ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

New
ទស្សនៈ

ម្តាយ ៦ ប្រភេទ តែងតែធ្វើឱ្យកូនៗស្អប់ដោយមិនដឹងខ្លួន ម្តាយគ្រប់រូបត្រូវពិចារណាលើចំណុចទាំងនេះឱ្យបានល្អិតល្អន់

កូនៗ គឺជាមនុស្សដែលម្តាយស្រលាញ់ និងស្និទ្ធស្នាលបំផុត ពេលដែលកូនៗនៅតូច ពួកគេតែងចង់នៅក្បែរម្តាយគ្រប់ពេល។ ពេលដែលពួកគេជួបរឿងសប្បាយចិត្ត តែងតែចង់ចែករំលែកជាមួយម្តាយរបស់ខ្លួន ហើយពេលពួកគេជួបរឿងដែលមិនសប្បាយចិត្តនោះ ពួកគេសង្ឃឹមថាទទួលបានការលួងលោមពីម្តាយគេដូចគ្នា។ ម្តាយល្អម្នាក់ អាចធ្វើឱ្យកូនៗទទួលអារម្មណ៍ថា មានសន្តិភាពផ្លូវចិត្តជាទីបំផុត វាក៏ជាចំណែកជួយយ៉ាងសំខាន់ចំពោះការលូតលាស់របស់កូនៗផងដែរ។ ប៉ុន្តែមានម្តាយប៉ុន្មានប្រភេទ គឺធ្វើឱ្យកូនៗកើតចិត្តស្អប់ទាំងមិនដឹងខ្លួន តោះ! មកដឹងទាំងអស់គ្នា តើអ្នកមាននៅក្នុងប្រភេទមួយណាទេ? ១. នៅចំពោះមុខមហាជននិយាយបញ្ឈឺកូន កូនឯងមើលគេចុះ គេខ្លាំងជាងកូនឯង មើលកូនឯងសរសរអក្សរចុះដូចស្រមោចវារ។ មានអាណាព្យាបាលជាច្រើនយល់ថា បែបនេះធ្វើឱ្យកូនខ្លួនឯងមានការដាក់ខ្លួន ម្យ៉ាងទៀតយល់ថា កូនក្មេងសេចក្តីថ្លៃថ្នូរ និងតម្លៃអ្វីទៅ ហូបឆ្ងាញ់គេងស្រួលទៅបានហើយ។ តាមពិតទៅកូនក្មេង គឺស្រលាញ់មុខមាត់ណាស់ ចូលចិត្តពាក្យសរសើរជាងបង្អាប់…

New Copy
ទស្សនៈ

មនុស្សស្រីមានលក្ខណៈទាំង ២០ យ៉ាងនេះ បង្ហាញថាជាមនុស្សស្រីពូកែពិតប្រាកដ

ជាមនុស្សស្រីក្នុងបច្ចុប្បន្ននេះ មិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាតតែមួយមុខ ឬងប់ងល់នៅតែក្នុងផ្ទះ ពូកែតែខាងធ្វើម្ហូប ដាំបាយ បម្រើអ្នកក្នុងផ្ទះ ទើបហៅថាពូកែនោះឡើយ។ យ៉ាងណាក៏ដោយ នារីពូកែខ្លាំងពិតប្រាកដ គឺត្រូវតែមាន ២០ ចំណុចដូចខាងក្រោមនេះ។ នៅពេលដែលអ្នកមានចំណុចទាំងនេះហើយ ច្បាស់ណាស់ថា អ្នកនឹងក្លាយជាស្ត្រីខ្លាំង ដែលមិនខ្វះអ្នកចូលមកឱ្យអ្នកជ្រើសរើសនោះឡើយ។ ១. មានទិសដៅច្បាស់លាស់ ២. ចេះគ្រប់គ្រងអារម្មណ៍របស់ខ្លួន ៣. ឃ្លាតឱ្យឆ្ងាយពីមនុស្សដែលធ្វើឱ្យចុះខ្សោយទាំងស្មារតី និងកម្លាំង ៤. ទទួលយកភាពពិតរបស់ខ្លួន ៥. កាន់តែស្ងប់ស្ងាត់ ៦. កុំរំពឹងទៅលើមនុស្ស និងកិច្ចការណាមួយខ្លាំងពេក ៧. កាន់តែមានវិន័យ…

New Copy
សុខភាព

បើមាន ៤ ចំណុចនេះឡើងទៅ បញ្ជាក់ថាអ្នកមានសុខភាពល្អ

អ្វីដែលសំខាន់បំផុតមិនមែនត្រឹមតែទ្រព្យសម្បត្តិ លុយកាក់ប៉ុណ្ណោះទេ តែការមានសុខភាពល្អទើបជារឿងសំខាន់ក្នុងជីវិតរបស់មនុស្ស។ សុខភាពល្អ គ្មានជំងឺគឺជាទ្រព្យសម្បត្តិមិនអាចកាត់ថ្លៃបាន អាចរស់នៅបានយូរអង្វែង បើគ្មានសុខភាពទេ ទោះជាអ្នកមានពេលវេលាច្រើនប៉ុនណា មានប្រាក់ច្រើនប៉ុនណាអាចទិញរបស់គ្រប់យ៉ាង ក៏អ្នកសោយសុខមិនបានដែរ ។ ចង់បានសុខភាពល្អ គឺត្រូវមានទម្លាប់ល្អ ទម្លាប់ទាំង ៨ នេះ អាចជួយឱ្យសុខភាពរឹងមាំបាន ឃ្លាតឆ្ងាយពីជំងឺ ចូលអានអត្ថបទខាងក្រោមនេះថាតើអ្នកត្រូវបានប៉ុន្មានចំណុចខ្លះ។ ១. ឆាប់គេងឆាប់ក្រោក ឆាប់ចូលគេងឆាប់ក្រោក មានប្រយោជន៍ណាស់ចំពោះសុខភាព បើដំណេកមិនគ្រប់គ្រាន់ទេ មានទម្លាប់គេងយប់ជ្រៅ គឺអាចប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃ បែបនេះបង្កឱ្យមានជំងឺដោយមិនដឹងខ្លួន។ ដូច្នេះត្រូវបង្កើតទម្លាប់ល្អឆាប់គេងឆាប់ក្រោកនេះ ធ្វើឱ្យខ្លួនប្រាណមានការសម្រាកបានគ្រប់គ្រាន់ ទើបមិនអាចត្រូវបានជំងឺវាយាយី។ ២. មិនខឹងឆេវឆាវ…

New Copy
សង្គម

មនុស្សប្រុសមានទាំងទង្វើទាំង ៦ នេះ គេស្រលាញ់អ្នកពិត ធ្វើពុតទៅមិនរួចឡើយ

ស្នេហាធ្វើឱ្យមនុស្សប្រុសប្រែទៅជាទន់ភ្លន់ ប្រែទៅជាលែងគិតវែងឆ្ងាយ ទោះជានៅទីឆ្ងាយមានរបស់ដែលគេមិនធ្លាប់ឃើញក៏ដោយ ឬក៏មានអនាគតភ្លឺស្វាងប៉ុនណាក៏ដោយ ដើម្បីអ្នកគេសុខចិត្តបញ្ឈប់ដំណើររបស់គេ ហើយមកនៅជាមួយអ្នក មកមើលថ្ងៃរះជាមួយអ្នក។ ពេលដែលមនុស្សប្រុសម្នាក់ស្រលាញ់អ្នកខ្លាំង គេនឹងមានទង្វើទាំង ៦ នេះ មនុស្សប្រុសដែលមិនស្រលាញ់អ្នក ទោះជាធ្វើពុតយ៉ាងណាក៏មិនអាចបន្លំបានដែរ។ ១. ដាំបាយ និងបោកសម្លៀកបំពាក់ឱ្យអ្នក ធ្វើជាមនុស្សប្រុសម្នាក់ សុខចិត្តចូលចង្ក្រានដើម្បីអ្នក ធ្វើម្ហូបដែលអ្នកចូលចិត្តញុំា មានន័យថាអ្នកមានសារៈសំខាន់ចំពោះគេជាខ្លាំង។ ត្រូវដឹងថា មនុស្សប្រុសជាច្រើន ពួកគេសុទ្ធតែយល់ថារឿងបោកខោអាវធ្វើម្ហូបគួរតែមនុស្សស្រីជាអ្នកធ្វើ ពួកគេខ្វល់តែរឿងរកប្រាក់តែប៉ុណ្ណោះ។ តែចំពោះមនុស្សប្រុសដែលស្រលាញ់អ្នកពិតប្រាកដ ចូលចង្ក្រានដើម្បីអ្នក គឺមិនយល់ថាពិបាកសូម្បីតែបន្តិច ទោះជាគេពីមុនមិនចេះក៏ដោយ ឱ្យតែអ្នកនិយាយថាអ្នកចង់ញុំា គេនឹងទៅរៀនធ្វើដើម្បីអ្នក។ ២. ទោះជាខឹងយ៉ាងណាក៏គិតពីអារម្មណ៍អ្នកដែរ…

Article 000026
ទស្សនៈ

មនុស្សម្នាក់អាចរាប់អានបានយូរអង្វែង ឬអត់ មើលតែ ៩ ចំណុចនេះដឹងហើយ

មជ្ឈដា្ឋនសង្គមមួយនេះ គឺធំទូលាយខ្លាំងណាស់ វាអាចប៉ះពាល់ដល់ការរស់នៅរបស់អ្នក ឧទាហរណ៍ថា ៖ បើយើងរាប់អានជាមួយមនុស្សគិតវិជ្ជមាន នោះអ្នកចិត្តគំនិតរបស់អ្នកងាយនឹងគិតរឿងវិជ្ជមាន បើអ្នករាប់អានជាមួយមនុស្សគិតអវិជ្ជមាន នោះអ្នកក៏ពោរពេញដោយគំនិតអវិជ្ជមានដូចគ្នា ហើយបើអ្នករាប់អានជាមួយមនុស្សស្មោះត្រង់ អ្នកនឹងអាចក្លាយទៅជាមនុស្សធ្វើការងារប្រកបដោយភាពសុក្រឹត្យស្មោះត្រង់ និងចេះជួយគ្នាទៅវិញទៅមក បើអ្នករាប់អានជាមួយមនុស្សដែលពឹងពាក់មិនបាន នោះមានតែធ្វើឱ្យអ្នកខាតបង់ពេលវេលា និងលុយកាក់តែប៉ុណ្ណោះ។ ៩ ចំណុចនេះនឹងប្រាប់អ្នកថាតើមនុស្សបែបណា ដែលអ្នកអាចរាប់អានបានយូរអង្វែង ជូនពរអ្នករកបានមិត្តភក្តិដែលស្គាល់ចិត្តថ្លើមគ្នា ពោរពេញដោយថាមពលវិជ្ជមាន។ ១. ក្រសែភ្នែក នៅលើដងខ្លួនមនុស្ស មានតែ “ភ្នែក” ទេ គឺជាវត្ថុដែលអាចបញ្ជាក់ពីភាពស្មោះត្រង់របស់មនុស្សម្នាក់បាន “ភ្នែក” នេះទៀតសោតគឺជាបង្អួចនៃដួងព្រលឹងរបស់មនុស្សគ្រប់គ្នា អ្នកជាមនុស្សបែបណា គ្រាន់តែមើលក្រសែភ្នែក គឺដឹងបាត់ទៅហើយ…

Article 000025
សង្គម

សញ្ញាទាំង ៣ យ៉ាង ដែលមនុស្សស្រីផ្តល់ឱ្យអ្នក បង្ហាញថា នាងកំពុងតែចាប់អារម្មណ៍លើអ្នកហើយ

នៅក្នុងពិភពស្នេហា បើស្រលាញ់មនុស្សម្នាក់ហើយ ឱ្យតែមិនបានឃើញមុខគេ ក្នុងចិត្តចេះតែមិនស្រួល។ ពេលដែលមនុស្សប្រុសនឹកដល់មនុស្សម្នាក់ គេតែងតែយកពាក្យនឹករឭកនិយាយចេញមក ហើយប្រើទង្វើមកបង្ហាញ។ បើជាមនុស្សស្រីវិញ នាងមិនអាចនិយាយដោយត្រង់ៗនោះឡើយ គ្រាន់តែផ្តល់ជាសញ្ញាខ្លះៗឱ្យមនុស្សប្រុសទាយតែប៉ុណ្ណោះ ដូច្នេះហើយ ត្រូវពិនិត្យឱ្យល្អិតល្អន់ ប្រហែលពាក្យដែលនាងនិយាយ ទង្វើដែលនាងធ្វើ តាមពិតទៅសុទ្ធតែបង្កប់ថានាងកំពុងនឹកអ្នក។ ជាទូទៅ បើមនុស្សស្រីម្នាក់នឹកដល់អ្នកហើយ គេនឹងផ្តល់សញ្ញា ៣ យ៉ាងនេះដល់អ្នក ពេលដែលអ្នកទទួលបានហើយសូមឆ្លើយតបទៅនាងផង។ ១. នាងតែងរកអ្នកជជែកគ្នាមុន នៅក្នុងលោកនេះ គ្មាននរណាសុខចិត្តខាតពេលទៅយកចិត្តទុកដាក់ជាមួយមនុស្សដែលខ្លួនមិនចូលចិត្តឡើយ។ ឱ្យតែមនុស្សស្រីម្នាក់មិនចូលចិត្តអ្នក នាងមិនយកចិត្តទុកដាក់ថា អ្នកកំពុងធ្វើអ្វីឡើយ ក៏មិនអាចទៅរកអ្នកនិយាយគ្នាមុនដែរ។ ពាក្យថា “កំពុងធ្វើអ្វី? ញុំាបាយហើយនៅ?…

Article 000027
សេដ្ឋកិច្ច

មនុស្សដែលតែងនិយាយលេងសើចជាមួយអ្នកបែបនេះ ភាគច្រើនមើលងាយហើយ សូមរក្សាគម្លាតបន្តិចទៅ

ការប្រាស្រ័យទាក់ទងគ្នា ក្រៅពីការជជែកគ្នាជាប្រចាំហើយនោះ ក៏អាចពឹងលើការនិយាយលេងសើច ដើម្បីបង្កើនភាពស្និទ្ធស្នាល និងទាញគម្លាតឱ្យកាន់តែជិតគ្នាដែរ។ ទំនាក់ទំនងដែលមានភាពកំប្លែងនៅក្នុងនោះ គឺពិតជាល្អណាស់ អាចញុំាងឱ្យបរិយាកាសរីករាយ ប៉ុន្តែការលេងសើចត្រូវមានកម្រិត ពេលដែលលេងសើចលើសកម្រិតមិនមែនជាការកំប្លែងឡើយ តែគឺជាការមិនគោរពចំពោះគេទៅវិញទេ។ ពាក្យមួយពោលថា “ការលេងសើច គឺត្រូវមានសមតុល្យ”។ អ្នកខ្លះនិយាយលេងគ្មានសមតុល្យសោះ មិនខ្វល់ពីអារម្មណ៍អ្នកណាឡើយ ធ្វើឱ្យគេពិបាក អាស្រ័យពាក្យថាលេងសើចមកធ្វើបាបអ្នកដទៃ។ មិនត្រឹមឱ្យគេមិនសប្បាយចិត្តទេ ការលេងសើចដែលបង្កការខាតបង់ដល់អ្នកដទៃ សុទ្ធតែមានបំណងអាក្រកក់។ បើអ្នកយល់ថាមានមនុស្សមួយចំនួន បានប្រើវិធីលេងសើចទាំង ៤ ប្រភេទនេះមកលេងសើចជាមួយអ្នក គឺបង្ហាញថា “មើលស្រាល” អ្នក យល់ល្អគួរតែនៅឱ្យឆ្ងាយពីគេបន្តិច។ ១. យកការតុបតែងរូបសម្រស់របស់គេមកលេងសើច ក្នុងជីវភាពរស់នៅ…

New Copy
គ្រួសារ

មធ្យោបាយទាំង ៧ ញ៉ាំងឱ្យកូនៗពោរពេញដោយភាពក្លាហាន និងមានភាពឯករាជ្យ

នាពេលបច្ចុប្បន្ននេះ មិនថានៅក្នុងគ្រួសារក្តី សាលារៀនក្តី ជាពិសេស គឺប្រទេសលោកខាងលិចសុទ្ធតែបានលើកកម្ពស់ឱ្យកុមារចេះធ្វើកិច្ចការងារដោយខ្លួនឯង និងជម្រុញឱ្យកុមារមានភាពក្លាហាន និងមានភាពឯករាជ្យ។ បញ្ហាការជម្រុញកុមារឱ្យមានភាពឯករាជ្យនេះ ភាគច្រើនឪពុកម្តាយជាច្រើនបានផ្តោតសំខាន់យ៉ាងខ្លាំង ដោយគេបានធ្វើស្ថិតិទៅលើឪពុកម្តាយមួយចំនួនធំដោយលើកសំនួរថា ៖ តើធ្វើដូចម្តេចទៅដើម្បីឱ្យកូនរបស់អ្នកកាន់តែមានភាពក្លាហាន និងរៀនចេះឯករាជ្យដោយខ្លួន?” មានឳពុកម្តាយជាច្រើនមានមតិផ្សេងៗគ្នា ដោយនៅក្នុងនោះគេបានសរុបមតិឡើងមក ឃើញថាមានវិធីទាំង៧យ៉ាងនេះ ដែលអាចជម្រុញកុមារកាន់តែមានភាពក្លាហាន និងឯករាជ្យដោយខ្លួនឯង។ ១. អាណាព្យាបាលត្រូវមានពេលវេលានៅជាមួយកូន យើងដែលជាឪពុកម្ដាយទោះក្នុងលក្ខ័ណ្ឌបែបណាក៏ដោយត្រូវតែមានពេលឱ្យបានច្រើនសម្រាប់កូនកូន ព្រោះការកំដររបស់ឪពុកម្តាយ អាចធ្វើឱ្យកូនមានសន្តិភាពផ្លូវចិត្តបានគ្រប់គ្រាន់។ ២. កុំស្តីបន្ទោសកូននៅចំពោះមុខគេ កុំស្ដីបន្ទោសកូននៅចំពោះមុខអ្នកដទៃ ជាពិសេសនៅចំពោះកុមារដូចគ្នា។ ក្នុងនាមជាឪពុកម្តាយមិនអាចយកអារម្មណ៍មិនល្អ ឬកំហឹងមកជះលើកូនៗឡើយ ព្រោះនេះជាទង្វើមិនល្អ ក៏អាចបណ្តាលឱ្យពួកគេមានទម្លាប់បែបនេះនៅពេលដែលពួកគេធំពេញវ័យ។ ៣.…

Ghhgty
ប្លែកៗ

ក្រូចឆ្មារទឹកឃ្មុំជួយបានតិចទេ បើបន្ថែមផ្លែឈើ ២ នេះទៀត នឹងស្រកទម្ងន់ដោយប្រសិទ្ធភាពទ្វេដង

ក្បួនសម្រកទម្ងន់នរណាក៏ដឹងដែរថា ការទទួលទានទឹកក្រូចឆ្មារលាយទឹកឃ្មុំជាប្រចាំអាចជួយបាន ប៉ុន្តែបើអ្នកចេះច្នៃបន្ថែមផ្លែឈើ ២ ប្រភេទនេះចូលទៀត នោះធានាថាប្រសិទ្ធភាពនឹងអាចកើតឡើងបានទ្វេដង៖ ១) លាយជាមួយផ្លែផាស់សិន ចូរអ្នកលាយវាជាមួយផ្លែផាស់សិន នោះនឹងជួយឲ្យអ្នកកាន់តែក្មេងជាងវ័យ ហើយជួយសម្រកទម្ងន់បានលឿនជាងមុន។ ក៏ដោយសារនៅក្នុងផ្លែផាស់សិនមានសារធាតុចិញ្ចឹម ដែលមានកាឡូរីទាប ហើយជាតិសរសៃច្រើនដែលត្រូវម៉ាច់សម្រាប់អ្នកចង់ស្រកទម្ងន់។ ជាងនេះវាក៏មាននូវវីតាមីន A អាស៊ីតអាមីណូមួយចំនួន ដែលបន្ថែមប្រសិទ្ធភាពខ្ពស់បំផុត។ យ៉ាងណាអ្នកមិនគួរផឹកវាច្រើនពេកទេ ដោយត្រឹម ២ កែវក្នុងមួយថ្ងៃ គឺល្អបំផុត។ ២) លាយជាមួយផ្លែព័រ ផ្លែព័រជាឱសថធម្មជាតិមួយ ដែលជួយបន្ថយការកើនឡើងសម្ពាធឈាម ដូច្នេះវាល្អណាស់សម្រាប់មនុស្សដែលមានរាងវ័យចំណាស់ និងសុខភាពរាងខ្សោយ ហើយចង់ស្រកទម្ងន់។ អ្នកគ្រាន់តែយកផ្លែព័រមកឆ្កឹះយកគ្រាប់ចេញ ហើយដាក់ច្របល់ជាមួយទឹកឃ្មុំ…

6
ប្លែកៗ

ជ្រើសរើសបន្តោងមួយដែលអ្នកស្រឡាញ់ជាងគេ ដើម្បីដឹងថា អ្នកជាមនុស្សបែបណានៅក្នុងរឿងស្នេហា?

A. បើអ្នកជ្រើសរើសបន្ដោងទី A នេះមានន័យថា អ្នកជាមនុស្សដែលរឹងប៉ឹងនៅក្នុងរឿងស្នេហា ប៉ុន្តែអ្នកជាមនុស្សដែលមានតម្រូវការខ្ពស់ណាស់ពីភាគីម្ខាងទៀត។ ដូច្នេះហើយ ប្រសិនបើមាននរណាម្នាក់ ចង់តាមអ្នក លុះត្រាតែគេមានគ្រប់លក្ខខណ្ឌដែលអ្នកត្រូវការ។ លើសពីនេះ គេត្រូវតែជាមនុស្សដែលអាចធ្វើឱ្យអ្នកចិត្តទន់ និងញាប់ព័រដោយសារតែរឿងអ្វីមួយ បើមិនដូច្នេះទេ គេនឹងមិនអាចចងចិត្តអ្នកបានឡើយ កុំថាឱ្យទន់ចិត្ត សូម្បីតែចាប់អារម្មណ៍ ក៏អ្នកមិនខ្ចីនឹងចាប់អារម្មណ៍ផង។ B. បើអ្នកជ្រើសរើសបន្ដោងទី B នេះមានន័យថា អ្នកជាមនុស្សងាយបំផុតក្នុងរឿងស្នេហា ជាពិសេសគឺ ឱ្យតែមានអ្នកណាបង្ហាញពីការយកចិត្តទុកដាក់ បារម្ភ និងមានភាពស្និទ្ធស្នាលនឹងអ្នក នោះអាចឱ្យអ្នកពិចារណាក្នុងការទទួលយកម្នាក់នោះហើយ។ អ្នកមិនមែនជាមនុស្សដែលមានភាពច្បាស់លាស់ ឬមានច្បាប់វិន័យច្រើន នៅក្នុងរឿងស្នេហានោះឡើយ។ C.…

Knongsrok_cover (1200 X 630 Px)
PR

ស្រាបៀរ Tiger ធ្វើឲ្យពិធីបុណ្យចូលឆ្នាំខ្មែរកាន់តែមានអត្ថន័យ ជាមួយការជួបជុំ និងការសម្តែងដ្រូននៅលើអាកាសដ៏អស្ចារ្យ!

ភ្នំពេញ ១៥ មេសា ២០២៤ – ការអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដ៏រីករាយ កាលពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា កន្លងទៅនេះ ឃើញថាចំនួននៃការចូលរួមអបអរបានកើនឡើងគួរឱ្យកត់សម្គាល់ តាមរយៈសកម្មភាពសប្បាយៗជាច្រើន ដែលបានរៀបចំឡើងនៅ Tiger Headquarters ក្នុងខេត្តសៀមរាប រាជធានីភ្នំពេញ និងក្រុងប៉ោយប៉ែត។ ក្នុងឆ្នាំនេះ ព្រឹត្តិការណ៍នេះមិនត្រឹមតែនាំមកនូវភាពសប្បាយរីករាយ និងការលេងទឹកកម្សាន្តប៉ុណ្ណោះទេ ថែមទាំងបានកំណត់នូវស្តង់ដាថ្មី នៃការអបអរឆ្នាំថ្មីប្រកបដោយភាពច្នៃប្រឌិត នៅក្នុងប្រទេសកម្ពុជាផងដែរ។ នៅល្ងាចថ្ងៃទី១៤ ខែមេសា អ្នកចូលរួមសង្រ្កាន្តក្នុងខេត្តសៀមរាប ក៏បានទស្សនាការសម្ដែងដ្រូននៅលើអាកាសដ៏គួរឱ្យស្ញប់ស្ញែង ដែលនាំមកឮជូនដោយស្រាបៀរ Tiger។ ការបង្ហោះដ្រូន បានបំភ្លឺផ្ទៃមេឃយ៉ាងអស្ចារ្យ…

New Copy
ទស្សន៍ទាយ

ឆ្នាំសំណាងទាំង ៤ កើបលុយពីពាក់កណ្ដាលខែនេះ រហូតដល់ដាច់ខែក្រោយ

មនុស្សដែលកើតក្នុងឆ្នាំទាំង ៤ ខាងក្រោម នឹងមានសំណាងអាចរកលុយបានកាន់តែច្រើន និងក្លាយជាអ្នកមាន ឱ្យតែចេះឆ្លៀតឱកាស ក្ដាប់ឱកាសរកលុយ អ្នកនឹងសំណាងពេញមួយជីវិត។ សំណាងអ្នកនឹងមានចាប់ពីពាក់កណ្ដាលខែនេះ រហូតដល់ដាច់ខែក្រោយ។ ១. ឆ្នាំកុរ សម្រាប់អ្នកកើតឆ្នាំជ្រូករាសីខ្ពស់ត្រដែត អ្នក​នឹង​ទទួល​បាន​សំណាង​ទ្វេ​ដង ដោយ​ការ​ប្រឹងប្រែង​តាំងពីដើមមក ជីវិតពេលនេះនឹងមានភាពរីករាយ និង​មាន​លាភ​សំណាង​ជាង​ឆ្នាំដទៃ ។ អ្នកដែលកើតក្នុងឆ្នាំជ្រូក ជាមនុស្សដែលមានភាពស្មោះត្រង់ ម៉ឺងម៉ាត់ ចិត្តទូលាយ ពេលគិតរឿងអ្វីមួយ គឺយកចិត្តទុកដាក់ខ្លាំងណាស់។ រាសី​របស់​អ្នក​កើត​ឆ្នាំ​ជ្រូក ល្អ​គួរសម ដោយ​ក្នុង​ខែមេសា ​អ្នក​កើត​ឆ្នាំ​ជ្រូក​នឹង​មាន​លាភ​សំណាង​ច្រើន មាន​ទេវតា​ជួយ​ជ្រោមជ្រែង​។​ ទ្រព្យ​សម្បត្តិ​ខ្ពស់ ជីវិត​សម្បូរ​ហូរហៀរ ​មាន​សំណាង​ល្អ…