ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

New Copy
សង្គម

រៀបការដើម្បីអ្វី? សំណួរនេះ ប្រហែលចាក់ដោតអារម្មណ៍ស្រីៗសម័យឥឡូវ ព្រោះមិនចង់រៀបការ

ជាការពិត មនុស្សម្នាក់ត្រូវតែមានគូ​ គ្រប់គ្នាត្រូវតែរៀបការ សាងគ្រួសារមួយជារបស់ខ្លួនឯង ប៉ុន្តែ ការរៀបការ គឺជារឿងសំខាន់មួយផ្នែកសម្រាប់ជីវិត ដែលត្រូវគិត សម្រេចចិត្តឱ្យបានមត់ចត់ ព្រោះយើងត្រូវទទួលយកមនុស្សម្នាក់ផ្សេងទៀត ដែលពុំធ្លាប់ជាអ្វីនឹងយើងសោះ ឱ្យចូលមករួមដំណើរ ស្មើនឹងពាក់កណ្ដាលជីវិតជាមួយនឹងយើង ដូច្នេះហើយ មិនអាចលេងសើច រៀបការយ៉ាងឆាប់រហ័សបានឡើយ។ ប៉ុន្តែសំណួរសួរថា ” តើរៀបការដើម្បីអ្វី? ដើម្បីឱ្យខ្លួនឯងមានគូ មានអនាគត មានគ្រួសារ ដើម្បីក្ដីសុខ សុភមង្គលក្នុងជីវិតខ្លួនឯង ឬរៀបការព្រោះតែខ្លាចគេថា នៅព្រៅ សៅកែ គ្មានអ្នកណាស្រឡាញ់ រៀបការព្រោះខ្លាចខ្មាសគេ? “ យុវវ័យមួយចំនួន សុខចិត្តរៀបការព្រោះតែហេតុផលមិនសមស្របជាច្រើន…

346047514_3522862868035577_1873434584906873237_n
ប្លែកៗ

អុញធ្វើចឹងបានទៀត! បើក​មូលដ្ឋានកង​រាជ​អាវុធ​ហត្ថ​​ក្លែង​ក្លាយ ​​ដើម្បី​កាក់​ឆែកពលរដ្ឋ​តាមផ្លូវពេល​យប់​​ (មានវីដេអូ)

កាលពីវេលាម៉ោងជិត១២យប់ថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០២៣ មានករណីជនស៊ីវិល០២នាក់ ជិះម៉ូតូ ០១គ្រឿង ដោយមានម្នាក់ដោះអាវ និងម្នាក់ទៀតស្លៀកខោខ្លី បានធ្វើការចុះឃាត់និងឆែកឆេរពលរដ្ឋ រកគ្រឿងញៀន នៅតាមបណ្តោយផ្លូវ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បណ្តាលឲ្យ មានការរិះគន់ពីមហាជន ពេញបណ្តាញសង្គមហ្វេសប៊ុក និងស្វែងរកការបញ្ជាក់ពីសមាសភាពជនទាំង០២នាក់នេះផងដែរ ថាតើជាសមត្ថកិច្ចខាងណា? បន្ទាប់ពីបានឃើញព័ត៌មាននេះភ្លាម កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខ សហការជាមួយ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះធ្វើការស្រាវជ្រាវរហូតឈានទៅធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ នៅវេលាម៉ោង១៤៖៣០នាទី ថ្ងៃទី០៦ ខែឧសភា ឆ្នាំ ២០២៣ ត្រង់ចំណុច ផ្ទះលេខ១៦៥…

New Copy
សង្គម

ប្រវត្តិត្រួសៗ និងស្នាដៃដ៏ល្អវិសេសក្នុងវិសយសិល្បៈរបស់ តារាចម្រៀងរ៉េប G-Devith

លោក G-Devith ជាតារាចម្រៀងរ៉េប រាងខ្ពស់សង្ហាមួយរូប ដែលមានឈ្មោះពិតថា ងួន ចាន់ដេវីត ឬហៅក្រៅថា Dit-Way ។ ដេវីត កើតនៅថ្ងៃទី ៥ ខែតុលា ឆ្នាំ ១៩៩៤ និងមានកម្ពស់ ១.៨៣ ម៉ែត្រ លោកមានដើមកំណើតនៅខេត្តបាត់បង លោកជាកូនប្រុសច្បង ក្នុងចំណោមបងប្អូន ២ នាក់។ ក្រោយបោះបង់ចោលការសិក្សាត្រឹមថ្នាក់ទី ១២ ដោយទឹកចិត្តស្រឡាញ់វិសយសិល្បៈខ្លាំង លោកក៏បានចូលប្រឡូកដំបូង ដោយចាប់អាជីពជាអ្នករាំ។ ជាដំបូងឡើយ លោកបានបង្កើតក្រុមរាំមួយនៅក្នុងស្រុកកំណើតនាខេត្តបាត់បង ដោយចំណាយអស់រយៈពេល…

Knongsrok Thamnail
កីទ្បា

ម្ចាស់មេដាយមាស ស្រួង ភាវី ថា សុបិនរយៈពេល ១០ឆ្នាំ បានក្លាយជាការពិតហើយ

កីឡាការិនីមេដាយមាស ប៊ីយ៉ាការ៉ុម ស្រួង ភាវី បានឱ្យដឹងថា សុបិនរយៈពេល ១០ឆ្នាំ បានក្លាយជាការពិតហើយ ក្រោយដណ្តើមបានមេដាយមាសជូនជាតិមាតុភូមិ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ បន្ទាប់ពីបានយកឈ្នះកីឡាការិនីវៀតណាម Honag Yen Nhi Nguyen ដោយពិន្ទុ ដ៏ស្វិតស្វាញ ២៥-២០ លើវិញ្ញាសាប៊ីយ៉ាការ៉ុម ក្នុងវគ្គផ្តាច់ព្រ័ត្រ កាលពីល្ងាចថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ នៅផ្សារទំនើបអ៊ីអនសែនសុខ ។ ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន កីឡាការិនីមេដាយមាសប៊ីយ៉ាការ៉ុម ស្រួង ភាវី បានឱ្យដឹងថា ភាពជោគជ័យតែងតែមានឧបសគ្គ…

New Copy
កីទ្បា

តោះ! មកដឹងពីប្រវត្តិម្ចាស់មេដាយមាស កីឡាស្នូកឃ័រ តំណាងកម្ពុជា អ្នកនាង ស្រួង ភាវី លេខ ៣ លើពិភពលោក និងលេខ ១ នៅកូរ៉េខាងត្បូង

អ្នកនាង ស្រួង ភាវី កើតនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ១៩៩០។ គាត់បានចាកចេញពីប្រទេសកម្ពុជា រស់នៅប្រទេសកូរ៉េខាងត្បូង ចាប់តាំងពីអាយុ ២០ឆ្នាំ ក្រោយមក ក៏បានរៀបការជាមួយស្វាមីដែលជាជនជាតិកូរ៉េ។ ភាវី បានចូលប្រឡូកក្នុងវិស័យកីឡាស្នូកឃ័រ និងអភិវឌ្ឍន៍ខ្លួន ដោយការចាប់ផ្តើមដំបូងគាត់គ្រាន់តែអមដំណើរស្វមី ​ក្នុងដំណើរ​ទស្សនកិច្ច​ប្រចាំថ្ងៃ​របស់​គាត់ទៅក្លឹប​ស្នូកឃ័រប៉ុណ្ណោះ ប៉ុន្តែយូរៗទៅ ដោយសារតែមើលឃើញពីទេពកោសល្យពិសេសរបស់នាង ស្វាមីអ្នកនាង ក៏បានបង្រៀនអំពីរបៀបលេង និងនាំយកកីឡាករល្អៗមកបង្ហាត់ដល់គាត់បន្ថែមទៀតផង។ អ្នកនាង ភាវី បានចូលរួមប្រជែងកីឡាស្នូកឃ័រដំបូងបំផុត នៅក្នុងប្រទេសកូរ៉េខាងត្បូង កាលពីខែមករា ឆ្នាំ ២០១៧ ដោយបានជាប់ចំណាត់ថ្នាក់លេខ ១ និងបានក្លាយខ្លួនជាកីឡាការិនីលេខ…

New Copy
កីទ្បា

ប្រវត្តិដ៏ជក់ចិត្តរបស់កីឡាការិនីដ៏ឆ្នើមរបស់កម្ពុជា ម្ចាស់មេដាយមាស ជេសា ខាន់

Jessa Khan គឺជាកីឡាករ ជូជីតស៊ូដ៏ល្បីម្នាក់ ដែលតំណាងឱ្យកម្ពុជាលើឆាកអន្តរជាតិ គ្រប់ការប្រកួតរបស់នាង គឺសុទ្ធតែទទួលបាននូវជោគជ័យ នុងពានរង្វាន់ ។ កីឡា ជូជីតស៊ូ គឺជាប្រភេទកីឡាដែលផ្ដោតទៅលើការចូលឱ្យកៀកដៃគូប្រកួត ហើយចាប់ឱបឱ្យជាប់ កុំឱ្យរើខ្លួនរួច ។ ម្យ៉ាងវិញទៀត​ ដោយយោងទៅតាមជនជាតិជប៉ុន ជូជីតស៊ូ ពុំមែនជាកីឡាទេ ប៉ុន្តែ វាគឺជាក្បាច់គុណការពារខ្លួន ដូច្នេះ តើយុវតីកូនកាត់រូបនេះជានរណា? មកពីណា? ហើយធ្លាប់ប្រកួតបានពាន និងមេដាយអ្វីខ្លះ? ១. ប្រវត្តិកីឡា ជូជីតស៊ូ មុននឹងឈានដល់ការ និយាយពីប្រវត្តិរបស់ កីឡាការនី…

New Copy
កីទ្បា

លទ្ធផលជាផ្លូវការ! ឥណ្ឌូនេស៊ី ដណ្ដើមបានមេដាយមាស ពីម្ចាស់ផ្ទះកម្ពុជានៅក្នុងវគ្គផ្ដាច់ព្រ័ត្រ

បន្ទាប់ពីការប្រកួតយ៉ាងស្វិតស្វាញរវាងក្រុមជម្រើសជាតិកម្ពុជា ដែលជាម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ ២០២៣ ជាមួយនឹង ក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ដណ្ដើមមេដាយមាស ខណៈពេលនេះ លទ្ធផលក៏បានចេញជាផ្លូវការហើយគឺ ឥណ្ឌូនេស៊ី ៣ សិត កម្ពុជា ០។ ជាក់ស្ដែង នៅក្នុងការប្រកួតនៅរាត្រីនេះ គឺខាងក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ពិតជាធ្វើបានល្អទាំងព្រម។ ប៉ុន្តែខាងកម្ពុជាក៏មិនអន់ដែរ មានការខំប្រឹង និងស្វិតស្វាញទាំងក្រុម។ យ៉ាងណាមិញ លទ្ធផលនេះ កម្ពុជាក៏មានការសោកស្ដាយ តែមិនថ្វី ព្រោះទោះជាយ៉ាងណា ក៏កម្ពុជាបានឡើងដល់វគ្គផ្ដាច់ព្រ័ត្រនេះ ជាការបង្កើតនូវប្រវត្តិសាស្ត្រថ្មីដែលយើងអាចធ្វើបាន៕

New Copy
កីទ្បា

យប់នេះ កម្ពុជា ប៉ះ ឥណ្ឌូនេស៊ី​ ដណ្ដើមមេដាយមាស ក្នុងវិញ្ញាសារ បាល់ទះបុរស

បន្ទាប់ពីប្រកួតជាមួយនឹងក្រុមជម្រើសជាតិថៃ ក្នុងវិញ្ញាសារបាល់ទះផ្នែកបុរស កម្ពុជាទទួលបានជោគជ័យក្នុងលទ្ធផល ៣ សិត – ២ សិត ដែលនាំឱ្យក្រុមជម្រើសជាតិកម្ពុជាអាចឈានទៅដល់វគ្គផ្ដាច់ព្រ័ត្រ ដណ្ដើមមេដាយមាស។ ការប្រកួតបាល់ទះ រវាង កម្ពុជា នឹង ឥណ្ឌូនេស៊ី វគ្គផ្តាច់ព្រ័ត្រ ដណ្តើមមេដាយមាស នឹងធ្វើឡើងនៅសាលពហុកីឡដ្ឋានជាតិអូឡាំពិក នៅថ្ងៃទី ៨ ខែឧសភា ឆ្នាំ២០២៣នេះ វេលាម៉ោង ៧ កន្លះយប់។ នៅក្នុងរាត្រីនេះ សង្ឃឹមថាក្រុមជម្រើសជាតិបាល់ទះកម្ពុជា នឹងធ្វើបានលទ្ធផលល្អ ហើយយកមេដាយមាសជូនជាតិ កុំភ្លេចចូលរួមទស្សនា និងគាំទ្រដល់ក្រុមជម្រើសជាតោកម្ពុជាទាំងអស់គ្នា៕  

New Copy
កីទ្បា

គួរឱ្យអស់សំណើច! កាសែតថៃមួយបានចុះផ្សាយថា ថៃចាញ់ ព្រោះខ្មែរមានអ្នកគាំទ្រ មកស្រែកហ៊ោច្រើនពេក

គួរឱ្យអស់សំណើច បន្ទាប់ពីការប្រកួតកីឡាបាល់ទះផ្នែកបុរស ដែលត្រូវបានបញ្ចប់ក្នុងលទ្ធផល ភាគីខ្មែរ យកឈ្នះលើ ភាគីថៃ ៣ សិត ទល់នឹង ២ សិត ដែលអាចឡើងទៅដល់វគ្គដណ្ដើមមេដាយមាស ស្រាប់តែសារព័ត៌មានមួយរបស់ថៃបានចេញផ្សាយថា ” ខាងផេកគេហទំព័រសហព័ន្ធកីទ្បាបាល់ទះថៃ មានអ្នកគាំទ្រគេបានផុសថា មកពីអ្នកគាំទ្រកម្ពុជាចូលរួមគាំទ្រច្រើន និងស្រែកហ៊ោខ្លាំងៗពេក ធ្វើឲ្យកីទ្បាករថៃ ស្លុតស្មារតីទើបចាញ់បែបនេះ “ នេះជាការបកប្រែពីគេហទំព័ររបស់ Doctor SEM Ratana បានធ្វើការបកស្រាយនៅក្នុងខំមិនជាមួយនឹងអ្នកគាំទ្រកម្ពុជា។ យ៉ាងណាមិញ ការប្រកួតកីឡាបាល់ទះផ្នែកបុរសកាលពីយប់មិញនេះ កម្ពុជា ប៉ះជាមួយនឹង ថៃ គឺពិតជាជក់ចិត្តដិតអារម្មណ៍ខ្លាំងពិតមែន…

Knongsrok Thamnail
កីទ្បា

នៅពីក្រោយភាពជោគជ័យរបស់បាល់ទះកម្ពុជាលើ​ថៃ បង្កប់រឿងដ៏សោកសៅមួយរបស់​សមាជិកជម្រើសជាតិ

ជ័យជម្នះជាប្រវត្តិសាស្រ្តរបស់ក្រុមបាល់ទះកម្ពុជាជារឿងមួយគួរឱ្យរីករាយបំផុត ប៉ុន្តែនៅពីក្រោយជ័យជំនះរបស់កម្ពុជាថ្ងៃនេះ ក៏មានរឿងសោកសៅជាខ្លាំង ពោលគឺអ្នកម្ដាយរបស់សមាជិកបាល់ទះកម្ពុជា កីឡាករ ឈាង ភារ័ត្ន បានទទួល​មរណះភាពមុនពេលប្រកួតជាមួយថៃ តែត្រូវបានក្រុមគ្រួសារលាក់បាំងខ្លាចប៉ះពាល់ការប្រកួតតំណាង​​ជាតិ ។ គណនីហ្វេសបុកឈ្មោះ « ប្អូនសុំទោសណាបងណា 😓ប្អូនបានលាក់បាំងបងព្រោះខ្លាចប៉ះពាល់ដល់ការប្រគួតរបស់បងព្រោះជាការប្រគួតប្រវត្តិសាស្រ្ត 😓ពួកខ្ញុំគ្មានបំណងទេបង😓តែអ្នកគ្រប់គ្នាដឹងពីអារម្មណ៍បងទើបសម្រេចចិត្តធ្វើបែបនឹង 😓បងធ្វើចិត្តឱ្យបានណាបង រឹងមាំណាបងនៅសល់តែមួយប្រកួតទេ😓 សុំទោសណាបង😓😭 ប្អូនអង្គុយស្រែកឱ្យបងទាំងអួល ទាំងទ្រូងស្ទើរបែកពេលឃើញមុខបង»។ ការ​វាយបកយកឈ្នះដ៏អស្ចារ្យក្នុងលទ្ធផល 3-2 (18-25, 21-25, 25-21, 25-16, 15-10) ទល់នឹងថៃបានជួយបាល់ទះកម្ពុជាផ្លាស់ប្តូរពណ៌មេដាយនៅក្នុងស៊ីហ្គេមឆ្នាំនេះ។ ពួក​គេ​នឹង​ជួប​ក្រុម​ឥណ្ឌូណេស៊ី​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​យប់​នេះ៕

New Copy
កីទ្បា

ឈឺចាប់ និងសោកស្ដាយ! ឯកឧត្តម សៅ សុខា លាលែងពីតំណែង និងអ្នកចាំទី រ៉េត លីហេង សម្រក់ទឹកភ្នែកក្រោយ កម្ពុជា ចាញ់ មីយ៉ាន់ម៉ា

ជារឿងដែលគួរឱ្យសោកស្ដាយ និងឈឺចាប់បំផុត ចំពោះលទ្ធផលនៃការប្រកួតបាល់ទាត់ផ្នែកបុរសរបស់កម្ពុជា បានចាញ់ ក្រុមមីយ៉ាន់ ២-០ នៅក្នុងរាត្រីនេះ។ បន្ទាប់ពីចប់ការប្រកួត អ្នកចាំទី រ៉េត លីហេង បានសម្រក់ទឹកភ្នែក សោកស្ដាយ បង្ហាញពីអារម្មណ៍ឈឺចាប់យ៉ាងខ្លាំង ដែលមិនអាចនាំយកភាពជោគជ័យដល់កម្ពុជាបាននៅក្នុងឱកាសនេះ។ ស្របពេលនេះដែរ ងាកមកប្រធានសហព័ន្ធបាល់ទាត់កម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានបង្ហោះសារជូនដល់ជនរួមជាតិថា លោកសម្រេចលាលែងពីតំណែង ក្រោយ U22កម្ពុជា ចាញ់ មីយ៉ាន់ម៉ា នេះជាការធ្វើតាមសន្យាដែលលោកបានមានប្រសាសន៍មុនបើកការប្រកួត។ យ៉ាងណាមិញ ក្រឡេកមកមើលជនរួមជាតិកម្ពុជា ក៏មានអារម្មណ៍សោកស្ដាយយ៉ាងខ្លាំង ចំពោះលទ្ធផលនៃការប្រកួតនេះ…

New Copy
តេស្តIQ

ចាប់ពីខែមិថុនា ដល់ខែសីហា សម្រាប់អ្នកកើតឆ្នាំទាំង ៣ នេះ ដៃម្ខាងកើបលុយ ដៃម្ខាងកើបលាភ

ក្នុង​រយៈពេល​៣​ខែ​ខាងមុខ​នេះ សម្រាប់អ្នកកើតក្នុងឆ្នាំទាំង ៣ ខាងក្រោមនេះ នឹង​ទទួលបាន​លាភ​សំណាងគ្រប់ផ្នែកទាំងអស់ ទ្រព្យសម្បត្តិ​ក៏ច្រើន​សន្ធឹកសន្ធាប់​ដែរ។ ១. ឆ្នាំឆ្លូវ សម្រាប់អ្នកដែលកើតក្នុងឆ្នាំឆ្លូវ ហាក់ដូចជាមនុស្សឆ្នាំឆ្លូវ ចូលចិត្តភាពសុខសាន្ត និងមិនចូលចិត្តប្រកួតប្រជែងក្នុងការងារឡើយ ប៉ុន្តែនៅខាងក្នុងអ្នកកើតឆ្នាំឆ្លូវនេះ ពោរពេញទៅដោយការតាំងចិត្ត និងឆន្ទៈឈានទៅមុខយ៉ាងពេញទំហឹង។ ក្នុងរយៈពេល ៣ នេះ រាប់ចាប់ពីខែ មិថុនា ដល់ខែសីហា ជោគជតារបស់អ្នកកើតឆ្នាំនេះមានផលបញ្ច្រាស។ ដោយ​សារ​តែ​ការ​ប្រសិទ្ធ​ពរ​របស់​ព្រះ​ពុទ្ធ​ ទើបមនុស្សឆ្នាំឆ្លូវមាន​សំណាង​ក្នុង​ការ​ងារយ៉ាងខ្លាំង។ ទន្ទឹមនឹងការតាំងចិត្ត និងត្រូវបានដឹកនាំដោយមនុស្សខ្ពង់ខ្ពស់ មនុស្សឆ្នាំនេះបង្កើតនូវរបកគំហើញថ្មីក្នុងការងារ បង្កើតជាគោលជំហររឹងមាំសម្រាប់ការអភិវឌ្ឍន៍អាជីពរបស់គាត់។ (Add) ជាងនេះពួកគេនឹង​ទទួល​បាន​ភាពចម្រុងចម្រើន ជា​ពិសេស​គឺ​លាភ​សម្បូរសប្បាយ តាំង​ពី​បើក​ដល់​បិទខែទាំងបី។…