ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Article 000083
សង្គម

ច្បាស់ណាស់! កាយវិការទាំងនេះហើយ ជាសញ្ញាបង្ហាញថា អ្នកបានជួបស្នេហាពិតហើយ

ក្តីស្រលាញ់ អាចធ្វើឱ្យមនុស្សម្នាក់មានការប្រែប្រួលយ៉ាងធំមួយ មិនថាជាបុរស ឬមនុស្សស្រីនោះទេ ឱ្យតែលះបង់នូវចិត្តពិត ចាត់ទុកដៃគូម្ខាងទៀតជាក្តីស្រលាញ់ដ៏ពិតប្រាកដ គឺចៀសមិនរួចឡើយអាចដោយសារតែសេចក្តីស្នេហាកើតមាននូវការផ្លាស់ប្តូរមួយ។ មានគេនិយាយថា ស្នេហាដែលល្អអាចនាំឱ្យមនុស្សឆ្ពោះទៅរកទិសដៅអភិវឌ្ឍន៍ល្អមួយ ហើយស្នេហាដែលមិនល្អក៏អាចនាំឱ្យមនុស្សម្នាក់ឆ្ពោះទៅរកទិសដៅអភិវឌ្ឍន៍ដែលមិនល្អដូចគ្នា ។ ជាការពិតណាស់ មនោសញ្ចេតនាអាចរងឥទ្ធិពលពីមនុស្សម្នាក់ ហើយមានការប្រែប្រួលដោយមិនដឹងខ្លួន មិនខ្វល់ថាល្អ ឬអាក្រក់នោះទេ ការប្រែប្រួលទាំងនេះ គឺមិនអាចលាក់បាំងបានឡើយ។ អ្នកនិពន្ធដ៏ល្បីប្រចាំប្រទេសចិនម្នាក់ធ្លាប់បាននិយាយថា ៖ ចំពោះនារីភាគច្រើន អត្ថន័យនៃក្តីស្រលាញ់គឺត្រូវបានគេស្រលាញ់។ នៅក្នុងរឿងមនោសញ្ចេតនា មនុស្សស្រីសុទ្ធតែសង្ឃឹមថា មនុស្សប្រុសស្រលាញ់ខ្លួនឯងយ៉ាងជ្រាលជ្រៅ ចាត់ទុកខ្លួនឯងថាជាក្តីស្រលាញ់ដ៏ពិតប្រាកដ។ ដូច្នេះ កាយវិការរបស់មនុស្សប្រុសណាខ្លះ ទើបអាចចាត់ទុកបានថាពួកគេស្រលាញ់អ្នកពិតប្រាកដបានទៅ? តាមពិតទៅ បន្ទាប់ពីមនុស្សប្រុសម្នាក់ស្រលាញ់មនុស្សស្រីម្នាក់ហើយនោះ កាយវិការគឺជាការបញ្ជាក់ដ៏ស្មោះត្រង់បំផុត…

New Copy
សេដ្ឋកិច្ច

ព្យាយាមធ្វើរឿងតូចៗទាំងនេះជារៀងរាល់ថ្ងៃ នឹងជួយឱ្យកូនរបស់លោកអ្នក មានទម្លាប់ល្អនៅពេលធំឡើង

ចង់បណ្តុះបណ្តាលទម្លាប់ល្អរបស់កូន ឪពុកម្តាយគ្រប់រូបត្រូវចាប់ផ្តើមឱ្យកូនៗធ្វើពីរឿងតូចៗឡើងទៅ ព្រោះទម្លាប់គឺមនុស្សជាបង្កើតឡើងទេ មិនថាជាទម្លាប់ល្អ ឬអាក្រក់សុទ្ធតែត្រូវសន្សំតាំងពីតូចមក។ តែក៏មានឳពុកម្តាយមួយចំនួនមិនដឹងគួរអប់រំកូនយ៉ាងណា តាមពិតទៅវិធីសាស្រ្តអប់រំដែលមានប្រសិទ្ធភាពហើយសាមញ្ញនោះ គឺជួយកូនៗក្នុងការបង្កើតទម្លាប់ល្អមួយចំនួន ប្រើនូវថាមពលនៃទម្លាប់ល្អ ដឹកនាំកូនៗឱ្យរីកធំធាត់។ រឿងខ្លះមើលទៅដូចជារឿងធម្មតាសាមញ្ញណាស់ តែបើយើងព្យាយាមអនុវត្តន៍រាល់ថ្ងៃ នោះវានឹងអាចក្លាយទៅជាទម្លាប់ ចរិត និងវាសនារបស់មនុស្សម្នាក់បាន។ ដូច្នេះតើអាណាព្យាបាលគួរបណ្តុះទម្លាប់កូនៗយ៉ាងដូចម្តេច សូមអានអត្ថបទខាងក្រោមទាំងគ្នា។ ១. គេងពីព្រលប់ភ្ញាក់ពីព្រលឹម មនុស្សនាពេលបច្ចុប្បន្ន ជាពិសេសយុវវ័យ គឺមានទម្លាប់គេងយប់ជ្រៅ ហើយងើបយឺត ឬក៏គេងនៅពេលថ្ងៃត្រង់វិញ តែតាមពិតទៅបែបនេះ គឺជាទម្លាប់មិនល្អទេ ឬក៏ឳពុកម្តាយមួយចំនួនគាត់រវល់ដល់យប់ជ្រៅ បណ្តាលឱ្យកូនតូចក៏មានទម្លាប់គេងយប់ជ្រៅដែរ។ ដើម្បីឱ្យកូនមានទម្លាប់ល្អ ដាច់ខាតត្រូវឱ្យពួកគេចូលគេងពីព្រលប់ ហើយគេងឱ្យគ្រប់គ្រាន់ (៨ម៉ោង)…

Abc000006
សង្គម

មនុស្សប្រុសមានទង្វើទាំងនេះ មិនមែនគេអផ្សុកទេ តែក្នុងចិត្តគេខ្វល់ខ្វាយពីអ្នក

បើមនុស្សប្រុសម្នាក់គ្មានអារម្មណ៍អ្វីទៅកាន់មនុស្សស្រីណាម្នាក់ទេ ពិតណាស់គេមិនខ្វល់ខ្វាយ មិនយកចិត្តទុកដាក់ចំពោះការរស់នៅ ឬរឿងរ៉ាវរបស់នាងនោះឡើយ ទោះជាអផ្សុកយ៉ាងណាក៏គេមិនមកចំណាយពេលវេលា ឬមកសួរនាំអ្នកមុនដែរ។ ផ្ទុយមកវិញ ពេលដែលមនុស្សប្រុសម្នាក់លួចស្រលាញ់អ្នកណាម្នាក់ ពេលដែលមិនបានឃើញនាង គេនៅមិនសុខនោះទេ គេតែងតែចង់ទាក់ទងមកនាងមុន ចង់និយាយរឿងប្រាប់នាង ហើយផ្គាប់ចិត្តនាង។ បើគេចាប់អារម្មណ៍ទៅលើនារីណាហើយនោះ គេនឹងធ្វើទង្វើមើលទៅដូចជាគួរឱ្យធុញទ្រាន់ខ្លាំងណាស់ តែបើសង្កេតមើលឱ្យលម្អិតទៅ ទើបដឹងថានេះមិនមែនដោយសារគេអផ្សុកនោះទេ តាមពិតក្នុងចិត្តគេខ្វល់ខ្វាយពីនារីម្នាក់នោះសោះ។ ១. តែងតែសួរសុខទុកនាង ឬមកសួរនាំនាងមុន ជាធម្មតាមនុស្សប្រុសមិនសូវជាចូលចិត្តរឿងសាំញុំាឡើយ បើមានពេលទំនេរវិញគេមិនដែលមករកមិត្តភក្តិជាមនុស្សស្រីនិយាយគ្នាលេង ឬដើរលេងជាមួយច្រើននោះទេ ពួកគេសុខចិត្តទៅរកមិត្តភក្តិប្រុសៗរបស់គេផឹកស្រា លេងហ្គេមវិញល្អជាង ។ ផ្ទុយមកវិញ ពេលដែលមនុស្សប្រុសម្នាក់នៅជាមួយនារីណាម្នាក់នោះ បើបង្ហាញភាពរីករាយ ចូលចិត្តនៅជិតនាង មិនចង់ឃ្លាពីនាង…

New Copy
សេដ្ឋកិច្ច

បើចាប់អារម្មណ៍ថាមានស្នាមឆ្នូតលើក្រចក អាចបណ្តាលមកពីកត្តាទាំង៥នេះ

ក្រចក គឺជាសរីរាង្គដែលងាយនឹងមើលឃើញជាងគេនៅលើតួខ្លួនរបស់មនុស្ស ទោះបីជាក្រចកគ្មានកោសិកាប្រសាទក៏ពិតមែន តែមនុស្សអាចវិនិច្ឆយសុខភាពរាងកាយ ដោយការសង្កេតពណ៌ និងរូបរាងរបស់វាបាន។ បើអ្នកមើលឃើញក្រចកដៃរបស់អ្នកមានពណ៌ផ្កាឈូក ភ្លឺរលោង នោះបង្ហាញថាសុខភាពរបស់អ្នកល្អហើយ តែបើលើក្រចកមានស្នាមឆ្នូត នោះអាចបណ្តាលមកពីកត្តាខាងក្រោមនេះ៖ ១. ទម្លាប់រស់នៅមិនល្អ ទម្លាប់រស់នៅមិនបានល្អដូចជា គ្មានអនាម័យ មិនបានចូលគេង និងញុំាបាយឱ្យទៀងម៉ោង ឧស្សាហ៍ជក់បារី ផឹកស្រា ផ្លូវចិត្តមិនសប្បាយរីករាយ កត្តាទាំងនេះសុទ្ធតែមានផលប៉ះពាល់ដល់ក្រពេញអង់ដូគ្រីន និងសរសៃឈាម បណ្តាលឱ្យចរន្តឈាមមិនប្រក្រតី ធ្វើឱ្យក្រចកមានស្នាមឆ្នូត។ ២. ជីវជាតិមិនគ្រប់គ្រាន់ មានបុគ្គលមួយចំនួនតែងតែរើសម្ហូបអាហារ ឬក៏មិនព្រមបរិភោគអាហារទៀតទាត់ ឬអាចមានជំងឺដែលប៉ះពាល់ដល់ការស្រូបយកសារធាតុចិញ្ចឹម បណ្តាលឱ្យរាងកាយមិនអាចទទួលយកសារធាតុចិញ្ចឹមគ្រប់គ្រាន់ ដូចជាកាល់ស្យូម និងវីតាមីនA…

Article 000023
សង្គម

មនុស្សប្រុសដែលមានលក្ខណៈទាំងនេះ ទោះជាស្រឡាញ់ប៉ុនណាក៏ត្រូវនៅឱ្យឆ្ងាយ ពុំដូច្នេះទេនឹងកើតរឿងជាមិនខាន

Madame de stael ធ្លាប់និយាយថា៖ “ ស្នេហាគឺជាប្រវត្តិសាស្រ្តរបស់មនុស្សស្រីពេញមួយជីវិត តែគ្រាន់តែជារឿងចៃដន្យមួយក្នុងជីវិតមនុស្សប្រុសដែលប៉ុណ្ណោះ។” និយាយចំពោះមនុស្សស្រីវិញ ស្រលាញ់មនុស្សត្រូវម្នាក់នឹងទទួលបានសុភមង្គល តែបើស្រលាញ់មនុស្សខុសវិញនឹងនាំគ្រោះមហន្តរាយដល់ខ្លួនជាមិនខាន។ ដូច្នេះ ត្រូវបើកភ្នែកឱ្យធំៗ ប្រុងប្រយ័ត្នហើយប្រុងប្រយ័ត្នទៀត កុំចេះតែចង់លលេងសាកល្បងក្នុងរឿងស្នេហាឱ្យសោះ ម្យ៉ាងទៀតបើគេមានលក្ខណៈដូចខាងក្រោមនេះ ទោះជាស្រលាញ់ប៉ុនណាត្រូវឆាប់ចាកចេញឱ្យឆ្ងាយ ពុំដូច្នេះទេនឹងមហន្តរាយជាមិនខាន។ ១. មនុស្សប្រុសដែលមានសមត្ថភាពអន់ជាងគេខ្លាំងពេក មិនដឹងថាហេតុអ្វីទេ មនុស្សស្រីជាច្រើនយល់ថា រកមនុស្សប្រុសណាដែលមានសមត្ថភាពអន់ជាងខ្លួន ព្រោះបែបនេះមិនបាច់ធ្វើខ្លួនបារម្ភច្រើន គេក៏អាចដឹងពីតួនាទីរបស់ខ្លួន ល្អចំពោះខ្លួនស្ទើរតែអាចស្តាប់តាមគ្រប់រឿងទាំងផង។ តាមពិតទៅ គំនិតបែបនេះគឺល្ងង់ខ្លាំងណាស់ នៅក្នុងគំនិតមនុស្សប្រុស គំនិតប្រពៃណីដែលថា “ មនុស្សប្រុសចេញក្រៅរកលុយ រីឯមនុស្សស្រីរៀបចំទុកដាក់ផ្ទះសម្បែង”…

Dragon 0000286
សុខភាព

កំហុសអនាម័យ ១០ យ៉ាងដែលមនុស្សទូទៅមិនចាប់អារម្មណ៍ និងគួរចៀសវាង!

ការពិតទាំងនេះគឺជាទម្លាប់សាមញ្ញដូចជាងូតទឹកក្តៅខ្លាំង ឬមិនពាក់ស្រោមជើង អាចនាំឱ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរនិងផលវិបាកសង្គម ហើយការពិតគឺមានច្រើនទៀត។ មនុស្សមានទម្លាប់ទាំងនេះហើយ ដែលពួកគេអាចជះឥទ្ធិពលប៉ះពាល់ដល់ជីវិតរបស់អ្នកនិងអ្នកដទៃហើយនេះគឺជាកំហុសអនាម័យចំនួន ១០ ដែលអ្នកគួរតែជៀសវាង។ #1 ពាក់ស្បែកជើងដោយគ្មានស្រោមជើង។ ការពាក់ស្បែកជើងដោយគ្មានស្រោមជើងអាចមើលទៅល្អ ប៉ុន្តែក្លិនដែលនៅពីក្រោយនឹងធ្វើអោយអ្វីៗកាន់តែអាក្រក់ទៅ ៗ ។ វេជ្ជបណ្ឌិតបានចេញវេជ្ជបញ្ជាឱ្យពាក់ស្រោមជើងដើម្បីកុំអោយជើងមានក្លិនព្រោះស្រោមជើងអាចស្រូបយកញើសនិងកាត់បន្ថយក្លិន។ ប៉ុន្តែកុំបារម្ភឥឡូវនេះមានស្រោមជើងខ្លី រហូតដល់វាមិនអាចមើលឃើញថាអ្នកពាក់ស្រោមជើង។ #2 ការដុសធ្មេញ ការដុសត្រឹមតែធ្មេញគឺជាវិធីល្អបំផុតដែលមនុស្សភាគច្រើនធ្វើវា។ ប្រសិនបើអ្នកចង់មានដង្ហើមស្រស់ថ្លា ដោយគ្មានក្លិនមិនល្អអ្នកគួរតែដុសអណ្តាតផងដែរ។ #3 ការសម្អាតត្រចៀក។ យើងដឹងហើយថាគ្រូពេទ្យភាគច្រើនមិនណែនាំអោយសម្អាតត្រចៀកទេព្រោះវាអាចបង្កគ្រោះថ្នាក់។ ប៉ុន្តែយើងអាចសម្អាតស្រទាប់ខាងក្រៅដោយប្រើប្រដាប់ត្បាល់ត្រចៀកធ្វើពីសំលីកប្បាសឬក្រណាត់សើមដោយទឹកក្តៅ។ #4 មិនមានកាលវិភាគងូតទឹកច្បាស់លាស់។ មិនមានអ្វីអាក្រក់ជាងការចូលទៅកាន់ទីសាធារណៈដែលមានក្លិនខ្លួនខ្លាំងជះទៅលើអ្នកជុំវិញខ្លួនទេ។ ខណៈពេលដែលបរិមាណងូតទឹកឱ្យបានត្រឹមត្រូវសម្រាប់មនុស្សម្នាក់ៗប្រហែលជាមិនដូចគ្នាទេ។ យើងណែនាំឱ្យងូតទឹកឱ្យបានយ៉ាងហោចណាស់ ១…

Abc00004
សង្គម

មនុស្សស្រីដែលមានវាសនាល្អ ឬអភ័ព្វ មើលតែ ៣ ចំណុចនេះគឺដឹងហើយ

បើនិយាយចំពោះមនុស្សស្រី អាយុស្ទើរតែជារឿងដែលគួរឱ្យខ្លួនបំផុត ព្រោះមនុស្សស្រីយល់ថា ឱ្យតែខ្លួនឈានដល់វ័យ ៤០ ដល់ ៥០ ឆ្នាំ នឹងទៅជាមនុស្សចាស់ហើយ លែងមានភាពទាក់ទាញអ្វីទៀតឡើយ ។ បើស្ត្រីលេចឡើងគំនិតទាំងនេះ ក៏បញ្ជាក់ថាគាត់មិនជឿជាក់លើខ្លួនឯង រស់នៅមិនសូវជាមានរីករាយប៉ុន្មានទេ ដ្បិតតែមនុស្សស្រីដល់វ័យកណ្តាល គឺជាវ័យដែលរាប់ថាចាស់ក៏មិនចាស់ ក្មេងក៏មិនក្មេងក៏ដោយ តែតាមពិតទៅ វ័យនេះគឺជាវ័យដែលល្អជាងនេះ គឺពួកគាត់មានភាពចាស់ទុំ នឹងធឹង ស្ងប់ស្ងាត់ ចំពោះស្មារតីនៃគំនិតវិញ ក៏មានចេះគិតគូរបានវែងឆ្ងាយផងដែរ។ ស្ត្រីដែលមានសុភមង្គល និងមានភាពរីករាយ គឺមិនខ្វល់ខ្វាយនឹងអាយុរបស់ខ្លួនឡើយ ពេលដែលជួបអ្នកដែលសួរដអំពីអាយុខ្លួន ក៏ប្រាក់គេដោយក្តីជឿជាក់ដែរ មិនខ្លាចគេសើចចំអកនោះឡើយ។ ស្ត្រីដល់វ័យកណ្តាលហើយចង់ដឹងថាមានសំណាងឬអភ័ព្វនោះ តែងតែមើលដឹងតាមរយៈរឿងតូចៗទាំងនេះ។…

Abc000002
សង្គម

បើមនុស្សប្រុសនាំអ្នកចូលទៅក្នុងតំបន់ផ្ទាល់ខ្លួនទាំង ៤ នេះ បញ្ជាក់ថា នៅក្នុងចិត្តគេបានគិតអ្នកជាគូអនាគតហើយ

“មនុស្សប្រុសដែលគិតអ្នកជាគូអនាគត ប្រាកដជារកគ្រប់មធ្យោបាយ ដើម្បីផ្តល់អារម្មណ៍សុវត្ថិភាពដល់អ្នកជាមិនខាន។” នៅក្នុងរឿងស្នេហាក៏បែបនេះដែរ បើគេចង់ដឹកដៃអ្នកចូលរោងការ សំពះក្រាបផ្ទឹមជាមួយអ្នក គេក៏ផ្តល់អារម្មណ៍សុវត្ថិភាពដល់អ្នកបានគ្រប់គ្រាន់ដែរ។ បើមនុស្សប្រុសនាំអ្នកទៅកន្លែងទាំងនេះ ភាគច្រើននៅក្នុងចិត្តរបស់គេបានគិតអ្នកជាគូអនាគតគេហើយ។ ១. ផ្ទះរបស់គេ បានន័យថា គេច្បាស់លាស់ថាអ្នកអាចនៅជាមួយគេជារៀងរហូត មនុស្សប្រុសម្នាក់ដែលមានអ្នកនៅក្នុងចិត្ត នោះគឺប្រាកដជាណែនាំអ្នកឱ្យឪពុកម្តាយ និងសាច់ញាត្តិរបស់គេបានស្គាល់ នេះក៏បញ្ជាក់ថា អ្នកមានតំណែងយ៉ាងសំខាន់នៅក្នុងចិត្តគេដែរ។ ការនាំអ្នកទៅជួបឪពុកម្តាយរបស់គេ នោះគឺគេបានសម្រេចចិត្តដណ្តឹងអ្នក និងសុំការយល់ព្រមពីឪពុកម្តាយរបស់គេ ក៏សង្ឃឹមថាអ្នកនឹងឆាប់ក្លាយជាសមាជិកក្នុងគ្រួសាររបស់គេដែរ។ ២. ណែនាំអ្នកឱ្យមិត្តភក្តិរបស់គេស្គាល់ ចង់ឱ្យអ្នកក្លាយជាចំណែករបស់គេ ពេលដែលមនុស្សពីរនាក់ស្រលាញ់គ្នា ដំបូងពួកគេចង់ឱ្យដៃគូម្ខាងទៀតរបស់ខ្លួនស្គាល់មិត្តភក្តិរបស់ខ្លួន នឹងចង់ទទួលបានពាក្យជូនពរពីពួកគេដែរ ហើយក៏ចង់ឱ្យនាងក្លាយជាចំណែករបស់គេដែរ។ តែបើគេមិនដែលឱ្យអ្នកស្គាល់មិត្តភក្តិតរបស់គេសូម្បីតែម្នាក់ នោះបញ្ជាក់ថា នៅក្នុងចិត្តរបស់គេមិនសូវស្រលាញ់អ្នកប៉ុន្មានទេ…

Cover Copy
ទស្សនៈ

អត្ថបទអប់រំកូន! សម្រាប់អ្នកមានកូនស្រី អ្នកដាច់ខាតត្រូវតែបង្រៀនកូនស្រីឱ្យយល់ដឹងពីមេរៀនទាំងនេះ

ការចិញ្ចឹមកូនប្រុស និងកូនស្រី គឺមានរបៀបនៃការចិញ្ចឹមមិនដូចគ្នាឡើយ ដ្បិតថា ចង់បង្រៀនឱ្យកូនក្លាយជាកូនល្អ ក្រៅពីការចេះគិតគូរ កត្តញ្ញូ ដឹងខុស ស្គាល់ត្រូវ គឺនៅត្រូវបង្រៀនឱ្យកូនយល់ពីជីវិតឱ្យរឹតតែច្បាស់។ យ៉ាងណាមិញ នេះជាមេរៀនសម្រាប់អ្នកដែលមានកូនស្រី អ្នកត្រូវតែបង្រៀននូវចំណុចទាំងនេះឱ្យកូនស្រីរបស់អ្នកបានដឹងកាន់តែច្បាស់។ ១. មេរៀនទីមួយ 《ការអប់រំសាច់ប្រាក់》(Money Education) វាគឺជារឿងសំខាន់ខ្លាំងណាស់ ខ្ញុំនិយាយម្តងទៀត វាពិតជាសំខាន់ខ្លាំងពិតមែន។ កូនស្រីដែលមិនដែលទទួលបានការអប់រំសាច់ប្រាក់ ពេលគេធំដឹងក្តី វាអាចងាយនឹងធ្លាក់ចូលក្នុងក្រុមប្រភេទមនុស្សដែល《ងុបនឹងស្នេហា》មិនខានឡើយ។ ក្មេងសម័យឥឡូវដែលវង្វេងនឹងរឿងស្នេហាគឺមានច្រើនខ្លាំងណាស់។ តើដោយសារកត្តាអ្វី?ដឹងទេ? ក៏ព្រោះតែពួកនាងទទួលបានក្តីស្រឡាញ់ពីគ្រួសារដើម (ឪពុក ម្តាយ) របស់នាងតិចបំផុត។ យើងហៅថាជា(ស្ករគ្រាប់) ហើយពេលពួកនាងធំឡើង មានអ្នកណាឱ្យស្ករគ្រាប់នាងតែបន្តិច…

Knongsrok_cover (1200 X 630 Px)
សម្រង់

ភូមិសាស្ត្រកម្ពុជា!!!

កម្ពុជាគឺជាប្រទេសមួយដែលស្ថិតនៅភាគខាងត្បូងនៃទី្វបអាស៊ី ដែលមានព្រំប្រទល់ជាប់នឹងឈូងសមុទ្រប្រទេសថៃ ហើយនៅចំពាក់កណា្ដលរវាងប្រទេសវៀតណាម ថៃ និងប្រទេសឡាវ។ មានភូមិសាស្រ្ដស្របគ្នាប្រមាណ 11°N 104°E ហើយមានផ្ទៃដី 2222,572 km ក្នុងចំនោមផ្ទៃដីទាំងនោះនៅ ព្រំដែនវៀតណាម (1,2282222 km) ព្រំដែនថៃ(8034 km) ប្រទេសកម្ពុជាមានផ្ទៃដីលាតសន្ធឹងចំនួន ១៨១ ០៣៥គីឡូម៉ែតការេនៅភាគខាងត្បូងនៃឈូងសមុទ្រចិន។ វាស្ថិតនៅតំបន់ត្រូពិច ហើយវាឆៀងខាងត្បូងចំនួន១០ដឺក្រេ នៅតំបន់អេក្វាទ័រ។ ព្រមទាំងមានផ្ទៃដីធំ ហើយប្រទេសនេះហ៊ុំព័ទ្ធនៅទិសខាងលិចដោយប្រទេសថៃ នឹងប្រទេសឡាវ និងនៅទិសខាងកើតឆៀងខាងត្បូងដោយប្រទេសវៀតណាម ហើយនៅទិសខាលិចភ្ជាប់ដោយឈូងសមុត្រថៃ ហើយនិងប្រទេសថៃ។ តំបន់ភាគច្រើននៃប្រទេសនេះមានទំហំធំធេងណាស់ ហើយនៅចំកណា្ដលនៃប្រទេសនេះមាន ទន្លេសាប់និងទន្លេមេគង្គ…

Cover Copy
គ្រួសារ

អត្ថបទអប់រំ! របៀចិញ្ចឹមកូនប្រុស ដើម្បីឱ្យកូនធំឡើងក្លាយជាបុរសពិត ជាបុរសល្អពេញលក្ខណៈ

ការបង្កើតកូនជារឿងពិបាក តែការចិញ្ចឹមបីបាច់ថែរក្សា និងអប់រំកូនដើម្បីឱ្យកូនក្លាយជាកូនល្អ មនុស្សល្អក្នុងសង្គម រឹតតែមិនស្រួល។ ជាពិសេសការចិញ្ចឹមកូនក្នុងសម័យនេះ រឹតត្បិតពេកក៏មិនអាច ធូររលុងពេករឹតតែមិនបាន។ យ៉ាងណាមិញ សម្រាប់កូនប្រុស គប្បីចិញ្ចឹមគាត់តាមវិធីទាំង ៥ នេះ ដែលអត្ថបទនេះរៀបរៀងដោយបងស្រី សុខ គឹមទៀវ។ ១. ចិញ្ចឹមកូនប្រុសបែបរឹងប៉ឹង កូនប្រុសក្រោយអាយុ 3 ឆ្នាំ កុំហៅកូនថា baobao baobei ត្រូវហៅឈ្មោះរបស់គាត់ចំៗ។ កុំនិយាយបែបពាក្យជាន់ និយាយបែបទន់ជ្រាយជាមួយគាត់ ដូចកូនស្រី ត្រូវនិយាយបែបម៉ឺងមាត់។ ២. ចិញ្ចឹមបែបប្រលោកប្រឡាក់ កុំនិយាយថា…

Ancient,City,Xian,Bell,Tower,In,Nightfall
PR

Vietjet បន្ថែមសេវាកម្មថ្មី ភ្ជាប់ការហោះហើរទីក្រុងហូជីមិញជាមួយទីក្រុងស៊ីអានរបស់ចិន

(ហូជីមិញ ថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០២៤) – អ្នកធ្វើដំណើរតាមផ្លូវអាកាសទទួលបាននូវបទពិសោធថ្មី នៅពេលដែលក្រុមហ៊ុន Vietjet ពង្រីកបណ្តាញជើងហោះហើររបស់ខ្លួនបន្ថែមទៀតរវាងប្រទេសវៀតណាម និងប្រទេសចិន បន្ទាប់ពីការបើកដំណើរការសេវាកម្មទីក្រុងសៀងហៃ និងទីក្រុង ឈិនឌូ កាលពីដើមឆ្នាំនេះ។ ក្រុមហ៊ុននេះនឹងក្លាយជាក្រុមហ៊ុនអាកាសចរណ៍ដំបូងគេដែលដំណើរការផ្លូវហោះហើរត្រង់តភ្ជាប់មជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់ប្រទេសវៀតណាមនៃទីក្រុងហូជីមិញទៅកាន់រដ្ឋធានីបុរាណ ស៊ីអាន (Xi’an) របស់ប្រទេសចិន។ សេវាកម្មមិនឈប់សំចតនឹងផ្តល់ជូនអ្នកដំណើរនូវជម្រើសការធ្វើដំណើរកាន់តែច្រើន កាត់បន្ថយពេលវេលាធ្វើដំណើររបស់ពួកគេ និងសន្សំសំចៃ។ ផ្លូវហោះហើរទីក្រុងហូជីមិញ-ក្រុងស៊ីអាន នឹងដំណើរការនៅថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៤ ជាមួយនឹងជើងហោះហើរត្រឡប់មកវិញចំនួន ៤ ដងក្នុងមួយសប្តាហ៍។…