មនុស្សម្នាក់អាចរាប់អានបានយូរអង្វែង ឬអត់ មើលតែ ៩ ចំណុចនេះដឹងហើយ

មនុស្សម្នាក់អាចរាប់អានបានយូរអង្វែង ឬអត់ មើលតែ ៩ ចំណុចនេះដឹងហើយ
ការផ្សាយពាណិជ្ជកម្ម

មជ្ឈដា្ឋនសង្គមមួយនេះ គឺធំទូលាយខ្លាំងណាស់ វាអាចប៉ះពាល់ដល់ការរស់នៅរបស់អ្នក ឧទាហរណ៍ថា ៖ បើយើងរាប់អានជាមួយមនុស្សគិតវិជ្ជមាន នោះអ្នកចិត្តគំនិតរបស់អ្នកងាយនឹងគិតរឿងវិជ្ជមាន បើអ្នករាប់អានជាមួយមនុស្សគិតអវិជ្ជមាន នោះអ្នកក៏ពោរពេញដោយគំនិតអវិជ្ជមានដូចគ្នា ហើយបើអ្នករាប់អានជាមួយមនុស្សស្មោះត្រង់ អ្នកនឹងអាចក្លាយទៅជាមនុស្សធ្វើការងារប្រកបដោយភាពសុក្រឹត្យស្មោះត្រង់ និងចេះជួយគ្នាទៅវិញទៅមក បើអ្នករាប់អានជាមួយមនុស្សដែលពឹងពាក់មិនបាន នោះមានតែធ្វើឱ្យអ្នកខាតបង់ពេលវេលា និងលុយកាក់តែប៉ុណ្ណោះ។

៩ ចំណុចនេះនឹងប្រាប់អ្នកថាតើមនុស្សបែបណា ដែលអ្នកអាចរាប់អានបានយូរអង្វែង ជូនពរអ្នករកបានមិត្តភក្តិដែលស្គាល់ចិត្តថ្លើមគ្នា ពោរពេញដោយថាមពលវិជ្ជមាន។

ការផ្សាយពាណិជ្ជកម្ម

១. ក្រសែភ្នែក

នៅលើដងខ្លួនមនុស្ស មានតែ “ភ្នែក” ទេ គឺជាវត្ថុដែលអាចបញ្ជាក់ពីភាពស្មោះត្រង់របស់មនុស្សម្នាក់បាន “ភ្នែក” នេះទៀតសោតគឺជាបង្អួចនៃដួងព្រលឹងរបស់មនុស្សគ្រប់គ្នា អ្នកជាមនុស្សបែបណា គ្រាន់តែមើលក្រសែភ្នែក គឺដឹងបាត់ទៅហើយ ពេលដែលអ្នកជជែកជាមួយអ្នកណាម្នាក់ បើភ្នែករបស់គេក្រឡាប់ចុះឡើង ឬមិនសម្លឹងមើលមុខអ្នកចំ អ្នកត្រូវសង្កេតមើលពីបុគ្គលក្ខណៈរបស់មនុស្សប្រភេទឱ្យម៉ត់ចត់។

ការផ្សាយពាណិជ្ជកម្ម
1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

២. ការសន្ទនា

មនុស្សដែលគេមានអត្តចរិតល្អ ពេលដែលអ្នកជជែកលេងជាមួយនឹងធ្វើឱ្យអ្នកមានអារម្មណ៍ធូរស្រាល និងកក់ក្តៅ។ ប៉ុន្តែមនុស្សដែលចូលចិត្តនិយាយបញ្ជោសរសើរ ឬចូលចិត្តបង្អួតពីចំណេះដឹងរបស់ខ្លួន តាមពិតទៅពួកគេមិនសូវជាចេះអ្វីប៉ុន្មានឡើយ ហើយមនុស្សមួយចំនួនទៀតចូលចិត្តនិយាយតែពីរឿងរបស់អ្នកដទៃ ឬក៏យករឿងសម្ងាត់របស់គេមកប្រាប់អ្នក ចំពោះមនុស្សប្រភេទនេះអ្នកគួរតែប្រុងប្រយ័ត្នផង ព្រោះថ្ងៃក្រោយគេប្រាកដជាយករឿងរបស់អ្នក ទៅនិយាយប្រាប់អ្នកដទៃដូចគ្នា។

ការផ្សាយពាណិជ្ជកម្ម

៣. ការតុបតែង

សង្កេតមើលការតុបតែង ដូចជា សម្លៀកបំពាក់ ស្បែកជើង សក់ក្បាល មិនប្រាកដថាមនុស្សម្នាក់នោះប្រើកាបូបល្បី ឬស្លៀកសម្លៀកបំពាក់ថ្លៃៗឡើយ។ ប៉ុន្តែត្រូវមើលថាគេមានសណ្តាប់ធ្លាប់ ខោអាវស្អាតបាត ឬអត់ មនុស្សដែលចេះតុបតែងមានរបៀបរៀបរយបែបនេះ ភាគច្រើនជាមនុស្សដែលមានវិន័យក្នុងខ្លួន។

ការផ្សាយពាណិជ្ជកម្ម

៤. ស្មើភាព

សង្កេតមើលអាកប្បកិរិយាមនុស្សម្នាក់កាន់តែច្បាស់ ពេលដែលគេនៅកន្លែងការងារ បើគេចូលចិត្តសម្លុតកំហែងចំពោះថ្នាក់ក្រោម តែលើកសសើរចំពោះថ្នាក់លើ ភាពច្រើនមនុស្សប្រភេទនេះមិនសូវល្អឡើយ។

ការផ្សាយពាណិជ្ជកម្ម

៥. គោរពពេលវេលា

ការគោរពពេលវេលាបង្ហាញថាគេមានការមើលសំខាន់ចំពោះការណាត់ជួប ស្តាយស្រណេះចំពោះពេលវេលា នេះគឺជាទម្លាប់រស់នៅជាមូលដ្ឋានរបស់មនុស្សទូទៅគួរមាន ហើយមនុស្សបែបនេះគឺគេស្រលាញ់កិត្តិយសរបស់ខ្លួនគេណាស់។

ការផ្សាយពាណិជ្ជកម្ម
2
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៦. រាបសារដាក់ខ្លួន

មនុស្សកាន់តែជោគជ័យកាន់តែរាបសារដាក់ខ្លួន ព្រោះអ្នករៀនសូត្រចេះដឹងពិតប្រាកដ គេតែងយល់ថាភាពរាបសារដាក់ខ្លួននេះ គឺជាសីលធម៌មួយដែលខ្លួនគេត្រូវមាន។

ការផ្សាយពាណិជ្ជកម្ម

៧. គោលការណ៍

មនុស្សដែលទុកចិត្តបានម្នាក់ ពួកគេតែងតែដឹងពីហេតុផល “អ្វីគួរធ្វើ អ្វីមិនគួរធ្វើ” ។ មនុស្សដែលគ្មានក្រឹត្យក្រម អាចនឹងប្រើគ្រប់មធ្យោបាយដើម្បីយករបស់ដែលខ្លួនចង់បាន មិនគិតពីការរងទុករបស់អ្នកដទៃឡើយ។

៨. ចិត្តទូលាយ

មនុស្សចិត្តទូលាយគេ គឺជាមនុស្សមិនប្រកាន់គ្រប់រឿងគ្រប់ពេលឡើយ។ មនុស្សដែលចូលចិត្តកេងចំណេញ ប្រកាន់រឿងតិចតួច ទ្រាំមិនបានរឿងខាតបង់ចំពោះខ្លួនតិចតួច ព្រោះពួកគេទាំងនោះគ្មានពាក្យថា “ចិត្តទូលាយ” នៅក្នុងវចនានុក្រមរបស់ពួកគេឡើយ។

៩. ទំនួលខុសត្រូវ

ជួបរឿងចេះតែខឹង ត្អួញត្អែរ ឬក៏ចូលចិត្តយកការងាររុញច្រានឱ្យអ្នកដទៃ គ្មានទំនួលខុសត្រូវ។ មនុស្សដែលជួបបញ្ហាមិនចេះរកលេស ហ៊ានចេញមុខទៅរាប់រង ទើបមានតម្លៃរួមសុខរួមទុកជាមួយគ្នា៕

អត្ថបទ ៖ បក្សី ទេព / Knongsrok

ការផ្សាយពាណិជ្ជកម្ម