ក្នុងរយៈពេល៣ខែខាងមុខនេះ សម្រាប់អ្នកកើតក្នុងឆ្នាំទាំង ៣ ខាងក្រោមនេះ នឹងទទួលបានលាភសំណាងគ្រប់ផ្នែកទាំងអស់ ទ្រព្យសម្បត្តិក៏ច្រើនសន្ធឹកសន្ធាប់ដែរ។
១. ឆ្នាំឆ្លូវ
សម្រាប់អ្នកដែលកើតក្នុងឆ្នាំឆ្លូវ ហាក់ដូចជាមនុស្សឆ្នាំឆ្លូវ ចូលចិត្តភាពសុខសាន្ត និងមិនចូលចិត្តប្រកួតប្រជែងក្នុងការងារឡើយ ប៉ុន្តែនៅខាងក្នុងអ្នកកើតឆ្នាំឆ្លូវនេះ ពោរពេញទៅដោយការតាំងចិត្ត និងឆន្ទៈឈានទៅមុខយ៉ាងពេញទំហឹង។
ក្នុងរយៈពេល ៣ នេះ រាប់ចាប់ពីខែ មិថុនា ដល់ខែសីហា ជោគជតារបស់អ្នកកើតឆ្នាំនេះមានផលបញ្ច្រាស។ ដោយសារតែការប្រសិទ្ធពររបស់ព្រះពុទ្ធ ទើបមនុស្សឆ្នាំឆ្លូវមានសំណាងក្នុងការងារយ៉ាងខ្លាំង។
ទន្ទឹមនឹងការតាំងចិត្ត និងត្រូវបានដឹកនាំដោយមនុស្សខ្ពង់ខ្ពស់ មនុស្សឆ្នាំនេះបង្កើតនូវរបកគំហើញថ្មីក្នុងការងារ បង្កើតជាគោលជំហររឹងមាំសម្រាប់ការអភិវឌ្ឍន៍អាជីពរបស់គាត់។
(Add) ជាងនេះពួកគេនឹងទទួលបានភាពចម្រុងចម្រើន ជាពិសេសគឺលាភសម្បូរសប្បាយ តាំងពីបើកដល់បិទខែទាំងបី។ លុយក៏រត់ចូលពេញហោប៉ៅ ដល់អ្នកខ្លះក៏អាចមានសំណាងធំ ដល់ក្លាយជាអ្នកមាននៅចន្លោះខែនោះទៀតផង។
លើសពីនេះម្ចាស់ឆ្នាំឆ្លូវ ដែលចង់ផ្លោះចេញពីកន្លែងចាស់របស់ខ្លួន ទៅរកកន្លែងថ្មី ក៏ជាពេលវេលាល្អ ដ៏សមប្រកបអាចជួយឲ្យពួកគេទទួលបានជោគជ័យ។ រីឯអ្នករកស៊ី ធ្វើជំនួញ ក៏នឹងមានចំណូលកើតច្រើនហួសពីការរំពឹងទុក ដោយល្មមអាចឲ្យពួកគេញញឹមបិទមាត់មិនជិត។

២. ឆ្នាំរកា
កាលពីមុន អ្នកដែលកើតឆ្នាំរកា ជួបប្រទះនឹងការលំបាកជាច្រើន តែងតែជួបមនុស្សតូចតាចយាយីធ្វើបាប ការងារ ស្នេហា និងទ្រព្យសម្បត្តិក៏ដុនដាបដែរ។
ប៉ុន្តែចាប់ពីខែមិថុនានេះទៅ រហូតដល់ខែសីហា បន្ទាប់ពីជួបប្រទះនឹងការជំពប់ដួល មនុស្សឆ្នាំនេះបានរៀនមេរៀន និងបទពិសោធន៍រាប់មិនអស់។ នេះជួយមនុស្សឆ្នាំរកាដោះស្រាយ និងដោះស្រាយទំនាក់ទំនងក្នុងជីវិត ក៏ដូចជានៅកន្លែងធ្វើការបានប្រសើរជាងមុន ដូច្នេះចៀសវាងបញ្ហាតូចតាច។
លើសពីនេះ ដោយសារតែទទួលបានរង្វាន់ពីថ្នាក់លើប្រើប្រាស់ផង អាជីពមាន់រងាវក៏ឡើងដូច«ខ្លែងជួបខ្យល់» ។
(Add) មានន័យថា គឺអាចមានភាពលេចធ្លោខ្លាំង ទាំងអាជីពការងារ ការរកស៊ី និងជីវិតស្នេហា។ ចាប់ពីដើមខែមិថុនា ដល់បញ្ចប់ខែសីហា ពួកគេដូចបានផ្លោះទៅកាន់ជំហានថ្មីមួយទៀតក្នុងជីវិត។
មនុស្សនេះ ក៏អាចទទួលបានការជឿទុកចិត្តពីថ្នាក់លើ មានគេគោរពស្រលាញ់ច្រើន ហើយក៏ទទួលបានការកោតសរសើរមិនដាច់ពីមាត់។ រឿងលុយកាក់មិនជាបញ្ហាដែលពួកគេត្រូវបារម្ភឡើយ រីឯការប្រកួតប្រជែងមិនថាក្នុងអាជីព ឬវិស័យណាវិញ ក៏នឹងឈ្នះអស់គូសត្រូវ។

៣. ឆ្នាំរោង
អ្នកកើតឆ្នាំរោង នឹងមានរាសីខ្ពស់ត្រដែត រកលុយបានច្រើន។ ថ្វីដ្បិតតែការងារមិនមានឱកាសអភិវឌ្ឍន៍ច្រើន ប៉ុន្តែនៅតែខិតខំ។
ចាប់ពីខែមិថុនា ដល់ខែសីហា ឆ្នាំ ២០២៣ ដោយសារការប្រសិទ្ធពរពីមនុស្ស មនុស្សឆ្នាំរោង មានឱកាសពង្រីកជើងមេឃហើយ លែងដឹងតែពីប្រយោជន៍តូចតាចនាពេលខាងមុខប៉ុណ្ណោះ ប៉ុន្តែដឹងកាន់តែទូលំទូលាយ។
នេះជួយឱ្យអាជីពរបស់អ្នកឆ្នាំនាគមានការអភិវឌ្ឍយ៉ាងខ្លាំង។ រាសីនេះនឹងទទួលបានតំណែងការងារខ្ពស់យ៉ាងឆាប់រហ័ស ជាមួយនឹងប្រាក់ចំណូលដែលធ្វើឱ្យអ្នកដទៃច្រណែន។
(Add)តាមហោរាសាស្រ្ត ទស្សន៍ទាយនាចន្លោះពេលមួយត្រីមាសនោះ លាភសំណាងនឹងហូរចូលដូចទឹកទន្លេ ហើយគ្រប់យ៉ាងដែលកំពុងធ្វើ នឹងដំណើរការទៅរលូន រីឯចំណូលក៏ចូលដោយគ្មានការទាក់ ពោលឧបសគ្គមកពីណាក៏នឹងរសាត់បាត់អស់ចំពោះមុខ៕
(*)ព័ត៌មាននៅក្នុងអត្ថបទនេះ គឺសម្រាប់តែឯកសារយោងប៉ុណ្ណោះ!
ប្រភព ៖ Phunutoday / Knongsrok

