
មិនសូវមានអ្នកដឹង! អាហារ ៣ ប្រភេទ ប្រៀបបាននឹងម៉ាស៊ីនសម្អាតពោះវៀនបែបធម្មជាតិ តម្លៃធូរថ្លៃ អ្នកណាក៏អាចទិញបាន
ការប្រើប្រាស់អាហារទាំង ៣ មុខនេះជាប្រចាំអាចជួយកម្ចាត់ជាតិពុល និងការពារជំងឺមហារីកពោះវៀន។ ពោះវៀនមានប្រព័ន្ធសរសៃប្រសាទដាច់ដោយឡែក ដែលអាចបង្កើតការឆ្លុះបញ្ជាំងពីខួរក្បាល ឬខួរឆ្អឹងខ្នង។ នោះហើយជាមូលហេតុដែលអ្នកជំនាញហៅវាថា “ខួរក្បាលទីពីរនៃរាងកាយ” ។ ពោះវៀនមិនត្រឹមតែជាសរីរាង្គរំលាយអាហារប៉ុណ្ណោះទេ ថែមទាំងមានមុខងារកម្ចាត់ជាតិពុលទៀតផង។ នៅពេលដែលរាងកាយមានសុខភាពល្អ ពោះវៀនអាចជួយក្រពះក្នុងការរំលាយអាហារ និងស្រូបយកសារធាតុចិញ្ចឹមក្នុងអាហារ និងផ្តល់ថាមពលសម្រាប់មុខងារសរីរវិទ្យា។ វាក៏ជាសរីរាង្គដែលងាយរងឥទ្ធិពលអាក្រក់ផងដែរ។ ប្រសិនបើអ្នករក្សារបបអាហារ និងរបៀបរស់នៅដែលមិនមានសុខភាពល្អ ជំងឺពោះវៀនដូចជារលាកពោះវៀន និងការស្ទះពោះវៀនអាចនឹងកើតឡើង។ ដើម្បីរក្សាពោះវៀនឱ្យមានសុខភាពល្អ វាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការសម្អាតពោះវៀន និងយកកាកសំណល់ពុលដែលជាប់នៅលើជញ្ជាំងពោះវៀនចេញ។ វិធីសាមញ្ញគឺទទួលទានអាហារ ៣ មុខខាងក្រោម។ ១. សារាយសមុទ្រ ការទទួលទានសារ៉ាយសមុទ្រជាប្រចាំ មិនត្រឹមតែជួយបំពេញសារធាតុចិញ្ចឹមដល់រាងកាយប៉ុណ្ណោះទេ ថែមទាំងជួយកម្ចាត់ជាតិពុល…











