
មនុស្សស្រីរៀបការរួច មើលតែលើ ៥ ចំណុចនេះ នឹងដឹងថាមានសំណាងឬអត់!
កាលពីមុនខ្ញុំបានមើលឃើញពាក្យមួយឃ្លា ៖ “មង្គលការដែលមានសុភមង្គលសុទ្ធតែស្រដៀងគ្នា”។ មង្គលការដែលគ្មានសុភមង្គលក៏ដូច្នេះហើយដែរ ពីព្រោះកាលគ្រានោះខ្លួនខ្ញុំនៅក្មេង ខ្ញុំមិនទាន់យល់ពីអត្ថន័យនោះឡើយ ។ បច្ចុប្បន្ន ពេលដែលខ្ញុំដើរចូលដល់អាយុ៣០ឆ្នាំ ខ្ញុំស្រាប់តែយល់តែម្តង តាមពិតទៅ កត្តាសុភមង្គលចម្បងរបស់មនុស្សស្រីគឺស្រដៀងគ្នា។ សុភមង្គលពិតប្រាកដ គឺជាភាពកក់ក្តៅ និងក្តីស្រលាញ់នៅក្នុងជីវភាពដ៏សាមញ្ញមួយ។ ដូច្នេះមនុស្សស្រីបែបណាទើបមានសុភមង្គលនោះ? ខ្ញុំគិតថាគួរតែមាននូវចំណុចដូចខាងក្រោម ៖ ១. មានស្វាមីដែលស្រលាញ់អ្នក ពាក្យចាស់ពោលថា ៖ ការរៀបមង្គលការរបស់មនុស្សស្រីគឺជាការចាប់កំណើតលើកទីពីរ។ ប្រសិនបើរៀបការជាមួយនឹងស្វាមីល្អ គឺអ្នកមិនបាច់បារម្ភពីភាពហ្មងសៅនាថ្ងៃក្រោយឡើយ។ នៅក្នុងចិត្តខ្ញុំ ស្វាមីដែលល្អ ដំបូងឡើយ គឺមានទំនួលខុសត្រូវ និងទឹកចិត្តសន្ដោសប្រណី គាត់រមែងតែងតែគិតដល់អ្នកមុនគេ ។…











