការទទួលទានផ្លែឪឡឹកជារៀងរាល់ថ្ងៃ អាចការពារការប្រមូលផ្តុំនៃកូលេស្តេរ៉ុលអាក្រក់ ជួយការពារជំងឺបេះដូង និងកាត់បន្ថយការប្រមូលផ្តុំជាតិខ្លាញ់ក្នុងសរសៃឈាម។ ឥទ្ធិពលនេះ គឺដោយសារតែផ្លែឪឡឹកមានផ្ទុក citrulline ដែលជាសារធាតុចិញ្ចឹមដែលមាននៅក្នុងផ្លែ។ ពួកគេមានប្រសិទ្ធិភាពជន៍លើ atherosclerosis ។ ២. កាត់បន្ថយការរលាក និងប្រឆាំងអុកស៊ីតកម្ម ឪឡឹកមានសមាសធាតុ phenolic ជាច្រើនដូចជា flavonoids carotenoids triterpenoids ។ សារធាតុ carotenoid…

Knongsrok Thumbnail (1)
កីទ្បា

នេះជាអត្ថបទដែលចុះផ្សាយដោយកាសែត ថៃរដ្ឋ ដែលជាកាសែតភាសាថៃធំជាងគេបំផុតនៅក្នុងប្រទេសថៃ

ថ្វីត្បិតតែនៅក្នុងការប្រកួតកីឡាស៊ីហ្កេម ២០២៣ ទីក្រុងភ្នំពេញនៃកម្ពុជា មានសីតុណ្ហភាពរដូវក្តៅដូចគ្នាទៅនឹងប្រទេសថៃយ៉ាងណាក្តី នៅក្នុងការប្រកួតអុកខ្មែរ ក្រុមអ្នកគាំទ្រកីឡាខ្មែរបាននាំគ្នាមកមើលការប្រកួតរួមទាំងក្រុមជំរើសជាតិថៃផងដែរ ។ ម្ចាស់ផ្ទះបានស្វាគមន៍ និង យកចិត្តទុកដាក់ថែទាំពួកកីឡាករថៃយ៉ាងអស់ពីចិត្ត ។ ចាប់តាំងពីដើរចូលក្នុងកីឡដ្ឋានភ្លាម ។ ក្រុមអ្នកស្ម័គ្រចិត្តបានបង្ហាញការគោរពចំពោះសារព័ត៌មានបរទេស ។ នៅក្នុងកីឡដ្ឋាន ក្រុមអ្នកស្ម័គ្រចិត្តដើរចែកទឹកដល់អ្នកគាំទ្រកីឡាទាំងឡាយដែលមកមើលការប្រកួតរួមទាំងអោយទឹកដល់ក្រុមយកព័ត៌មានកីឡារបស់កាសែត ថៃរដ្ឋ ផងដែរ ។ នៅកីឡដ្ឋាននានាក៏មានអាហារសម្រន់ និង ទឹកត្រជាក់សម្រាប់រាល់តម្រូវការផងដែរ ។ ប្រជាជនកម្ពុជាមានភាពរាក់ទាក់ស្និទ្ធស្នាលជាមួយប្រជាជនថៃ មិនដូចអ្នកខ្លះដែលជះកំហឹងតាមប្រព័ន្ធផ្សព្វផ្សាយសង្គមនោះឡើយ ។ ជាក់ស្តែងទៅ ប្រជាជនកម្ពុជាសុទ្ធតែមានសន្តានចិត្តល្អ និង ទូលាយណាស់ ។…

New Copy
សុខភាព

ផ្លែឈើ ៧ មុខ ល្អបំផុតនៅក្នុងរដូវក្ដៅ និងជួយបង្កើនកូឡាជែន

នៅរដូវក្តៅ គឺជាពេលវេលាដែលមនុស្សជាច្រើនចូលចិត្តធ្វើដំណើរកម្សាន្តក្រៅផ្ទះ និងជប់លៀងផ្សេងៗ។ នេះ​ក៏​មាន​ន័យ​ថា ស្បែក​នឹង​ត្រូវ​ប្រឈម​នឹង​ពន្លឺ​ថ្ងៃ​ច្រើន​ជាង​មុនផងដែរ​។ បើគ្មានឡេការពារកម្តៅថ្ងៃ វ៉ែនតា មួកនោះទេ កាំរស្មីអ៊ុលត្រាវីយូឡេនៅក្នុងពន្លឺព្រះអាទិត្យ គឺងាយបំផ្លាញស្បែក បណ្តាលឱ្យខូចស្បែក ស្នាមជ្រួញខ្លាំងណាស់។ ដើម្បីការពារខ្លួនអ្នកពីពន្លឺព្រះអាទិត្យនៅរដូវក្តៅ និងផលប៉ះពាល់ដែលបង្កគ្រោះថ្នាក់របស់វា បន្ថែមពីលើការប្រើវិធានការការពារកម្តៅថ្ងៃខាងក្រៅ ដូចជាការលាបឡេការពារកម្តៅថ្ងៃ អ្នកអាចបន្ថែមអាហារជាមួយនឹងគ្រឿងផ្សំពិសេសផ្សេងបានដែរ។ ដូច្នេះ យើងសូមណែនាំ​ផ្លែ​ឈើ​ទាំង ៧ មុខ​ ដែលជួយអ្នក​ការពារ​កម្ដៅ​ថ្ងៃ បង្កើន​កូឡាជែនបានយ៉ាងល្អ។ ១. ផ្លែឆឺរី ផ្លែឆឺរី សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលមានឥទ្ធិពលធ្វើឱ្យស្បែកស្រស់ថ្លាឡើងវិញ។ សារធាតុប្រឆាំងអុកស៊ីតកម្មមានសមត្ថភាពទប់ស្កាត់ការរលាក រារាំងការផលិតកោសិកាស្បែកមិនប្រក្រតី ដែលអាចបណ្តាលមកពីការបំផ្លាញកាំរស្មីយូវី។ លើសពីនេះទៀត…

New Copy
ទស្សន៍ទាយ

ចាប់ពីពាក់កណ្ដាលខែនេះ! ឆ្នាំទាំង ៣ ឡើងកូដខ្លាំង សំណាងក៏ច្រើនលើសលប់

សម្រាប់អ្នកកើតក្នុងឆ្នាំទាំង ៣ នេះ ត្រូវបានគេព្យាករណ៍ថា នឹងមានលាភ មានទ្រព្យ រកលុយបានច្រើន ជាពិសេសអ្នករកស៊ី នឹងមានប្រាក់ចំណូលច្រើន អាចមានលុយទិញផ្ទះបានថែមទៀតផង។ ១. ឆ្នាំមមែ ក្នុងរយៈពេល ១០ ថ្ងៃនៅពាក់កណ្តាលខែនេះ អ្នកដែលកើតឆ្នាំ ពពែនឹងជួបផ្កាយសំណាង ដូច្នេះអ្នកដែលត្រៀមប្រឡងជាប់លេខ១ ហើយកាន់តំណែងធំ នឹងមានសំណាងជាងអ្នកដទៃ។ អ្នកឆ្នាំនេះ ជាមនុស្ស​មាន​ចិត្ត​សប្បុរស សុភាពរាបសារ ប៉ុន្តែ​ដើម្បី​ទទួល​បាន​ជោគជ័យ​ត្រូវ​មាន​ឆន្ទៈ​បន្ថែម​ទៀត។ យ៉ាងណាមិញ ដោយមានធាតុភ្លើង និងធាតុដីផ្សំចូលគ្នា មនុស្សឆ្នាំពពែមានការប្រុងប្រយ័ត្នក្នុងទំនាក់ទំនងរបស់ពួកគេ គ្មាននរណាម្នាក់អាចយកឈ្នះលើជោគវាសនារបស់ពួកគេបានទេ។ ពេលវេលានេះ ក៏នាំមកនូវឱកាសល្អសម្រាប់អ្នកកើតឆ្នាំពពែ ក្នុងការពង្រឹងទំនាក់ទំនងអាជីវកម្ម…