ស៊ីហ្គេមលើកទី ៣២ ឆ្នាំ ២០២៣ លើទឹកដីកម្ពុជាមានអត្ថន័យធំធេងជាអនេក៖

New Copy
ការផ្សាយពាណិជ្ជកម្ម

ដូចដែលបានឃើញជាក់ស្ដែងមកនេះ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ជាមួយនឹងការរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យដែលរៀបចំឡើងដោយប្រមុខរាជរដ្ឋាភិបាល បានធ្វើឱ្យកម្ពុជាមានមុខមាត់ និងទទួលបានការស្ញើចសរសើរពីប្រទេសដែលចូលរួមប្រកួត ក៏ដូចជាសាយភាយនូវព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះទៅកាន់ពិភពលោកផងដែរ។

345860226_775991587248136_5171897669434564296_n
រូបភាពដំណាង

យ៉ាងណាមិញ ការរៀបចំឡើងនូវព្រឹត្តិការណ៍ដ៏មហាអស្ចារ្យមួយនេះ បានធ្វើឱ្យកូនខ្មែរជំនាន់ក្រោយមានមោទកភាពយ៉ាងខ្លាំងដែលបានកើតមកជាខ្មែរ ក៏ដូចជាអាចមានឱកាសកើតទាន់ក្នុងព្រឹត្តិការណ៍មួយនេះ ដែលគួររំឭកផងដែរថា កម្ពុជាយើងបានខកខានមិនបានធ្វើជាម្ចាស់ផ្ទះ អស់រយៈពេលជាង ៦០ ឆ្នាំមកហើយ។ ដូច្នេះ ព្រឹត្តិការណ៍លើកនេះ គឺពិតជាបណ្ដុះនូវឆន្ទៈ និងស្មារតីកូនខ្មែរយ៉ាងខ្លាំង តាមរយៈខ្លឹមសារដែលបានរៀបរាប់ដូចខាងក្រោម ៖

ការផ្សាយពាណិជ្ជកម្ម
345882027_1939184713092196_2212573024048456968_n
រូបភាពដំណាង
– បណ្តុះស្មារតីកូនខ្មែរឲ្យស្រឡាញ់កីឡាកាន់តែខ្លាំងថែមទៀតស្របតាមគោលការណ៍ «មនុស្សម្នាក់លេងកីឡាមួយមុខយ៉ាងតិច»។ វិស័យកីឡាខ្មែរនឹងកាន់តែរីកចម្រើន, ពលរដ្ឋ ខ្មែរកាន់តែមានសុខភាពល្អ និងកាន់តែយល់អធ្យាស្រ័យគ្នាច្រើនជាងមុន។
345886017_567175662072717_628012893460094328_n
រូបភាពដំណាង
– បណ្តុះមោទកភាពជាតិដល់ខ្មែរគ្រប់រូបតាមរយៈការគាំទ្រនិងការសាទរយ៉ាងគគ្រឹកគគ្រេងដល់អត្តពលិកជាតិដោយអារម្មណ៍ក្តុកក្តួលរហូតស្រក់ទឹកភ្នែកដោយមិនដឹងខ្លួនទោះជាពួកគេបានទទួលជោគជ័យឬ
បរាជ័យក្តីពីព្រោះគ្រប់គ្នាបានខិតខំដើម្បីមុខមាត់ប្រទេសជាតិ។
345065205_920818995698921_1084231967219148702_n
រូបភាពដំណាង
– មហាទស្សនីយភាពពេលបើកស៊ីហ្គេមដែលធ្វើឲ្យអ្នកទស្សនាព្រឺសម្បុរគ្រប់គ្នាគឺជាការដាស់ស្មារតីខ្មែរឲ្យនឹកឃើញឡើងវិញពីអច្ឆរិយភាពក្នុងអតីតកាលដើម្បីកសាងភាពរុងរឿងមួយសម្រាប់បច្ចុប្បន្នកាលនិងអនាគតក្រោមម្លប់សុខសន្តិភាពដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំ។
– គឺជាការលើកស្ទួយកិត្យានុភាពជាតិខ្មែរនៅលើឆាកអន្តរជាតិដោយធ្វើឲ្យពិភពលោកភ្ញាក់ ផ្អើលនិងលាន់មាត់គ្រប់គ្នាថា «Amazing Cambodia» ស្របតាមអត្ថន័យ ព្រះរាជា ណាចក្រអច្ឆរិយៈ ( Kingdom of Wonder)។ នេះជារូបភាពថ្មីរបស់កម្ពុជានៅលើឆាកអន្តរជាតិ។
346058366_1934080456977478_747233811612112761_n
រូបភាពដំណាង
– បង្ហាញពីភាពខ្លាំងដ៏គួរឲ្យស្ញប់ស្ញែងរបស់ខ្មែរតាមរយៈការដណ្តើមបានមេដាយយ៉ាង ច្រើនសន្ធឹកសន្ធាប់របស់អត្តពលិកខ្មែរដែលជាប្រវត្តិសាស្ត្រថ្មី នៅពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមលើកដំបូងបន្ទាប់ពីទន្ទឹងរង់ចាំអស់រយៈពេល ៦៤ឆ្នាំ ស្របតាមស្មារតី«ខ្មែរអាចធ្វើបាន»។
– បង្ហាញពីភាពថ្លៃថ្នូរនិងឯកភាពជាតិខ្មែរគ្រប់មជ្ឈដ្ឋានក្នុងការចូលរួមលើកស្ទួយមុខមាត់ប្រទេសជាតិតាមរយៈការបង្ហាញស្នាមញញឹម រីករាយ រាក់ទាក់ និងស្វាគមន៍យ៉ាងកក់ក្តៅដល់ភ្ញៀវបរទេសទោះបីឈ្នះឬចាញ់ ស្រប តាមការចង់បានរបស់ប្រមុខដឹកនាំរាជរដ្ឋាភិបាលក្នុងអត្ថន័យ”កីឡារស់ក្នុងសន្តិភាព, សន្តិភាពដើម្បីទាំងអស់គ្នា, ទាំងអស់គ្នាដើម្បីសន្តិភាព”។
345583093_1848395405561834_7697783843415799416_n
រូបភាពដំណាង
346046763_256326676808798_3158386412591719279_n
រូបភាពដំណាង
345634981_191140227169744_6177902448274389409_n
រូបភាពដំណាង
345883004_237963692218338_9098874715422421415_n
រូបភាពដំណាង
345896925_2168142776909719_5574032550286933531_n
រូបភាពដំណាង
345891996_549345737334819_132739528054579409_n
រូបភាពដំណាង
345886017_567175662072717_628012893460094328_n
រូបភាពដំណាង
សូមឱ្យស្មារតីនេះស្ថិតនៅជាអមតៈជាមួយខ្មែរ!🙏🙏🙏#ស៊ីហ្គេម2023,#AmazingCambodia
ប្រភព ៖ Bona Pen
ការផ្សាយពាណិជ្ជកម្ម