ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

New Copy
ប្លែកៗ

លក្ខណៈទាំង ៥ ដែលនាំសំណាងចូលក្នុងជីវិត មានតែ ១​ ចំណុច ក៏រាប់ថាល្អដែរ

ប្រសិនបើអ្នកមានសំណាងគ្រប់គ្រាន់ជាម្ចាស់នៃលក្ខណៈទាំង ៥ ខាងក្រោមនេះ អ្នកនឹងមិនដែលខ្វល់ខ្វាយពេញមួយជីវិតរបស់អ្នកឡើយ ជាពិសេសគឺរឿងលុយកាក់ និងសម្ភារៈ។ ១. ចិញ្ចើមខ្ពស់ នៅក្នុងបុគ្គលិកលក្ខណៈ ម្ចាស់ចិញ្ចើមទូទៅនេះ តែងតែមានភាពសុទិដ្ឋិនិយម ស្រលាញ់ជីវិត បើកចំហ និងស្មោះត្រង់ មិនដែលច្រណែននឹងអ្នកដទៃឡើយ។ ពួកគេក៏ជាមនុស្សឆ្លាត មានប្រាជ្ញា អាចទាញចេញពីការបរាជ័យរបស់ខ្លួន និងអ្នកដទៃ។ ក្នុង​កាលៈទេសៈ​លំបាក​ទាំង​អស់ ​ពួកគេ​នៅ​តែ​មាន​ភាព​វិជ្ជមាន​សុទិដ្ឋិនិយម​រង់ចាំ​ឱកាស​កែប្រែ​ជោគវាសនា​របស់​ខ្លួន។ ដ្បិតថា មនុស្សទាំងនេះអាចប្រឈមមុខនឹងការលំបាកខ្លះក្នុងវ័យកុមារ ប៉ុន្តែនៅពេលដែលពួកគេកាន់តែចាស់ ពួកគេកាន់តែបំពេញបានកាន់តែច្រើន។ ជាពិសេស​ក្រោយ​អាយុ ៣៥​ឆ្នាំ ពួកគេ​នឹង​មាន​ទ្រព្យសម្បត្តិ​ដ៏​មហាសាល ដែល​ធ្វើ​ឱ្យ​អ្នក​គ្រប់គ្នា​កោតសរសើរ​ពី​ជីវិត​របស់​ពួកគេ​។ នៅ​លើ​ផ្លូវ​នៃ​ស្នេហា មនុស្សទាំងនេះ​ក៏​មាន​រាសី​ល្អ​ដែរ តែង​តែ​រក​បាន​ដៃគូត្រឹមត្រូវ​រស់នៅ​ជាមួយ​គ្នា​រហូត​ដល់​ចាស់រៀងៗខ្លួន។…

Knongsrok Thamnail
កីទ្បា

អបអរណាស់! ក្រុម​បាល់បោះ៣ទល់៣កម្ពុជាបាន​មេដាយមាសក្រោយឈ្នះ​ហ្វីលីពីន

ក្រុម​កីឡាករ​បាល់បោះ៣ទល់៣កម្ពុជា បាន​ក្លាយជាម្ចាស់​មេដាយមាស​ប្រចាំព្រឹត្តិការណ៍កីឡាស៊ីហ្គេម​លើកទី​៣២ ក្រោយយកឈ្នះហ្វីលីពីន ២០-១៥ ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ នាពហុកីឡដ្ឋានជាតិមរតកតេជោ។ នេះជាកំណត់ត្រាលើកដំបូង​បំផុត​ដែល​កម្ពុជាឈ្នះ​មេដាយមាស​លើ​កីឡាបាល់បោះក្នុងព្រឹត្តិការណ៍កីឡាដ៏ធំ​ប្រចាំតំបន់អាស៊ីអាគ្នេយ៍។ នាការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រុមកម្ពុជា បានយកឈ្នះក្រុមវៀតណាម ២១-១៩ រីឯហ្វីលីពីន ឈ្នះថៃ ២១-១៩ ដូចគ្នា។ កីឡាករកម្ពុជារួមមាន Dorsey Darrinray, Peterson Brandon Jerome, Pridgett Sayeedalkabir និង Tep Chhorath៕

New Copy
កីទ្បា

អវត្តមាន ​G-Devit និង ទេព បូព្រឹក្ស ក្នុងព្រឹត្តិការណ៍បើកស៊ីហ្គេមលើកទី៣២ និង អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ធ្វើឱ្យអ្នកគាំទ្រ សម្ដែងការខកចិត្តយ៉ាងខ្លាំង

នៅក្នុងព្រឹត្តិការណ៍បើកស៊ីហ្គេមលើកទី ៣២ និង អាស៊ានប៉ារ៉ាហ្គេមលើកទី ១២ នាថ្ងៃទី ៥ ឧសភា ២០២៣ កន្លងទៅនេះ ប្រព្រឹត្តិទៅយ៉ាងល្អឥតខ្ចោះ ដែលធ្វើឱ្យប្រជាជនកម្ពុជាមានមោទកភាពយ៉ាងខ្លាំង ដែលកម្ពុជាអាចធ្វើបានល្អដល់ថ្នាក់នេះ ។ ហើយនេះ ក៏ជាព្រឹត្តិការណ៍ដ៏អស្ចារ្យ ដែលចងចាំជាប្រវត្តិសាស្ត្រថ្មី ដែលក្នុងនាមជាកូនខ្មែរ អាចកសាងនូវទស្សនីយ៍ភាពដ៏មហោឡារិកនេះឡើងមក នៅក្នុងឆ្នាំនេះ។ យ៉ាងណាមិញ នៅក្នុងព្រឹត្តិការណ៍នេះដែរ ក្រៅតែពីការបើកបង្ហាញនូវវប្បធម៌ អរិយធម៌ ប្រពៃណី និងអ្វីជាច្រើនដែលជារបស់ខ្មែរយ៉ាងពិតប្រាកដ ក្នុងនោះក៏មានការចូលរួមសម្ដែងយ៉ាងសកម្ម និងមានន័យពីសំណាក់សិល្បៈករ សិល្បៈការនីខ្មែរទាំងអស់នៅក្នុងប្រទេស នេះក៏បង្ហាញពីភាពជឿនលឿននៃសិល្បៈខ្មែរមានការរីកដុះដាលយ៉ាងខ្លាំង។ ប៉ុន្តែរឿងមួយដែលគួរឱ្យស្ដាយខ្លាំងបំផុត ក៏ធ្វើឱ្យអ្នកគាំទ្រសម្ដែងការអាក់អន់ស្រពន់ចិត្ត…

New Copy
កីទ្បា

តាមឱ្យទាន់! គិតត្រឹមម៉ោង ៤ នេះ ខ្មែរយើងទទួលបានមេដាយសរុប ២៧ ហើយ

រាប់ចាប់ពីថ្ងៃប្រកួតកីឡាសុីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ រហូតមកដល់ថ្ងៃនេះ នឹងគិតត្រឹមម៉ោង ៤ រសៀលថ្ងៃទី ៦ ឧសភា ២០២៣ កម្ពុជាដែលជាម្ចាស់ផ្ទះនៃការប្រកួតបាននាំមុខគេទាំងស្រុង ដោយទទួលបានមេដាយសរុបចំនួន ២៧ មេដាយ ក្នុងនោះដែរ យើងទទួលបានមេដាយមាសចំនួន ១២ មេដាយប្រាក់ ៨ និងមេដាយសំរឹទ្ធ ៧។ គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២៣ នេះ កម្ពុជាបានបើកសម្ភោធមហាព្រឹត្តិការណ៍​នៃការប្រកួតកីឡាសុីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលយើងទទួលបានជោគជ័យខ្លាំង…

New Copy
កីទ្បា

ផលិតកម្មថោន ចេញលិខិតសុំទោសទាំងយប់ ចំពោះកំហុស ទង់ជាតិបញ្រ្ចាស

នៅក្នុងការសម្តែងព្រឹត្តិការណ៍បេីក​ SeaGame ដែលសម្តែងដោយផលិតកម្ម​ Town បានបង្កកំហុសឆ្គងដោយកាន់ទង់ជាតិប្រទេស​ ឥណ្ឌូនេស៉ី​ មីយ៉ាន់ម៉ា​ និងវៀតណាម​ ខុសពីទម្រង់ដេីមធ្វេីឱ្យរងការប្រតិកម្មជាខ្លាំង​ ជាពិសេសពីសំណាក់ប្រជាជនប្រទេសឥណ្ឌូណេស៊ី​ ។ ពេលនេះ​ ផលិតកម្ម​ Town បានចេញមុខសុំទោសលេីទំព័រហ្វេសប៊ុកជាផ្លូវការរបស់ខ្លួនហេីយ​ ដោយគ្រោងនឹងដាក់លិខិតសុំទោសជាផ្លូវការទៅបណ្តាប្រទេសស្ថានទូតខាងលេីផងដែរ។ ដោយផលិតកម្ម​ Town រៀបរាប់ថា​ ៖​ “​ លិខិតសុំទោសជាសាធារណៈ សូមគោរពជូន​ ពលរដ្ឋឥណ្ឌូនេស៊ី ពលរដ្ឋវៀតណាម ពលរដ្ឋមីយ៉ាន់ម៉ា (ភូមា) ផលិតកម្មទីក្រុងភាពយន្ត សុំធ្វើការសុំទោសជាសាធារណៈ និងសុំការអនុគ្រោះជាទីបំផុតពីសំណាក់ ពលរដ្ឋឥណ្ឌូនេស៊ី ពលរដ្ឋវៀតណាម…

New Copy
កីទ្បា

អបអរសាទរ! សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ទទួលបានមេដាយមរតកអូឡាំពិកអន្តរជាតិ ដែលជា ‘មេដាយខ្ពស់បំផុត’ របស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC)

នៅក្នុងរាត្រីនេះ គឺពិតជារាត្រីដ៏អស្ចារ្យក្រៃលែង ដែលធ្វើឱ្យកូនខ្មែរគ្រប់រូបមានមោទកភាពចំពោះប្រទេសជាតិយ៉ាងខ្លាំង ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន ប្រកបដោយភាពអង់អាច ក្លាហាន និងឈ្លាសវៃ ក្នុងការបង្កើតស្នាដៃ និងដឹកនាំរៀបចំនូវព្រឹត្តិការណ៍កីឡាសុីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះសម្រាប់ឆ្នាំ ២០២៣ នេះ។ ហើយនៅក្នុងរាត្រីនេះដែរ ក៏ជាវេលាដែលខ្មែរបើកបង្ហាញនូវភាពអស្ចារ្យជាច្រើន ដែលដែនដីអច្ឆរយៈមួយនេះមានទាំងប៉ុន្មាន គឺបានយកមកលើកឡើងនៅក្នុងពេលនេះទាំងវប្បធម៌ អរិយធម៌ សិល្បៈ ប្រពៃណី រួមទាំងមានការបញ្ចូលនូវតួអក្សរដ៏មានតម្លៃរបស់ខ្មែរ សុទ្ធសឹងតែជាអ្វីដែលជារបស់ខ្មែរពិតៗ។ ដោយការខិតខំប្រឹងប្រែងយ៉ាងខ្លាំងពីថ្នាក់ដឹកនាំ ពេលនេះដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏ទទួលបាននូវមេដាយមរតកអូឡាំពិកអន្តរជាតិ ដែលជា…

New Copy
កីទ្បា

មោទកភាពជាខ្មែរ! អ្វីដែលខ្មែរមាន អ្វីដែលជារបស់ខ្មែរ ថ្ងៃនេះ បានបើកបង្ហាញឱ្យឃើញច្បាស់ៗ ល្អល្អះ ថ្លៃថ្លាអស្ចារ្យខ្លាំងបំផុត (មានវីដេអូ)

ថ្ងៃទី ៥ ឧសភា ឆ្នាំ ២០២៣ គឺជាថ្ងៃដ៏មហាអស្ចារ្យមួយដែលកម្ពុជាទទួលបាន ហើយក៏ជាថ្ងៃដែលកូនខ្មែរគ្រប់រូបនឹងចងចាំ ចងជាប្រវត្តិសាស្ត្រថ្មី នៃទឹកដីអច្ឆរយៈ នៅក្នុងថ្ងៃអបអរសារទពិធីបើក មហាព្រឹត្តិការណ៍កីឡាសុីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាគឺជាម្ចាស់ផ្ទះ មានការរៀបចំនូវព្រឹត្តិការណ៍ពិសេសៗ និងអស្ចារ្យជាច្រើននៅក្នុងថ្ងៃនេះ។ ហើយនៅក្នុងរាត្រីនេះដែរ ក៏ជារាត្រីដ៏មហាអស្ចារ្យដែលកូនខ្មែរគ្រប់រូបមិនធ្លាប់បានឃើញ នេះគឺជាមោទកភាពមួយដែលខ្មែរបានបើកបង្ហាញឱ្យពិភពលោកបានឃើញតាមរយៈព្រឹត្តិការណ៍កីឡាសុីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នេះ ឱ្យដឹងពីវប្បធម៌ អរិយធម៌ សិល្បៈ ដូនតា ប្រពៃណី និងអ្វីៗជាច្រើនទៀតដែលខ្មែរមាន ហើយនេះគឺជារបស់ខ្មែរពិតៗ មិនមែនប្រតិដ្ឋ ឬកេងបន្លំ បំភ្លៃពីជាតិសាសន៍ណាមួយឡើយ…

Knongsrok Thamnail
កីទ្បា

ឡាវបន្ថែមប្រាក់រង្វាន់​ដល់​អត្តពលិកឈ្នះមេដាយនៅ​ស៊ីហ្គេម​២០២៣​នៅប្រទេសកម្ពុជា

ដើម្បីលើកទឹកចិត្តដល់ស្មារតីរបស់អត្តពលិកដែលចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣២ គណៈប្រតិភូកីឡាឡាវបានប្រកាសអំពីកម្រិតរង្វាន់សម្រាប់មេដាយដែលសម្រេច​បាននៅស៊ីហ្គេម។ ក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២នេះ ប្រតិភូកីឡាឡាវបានចូលរួមជាមួយកីឡាករ-កីឡាការិនីចំនួន៥៧៦នាក់ និងចូលរួមប្រកួតក្នុង៣២ប្រភេទកីឡាដូចជា ហែលទឹក អត្តពលកម្ម តេក្វាន់ដូ វាយកូនឃ្លីលើតុ ដើម្បីប្រជែងមេដាយមាសនៅស៊ីហ្គេមលើកទី៣២។ ដើម្បីរៀបចំការប្រកួតនៅកម្ពុជា គណៈកម្មាធិការអូឡាំពិកឡាវបានអញ្ជើញអ្នកជំនាញបរទេស និងគ្រូបង្វឹកមកពីប្រទេសគុយបា កម្ពុជា ថៃ និងកូរ៉េខាងត្បូង ហើយការប្រកួតនេះមានគោលដៅប្រកួតប្រជែងមេដាយដូចជា៖ ប្រដាល់ ល្បុក្កតោ តេក្វាន់ដូ ចំបាប់ softball និងបាល់ទាត់។ ដើម្បីលើកទឹកចិត្ត និងលើកទឹកចិត្តដល់ស្មារតីប្រកួតប្រជែងរបស់កីឡាករ ប្រទេសនេះក៏ផ្តល់ប្រាក់រង្វាន់សមរម្យផងដែរ។ ជាក់ស្តែង ម្ចាស់មេដាយមាស នឹងទទួលបាន ១០លានគីប (៥៥៨ដុល្លារ) ម្ចាស់មេដាយប្រាក់…

New Copy
កីទ្បា

រន្ថើនពហុកីឡាជាតិមរតកតេជោ ! ពីកំពូលតារាចម្រៀងប្រចាំប្រទេស អ្នកនាង ឱក សុគន្ធកញ្ញា

នៅក្នុងឱកាសដ៏វិសេសវិសាលនេះ ដើម្បីអបអរសារទពិធីបើក មហាព្រឹត្តិការណ៍កីឡាសុីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ វត្តមានរបស់កំពូលតារាចម្រៀង អ្នកនាង ឱក សុគន្ធកញ្ញា បានចូលមករន្ថើនអស់ពហុកីឡដ្ឋានជាតិ មរតកតេជោ ជាមួយនឹងចម្រៀងដ៏មានអត្ថន័យ ” Victory For All “ ពិតជាមិនធ្វើឱ្យអ្នកគាំទ្រខកបំណងមែន។ ចម្រៀងមួយបទដែលបង្ហាញពីឆន្ទៈមោះមុត រួមកម្លាំងយកជ័យជម្នះជូនកម្ពុជា ធ្វើឱ្យអ្នកគាំទ្រចូលរួមទស្សនាផ្ទាល់ព្រឺសម្បុរជាមួយនឹងចម្រៀងមួយបទនេះ។ គួរបញ្ជាក់ផងដែរថា នេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃកម្ពុជា ដែលធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ និងអាស៊ានប៉ារាហ្គេមលើកទី ១២។ ព្រឹត្តិការណ៍នេះ ពិតជាមានការរៀបចំបានយ៉ាងល្អ ដែលធ្វើឱ្យកូនខ្មែរទាំងអស់មានមោទកភាពយ៉ាងខ្លាំង ដែលបានកើតទាន់ព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះ ក៏ជាព្រឹត្តិការណ៍ស្ថិតក្នុងចិត្តកូនខ្មែរគ្រប់រូប…

New Copy
កីទ្បា

ព្រឺសម្បុរ! ការសម្ដែងពីក្រុមរបស់ VANDA ផលិតកម្ម បារមី កក្រើកការបើកសម្ភោធព្រឹត្តិការណ៍ SEA GAME

នៅរសៀលថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២៣ គឺជាប្រវត្តិសាស្ត្រថ្មី ដែលកម្ពុជាបើកសម្ភោធជាផ្លូវការនៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ និងអាស៊ានប៉ារាហ្គេមលើកទី ១២ ដែលកម្ពុជាជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍នេះ ប្រារព្ធឡើងនៅ ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលមានការរៀបចំបានយ៉ាងរលូន ជាមួយនឹងការសម្ដែងពីសិល្បៈករ សិល្បៈការនីខ្មែរគ្រប់ទម្រង់។ ក្នុងនោះដែរ ក៏មានក្រុមផលិតកម្មជាច្រើន ចូលរួមយ៉ាងសកម្មក្នុងព្រឹត្តិការណ៍នេះដែរ ក៏មានក្រុមផលិតកម្មបារមី ដែលចូលខ្លួនមកបន្លឺសំឡេង រន្ថើនក្នុងព្រឹត្តិការ មានការគាំទ្រពីសំណាក់បងប្អូនអ្នកគាំទ្រគ្រប់ស្រទាប់។ ជាមួយនឹងការសម្ដែងចំនួន ២ បទ ពីក្រុមរបស់លោក VANDA គឺបទ ” TIME…

New
តេស្តIQ

ឆ្នាំទាំង ៣ មានសំណាងបានផ្លាស់ប្ដូរជីវិតថ្មី ក្នុងរយៈពេល ៦ ខែចុងក្រោយនេះ

ហោរាសាស្ត្រ​បានឱ្យដឹងថា ក្នុងរយៈពេល ​៦​ខែ​ចុងក្រោយ​នៃ​ឆ្នាំ​ខ្លា ឆ្នាំ​២០២២ អ្នកកើតក្នុងឆ្នាំទាំង ៣ ​ខាងក្រោម​នេះ នឹងមានលាភ​សំណាង កេរ្តិ៍ឈ្មោះឧត្តុងឧត្តម រុងរឿងកាន់តែខ្លាំង។ ១. កើតក្នុងឆ្នាំឆ្កែ សម្រាប់អ្នកកើតក្នុងឆ្នាំ ច មានឱកាសរីកចម្រើនជាច្រើននៅឆ្នាំ ២០២២ នេះ។ បន្ទាប់ពីការខិតខំប្រឹងប្រែងជាច្រើនឆ្នាំ ទីបំផុតពួកគេត្រូវបានទទួលស្គាល់ និងកោតសរសើរដោយថ្នាក់លើរបស់ពួកគេ។ ទោះ​បី​ជា​យ៉ាង​ណា​ ឆ្នាំចក៏​ត្រូវ​ប្រុង​ប្រយ័ត្ន​ដែរ ក្រែង​មាន​គ្រោះ​ថ្នាក់​ពី​ជន​ឆបោក។ ជាពិសេស​បញ្ហា​ហិរញ្ញវត្ថុ ប៉ុន្តែ​អ្នក​កើត​ឆ្នាំ​ចក៏​គួរ​ប្រយ័ត្ន​ដែរ បើ​ចង់​ស្មាន​ធំ​ត្រូវ​សិក្សា​ឱ្យបាន​ច្បាស់លាស់​ដើម្បី​កុំ​ឱ្យបរាជ័យ​។ ក្នុងរយៈពេល ១៨០ ថ្ងៃខាងមុខ អ្នកដែលកើតក្នុងឆ្នាំច ទោះជានៅលីវក៏ដោយ ក៏ងាយនឹងរកបានដៃគូដ៏សមរម្យដែរ។…

២
សង្គម

ភាពច្បាស់លាស់របស់មនុស្សប្រុស មិនមែនព្រោះគេសម្រេចចិត្តចូលស្ដីដណ្ដឹងអ្នកទេ តែព្រោះតែគេហ៊ានបោះបង់ការសប្បាយផ្ទាល់ខ្លួន និងបដិសេធស្រីផ្សេង ពេលដែលទាក់ទងនឹងអ្នក

ស្រីៗកុំគិតថា មនុស្សប្រុសច្បាស់លាស់ ប្រាកដប្រជាជាមួយអ្នក ព្រោះតែគេហ៊ាននាំឪពុកម្ដាយ បងប្អូនចូលស្ដីដណ្ដឹង និងព្រមរៀបការជាមួយអ្នកតាមផ្លូវច្បាប់ឱ្យសោះនោះ គឺគិតខុសហើយ។ មនុស្សប្រុស ទោះនៅចំពោះមុខឪពុកម្ដាយយើង ឬឪពុកម្ដាយគេក៏ដោយ ក៏គេហ៊ានក្បត់យើងដែរ ឱ្យតែគេចង់ក្បត់ កុំថាឡើយមានត្រឹមសំបុត្រអាពាហ៍ពិពាហ៍ ទោះមានកូនចៅពេញផ្ទះទៀត ក៏គេនៅតែលួចលាក់ទាក់ទង ចិញ្ចឹមស្រី មានប្រពន្ធចុងបានដែរ។ មនុស្សស្រីអាចនឹងច្បាស់លាស់ នៅពេលដែលនាងព្រមចូលរោងការ សាងគ្រួសារ និងបង្កើតកូនបង្កើតចៅ តែសម្រាប់មនុស្សប្រុសគឺមិនដូច្នោះទេ។ តែផ្ទុយទៅវិញ ប្រសិនបើមនុស្សប្រុស ហ៊ានលះបង់នូវរឿងអស់ទាំងនេះ នោះបញ្ជាក់ថា គេពិតជាស្រឡាញ់អ្នក ច្បាស់លាស់ចំពោះអ្នក និងចង់បានគ្រួសារមួយដែលមានក្ដីសុខ និងសុភមង្គលពិតប្រាកដហើយ។ ចំណុចខាងក្រោមនេះ ជាសញ្ញាបញ្ជាក់ថា…