ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Article 000038
សង្គម

ចំណុចរសើបទាំង ៥ នេះមិនថាជាប្តី ឬប្រពន្ធទេដាច់ខាតកុំប៉ះពាល់ឱ្យសោះ ពុំដូច្នេះទេមុន និងក្រោយត្រូវតែចែកផ្លូវគ្នា

ក្នុងជីវិតមង្គលការ ការឈ្លោះគ្នា គឺជារឿងធម្មតាទៅហើយ។ ការឈ្លោះគ្នាដោយមានហេតុផល អាចធ្វើឱ្យយើងមានកិត្តយសថ្លៃថ្នូរ និងបន្ថែមមនោសញ្ចេតនានៅក្នុងនោះដែរ ធ្វើឱ្យទំនាក់ទំនងអ្នកទាំងពីរកាន់តែស្អិតរមួត។ ប៉ុន្តែបើហ៊ានតែហួសដែនកំណត់ហើយនោះ ច្បាស់ជាជាន់លើតំបន់គ្រោះថ្នាក់ជាមិនខាន គឺងាយនឹងធ្វើឱ្យមនោសញ្ចេតនាប្រេះឆា ហើយបានធ្វើឱ្យជីវិតគូរស្រកររបស់អ្នកដូចរស់នៅឋាននរគអ៊ីចឹង ។ ទំនាក់ទំនងប្តីប្រពន្ធ ត្រូវតែតមចំពោះចំណុចទាំង ៥ នេះ ដាច់ខាតត្រូវប្រុងប្រយ័ត្ន ពុំដូច្នេះទេនឹងត្រូចែកផ្លូវគ្នាជាមិនខាន។ ១. កុំឈ្លោះគ្នានៅទីសាធារណៈក្នុងហ្វូងមហាជនឱ្យសោះ ពាក្យចាស់ពោលថា៖ ភ្លើងក្នុងផ្ទះកុំនាំចេញទៅក្រៅ។ ទំនាក់ទំនងប្តីប្រពន្ធ ចៀសមិនផុតពីការប៉ះទង្គិចគ្នានោះទេ តែដាច់ខាត់កុំយកទៅបញ្ចេញ ឬទៅឈ្លោះគ្នានៅក្នុងហ្វូងមហាជនឱ្យសោះ។ តាមពិតទៅ អ្នកណាក៏ស្រលាញ់មុខមាត់ដែរ ជម្លោះបែបនេះមិនត្រឹមតែមិនអាចដោះស្រាយបញ្ហាបានទេ កាន់តែធ្វើឱ្យអ្នកទាំងពីរមានទំនាស់កាន់តែខ្លាំងទៀត បណ្តាលឱ្យស្ថានភាពកាន់តែលំបាក។ ម្យ៉ាងទៀតធ្វើឱ្យអ្នកដទៃទស្សនារឿងរបស់អ្នកទាំងពីរដោយឥតគិតថ្លៃទៀតផង…

Article 000037
សង្គម

បើមនុស្សស្រីនិយាយឃ្លាទាំង ៣ នេះ​ទៅកាន់អ្នក បញ្ជាក់ថា អ្នកពិសេសណាស់សម្រាប់នាង

ពេលដែលចូលចិត្ត ឬស្រលាញ់មនុស្សម្នាក់ ច្បាស់ណាស់មនុស្សម្នាក់នេះគ្មាននរណាអាចជំនួសបានឡើយ ស្របពេលនោះដែរ យើងក៏សង្ឃឹមផងដែលថា គេក៏គិតដូចយើងដែរ។ ពេលដែលមនុស្សស្រីមានអ្នកនៅក្នុងចិត្ត ហើយនាងនឹងសម្តែងអាការៈចេញមកឱ្យយើងដឹងថា នៅក្នុងចិត្តនាងកំពុងតែមានយើង អ្វីដែលគួរឱ្យកត់សម្គាល់ ពេលដែលនាងនិយាយជាមួយអ្នកដទៃ គឺមានការគួរសម តែពេលដែលនិយាយជាមួយយើងវិញ គឺបង្ហាញភាពទន់ភ្លន់ និងអារម្មណ៍ស្និទ្ធស្នាល់យ៉ាងខ្លាំង ដូច្នេះពេលដែលមនុស្សស្រីហៅអ្នកនូវនាមស័ព្ទ ៣ ខាងក្រោមនេះ តាមពិតទៅគេបានទុកអ្នកជាមនុស្សពិសេសនៅក្នុងចិត្តគេបាត់ទៅហើយ។ ១. មនុស្សល្ងង់ បើមនុស្សស្រីចូលចិត្តហៅអ្នកថា “មនុស្សល្ងង់” តាមពិតទៅអ្នកមិនមែនល្ងង់ដូចពាក្យនាងហៅនោះទេ គឺនាងចង់បង្ហាញពីអារម្មណ៍សិទ្ធិស្នាល និងការចូលចិត្តមកលើអ្នក អាចនិយាយបានថានាងចូលចិត្តចរិត ភាពស្មោះត្រង់ និងអាប្បកិរិយារបស់អ្នកជាដើម។ មានពេលខ្លះទៀតនាងហៅអ្នកថា “មនុស្សល្ងង់” នៅអាចបង្ហាញថា…

Article 000036
សង្គម

សន្តិភាពផ្លូវចិត្តដែលមនុស្សប្រុសត្រូវការ នៅក្នុងរឿងស្នេហា

នៅក្នុងរឿងស្នេហា យើងតែងនិយាយថា មនុស្សប្រុសគួរតែផ្តល់សនិ្តភាពផ្លូវចិត្តទៅឱ្យមនុស្សស្រីឱ្យបានច្រើន ទើបធ្វើឱ្យនាងទទួលអារម្មណ៍ថា ស្នេហាមួយនេះមានតម្លៃសម្រាប់នាង។ តាមពិតទៅ វាមិនមែនគ្រាន់តែជាកាតព្វកិច្ចរបស់មនុស្សប្រុសតែម្ខាងនោះទេ សូម្បីតែមនុស្សស្រីក៏ត្រូវបំពេញកាតព្វកិច្ចមួយនេះដែរ ព្រោះមនុស្សប្រុសក៏ត្រូវការសន្តិភាពផ្លូវចិត្តសម្រាប់ខ្លួនគេដែរ។ ស្នេហាគឺជារឿងរបស់មនុស្សពីរនាក់ តែបើមានតែមនុស្សម្នាក់ដែលលះបង់ ច្បាស់ណាស់ស្នេហាមួយនេះគ្មានសុភមង្គលឡើយ។ និយាយរួមទៅ សន្តិភាពផ្លូវចិត្តរបស់មនុស្សប្រុសដែលចង់បានពីដៃគូ គឺគ្មានអ្វីដែលពិបាកយល់នោះទេ មូលដ្ឋានសំខាន់ៗមានដូចខាងក្រោម ៖ ១. ស្នេហាមួយ និងមួយ រក្សាគន្លាតជាមួយមនុស្សប្រុសដទៃ មិនថាជាមនុស្សស្រី ឬមនុស្សប្រុសទេ សុទ្ធតែសង្ឃឹមថា មនុស្សដែលខ្លួនស្រលាញ់ កុំទៅស្និទ្ធិស្នាលជាមួយមនុស្សផ្ទុយភេទពេក ដូចជាការនិយាយលេងសើចបែបលេបខាយ ឬក៏ជាសម្ដីបែបស្នេហា។ នៅក្នុងចិត្តរបស់មនុស្សប្រុស បើគេឃើញមនុស្សដែលខ្លួនស្រលាញ់ ទៅនិយាយស្និទ្ធិស្នាលជាមួយមនុស្សប្រុសដទៃ គេនឹងគិតថានាងមិនមែនមានទំនាក់ទំនងត្រឹមតែគេម្នាក់ឡើយ…

Article 000035
សេដ្ឋកិច្ច

ខ្ញុំក្លាយជាមនុស្សរឹងមាំហើយ អរគុណមនុស្សដែលផ្តល់ការលំបាកដល់ខ្ញុំ ខ្ញុំនឹងចងចាំ

មិនថានរណាទេ សុទ្ធតែសង្ឃឹមថា ខ្លួនឯងគ្រប់ការងារអាចរលូនជោគជ័យ មានគេស្រលាញ់រាប់អាន ជ្រោមជ្រែងគ្រប់កិច្ចការ។ តែអ្នកបានភ្លេចហើយថា តាមពិតទៅមនុស្សដែលផ្តល់លំបាកដល់អ្នក ទើបជាមនុស្សដែលបង្រៀនអ្នកឱ្យកាន់តែរឹងមាំ និងស្គាល់ពីតម្លៃរបស់ខ្លួនឯងកាន់តែច្បាស់។ ខាងក្រោមនេះគឺជារឿងពិតជាក់ស្តែងមួយនៅក្នុងសង្គមបច្ចុប្ប ៖ មានយុវជនម្នាក់ បានបញ្ចប់ថ្នាក់វិទ្យាល័យ តែក្នុងខ្លួនគេគ្មានជំនាញអ្វីសោះ ក៏បានទៅធ្វើការនៅក្នុងរោងពុម្ពមួយកន្លែង។ ការងាររបស់គេ គឺជាអ្នកបញ្ចូនទំនិញ គេចាំបាច់ត្រូវយកសៀវភៅដែលបានបោះពុម្ព និងកិបរួចបញ្ជូនឱ្យដល់ដៃរបស់ភ្ញៀវ។ មានថ្ងៃមួយ យុវជនម្នាក់នេះត្រូវបានថៅកែបញ្ជាឱ្យបញ្ជូនសៀវភៅ ៥០ បាច់ទៅការិយាល័យជាន់ទី ៧ នៃមហាវិទ្យាល័យមួយ។ នៅពេលដែលយុវជនម្នាក់នេះបានដឹកសៀវភៅទៅដល់មហាវិទ្យាល័យនោះហើយ ក៏ជញ្ជូនដាក់ក្បែរជណ្តើរយន្ត រង់ចាំជិះជណ្តើរយន្តបញ្ជូនទៅជាន់ទី៧។ ប៉ុន្តែ នៅពេលនោះមានសន្តិសុខម្នាក់បានដើរចូលមក ស្រែកគំហកខ្លាំងៗថា ៖…

Article 000035
សង្គម

ចង់ដឹងថា នាងស្រលាញ់អ្នកឬអត់ មិនបាច់សួរច្រើនទេ មើលតែចំណុចតូចៗទាំងនេះទៅដឹងហើយ

ពេលបុរសម្នាក់រាប់អានជាមួយនារីម្នាក់ គេតែងចង់ដឹងថា តើនាងស្រលាញ់ខ្លួនឬអត់ អ្វីដែលនារីម្នាក់នោះឆ្លើយ អាចជាអ្វីដែលខ្លួនចង់ស្តាប់ ពុំដូច្នេះទេ បុរសម្នាក់នោះក៏មិនអាចសួរបញ្ហាបែបនេះដែរ។ ប៉ុន្តែរាល់ពាក្យដែលនាងនិយាយ គឺសុទ្ធតែជាពាក្យពិតមែនទេ? ចុះបើមាត់ផ្សេងចិត្តផ្សឹងវិញនោះ តើនៅពេលនេះ បុរសគួរធ្វើដូចម្តេចទៅ? បើបុរសៗមិនចង់ធ្លាក់ចូលទៅក្នុងអន្លង់ស្នេហាតែម្ខាងទេនោះ ចំពោះចម្លើយខ្លះក្នុងរឿងមនោសញ្ចេតនា គួរតែទៅឈ្វេងយល់ដោយខ្លួនឯង។ ហើយបើចង់ដឹងថា នាងស្រលាញ់អ្នកឬអត់ មិនបាច់សួរ ឬក៏សាកចិត្តនាងឡើយ គ្រាន់តែមើលចំណុចតូចៗទាំងនេះទៅបានហើយ តើអ្នកអាចយល់ដែរឬទេ? ១. ពេលដែលអ្នកចូលទៅក្បែរនាង នាងមិននិយាយអ្វីទាំងអស់ ប៉ុន្តែបានបង្ហាញទឹកមុខរីករាយ ពេលដែលនៅជាមួយមនុស្សដែលខ្លួនស្រលាញ់ ឬចាប់អារម្មណ៍នោះ ភាគច្រើនក្នុងចិត្តរបស់ពួកគេតែងបង្ហាញភាពស្និទ្ធស្នាលចង់ចូលទៅក្បែរនារីម្នាក់នេះ ដើម្បីទាញគន្លាតរបស់អ្នកទាំងពីរ។ ខាងប្រុស គឺត្រូវធ្វើការណាត់ជួបនាងមុនដើម្បីឱ្យទំនាក់ទំនងមួយនេះកាន់តែស្អិតរមួត និងចង់ដឹងពីចិត្តគំនិតនាងគិតចំពោះខ្លួនយ៉ាងណា…

Article 000034
គ្រួសារ

ចេះតែឆ្ងល់ ហេតុអ្វីបានស្រឡាញ់គេមិនបាន តាមពិតមនុស្សស្រីមាន ៣ ចំណុចនេះសោះ

ជាទូទៅ មិនថាបុរស ឬនារីណាឡើយ ឱ្យតែចាប់ផ្តើមមានចិត្តលើនរណាម្នាក់ហើយ តែងអង្កេត ឈ្វេងយល់ចិត្តរបស់គេ ចង់ដឹងពីដំណឹង ឬរឿងរ៉ាវរបស់គេ ប្រសិនជាអាចបង្កើតចំណងមិត្តភាពជាមួយគេកាន់តែលឿនកាន់តែល្អ។ ចម្លែកតែបុរសមួយចំនួន ហេតុតែតាមស្រលាញ់គេ ចេះតែចង់បានគេក្នុងរយៈពេលខ្លី ឬក៏ចូលចិត្តប្រើល្បិចស្នៀតមួយចំនួន ដើម្បីទាក់ចិត្តមនុស្សស្រី។ ដូចជាចូលទៅក្បែរខ្លួននាងធ្វើល្អដាក់នាង ឱ្យនាងមានអារម្មណ៍ថាខ្លួនជាមនុស្សប្រុសម្នាក់ដែលមានចិត្តល្អសប្បុរស លះបង់ថវិកា ពេលវេលា ឆាតទៅសួរនាងជារៀងរាល់ថ្ងៃ ឱ្យនាងមានអារម្មណ៍នឹកនាមកលើខ្លួន។ ប៉ុន្តែអ្នកត្រូវដឹងថា ដើម្បីយកចិត្តមនុស្សស្រីបាន ដាច់ខាតកុំប្រើវិធី ឬល្បិចស្នៀតឱ្យសោះ ព្រោះបច្ចុប្បន្ននារីៗគឺងាយឆាប់មើលដឹងពីចិត្តមនុស្សប្រុសណាស់ ប្រសិទ្ធភាពល្អបំផុតនោះគឺ ត្រូវប្រើចិត្តស្មោះមកដោះដូរ។ ១. មនុស្សស្រីភាគច្រើនចូលចិត្តសម្លឹងមើលថ្ងៃអនាគត មិនចូលចិត្តស្នេហារយៈពេលខ្លីនោះឡើយ បើមនុស្សប្រុសម្នាក់គ្រាន់តែចង់លេងសើចជាមួយមនុស្សស្រី គោលដៅដែលគេបានកំណត់នោះ…

Article 000033
សង្គម

មូលដ្ឋានគ្រឹះនៃក្តីស្រឡាញ់ ដែលគូស្នេហ៍គ្រប់រូបគួរមាន

“ក្តីស្រលាញ់” ងាយស្រួលប្រើមាត់វាចា ប៉ុន្តែពិបាកក្នុងការប្រើទង្វើមកស្តែងបង្ហាញ ហើយក្តីស្រលាញ់មួយនេះ មិនមែនឱ្យតែគេនិយាយពាក្យផ្អែមល្ហែមដាក់យើង ល្អចំពោះយើងដឹងតែគេស្រលាញ់យើងនោះទេ ព្រោះក្តីស្រលាញ់ គឺអាចបង្ហាញតាមរយៈសម្ដី និង ទង្វើច្រើនប្រភេទ ។ ជាពិសេសទៅទៀតនោះ ក្តីស្រលាញ់ពិត គឺជាក្តីស្រលាញ់ដែលចេញពីធម្មជាតិ ប្រើចរិតពិត ពាក្យពិត មិនមែនជាការលាក់ពុត ឬសម្តែងធ្វើជាល្អដាក់យើងក្នុងរយៈពេលខ្លីនោះឡើយ ម្យ៉ាងទៀត ក្តីស្រលាញ់ គឺកើតឡើងចេញពីដួងចិត្ត មិនមែនជាការទាមទារឡើយ។ ខាងក្រោមនេះគឺជាមូលដ្ឋានគ្រឹះនៃក្តីស្រលាញ់ដែលគូស្នេហ៍គ្រប់រួបគួរមាន និងត្រូវផ្តល់ឱ្យគ្នាទៅវិញទៅមក ។ ១. អាចទទួលយកភាពខ្វះខាតរបស់គ្នា រក្សានូវអារម្មណ៍ឆេវឆាវរៀងខ្លួន បើមិនចង់ឱ្យដំណើរស្នេហាមួយមានការនឿយហត់នោះ សូមគូស្នេហ៍ទាំងអស់កុំចេះតែទាមទារឱ្យដៃគូរបស់អ្នកជាមនុស្សល្អឥតខ្ចោះ អ្នកទាំងពីរត្រូវរៀនសូត្រទទួលយកភាពខ្វះខាតរបស់ដៃគូ និងខិតខំបំពេញភាពខ្វះខាតរបស់គ្នាទៅវិញទៅមក…

Article 000032
សង្គម

ក្រៅពីការកំដរ និងនៅក្បែរ តើមនុស្សស្រីត្រូវការរបស់អ្វីទៀតពីមិត្តប្រុស?

និយាយដល់ “ការកំដរ” នេះ គ្មានមនុស្សស្រីណាម្នាក់ដែលខ្លួនកំពុងមានស្នេហា មិនចង់ឱ្យមនុស្សខ្លួនស្រលាញ់នៅក្បែរនាងនោះឡើយ ហើយ “ការកំដរ” នេះ គឺជាឱសថទិព្វសម្រាប់ធ្វើឱ្យចំណងស្នេហារបស់ពួកគេកាន់តែស្អិតរមួត ប៉ុន្តែបើនិយាយឱ្យស៊ីជម្រៅជាងនេះ មនុស្សស្រីត្រូវការចាំបាច់ជាងការកំដរនេះទៀតនោះ តើជាអ្វីទៅ? ខាងក្រោមនេះនឹងធ្វើការសង្ខេបជូនប្រិយមិត្តអានកម្សាន្ត។ ១. ក្រៅពីការកំដរ នាងត្រូវការជំនួយក្នុងគ្រាដែលនាងជួបទុក្ខលំបាក គេតែងនិយាយថា « ពេលវេលាអាចពិសោធន៍ចិត្តមនុស្សបាន ហើយការលំបាកក៏អាចបង្ហាញពីមុខមាត់ពិត និងចិត្តគំនិតរបស់ខ្លួនគេដែរ »។ ស្នេហាក៏ដូចគ្នា បើគ្មានការលំបាកទេ ក៏មិនអាចបញ្ជាក់ពីចិត្តស្មោះរបស់មនុស្សពីរនាក់ដែរ ជួនកាលពេលដែលពួកគេជួបការលំបាកម្តងៗ តែមានចិត្តត្អួយត្អែរ ធុញទ្រាន់ ពិបាកចិត្ត ប៉ុន្តែកត្តាទាំងនេះហើយដែលធ្វើឱ្យពួកគេបានស្គាល់ពីចិត្តមនុស្សជុំវិញខ្លួនកាន់តែច្បាស់។ ក្រៅពីការកំដរ អ្វីដែលមនុស្សស្រីត្រូវការជាចាំបាច់នោះគឺជាស្មាដ៏កក់ក្តៅ…

Article 000031
សង្គម

កុំឆ្ងល់! បើមនុស្សស្រីធ្វើរឿងទាំងនេះមកកាន់អ្នក ច្បាស់ណាស់ថា អ្នកជាមនុស្សពិសេសសម្រាប់នាង

បើមនុស្សស្រីម្នាក់ មិនចាប់អារម្មណ៍លើអ្នក នាងមិនអាចឆាតទៅរកអ្នកមុន មិនទៅណាត់អ្នកជួបគ្នាមុន ក៏មិនរកលេសដើម្បីនៅក្បែរខ្លួនអ្នកដែរ។ តាមពិតទៅ មនុស្សស្រីនាងស្រួលឈ្វេងយល់ណាស់ បើមិនចាប់អារម្មណ៍អ្នកនោះទេ នាងមិនទៅចាប់ផ្តើមរឿងអ្វីមុន គ្មានរឿងអ្វីនិយាយជាមួយអ្នក កម្រឆាតរកអ្នកមុន ទង្វើសោះអង្គើយ មិនខ្វល់ពីរឿងអ្នក ពេលដែលសោកសៅនាងបែរជាមិនខ្វល់ នេះបង្ហាញថាអ្នកមិនមែនជាមនុស្សសំខាន់ឡើយ។ ពេលដែលមនុស្សស្រីម្នាក់មានចិត្តចំពោះអ្នកហើយ ស្រលាញ់អ្នកចេញពីចិត្ត នាងប្រឹងរកមធ្យោបាយទាញគម្លាតរបស់អ្នកទាំងពីរឱ្យខិតជិតគ្នា នៅពេលនោះ អ្នកនឹងយល់ថា នាងជាមនុស្សម្នាក់ស្រួលរាប់អាន ព្រោះនាងចេះតែមកស្និទ្ធស្នាលជាមួយអ្នកមុន។ ដូច្នេះសូមអ្នកកុំឆ្ងល់ពេលដែលមនុស្សស្រីធ្វើរឿងទាំងនេះមកកាន់អ្នក គឺគ្មានអ្វីក្រៅពីចាប់អារម្មណ៍លើអ្នកឡើយ តើមានទង្វើអ្វីខ្លះទៅ តោះយើងមកអានទាំងអស់គ្នា។ ១. យកចិត្តទុកដាក់ចំពោះរឿងរបស់អ្នកមុន បើមនុស្សស្រីម្នាក់ មិនយកចិត្តទុកដាក់ចំពោះអ្នក គ្មានចំណាប់អារម្មណ៍អ្វីចំពោះរឿងរបស់អ្នកទេ ក៏ចង់មានការរីកចម្រើនទៅមុខអ្វីដែរនោះ…

Article 000030
សង្គម

មនុស្សប្រុសបើមានចិត្តប្រែប្រួលហើយ គេមិនចាកចេញពីអ្នកភ្លាមទេ តែគេចមិនផុតពីសញ្ញាទាំងនេះឡើយ

ពេលដែលមនុស្សប្រុសលែងស្រលាញ់មនុស្សស្រីណាម្នាក់ហើយ បើគេនិយាយពាក្យបែកគ្នាដាក់នាងផ្ទាល់មាត់ នោះនឹងធ្វើឱ្យនាងឈឺចាប់ខ្លាំងជាមិនខាន អាចដោយសារគេប្រាប់ពីមូលហេតុច្បាស់លាស់ទៅកាន់នាង ទោះជាពេលនោះ មនុស្សស្រីដឹងថា ខ្លួនបានបាត់បង់ស្នេហាមែនពិត ឈឺចាប់មែនពិត ទាំងនេះទោះជាមិនអាចទម្លាក់ចោលបានភ្លាមៗមែន តែពេលយូរៗទៅ នាងនឹងអាចបំភ្លេចបាន ព្រមទាំងអាចចាប់ផ្តើមជីវិតសារឡើងវិញបានដែរ។ ខ្លាចតែមនុស្សប្រុសដែលលែងស្រលាញ់យើងហើយ នៅធ្វើពុតជាស្រលាញ់ ផ្តល់សញ្ញាខុសឱ្យនាងមានភាពយល់ច្រលំ ប៉ុន្តែទោះស្រលាញ់ ឬមិនស្រលាញ់ គឺពិបាកបិទបាំងចំពោះមនុស្សស្រីណាស់ ទោះជាមនុស្សប្រុសមិនបានបញ្ជាក់ឥរិយាបថច្បាស់លាស់ក៏អាចធ្វើឱ្យមនុស្សស្រីចាប់អារម្មណ៍ដឹងដែរ មនុស្សស្រីគួរតែឆាប់យល់ពីមនុស្សប្រុសបន្តិចទៅ ដើម្បីចៀសវាងខ្លួនឯងដើរក្នុងវិថីស្នេហាដែលពោរពេញដោយភាពក្លែងបន្លំធ្វើឱ្យចិត្តទទួលរងការឈឺចាប់។ ត្រូវដឹងថា មនុស្សប្រុសម្នាក់ប្រែចិត្តហើយ មិនអាចឃ្លានឆ្ងាយពីអ្នកភ្លាមៗនោះឡើយ តែក៏មិនអាចគេចផុតពីសញ្ញាទាំងនេះដែរ តើអ្នកមានដឹងថាជាសញ្ញាអ្វីខ្លះទេ? ១. ប្រែទៅជាអាថ៌កំបាំង លាក់បាំងនឹងអ្នកគ្រប់យ៉ាង បើមនុស្សប្រុសម្នាក់ស្រលាញ់អ្នកនោះ គេនឹងមើលសំខាន់ចំពោះទំនាក់ទំនងរវាងអ្នកទាំងពីរ គេនឹងគិតគូរដល់អ្នក…

Article 000029
សង្គម

លេចចេញសញ្ញាទាំងនេះ បញ្ជាក់ថា អ្នកទាំងពីរទោះស្គាល់គ្នាយូរប៉ុនណា ក៏មិនអាចស្រឡាញ់គ្នាដែរ

បើពេលនៅជាមួយគ្នា មនុស្សពីរនាក់មានពាក្យនិយាយមិនចេះអស់ មានរឿងដែលធ្វើមិនចេះចប់ ភាពស្រុះស្រួល ទោះឈ្លោះគ្នាក៏ឆាប់បាត់ ពេលវេលាយូរទៅនឹងចេញជាប្រសិទ្ធភាពអាចស្រលាញ់គ្នាដោយមិនដឹងខ្លួន។ ផ្ទុយមកវិញ ពេលដែលមនុស្សពីរនាក់ស្គាល់គ្នាយូរហើយនៅតែមិនទុកចិត្តគ្នា មិនព្រមយកភាពស្មោះត្រង់របស់ខ្លួនទៅប្រឈមមុខនឹងដៃគូ ហើយតែងលាក់បាំងរឿងក្នុងចិត្ត និងមិនព្រមរាប់អានស៊ីជម្រៅជាមួយអ្នកម្ខាងទៀត ហើយគ្រាន់តែនិយាយពាក្យសួរនាំឱ្យរួចពីមាត់ និងពាក្យគួរសមខ្លះប៉ុណ្ណោះ ទោះជាអ្នកទាំងពីរស្គាល់គ្នាយូរប៉ុនណា ពួកគេក៏ពិបាកក្នុងការដឹកដៃគ្នាដើរឆ្ពោះទៅជីវិតមង្គលការណាស់។ សញ្ញាដែលបញ្ជាក់ថា អ្នកទាំងពីរទោះស្គាល់គ្នាយូរប៉ុនណាក៏មិនអាចស្រលាញ់គ្នានោះ តើមានអ្វីខ្លះ ដូច្នេះសូមមកអានសេចក្តីសម្រាយនៅខាងក្រោម។ ១. មិនទុកចិត្តគ្នា មិនព្រោះស្មោះត្រង់នឹងគ្នា ជាធម្មតាបើទាំងសងខាង ព្រមនៅចំពោះមុខដៃគូធ្វើជាខ្លួនឯងយ៉ាងពិតប្រាកដនោះ ព្រមយកចិត្តរបស់ខ្លួនប្រគល់ឱ្យអ្នកមម្ខាងទៀតនោះ និងមានរឿងអ្វី ពួកគេអាចបើកចិត្តនិយាយប្រាប់គ្នាដោយត្រង់ៗ គ្មានអ្វីត្រូវលាក់លៀមអំពីរឿងខ្លួនឯង ជឿជាក់ថាអ្នកទាំងពីរនឹងមានអារម្មណ៍ចំពោះគ្នាជាមិនខាន។ ព្រោះពួកគេចេះទៅទំនាក់ទំនងគ្នា ហើយនៅក្នុងការទំនាក់ទំនងរបស់ពួកគេបន្ថែមនូវភាពស្វែងយល់រវាងគ្នា។ បើទាំងសងខាងមិនទុកចិត្តគ្នា…

Article 000028
សេដ្ឋកិច្ច

មនុស្សដែលបានជួយអ្នក កុំគ្រាន់តែហៅគេហូបបាយ ត្រូវចេះប្រើវិធីទាំងនេះដើម្បីសងគុណ

មានគេនិយាយថា ពាក្យ “មនោសញ្ចេតនា” នេះ គឺអាចផ្តល់ប្រយោជន៍ដល់គ្នាទៅវិញទៅមកបាន។ អ្នកល្អចំពោះខ្ញុំ ខ្ញុំក៏ល្អចំពោះអ្នក អ្នកយកចិត្តទុកដាក់នឹងខ្ញុំ ខ្ញុំក៏យកចិត្តទុកដាក់នឹងអ្នកដែរ អ្នកជួយខ្ញុំ ខ្ញុំក៏ជួយអ្នកវិញ។ មនោសញ្ចេតនាមួយណាក៏ដោយ សុទ្ធតែមានទៅមានមក បើសិនមានតែម្ខាងនោះរមែងតែងមិនយូរអង្វែងឡើយ។ ឧទាហរណ៍ថា ៖ មានមនុស្សមួយចំនួនធ្លាប់មើលរំលងភាពល្អរបស់អ្នក មិនចេះដឹងគុណ មិនដឹងពីការសងគុណ ធ្វើឱ្យអ្នកខកចិត្តប៉ុន្មានដង អស់ចិត្តចំពោះគេយ៉ាងខ្លាំង មានតែជ្រើសរើសដើរចេញ។ ដូច្នេះ មិនថាអ្នកណាទេ ឱ្យតែជាមនុស្សល្អចំពោះអ្នក សុទ្ធតែមានតម្លៃសម្រាប់ចងចាំក្នុងចិត្ត។ មនុស្សដែលជួយអ្នក សូមកុំគ្រាន់តែអញ្ជើញគេហូបបាយឱ្យសោះ ត្រូវរៀនចេះប្រើវិធីទាំង ៣ នេះ ដើម្បីតបស្នងដល់គេ។…