ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

New Copy
ទស្សនៈ

កត់ទុកស្រីៗ! បុរសដែលធ្វើការទាំងនេះ ភាគច្រើនជាបុរសល្អ និងស្មោះចំពោះប្រពន្ធកូនបំផុត

តាមការស្រាវជ្រាវបានឱ្យដឹងថា បុរសដែលប្រកបការងារ​ ឬអាជីពទាំង ៥ នេះ ភាគច្រើនគឺជាមនុស្សស្មោះស្នេហ៍ ជាបុរសល្អ ស្រឡាញ់ និងមើលថែដៃគូបានយ៉ាងខ្ជាប់ខ្ជួន នារីណាបានបុរសទាំងនេះជាគូ ពិតជាសំណាងខ្លាំងណាស់។ ១. វេជ្ជបណ្ឌិត បុរស​ដែល​មាន​អាជីព​ជា​វេជ្ជបណ្ឌិត​ បង្ហាញ​ថា​ពួកគេ​មាន​ទេពកោសល្យ​ខ្ពស់​ និង​មាន​ចំណេះដឹង​ទូលំទូលាយ។ មនុស្ស​ប្រភេទ​នេះ​ក៏​ចេះ​ថែទាំ និង​ថែរក្សា​សុខភាព​មនុស្ស​ជា​ទី​ស្រឡាញ់​ដែរ។ ដូច្នេះ​ពេល​ស្ត្រី​ដែលរៀបការបានស្វាមីជាវេជ្ជបណ្ឌិត នាង​នឹង​មិន​បាច់​ព្រួយ​បារម្ភ​ពី​ជំងឺ​ខ្លួន​ឯង និង​កូន​ឡើយ។ កម្រិតប្រាក់ចំណូលនៃវិជ្ជាជីវៈវេជ្ជបណ្ឌិតក៏ខ្ពស់ផងដែរ ដែលមិននឹកស្មានថាអាចធ្វើការខាងក្រៅ បើកគ្លីនិកឯកជនបាន ដូច្នេះហើយកុំខ្លាចអត់ការងារធ្វើ។ ជាការពិតណាស់ អ្វីៗមានពីរភាគី នៅពេលដែលស្ត្រីមានប្តីជាគ្រូពេទ្យ អ្នកត្រូវតែលះបង់ ព្រោះគាត់ចំណាយពេលនៅមន្ទីរពេទ្យច្រើនជាងនៅផ្ទះ។ ប៉ុន្តែ​អរគុណ​ចំពោះ​រឿង​នេះ បុរស​មាន​ចិត្ត​ស្មោះ​ស្ម័គ្រ…

New Copy
ទស្សនៈ

លក្ខណៈ ៦ យ៉ាងដែលកំណត់សុភមង្គលរបស់មនុស្ស តើអ្នកមានប៉ុន្មានចំណុចដែរ?

មនុស្សដែលអាចមានសុភមង្គលទៅបាន លុះត្រាតែមានលក្ខណៈសម្បត្តិទាំង ៦ ចំណុចនេះ តើអ្នកជាមនុស្សដែលមានក្ដីសុខដែរទេ? តើអ្នកមានប៉ុន្មានចំណុចដែរ? ១. ត្រូវគេធ្វើបាប ក៏នៅតែរក្សាសេចក្ដីស្ងប់ ពេល​ត្រូវ​អ្នក​ដទៃ​ជេរ​ប្រមាថ អ្នក​នៅ​តែ​អាច​រក្សា​ទឹក​មុខ​ស្ងប់។ តាមពិត ការធ្វើបែបនេះមិនមែនជារឿងដែលងាយស្រួលទេ។ ក្នុងនាមជាមនុស្ស យើងទាំងអស់គ្នាចង់ទទួលបានការគោរពពីអ្នកដទៃ ជាពិសេសនៅកន្លែងដែលមានមនុស្សច្រើននៅខាងក្រៅសង្គម នេះរឹតតែសំខាន់។ ដូច្នេះ​ពេល​យើង​ត្រូវ​គេ​មើលងាយ​ពី​ វា​មិនមែន​ថា​យើង​មិន​ដឹងនោះទេ តែ​ផ្ទុយ​ទៅ​វិញ​។ នៅពេលដែលយើងត្រូវបានអ្នកដទៃមើលងាយ យើងអាចមើលតាមរយៈចិត្ត និងល្បិចរបស់ពួកគេ ប៉ុន្តែនៅតែអត់ធ្មត់ ប្តេជ្ញាចិត្ត និងរីករាយក្នុងការទទួលយក។ នេះគឺជាមនុស្សដែលមានប្រាជ្ញាដ៏អស្ចារ្យ។ ២. ជួយអ្នកដទៃ ដោយមិនគិតពីការតបស្នង ជួយអ្នកដទៃ តែមិនចាំ…

New Copy
ទស្សនៈ

មនុស្ស ៦ ប្រភេទ ល្បិចខ្ពស់ណាស់ ចៀសបានចៀសទៅ កុំក្បែរ ប្រយ័ត្នតាមល្បិចគេមិនទាន់

បើអ្នកជាមនុស្សស្មោះត្រង់ ទៀងត្រង់ កុំក្បែរឱ្យសោះ មនុស្សទាំង ៦ ប្រភេទខាងក្រោមនេះ បើមិនដូច្នោះទេ​ តាមល្បិចគេមិនទាន់ ច្បាស់ជានាំគ្រោះថ្នាក់ដាក់ខ្លួនមិនខាន ព្រោះមនុស្សទាំង ៦ ប្រភេទនេះ មានល្បិចខ្ពស់ណាស់ ក៏ជាមនុស្សអាត្មានិយម ខ្សែលើណាស់ដែរ។ ១. មនុស្សពូកែបញ្ជោ មនុស្សល្បិចច្រើនពេលឈរនៅមុខយើង មើលទៅហាក់ដូចជាសាទរខ្លាំងណាស់ ពាក្យនីមួយៗពៅរពេញដោយភាពផ្អែមល្ហែម ធ្វើឱ្យគ្រប់គ្នាធ្លាក់ក្នុងសភាពងាយនឹងខ្វះការប្រុងប្រយ័ត្ន។ មានពាក្យដែលមិនគួរនិយាយ មានរឿងមិនគួរធ្វើ ប៉ុន្តែអ្នកបានធ្វើ បាននិយាយនៅមុខគេ ព្រោះអ្នកចាត់ទុកគេជាមនុស្សដែលអ្នកអាចទុកចិត្តបាន ម៉េចក៏និយាយបាន រហូតដល់ភ្លេចប្រយ័ត្នខ្លួន។ បញ្ហាបានទៅដល់ត្រចៀកអ្នកដទៃ ធ្វើឱ្យអ្នកជួបការលំបាក។ មនុស្ស​ដែល​ចូល​ចិត្ត​និយាយ​ស្តី​ គឺ​មាន​ប្រជាប្រិយ​ភាព​ខ្លាំង​ពី​ដំបូង…

New Copy
សង្គម

ខ្វាក់៣! ដែលធ្វើឱ្យមនុស្សស្រីជ្រើសមនុស្សខុសចូលមកក្នុងជីវិត គ្រាំចិត្តគ្មានលស់ថ្ងៃ

នៅពេលដែលមនុស្សស្រីធ្លាក់ចូលទៅក្នុងរណ្តៅដ៏ជ្រៅនៃការក្បត់ ពួកគេនឹងដឹងពីកំហុសខ្លួនឯង ដល់ពេលត្រូវចាប់ផ្តើមលេងជាមួយអ្នក ជ្រើសរើសមិនប្រយ័ត្ន ហើយបន្ទាប់មកទទួលការបញ្ចប់ដ៏ជូរចត់។ មនុស្ស​ស្រី​គិត​ថា​ក្នុង​លោក​នេះ​ ការ​ក្បត់​នឹង​គូស្នេហ៍​នឹង​ឈឺ​ចាប់​ដូច​ជា​ជីវិត​អាក្រក់​ជាង​ស្លាប់ទៅទៀត។ ប៉ុន្តែការពិតគឺថា ការដែលមិត្តភ័ក្តិជិតស្និទ្ធ និងមនុស្សជាទីទុកចិត្ត ចាក់ចំពីក្រោយខ្នង រឹតតែគួរឱ្យខ្លាច។ ព្រោះស្នេហ៍ថ្មីនឹងបំពេញការឈឺចាប់ ស្នេហ៍ចាស់ តែពេលដែលមនុស្សស្រីជ្រើសរើសដៃគូជាថ្មី នាងចូលចិត្តយកទៅប្រៀបធៀបជាមួយនឹងអ្នកចាស់ខ្លាំងណាស់។ ក្នុង​ជីវិត​នេះ វា​មិន​មែន​គិត​តែ​ពី​ការ​ជ្រើសរើស​មិត្តភ័ក្ដិ​ទេ។ រឿងសំខាន់គឺអ្នកច្បាស់ជាត្រូវចេះមើលមនុស្ស។ ប៉ុន្តែមើលឱ្យច្បាស់ មើលទៅល្អណាស់ មិនមែនគ្រប់គ្នាអាចធ្វើបាននោះឡើយ។ ១. កុំទុកចិត្តមនុស្សនៅពេលអ្នកជួបពួកគេជាលើកដំបូង មាននារីឆ្លាតច្រើនណាស់ ពេលជួបគ្នាដំបូង គេចេះនិយាយ សើច ទាញ និងសរសើរ ធ្វើឱ្យយើងរំភើប និងត្រជាក់ចិត្ត។…

New
សង្គម

ពួកម៉ាកស្រឡាញ់រាប់អានគ្នា បើយកលុយជាធំ គង់តែបែកបាក់នៅថ្ងៃណាមួយមិនខាន

មនុស្សស្រឡាញ់រាប់អានគ្នាជាមិត្តល្អយ៉ាងណាក៏ដោយ តែបើអ្នកឱ្យតម្លៃលុយជាធំហើយ មិនយូរឡើយគង់តែមានបញ្ហា បែកបាក់គ្នាមិខាន។ មើលឃើញច្រើនណាស់ហើយ ហើយក៏ធ្លាប់ជួប ធ្លាប់ឆ្លងកាត់ដូចគ្នាដែរ ដូចពាក្យគេថា “លុយមិនអាចទិញទំនាក់ទំនងល្អបានទេ ប៉ុន្តែលុយអាចបំផ្លាញទំនាក់ទំនងល្អបាន”។ រាប់អានមិត្តភក្តិបងប្អូន យកលុយជាធំ អ្នកនឹងមិនអាចរកបានមនុស្សល្អស្មោះត្រង់ចូលក្នុងជីវិតបានទេ។ ប៉ុន្តែ បើការរាប់អានគ្នា បើអ្នកមិនស្មោះត្រង់ បើអ្នកចង់តែខ្សែលើ កេងចំណេញលើគ្នា ព្រោះតែរឿងលុយកាក់នេះ វាក៏ពិបាកនឹងក្ដោបក្ដាប់ និងរក្សាចំណងឱ្យនៅគង់វង្សបានណាស់។ រឿងលុយ ពួកម៉ាក បងប្អូនខ្ចី បើយើងមាន មិនបាច់ឱ្យខ្ចីទេ គឺឱយផ្ដាច់តែម្ដងទៅ ទើបមិនសូវមានបញ្ហា ហត់ចិត្ត នឹងទារ ដល់ថ្នាក់មើលមុខគ្នាលែងត្រង់។ តែបើអ្នកចង់រក្សាមិត្តភាពឱ្យគង់វង្ស…

Article 000046
សង្គម

មិនបាច់សួរនាំអីច្រើនទេ ឃើញតែទង្វើទាំង ៤ នេះហើយ ច្បាស់ណាស់ថា គេមិនបានស្រឡាញ់អ្នកឡើយ

មានរបស់ជាច្រើនសុទ្ធតែប្រែប្រួលទៅតាមពេលវេលា ស្នេហាក៏បែបនេះដែរ។ បើគេគ្រាន់តែនិយាយថាស្រលាញ់អ្នក តែមិនបានបង្ហាញទង្វើអ្វីសោះ នេះប្រាកដជាមិនមែនជាការពិតហើយ ។ ហេតុផលក៏ងាយស្រួលយល់ដែរ គឺគេមិនបានស្រលាញ់អ្នកទាល់តែសោះ គេគ្រាន់តែមើលឃើញប្រយោជន៍ ឬយកអ្នកមកកំដរអារម្មណ៍គេតែមួយគ្រាប៉ុណ្ណោះ។ ដូច្នេះខាងក្រោមនេះ គឺលើកយកកាយវិការមួយចំនួនដែលបង្ហាញថា គេមិនបានស្រលាញ់អ្នកសោះ មកបកស្រាយជូនមិត្តអ្នកអាន។ ១. មិនហ៊ានចំណាយប្រាក់ផ្ទាល់ខ្លួនរបស់គេ អ្នកទាំងអស់គ្នាសុទ្ធតែដឹងហើយថា មនុស្សប្រុសស្រលាញ់មុខមាត់ណាស់ ហើយបើគេស្រលាញ់មនុស្សស្រីណាម្នាក់ហើយ គេប្រាកដជាធ្វើយ៉ាងណាឱ្យមនុស្សស្រីម្នាក់នោះរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ និងខិតខំផ្តល់ជីវិតដ៏ល្អមួយជូនរូបនាង។ ព្រោះគេគិតថា គេចង់ក្លាយទៅជាទីបង្អែកសម្រាប់នាង មើលថែនាង គោរពដល់នាង។ ប៉ុន្តែបើគ្រាន់តែចេញទៅហូបបាយ ឬហូបអាហារជាមួយគ្នា ក៏ឱ្យអ្នកចេញប្រាក់ស្មើគេដែរនោះ ឬក៏មិនធ្លាប់ចំណាយអ្វីលើអ្នកសោះ ឬក៏ រអ៊ូរទាំប្រាប់អ្នកថាគេគ្មានប្រាក់ឡើយ បែបនេះអ្នកមិនបាច់សង្ស័យទេ…

Article 000045
សង្គម

មនុស្សប្រុសលួងលោមអ្នកក្នុងពេលទាំង ៣ នេះ បញ្ជាក់ថាអ្នកគ្មានតំណែងនៅក្នុងចិត្តគេឡើយ

មានពាក្យមួយឃ្លាបានពោលថា “មនុស្សយើងអាចកើតមានជំងឺគ្រប់ប្រភេទ តែអាចរកថ្នាំព្យាបាលបាន មានតែជំងឺស្នេហាមួយគត់ គឺពិបាកព្យាបាលខ្លាំងជាទីបំផុត។” ចរិតមនុស្ស គឺជារបស់ដែលស្មុគស្មាញ និងងាយប្រែប្រួលបំផុត នៅក្នុងរឿងស្នេហាក៏បែបនេះដែរ។ មុន និងក្រោយស្រលាញ់គ្នា មនុស្សស្រីសុទ្ធតែមានចរិតពីរផ្សេងគ្នា មុនពេលរាប់អានគ្នា គឺប្រុងប្រយ័ត្នណាស់ ព្រងើយកន្តើយមិនសូវជាខ្វល់ខ្វាយ តែក្រោយពីច្បាស់លាស់ទំនាក់ទំនង និងស្រលាញ់កាន់តែខ្លាំងហើយនោះ បែរជាខ្លួនឯងពិបាកដកចិត្តទៅវិញ។ គ្រប់មនុស្សស្រីសុទ្ធតែសង្ឃឹមថា មនុស្សប្រុសអាចលួងលោមខ្លួន តាមចិត្តខ្លួន តែមានមនុស្សខ្លះលួងលោមអ្នកដើម្បីតែឱ្យអ្នកស្ងប់ចិត្ត មានអ្នកខ្លះទៀតលួងលោមអ្នក បែរជាគ្រាន់តែនិយាយឱ្យរួចពីមាត់។ យ៉ាងណាមិញ មនុស្សស្រីត្រូវចាំថា មនុស្សប្រុសដែលចូលចិត្តលួងលោមអ្នកនៅក្នុងពេលទាំង ៣ នេះ អាចបញ្ជាក់បានច្បាស់ណាស់ថា អ្នកតំណែងនៅក្នុងចិត្តរបស់គេទេ។ ១.…

Abc000005
សង្គម

បើមនុស្សប្រុសមិនតបសារអ្នកទេ ភាគច្រើន គឺដោយសារមូលហេតុទាំងនេះ

នៅក្នុងពិភពស្នេហា មនុស្សប្រុសម្នាក់ស្រលាញ់ ឬមិនស្រលាញ់អ្នក គឺមានលក្ខណៈខុសប្លែកគ្នាយ៉ាងខ្លាំង មិនថាជាទង្វើ ឬសម្ដីនោះទេ សុទ្ធតែអាចឱ្យយើងដឹងច្បាស់ថា គេមានចិត្តប៉ុន្មានភាគរយមកលើខ្លួនយើង។ តែពេលដែលបុរសម្នាក់មិនព្រមតបសាររបស់អ្នកសោះ ប្រហែលជាអាចដោយសារមូលហេតុដូចខាងក្រោមនេះ។ ១. ពេលដែលគេមិនតបសារ គឺអាចដោយសារតែគេលែងស្រលាញ់អ្នកហើយ មនុស្សដែលស្រលាញ់អ្នក គ្រាន់តែឃើញសាររបស់អ្នកភ្លាម នឹងប្រញាប់តបសាររបស់អ្នក គឺមិនទុកយូរឡើយ ស្ទើរតែក្នុងចិត្តគេរសាប់រសល់មើលទូរសព្ទជាញឹកញាប់ ខ្លាចអ្នកផ្ញើសារមកគេ ហើយគេមិនបានតបសារអ្នកទាន់ពេល។ តែចំពោះមនុស្សដែលមិនបានស្រលាញ់អ្នកវិញ ពេលដែលឃើញសារអ្នកហើយបែរជាអូសចោល ឬធ្វើមើលមិនឃើញ បើតបសារវិញ គ្រាន់តែឆ្លើយថា “ emm…” ក៏ចប់ទៅ។ ដល់ពេលអ្នកសួរដេញដោលច្រើន ក៏ឆ្លើយយកលេសឱ្យរួចពីមាត់ថា ខ្លួនរវល់គ្មានពេលមើលទូរសព្ទ។ បើមនុស្សប្រុសមានទង្វើបែបនេះហើយ…

New Copy
ប្លែកៗ

ជ្រើសរើសទឹកអប់ដែលអ្នកពេញចិត្តជាងគេ នឹងបង្ហាញពីភាពទាក់ទាញរបស់អ្នក ទៅកាន់មនុស្សជុំវិញខ្លួន

ក្នុងចំណោមទឹកអប់ទាំង៤នេះ តើអ្នកចូលចិត្តទឹកអប់ប្រភេទណាជាងគេ? ជម្រើសរបស់អ្នក នឹងបង្ហាញពីភាពទាក់ទាញរបស់អ្នក ចំពោះមនុស្សភេទផ្ទុយ តើអ្នកមានភាពទាក់ទាញកម្រិតណាដែរ? A. ជ្រើសរើស A អ្នកគឺជាមនុស្សដែលធ្វើឱ្យគេពិបាកស្មានត្រូវ មានពេលខ្លះទង្វើររបស់អ្នកមិនងាយឲ្យគេចាប់អារម្មណ៍ឡើយ ភាពអាថ៌កំបាំងរបស់អ្នកមួយនេះ អាចជាភាពទាក់ទាញដល់ពួកគេខ្លាំងណាស់ ហើយក៏មានមនុស្សតាមស្រលាញ់អ្នកច្រើនណាស់ដែរ អ្នកក៏ជាមនុស្សដែលពូកែសង្កេតគេផងដែរ។ B. ជ្រើសរើស B អ្នកមានមិត្តភ័ក្រ្តផ្ទុយភេទច្រើនណាស់ តែពួកគេទាំងនោះមិនសូវជារាប់អានអ្នកបានយូរអង្វែងនោះទេ ដ្បិតតែអ្នកស្គាល់មនុស្សផ្ទុយភេទច្រើនមែនពិត តែគ្មាននរណាម្នាក់ដែលអ្នកមើលចូលភ្នែកឡើយ ដូច្នេះពេលខ្លះអ្នកខ្លួនឯងរាងគិតច្រើនបន្តិចថា គួរតែធ្វើយ៉ាងណាទើបល្អដើម្បីទាក់ទាញមនុស្សដែលនៅក្នុងក្តីសុបន្តិរបស់ខ្លួនឲ្យស្រលាញ់ខ្លួនបាន ។ C. ជ្រើសរើសC អ្នកគឺជាមនុស្សដែលមានបេះដូងបរិសុទ្ធ ដោយសារតែបែបនេះហើយអ្នកមានភាពទាក់ទាញចំពោះមនុស្សផ្ទុយភេទខ្លាំងណាស់ មានមនុស្សជាច្រើនសុខចិត្តការពារអ្នក ហើយពួកគេតែងតែមករកអ្នក សួរនាំអ្នក…

Article 000044
សុខភាព

សភាពទាំង ៨ ចំណុចមាននៅលើខ្លួនរបស់អ្នក បញ្ជាក់ថាមានសុខភាពល្អប្រសើរ

“អាយុវែងគ្មានជំងឺ” គឺជាបំណងប្រាថ្នារបស់មនុស្សគ្រប់រូប ដ្បិតតែមនុស្សគ្រប់គ្នាមិនអាចសម្រេចដូចបំណងមែន ទោះជាមិនអាចអាយុវែង ក៏ត្រូវមានសុខភាពល្អដែរ ត្រូវទេ? តាមរយៈការលើកកម្ពស់កម្រិតជីវភាពរស់នៅ បន្ថែមទៅលើការសង្កត់ធ្ងន់ចំពោះការចិញ្ចឹមបំប៉ន់ជីវិត មនុស្សកាន់តែច្រើនឡើងៗកំពុងតែសង្ស័យថាខ្លួនមានសុខភាពមិនល្អហើយ ដូច្នេះតើសុខភាពរបស់ខ្លួនអ្នកយ៉ាងដូចម្តេចទៅ? ដើម្បីអាចប្រាកដថាអ្នកមានសុខភាពល្អឬអត់ អេដមីនបានរៀបចំចំណុចមួយចំនួនដែលគ្រូពេទ្យសុទ្ធតែស្ញើចសសើរ ជាលក្ខណៈពិសេសនៃសុខភាពល្អ អាចមកធ្វើការផ្ទៀងផ្ទាត់ បើអ្នកអាចបំពេញបានកាន់តែច្រើន នោះអ្នកនឹងកាន់តែមានសុខភាពល្អ។ ១. មុខរបួសឆាប់ជាសះស្បើយ បើមុខរបួសងាយនឹងឆាប់ជា បញ្ជាក់ថាលក្ខណៈសមត្ថភាពនៃការបង្កកឈាម សមត្ថភាពនៃការសម្លាប់មេរោគនៃកោសិការឈាមសរ ព្រមទាំងសសៃឈាមសុទ្ធតែល្អ។ បើគ្រាន់តែមុខរបួសតូចមួយ ឬការរលាក់ស្រាលៗត្រូវការរយៈពេលយូរនៃការផ្សះរបួស ឬក៏ប៉ះទង្គិចបន្តិចបន្តួចបណ្តាលឱ្យមានស្នាមជាំលើស្បែក ដូច្នេះមើលទៅអ្នកគួរតែទៅជួបពិគ្រោះជាមួយគ្រូពេទ្យហើយ។ ២. ទម្ងន់ថេរ ពេលដែលគីឡូរបស់អ្នកតាំងពីដើមមកមិនឡើងមិនចុះនៅនឹងថេរ ឬឡើងចុះតែបន្តិចបន្តួច នោះបញ្ជាក់ថា អ្នកមានសុខភាពល្អហើយ។…

New Copy
ទស្សនៈ

មានតែការចេះដាក់ខ្លួនទេ ទើបបង្ហាញថាអ្នកមានសមត្ថភាពពិតប្រាកដ

មនុស្សម្នាក់ដែលមានសេចក្តីថ្លៃថ្នូរបំផុត គឺនៅពេលដែលគេទទួលបានភាពជោគជ័យ និងកិត្តិនាមហើយ នៅតែចេះដាក់ខ្លួន។ សាស្ត្រាចារ្យ Du Weiming ដែលសិក្សាប្រវត្តិសាស្ត្រចិននៅសកលវិទ្យាល័យ ហាវើត (Harvard) យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះមរតកវប្បធម៌ប្រពៃណី ហើយតែងតែអប់រំសិស្សរបស់គាត់ឱ្យចេះដាក់ខ្លួនឱលំទោន។ ហើយលោកសាស្រ្តចារ្យចូលចិត្តរឿងរ៉ាវរបស់លោកឧត្តមសេនីយ៍ ចត ខាលីត ម៉ាសល (George Catlett Marshall) ជាខ្លាំង។ លោក ម៉ាសាល (Marshall) គឺជាឧត្តមសេនីយដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក។ ក្នុងអំឡុងពេលសង្គ្រាមលោកលើកទី ២ គាត់បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតរណសិរ្សរួបរួមប្រឆាំងហ្វាស៊ីស (Fascism) អន្តរជាតិក្នុងនាមជាអគ្គសេនាធិការនៃកងទ័ពសហរដ្ឋអាមេរិក។ ដោយមើលឃើញពីសមិទ្ធិផលដ៏ឆ្នើមរបស់គាត់ នៅឆ្នាំ ១៩៤៣…

Article 000043
សង្គម

ក្នុងរឿងស្នេហាបើអ្នកទាំងពីរ​ មិនត្រូវគ្នាចំណុចទាំង ៣ នេះ កំណត់ថាទាក់ទងគ្នាមិនបានយូរឡើយ

ទំនាក់ទំនងរវាងប្រុសស្រី ចង់បានភាពយូរអង្វែង ភាគច្រើនគឺត្រូវមានភាពស៊ីចង្វាក់គ្នា។ ចំពោះមនុស្សពីរនាក់ដែលមានភាពស៊ីចង្វាក់គ្នា ច្បាស់ណាស់មានផ្នែកជាច្រើនសុទ្ធតែអាចចុះសម្រុងគ្នា បែបនេះអ្នកទាំងពីរទើបអាចរក្សារការរស់នៅចុះសម្រុងបន្តទៅទៀត។ បើអ្នកទាំងពីរមានកន្លែងជាច្រើនដែលមិនស៊ីចង្វាក់ គំនិតមិនស្របគ្នា ច្បាស់ណាស់និយាយឱ្យស្រួលស្តាប់ទៅ សុទ្ធតែយល់ថាជាពាក្យដែលមិនបានការ។ ពួកយើងរស់នៅក្នុងពិភពលោកនេះ ជួបមនុស្សជាច្រើន តែមិនប្រាកដថាពួកគេយល់ពីយើងឡើយ ។ ដូច្នេះហើយ ចំពោះចំណុចទាំង ៣ នេះ បើអ្នកទាំងពីរមិនអាចចុះសម្រុងគ្នាទេនោះ បញ្ចាក់ថាអ្នកទាំងពីរមិនអាចដើររួមគ្នាបានយូរឡើយ។ ១. មិនត្រូវគ្នាចំពោះរឿងលុយកាក់ នៅក្នុងសង្គមនេះ មនុស្សគ្រប់គ្នាសុទ្ធតែមានទស្សនៈនៃការចំណាយប្រាក់ផ្ទាល់ខ្លួន។ មិនអាចនិយាយបានថា អ្នកណាខុសអ្នកណាត្រូវទេ មនុស្សគ្រប់គ្នាសុទ្ធតែមានរបៀបនៃការរស់នៅខុសគ្នា។ ប៉ុន្តែចំពោះបញ្ហាលុយកាក់បើនិយាយមិនត្រូវគ្នាទេនោះ ច្បាស់ជាមានទំនាស់មិនឈប់ឡើយ។ មនុស្សពីរនាក់រស់នៅជាមួយគ្នា មិនអាចចៀសផុតពីបញ្ហាលុយកាក់ឡើយ។ បើអ្នកទាំងពីរមានការយល់ខុសគ្នាចំពោះការចាយលុយ…