
មនុស្សស្រីបើធ្វើរឿងតូចៗទាំង ៦ នេះបាន មនុស្សប្រុសច្បាស់ជា គ្មានថ្ងៃឈប់ស្រឡាញ់អ្នកឡើយ
សេចក្តីស្នេហា គឺប្រៀបដូចរម្ងាស់ទឹកស៊ុបអ៊ីចឹង បើហ៊ានតែបង្ហាញចេញមកជ្រុលពេក ឬស្រលាញ់ខ្លាំងពេក មានតែអាចឱ្យម្ខាងទៀតរត់បាត់តែប៉ុណ្ណោះ។ មនុស្សស្រីឆ្លាតម្នាក់នឹងប្រើបេះដូងរបស់ខ្លួនទៅយកឈ្នះមនុស្សប្រុសម្នាក់នោះ ចំពោះរឿងតូចៗក្នុងជីវិតរស់នៅ បើចង់ឱ្យគេកាន់តែស្រលាញ់អ្នក ឱ្យតែអ្នកអាចធ្វើបានរឿងតូចៗទាំង៦នេះ មនុស្សប្រុសស្រលាញ់កាន់តែខ្លាំង។ ១. ចងចាំពីទម្លាប់ខ្លះៗរបស់គេ មនុស្សប្រុសសម្បកក្រៅមើលទៅដូចជារឹងមាំណាស់ តែតាមពិតពួកគេក៏ត្រូវការការយកចិត្តទុកដាក់ដែរ បើអ្នកយកចិត្តទុកដាក់ចំពោះគេបានពេញលេញនោះ គេនឹងមានអារម្មណ៍ថានៅជិតអ្នកមានអារម្មណ៍កក់ក្តៅណាស់។ ចូរប្រើវិធីដែលសក្តិសមទៅទំនាក់ទំនងជាមួយគេ ចងចាំការចូលចិត្តរបស់គេ បែបនេះធ្វើឱ្យគេយល់ថាអ្នកយកចិត្តទុកដាក់ចំពោះគេ គេប្រាកដជាមានអារម្មណ៍ដិតដាបចំពោះអ្នកខ្លាំងហើយបន្ថែមពិន្ទុឱ្យអ្នកទៀងផង។ ២.ជូនកាដូមានន័យខ្លះឱ្យទៅគេ អ្វីដែលមនុស្សប្រុសចង់បាននោះគឺ ទទួលបានការយកចិត្តទុកដាក់ពីមនុស្សដែលខ្លួនស្រលាញ់ ដូច្នេះបើអ្នកយកចិត្តទុកដាក់ជាមួយគេចំពេលនោះ នឹងធ្វើឱ្យគេទទួលអារម្មណ៍ថាកាន់តែចូលចិត្តអ្នក។ រឿងស្នេហាអ្វីដែលសំខាន់នោះគឺ ដឹងពីចិត្តរបស់ដៃគូរអ្នក បើអ្នកជូនរបស់មានន័យខ្លះដល់គេ ហើយគេទទួលយកដោយរីករាយនោះ អាចបញ្ជាក់បានថានៅក្នុងចិត្តគេក៏មានរូបអ្នកដែរ។ ៣. ពេលទៅដល់ផ្ទះកុំភ្លេចរាយការណ៍ប្រាប់ដល់គេថាខ្លួនបានដល់ផ្ទះហើយ…











