ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Article 000042
សង្គម

មិនថាប្តីប្រពន្ធ ឬសង្សាទេ បើឧស្សាហ៍និយាយពាក្យទាំង ៣ នេះ ភាគច្រើនមិនសូវស្រឡាញ់អ្នកប៉ុន្មានទេ

“រឿងដែលមានវិប្បដិសារីបំផុតនៅក្នុងជីវិត គឺមនុស្សដែលធ្លាប់នាំយើងទៅកាន់ឋានសួគ៌ ក្រោយមកក៏បានរុញយើងឱ្យធ្លាក់ឋាននរគវិញ។” បានសន្យាគ្នារួចហើយថា  ស្រលាញ់គ្នាមួយជីវិត បែរជានៅពាក់កណ្តាលផ្លូវបានធ្វើខុសចំពោះស្នេហាមួយនេះទៅវិញ តាមពិតទៅវាមិនបានកើតឡើងភ្លាមៗ នោះគឺមានប្រផ្នូលតាំងពីដំបូងមកម្ល៉េះ។ ពេលដែលចិត្តគេគ្មានអ្នក ទើបមិនខ្វល់ខ្វាយពីអ្នក ហើយតែងប្រើពាក្យទាំង ៣ នេះនិយាយជាប់មាត់មិនឈប់។ ១. “ចាំលើកក្រោយទៅ” គឺជាការដោះសារនិយាយឱ្យរួចពីមាត់ ក្នុងរឿងស្នេហា អ្វីដែលខ្លាចបំផុត គឺជាភាពដោះសារនិយាយឱ្យរួចពីមាត់។ មនុស្សដែលស្រលាញ់អ្នកពិតប្រាកដ យកអ្នកដាក់ក្នុងចិត្ត រមែងតែមានភាពក្លៀវក្លាចំពោះអ្នកគ្មានដែនកំណត់ឡើយ សុខចិត្តចំណាយពេលវេលាចំណាយទឹកចិត្តចំពោះអ្នក។ គេចងចាំរាល់ពិធីដែលមានទាក់ទងនឹងអ្នក នឹងជូនកាដូដល់អ្នកដោយយកចិត្តទុកដាក់ ទោះជារវល់យ៉ាងណាក៏ឆ្លៀតពេលមកកំដរអ្នកដែរ ឬប្រាប់អ្នកជាដំណឹងថាគេថ្ងៃនេះរវល់ណាស់ កុំឱ្យអ្នកមានក្តីបារម្ភពីគេ។ ខ្វល់ពីអារម្មណ៍ ខ្វល់ពីទឹកចិត្តរបស់អ្នក នឹករលឹកដល់អ្នកគ្រប់ពេល កំដរអ្នកយូរអង្វែង។…

Article 000076
សេដ្ឋកិច្ច

គន្លឹះពិសេសសម្រាប់ស្រីៗ ដើម្បីថែរក្សាស្នេហា ធ្វើបែបណាកុំឱ្យខ្លួនឯងឈឺចាប់

“តើសុភាពនារីអាចរក្សាទំនាក់ទំនងស្នេហាយ៉ាងដូចម្តេច?” ជឿជាក់ថាមនុស្សស្រីជាច្រើនតែងតែឈ្លោះគ្នាជាមួយនឹងមិត្តប្រុស ដោយសាររឿងតូចតាច បណ្តាលឱ្យឈ្លោះគ្នា ធ្វើឱ្យមានការឈឺចាប់នៅក្នុងរឿងស្នេហា។ មនុស្សស្រីគួរតែឯករាជ្យទាំងផ្នែកសេដ្ឋកិច្ច និងផ្នែកស្នេហា គួរតែស្វែងរកអ្វីដែលខ្លួនចង់បាន កុំព្រោះតែមិត្តប្រុសខ្លួនធ្វើឱ្យបាត់បង់ឱកាសល្អៗជាច្រើន។ ពេលដែលខឹង និងមានអារម្មណ៍មិនល្អ ដាច់ខាតកុំចង់ទៅរករឿង ឬឈ្លោះគ្នាជាមួយនឹងគេអី បែបនេះធ្វើឱ្យអ្នកងាយនឹងនិយាយពាក្យដែលធ្វើឱ្យរបួសដល់ផ្លូវចិត្តគេ និងងាយធ្វើឱ្យស្នេហាអ្នកប្រេះឆាទៀតផង។ នៅក្នុងជីវភាពរស់នៅមិនថាជួបនឹងបញ្ហាអ្វីឡើយ អាចរកពេលវេលាជជែកពិភាក្សាគ្នា គិតអំពីការដោះស្រាយបញ្ហាទាំងនេះយ៉ាងដូចម្តេចទើបត្រូវ។ ១. ត្រូវគិតអារម្មណ៍ខ្លួនឯងធំ ទោះបីជាអ្នកទើបតែទាក់ទងគ្នា ឬក៏រាប់អានគ្នាយូរហើយក៏ដោយ សូមចាំថា ត្រូវគិតដល់អារម្មណ៍ខ្លួនឯងជាមុន។ កុំយល់ថាអ្នកបំពេញតាមចិត្តគេគ្រប់បែបយ៉ាងហើយ គឺយល់ថាគេកាន់តែស្រលាញ់អ្នកខ្លាំងឱ្យសោះ។ ផ្ទុយមកវិញ ពេលដែលអ្នកលះបង់ឱ្យគេគ្មានលក្ខខណ្ឌ រឿងគ្រប់យ៉ាងសុទ្ធតែខ្វល់ពីអារម្មណ៍របស់គេជាធំនោះ ពេលដែលជួបនឹងរឿងដែលមិនសប្បាយចិត្ត អ្នកនឹងយល់ថាខ្លួនឯងរងការឈឺចាប់ ស្ទើរតែយល់ថានៅក្នុងរឿងស្នេហាចាប់ផ្តើមបាត់បង់ភាពជាម្ចាស់ការបន្តិចម្តងៗហើយ។…

Article 000051
សុខភាព

អាថ៌កំបាំងនៃការទទួលអាហារ ញ៉ាំបណ្តើរជួយដុតខ្លាញ់ក្នុងខ្លួនបណ្តើរ 

ការសម្រកទម្ងន់ត្រូវការវិធីសម្រក តែមិនមែនជាការតមអាហារតាមតែចិត្តនឹកឃើញនោះទេ។ តាមពិតទៅការបង្កើនឱនភាពកាឡូរីនៅក្នុងរាងកាយ ទើបអាចធ្វើឱ្យរាងកាយស្រកគីឡូតាមសម្រួលបាន។ ការបរិភោគអាហារគឺជាគន្លឹះដ៏សំខាន់ មានតែការជ្រើសរើសវិធីដែលត្រឹមត្រូវទេ ទើបអាចគ្រប់គ្រងចំណង់អាហារ បញ្ចុះកាឡូរីដែលស្រូបយក ហើយបង្កើនល្បឿននៃការស្រកទម្ងន់។ ខាងក្រោមនេះ គឺជាការចែករំលែកពីអាថ៌កំបាំងប៉ុន្មានចំណុចដែលអាចឱ្យអ្នកហូបបណ្តើរស្រកខ្លាញ់ក្នុងខ្លួនបណ្តើរ តោះ!យើងមកមើលទាំងអស់គ្នា។ ១. នៅក្នុងផ្ទះកុំរក្សាទុកដំឡូងបំពង សូកូឡា ចំណីផ្អែមៗដែលជាអាហារសម្រន់ នៅឱ្យឆ្ងាយពីអាហារសម្រាមដែលធ្វើឱ្យកើនឡើងកាឡូរីខ្ពស់ និងមិនផ្តល់ផលដល់សុខភាព ទើបអាចកាត់បន្ថយទម្ងន់រាងកាយ ញុំាងឱ្យរាងកាយមានការកែប្រែកាន់តែមានប្រសិទ្ធភាពខ្ពស់ បង្កើនសន្ទស្សន៍សុខភាពមាំមួន។ ២. ប្រឹងប្រែងធ្វើម្ហូបដោយខ្លួនឯង កុំសូវហូបអាហារខាងក្រៅពេក ទើបអាចគ្រប់គ្រងបរិមាណនៃការប្រើប្រេងខ្លាញ់បាន កាត់បន្ថយអាហារកែច្នៃ ធ្វើរហូតដល់អាហារមានសមតុល្យ ទើបអាចស្រកគីឡូបានលឿន។ ធ្វើម្ហូបខ្លួនឯងត្រូវធ្វើឱ្យបាន៧ភាគជាបន្លែ ៣ភាគជាសាច់ ហូបអាហារដែលចម្បង។ ហើយសារជាតិចិញ្ចឹមក៏មានតុល្យភាពណាស់ដែរ…

Article 000050
សេដ្ឋកិច្ច

ទស្សនៈរបស់អ្នកនឹងកែប្រែ នៅពេលដែលអ្នកមានភាពចាស់ទុំគ្រប់គ្រាន់!

ភាពចាស់ទុំ មិនកំណត់បានតាមអាយុនោះទេ។ ភាពចាស់ទុំ គឺជាអ្វីៗដែលអ្នកបានឃើញ យល់ និងពិចារណាពីអ្វីដែលនៅជុំវិញអ្នក និងទំនោរនៃប្រតិកម្មរបស់អ្នក។ អាយុរបស់អ្នកកាន់តែចាស់ទៅ ប៉ុន្តែមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែចាស់ទុំនោះទេ។ ចំណុចទាំងប៉ុន្មានខាងក្រោម ដែលអាចរាប់បញ្ចូលបានថា អ្នកស្ថិតក្នុងភាពចាស់ទុំហើយ ៖ ១. ភាពចាស់ទុំ គឺជាពេលដែលមនុស្សម្នាក់ធ្វើបាបអ្នក ហើយអ្នកព្យាយាមស្វែងយល់ពីស្ថានភាពរបស់ពួកគេជាជាងការសងសឹកគ្នា ឬធ្វើការបាបគ្នាទៅវិញទៅមក ។ អ្នកនឹងមានអធ្យាស្រ័យខ្ពស់ និងចង់បានសន្តិភាពជាជាងធ្វើឱ្យអ្នកដទៃឈឺចាប់។ ២. អ្នកនឹងយល់ថាគ្រួសារ គឺមានសារៈសំខាន់ចំពោះអ្នក អ្នកនឹងលែងមានអារម្មណ៍ថា វាជាការរំខាននៅពេលឪពុកម្តាយរបស់អ្នកតេមករកអ្នកដូចពីមុន ឬអ្នកនឹងទូរស័ព្ទទៅសួរសុខទុក្ខពួកគាត់ជំនួសឱ្យរាល់ដងដែលអ្នកតេទៅដើម្បីត្រូវការអ្វីមួយពីគាត់ ព្រោះអ្នកចាប់ផ្តើមយល់ថា ពួកគាត់មានវ័យចំណាស់ ពួកគាត់ត្រូវការយកចិត្តទុកដាក់ពីអ្នក ហើយក៏ព្រោះតែខ្លួនអ្នកផ្ទាល់ចាប់ផ្តើមបារម្ភ និងស្រលាញ់ពួកគាត់ជាងមុន។…

Article 000049
សង្គម

តើកត្តាអ្វីដែលនាំឱ្យមានការអន់ចិត្ត និងស្អប់ក្នុងជីវិតអាពាហ៍ពិពាហ៍?

គូស្វាមីនីមួយៗមានរឿងផ្សេងៗ និងរឿងខ្លះដែលអាចនាំអោយមានការអាក់អន់ចិត្តយ៉ាងខ្លាំង។ តើវាកើតឡើងយ៉ាងដូចម្តេច? វាជាចំណុចមួយចំនួនដែលអាចកើតមានឡើង ៖ ១. ធ្វេសប្រហែស ឬមិនសូវយកចិត្តទុកដាក់ នៅពេលពួកគេបានរៀបការហើយ គេតែងគិតថា គេបានរៀបការរួចហើយ ភាគច្រើនគឺបុរស ដូចនេះការខិតខំរបស់គេក្នុងសេចក្តីស្នេហានេះត្រូវបាត់បង់បន្តិចម្តងៗ គេលែងចង់រវល់ ខ្វល់ខ្វាយ និងយកចិត្តទុកដាក់លើភរិយារបស់គេ ដែលទាំងនេះបណ្តាលឱ្យមានការអន់ចិត្ត លែងមានមនោសញ្ចេតនា និងភាពស្និទ្ធស្នាលដូចពីមុន ។ អ្នកត្រូវចាំថា គ្មាននរណាចង់ធ្វើជាអ្នកចាំផ្ទះរបស់អ្នក ដែលអ្នកតែម្ខាងចាំតែទទួលប្រយោជន៍នោះទេ។ ២. អាតា្មនិយម នៅពេលដែលមានបុគ្គលណាមួយខ្ជិល ឬធ្វេសប្រហែស គឺមកពីភាពអាត្មានិយមដែលចង់បានតែម្ខាង។ វានឹងធ្វើឱ្យអាពាហ៍ពិពាហ៍ប្រេះឆា ឬល្អក់កករ។ ទំនាក់ទំនងនៅក្នុងសេចក្តីស្នេហា វាជាការខិតខំរបស់មនុស្សពីរនាក់ដែលផ្តល់ឱ្យគ្នា។…

Article 000048
សង្គម

ចៀសឲ្យបាន! ដាច់ខាតកុំកុហកមនុស្សស្រី ដែលស្រឡាញ់អ្នកដោយស្មោះឱ្យសោះ

អារម្មណ៍របស់មនុស្សស្រី គឺឆុតណាស់ នាងមិននិយាយ មិនបញ្ចាក់ថានាងមិនដឹងឡើយ ហើយកុំយល់ថាខ្លួនអ្នកជាមនុស្សឆ្លាតឱ្យសោះ មានពេលខ្លះអាចចំណេះជិះករឯងក៏ថាបាន។ កុំយកភាពចេះដឹង និងភាពអត់ឱនរបស់នាង មកធ្វើជាលេសសម្រាប់ឱ្យអ្នកបណ្តោយខ្លួនតាមចិត្តឱ្យសោះ នាងមិនបកអាក្រាតពាក្យកុហករបស់អ្នក គឺនាងកំពុងផ្ដល់ឱកាសដល់អ្នក។ មនុស្សស្រីសុទ្ធតែឆាប់ខឹង ហួងហែងច្រើន គ្មានមនុស្សស្រីណាចិត្តទូលាយឱ្យមនុស្សខ្លួនស្រលាញ់ទៅសិ្នទ្ធស្នាលជាមួយស្រីដទៃឡើយ បើនាងមិនប្រកាន់ចំពោះក្តីស្រលាញ់ដែលអ្នកបានចែករំលែកទៅស្រីផ្សេងនោះ គឺមានហេតុផលពីរ ទី១ នាងលែងស្រលាញ់អ្នកហើយ ទី២ នាងស្រលាញ់អ្នកខ្លាំងពេក។ ដ្បិតតែខាងក្រៅមើលទៅចិត្តទូលាយណាស់ តែក្នុងចិត្តនាងឈឺចាប់ឥតឧបមា គ្មានមនុស្សស្រីណាដែលគ្មានចរិកផ្ទាល់ខ្លួនឡើយ។ អ្នកល្អចំពោះនាងប៉ុន្មានភាគ នោះនាងនឹងកាន់តែល្អចំពោះអ្នកទ្វេដង បើនាងច្បាស់លាស់នឹងអ្នកហើយ នាងនឹងយកចិត្តស្មោះប្រគល់ជូនអ្នកតែម្នាក់គត់។ កុំយកចិត្តស្មោះរបស់នាងចាត់ទុកដូចជាជ័យជម្នះរបស់អ្នកឱ្យសោះ ពីព្រោះដោយបែបនេះហើយ មនុស្សស្រីអាចប្រមូលយកចិត្តស្មោះរបស់នាងមកវិញបានគ្រប់ពេលវេលា ពេលនោះនាងនឹងយល់ហើយថា អ្វីដែលជាការលះបង់ដែលមានតម្លៃ…

Article 000047
សង្គម

កុំប្រើវិធីទាំង ៧ នេះ ទៅបញ្ជាក់ពីក្តីស្រឡាញ់របស់អ្នកឱ្យសោះ

ខ្ញុំពិតជាស្ញប់ស្ញែងមនុស្សស្រីមួយចំនួនដែលស្រលាញ់គេឥតទាមទារលក្ខខ័ណ្ឌណាស់ ពីព្រោះការទុកចិត្តគេខ្លាំងពេក ងាយនឹងឱ្យយើងរងរបួសមិនដឹងខ្លួន តែតាមពិតទៅគួរអាណិតមនុស្សស្រីដែលរង់ចាំពាក្យសន្យាទាំងនេះទៅវិញទេ ជួនកាលពួកនាងស្រលាញ់ចំមនុស្សដែលមិនគួរស្រលាញ់ បានធ្វើឱ្យខ្លួនឯងស្ទើរឆ្កួតស្ទើរជា ចុងក្រោយគ្មានសល់អ្វីសោះ។ ១. យកពាក្យសន្យាគេចាត់ទុកជាការពិត មនុស្សស្រីនៅក្នុងរឿងស្នេហា គឺដូចនៅក្នុងបន្ទប់បិទជិតងងឹតសូន្យអ៊ីចឹង។ ពិតជាស្ញប់ស្ញែងមនុស្សស្រីដែលស្រលាញ់គេឥតលក្ខខ័ណ្ឌខ្លាំងណាស់ ជួនកាលមកពីនាងទុកចិត្តគេខ្លាំង ស្រលាញ់គេខ្លាំង តែខ្ញុំក៏អាណិតមនុស្សស្រីដែលចាត់ទុកពាក្យសន្យាជាពិតដែរ ពួកនាងស្រលាញ់ចំមនុស្សដែលមិនគួរស្រលាញ់ ធ្វើឱ្យខ្លួនឯងរស់ស្ទើរឆ្កួតស្ទើរជា ដល់ពេលចុងក្រោយអ្វីៗក៏គ្មាន ហើយនៅតែអង្គុយស្រមៃដល់ពាក្យសន្យារបស់មនុស្សប្រុសថាអាចសម្រេចជាការពិតបាន។ ទោះចាំដល់ក្តីស្រម៉ៃនោះក្លាយជាទៅផ្សែងអ័ព្ទក៏ដោយក៏នៅតែចាំ ពិតជាល្ងង់ណាស់ នេះមិនមែនជាការពិតទេ។ ទំនុកចិត្តក៏ត្រូវផ្តល់ឱ្យមនុស្សដែលមានតម្លៃដែរ តើត្រូវទេ? ២.  ប្រើការស្លាប់ទៅរក្សាស្នេហាមួយនោះ តាំងពីបុរាណមកមនុស្សស្រីតែងប្រើវិធីសាស្រ្តទាំង៣នេះ ៖ ១.យំ ២.បង្កររឿង ៣. សម្លាប់ខ្លួន។…

Article 000056
ទស្សនៈ

ទម្លាប់ទាំង ៥ ជួយធ្វើឱ្យអារម្មណ៍របស់អ្នកល្អឡើយវិញ

ទោះជាពិភពលោកនេះធ្វើអ្វីចំពោះអ្នកក៏ដោយ សូមអ្នកខិតខំ ក្លាហាន និងពោរពេញដោយក្ដីសង្ឃឹមដូចកាលពីមុនចុះ។ ទោះជាជួបទុក្ខលំបាកច្រើនយ៉ាងណា ដាច់ខាតមិនអាចឱ្យសុខភាពផ្លូវចិត្តរបស់អ្នកធ្លាក់ដុនដានបានឡើយ។ ដើម្បីរក្សាអារម្មណ៍យើងបានល្អ តើយើងគួរតែមានទម្លាប់អ្វីខ្លះទៅ? ១. កុំជំពាក់ជំពិន ក្នុងដំណើរជីវិតរបស់មនុស្ស ភាពរីករាយ ៥% ការឈឺចាប់ ៥% ឯ ៩០% ទៀត គឺជាភាពសាមញ្ញ។ ហើយអ្វីដែលយើងត្រូវធ្វើនោះគឺ កុំទៅជំពាក់ជំពិននឹងរឿងឈឺចាប់ច្រើនពេក គួរតែទៅតាមដានភាពរីករាយ និងភាពសាមញ្ញឱ្យបាន៩៥ % ល្អជាង។ បើកចិត្តឱ្យទូលាយ មើលឱ្យយល់គ្រប់រឿងរ៉ាវ ហើយចំពោះការឈឺចាប់មើលវាឱ្យស្រាល អ្វីៗនឹងរលូនដោយឯកឯងជាមិនខាន។ កុំទៅប្រកាន់មានះនឹងរបស់ដែលមិនមែនជារបស់ខ្លួន កុំទៅជំពាក់ជំពិនមិនដាច់ស្រេចនឹងរឿងកន្លងហួស ។…

Cover Birthstone
សង្គម

តោះមកស្គាល់ពីប្រភេទត្បូង ប្រចាំខែកំណើតរៀងៗខ្លួន ទាក់ទងនឹងនិស្ស័យផ្ទាល់ខ្លួន និងអាចនាំសំណាងឱ្យអ្នកពាក់ទៀត

អ្នកប្រហែលជាមិនដឹងទេ ខែកំណើតរបស់មនុស្សម្នាក់ៗ គឺសុទ្ធតែមានត្បូងប្រចាំខ្លួនរៀងៗខ្លួន ដែលបង្កប់ទៅដោយអត្ថន័យជ្រាលជ្រៅ និងតំណាងឱ្យចរិតលក្ខណៈរបស់អ្នកខុសគ្នារៀងៗខ្លួនផងដែរ។ ពិសេសដើម្បីទទួលបានសំណាងល្អ អ្នកគួរតែមានគ្រឿងអលង្កាទៅតាមត្បូងកំណើតពាក់ជាប់ខ្លួនរឹតតែល្អ។ ដូច្នេះមកស្គាល់ត្បូងតំណាងឱ្យខខែកំណើតរបស់អ្នកដូចខាងក្រោមនេះ ៖ ១. មករា ៖ ត្បូង Garnet ត្បូង Garnet មកពីភាសាក្រិក Granatum បកប្រែថាគ្រាប់ផ្លែទទឹមក្រហមឆ្អិនឆ្អៅ បង្ហាញពីមិត្តភាព និងសេចក្តីស្មោះត្រង់គង់វង្សយូរអង្វែង។ ត្បូងនេះផងដែរ ចាត់ទុកថាអំណោយល្អពិសេសសម្រាប់ជូនមិត្តភក្តិល្អ និងមនុស្សជាទីស្រលាញ់របស់អ្នក។ ហើយអ្នកដែលកើតនៅក្នុងខែនេះ មិនត្រឹមតែជាមនុស្សដែលមានភាពស្មោះត្រង់ទេ តែជាមនុស្សដែលមានភាពឧស្សាហ៍ព្យាយាម និងមានការប្តេជ្ញាខ្ពស់ ពិសេសជាមនុស្សដែលចូលចិត្តរៀនសូត្រ និងស្វែងរកចំណេះដឹងមិនឈប់ឈរគ្មានទីបញ្ចប់។ ២. កុម្ភៈ…

Dragon 0000270
សេដ្ឋកិច្ច

ដំបូន្មានស្នេហាល្អៗទាំង ១០ ក្រោយពីឈ្លោះគ្នា ជួយឱ្យអ្នករឹតចំណងស្នេហាដូចដើមវិញ

ការមិនចុះសម្រុងគ្នាច្រើនតែនាំឱ្យមានការឈ្លោះប្រកែកគ្នាក្នុងចំណោមជីវិតគូ។ តើមានវិធីណាដែលមិនឱ្យគូស្នេហ៍ប្រកែកគ្នាទាល់តែសោះនោះ? ប្រហែលជាគ្មានទេ។ គូស្វាម៉ីភរិយាទាំងអស់មានការឈ្លោះប្រកែកគ្នា ប៉ុន្តែបើយោងតាមកេហទំព័រ Bright Side បានផ្តល់ឱ្យអ្នកនូវដំបូន្មានចំនួន ១០ ផ្នែកអំពីរបៀបនៃការផ្សំផ្គុំក្តីស្នេហានៃជីវិតរបស់អ្នកបន្ទាប់ពីការឈ្លោះគ្នា – ទោះបីជាអ្នកមានបញ្ហាមិនល្អក៏ដោយ។ 1. រាប់ពី១ដល់១០ វាអាចជាដំណើរទៅរកភាពធ្ងន់ធ្ងរ! នៅពេលដែលអ្នកបានលឺរឿងអ្វីដែលអ្នកមិនចូលចិត្ត ឬមិនយល់ស្របចូរដកដង្ហើមវែងៗហើយរាប់ពី ១ ដល់ ១០។ អ្នកក៏មិនចង់ធ្វើឱ្យដៃគូរបស់អ្នកមានការឈឺចាប់ភ្លាមៗដែរ មិនអញ្ចឹងមែនទេ! 2. ជ្រើសយកសញ្ញា “ឈប់” ជាពិសេសគឺសម្រាប់អ្នកទាំងពីរ នៅពេលដែលការមិនចុះសម្រុងជាមួយដៃគូរបស់អ្នក ហើយឈានដល់ចំនុចបញ្ចប់ វាជាការសំខាន់ណាស់ដែលត្រូវបញ្ឈប់រាល់ការឈ្លោះគ្នាដោយប្រើសញ្ញាសំងាត់ដែលអ្នកទាំងពីរបានព្រមព្រៀង។ វាអាចជាកាយវិការ​ ឬពាក្យកំប្លែងឧទាហរណ៍។ វាដូចជាអ្នកកំពុងផ្ញើសារទៅដៃគូរបស់អ្នកដែលអ្នកជិតឈានដល់កម្រិតនៃការអត់ធ្មត់របស់អ្នក។…

New Project (3)
ប្លែកៗ

ជ្រើសរើសរូបព្រះពុទ្ធរូបមួយអង្គ ដើម្បីដឹងថា សំណាងអ្វី កំពុងរង់ចាំអ្នកនៅក្រោយថ្ងៃចូលឆ្នាំខ្មែរ?

ដោយឡែក តាមរយៈការជ្រើសរើសនូវរូបព្រះពុទ្ធ ១ ក្នុងចំណោមព្រះពុទ្ធទាំង ៤ អង្គ នោះនឹងអាចបង្ហាញចម្លើយ ថាតើសំណាងអ្វីកំពុងរង់ចាំអ្នក នៅក្រោយចប់ពិធីបុណ្យដ៏ធំប្រចាំឆ្នាំខាងលើ? ព្រះពុទ្ធទី ១ នៅ​ក្នុង​ជីវិត​របស់​អ្នក​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ នឹង​មាន​ការ​ផ្លាស់ប្តូរ​ដ៏​ធំ​មួយ ហើយ​វា​ក៏​ជា​ការ​សម្រេច​ចិត្ត​ដ៏​សំខាន់​បំផុត ដែល​អ្នក​ត្រូវ​ធ្វើ​ដោយ​ការ​បោះជំហាន​ទៅ​មុខ ហើយ​កុំ​មាន​ការ​ភ័យខ្លាច​អ្វី​ឲ្យ​សោះ។ បើ​ទោះ​បី​ជា​មាន​អ្វី​ដែល​រាំងស្ទាក់​នៅ​ផ្លូវ​ធ្វើ​ដំណើរ​ដំបូងៗ ក៏​កុំ​បញ្ឈប់​ឲ្យ​សោះ ចូរ​ប្រឹងប្រែង​បន្តិច នោះ​ជោគវាសនា​របស់​អ្នក​នឹង​ទទួល​បាន​លាភ​ធំ ជា​ការ​តបស្នង​មក​វិញ។ ចប់ការសម្រាកលំហែកាយ លំហែខួរក្បាល ត្រលប់ចូលមកវិញ ចំថ្ងៃចន្ទតទៅមុខ ឱកាសនឹងរំលេចមកភ្លែត អ្នកខ្លះទៅ ក៏ត្រូវរង់ចាំក្រោយនោះប៉ុន្មានថ្ងៃបន្ទាប់ទៀត។ វាប្រៀបដូចជាការរៀបចំសម្រាប់ជីវិតរបស់អ្នក ដ្បិតកន្លងមក សឹងតែមើលមិនឃើញផ្លូវត្រូវចេញ តែពេលនេះសុខៗបែរមានដំណឹងល្អរំលេចមកទៅវិញ។…

Article 000073
សេដ្ឋកិច្ច

ឃ្លាសំខាន់ៗ ជូនជាពិសេសទៅកាន់ មនុស្សដែលកំពុងតែមានអារម្មណ៍ថា ហត់នឿយខ្លាំង

ឃ្លាសំខាន់! ជូនជាពិសេសទៅកាន់ អ្នកដែលកំពុងតែមានអារម្មណ៍ថា ហត់នឿយខ្លាំង អ្នកត្រូវចងចាំថា “ក្រៅពីខ្លួនឯង គ្មានអ្នកណាអាចពឹងពាក់បានឡើយ”។ អ្នកគឺជាចន្ទល់គ្រួសារ អ្នកគឺជាកូនម្នាក់ដ៏អង់អាច បើអ្នកមិននឿយហត់ទេ ពួកគាត់នឹងរងទុក្ខលំបាក បើអ្នកមិនតស៊ូទេ ពួកគាត់រស់នៅយ៉ាងដូចម្តេចទៅ? អម្រែកលើស្មាអ្នកធ្ងន់ណាស់មែនទេ? សម្ពាធក្នុងចិត្តអ្នកធំណាស់មែនទេ? ទឹកភ្នែកដែលអ្នកហូរមកក៏មិនតិចដែរមែនទេ? តែអ្នកមិនអាចដួល មិនអាចនិយាយពីទុក្ខលំបាក ព្រោះដួលហើយ គ្មានអ្នកគ្រាហ៍ និយាយពីទុក្ខលំបាកហើយគ្មានអ្នកយល់។ រវល់ពេញមួយឆ្នាំ នឿយហត់ពេញមួយថ្ងៃ ឧបសគ្គដែលអ្នកធ្លាប់ឆ្លងកាត់ មានតែខ្លួនឯងទេដែលយល់ ការរងទុក្ខដែលអ្នកមាន ក៏មានតែខ្លួនឯងទេទើបច្បាស់លាស់។ ការនឿយហត់របស់រូបរាងដើម្បីតែជីវិត ហើយភាពនឿយហត់ក្នុងចិត្ត មកពីសម្ពាធ រូបរាងកាយហត់ គេងមួយស្របក់ក៏លែងអី…