ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

5
ប្លែកៗ

ប្រភេទឈាម បញ្ជាក់ពីអត្តចរិត និងដំណើរជីវិតអ្នកបែបណាខ្លះ?

១ . ឈាមប្រភេទ A អ្នកជាមនុស្សដែលពិបាកគ្រប់គ្រងណាស់ តាំងពីតូចមកម្ល៉េះ រហូតដល់វ័យជំទង់ អ្នករឹតតែបង្ហាញនូវអាកប្បកិរិយាគួរឱ្យស្អប់ ព្រោះតែចរិតរឹងរូសមានះ ក្បាលរឹង មិនចេះស្ដាប់អ្នកណានោះឡើយ។ ប៉ុន្តែដល់ពេលឈានដល់វ័យមួយដែលអ្នកបានប្រឡូកក្នុងសង្គម ចេញធ្វើការ រកស៊ី អាចរកលុយបានដោយខ្លួនឯង អ្នកបែរជាកែប្រែអត្តចរិតទាំងស្រុង ចូលក្នុងសង្គមចុះ ចេះដឹង និងមានបទពិសោធន៍ច្រើនក្នុងជីវិត។ តែពេឈានដល់វ័យចំណាស់ អ្នកអាចនឹងប្រែទៅជាមនុស្សដែលពូកែអន់ចិត្ត គិតច្រើន ហើយក៏ចាប់ផ្ដើមរឹងរូសមានះសាជាថ្មីម្ដងទៀត ងាចនិយាយបានថា ពិបាកផ្គាប់ចិត្តបំផុត។ ២. ឈាមប្រភេទ B មនុស្សនៅក្នុងក្រុមឈាមនេះ ច្រើនតែមានកូនកើតមកស្អាតៗ គួរឱ្យស្រឡាញ់ ហើយមនុស្សមានឈាមប្រភេទហ្នឹង…

Cover Copy
ព័ត៌មានជាតិ

ខាតបង់ថវិកាជាង ៣០០ពាន់ដុល្លារ! ចំការកៅស៊ូរបស់ក្រុមហ៊ុន ម៉ុង ឫទ្ធីគ្រុប ត្រូវបានភ្លើងឆេះអស់ប្រមាណជា ២០ហិកតា ខូចខាតដំណាំកៅស៊ូចំនួន ១១.២០០ដើម

ខេត្តកោះកុង៖ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ យោងតាមគណនីហ្វេសប៊ុកផេកផ្លូវការរបស់ ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី ដែលត្រូវបានគេស្គាល់ថា ជាមហាសេដ្ឋីក្នុងមុខជំនួញកសិកម្ម ឧស្សាហកម្ម ធំបំផុតក្នុងប្រទេសកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប បានឱ្យដឹងថា កាលពីម្សិលមិញនេះ មានករណីភ្លើងឆេះចំការកៅស៊ូរបស់ក្រុមហ៊ុន ម៉ុង ឫទ្ធីគ្រុប អស់ប្រមាណជាជាង ២០ហិកតា ខូចខាតដើមកៅស៊ូអស់ចំនួន ១១.២០០ដើម នៅចំណុចព្រំប្រទល់ឃុំកែវផុសស្រុកស្ទឹងហាវ និងឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង។​ តាមរយៈការបង្ហោះរបស់ ឯកឧត្ដមបណ្ឌិត ម៉ុង…

Cover Copy
សង្គម

មនុស្សស្រីកាន់តែខ្លាំង នាងកាន់តែមិនសូវខ្វាយខ្វល់ រវីរវល់ជាមួយនឹងរឿងទាំងអស់នេះ

មនុស្សជាច្រើនតែងនិយាយថា ធ្វើជាមនុស្សស្រី គឺរមែងរំពឹងទៅនឹងការផ្ដល់ឱ្យពីមនុស្សដែលស្រឡាញ់នាង ឬពីគ្រួសារ តែធាតុពិតនៃមនុស្សស្រីរឹងមាំ នាងមិនដែលរំពឹងចង់បានអ្វីពីអ្នកណាឡើយ អ្វីដែលនាងចង់បាន នាងត្រូវការ នាងនឹងខំប្រឹងរកដើម្បីផ្ដល់ឱ្យខ្លួនឯង។​ យ៉ាងណាមិញ មនុស្សស្រីខ្លាំងពូកែ មិនដែលខ្វល់ និងយកចិត្តទុកដាក់ចំពោះរឿងទាំងអស់នេះឡើយ។ ១. ស្នេហា ៖ ភាគច្រើនមនុស្សស្រីខ្លាំងពូកែ និងរឹងមាំ មិនសូវខ្វល់ដល់រឿងស្នេហា មិនទុករឿងស្នេហាជារឿងសំខាន់នោះឡើយ ព្រោះនាងរវល់គិតតែរឿងធ្វើការ រកស៊ី នាងចង់មានចង់បាន ចង់ឱ្យគ្រួសារ និងខ្លួនឯងបានល្អប្រសើរតែម្យ៉ាងគត់។ ២. កម្រិតនៃដៃគូ ៖ មនុស្សស្រីខ្លាំង នាងប្រាកដជាអាចចិញ្ចឹម និងមើលថែខ្លួនឯងបានហើយ នាងប្រាកដជាមិនខ្វល់…

New Copy
ទស្សនៈ

ទម្លាប់ធម្មតាៗទាំង ៤ ដែលនាំឱ្យមនុស្សស្រីជួបរឿងមិនល្អ លុយកាក់ក៏មិនសល់ដែរ

ជួនកាល​ទម្លាប់​សាមញ្ញ​ដែលអ្នកគិតថាមិនអី វាបែរជាមាន​ផល​វិបាក​ច្រើន​ណាស់​នៅ​ពេល​ក្រោយ។ យ៉ាងណាមិញ ស្រីៗ គួរតែចេះ​ផ្លាស់​ប្តូរ​ទម្លាប់ទាំងនេះ ដើម្បី​ទាញ​យក​លាភ​សំណាង និង​សេចក្តី​ស្រឡាញ់​ត្រឡប់មកវិញ។ ១. ដាក់របស់របរផ្សេងៗជាច្រើននៅក្នុងហោប៉ៅ ស្ត្រីជាច្រើនតែងតែមានទម្លាប់ដាក់វិក្កយបត្រ ឬកូនសោ និងរបស់ផ្សេងៗនៅក្នុងហោប៉ៅរបស់ពួកគេ។ ទាំងនេះមិនមែនជាទម្លាប់ល្អនោះទេ វាថែមទាំងធ្វើឱ្យអ្នកនាំសំណាងអាក្រក់ជាច្រើនមកឱ្យអ្នក មិនត្រឹមតែធ្វើឱ្យទ្រព្យសម្បត្តិហូរចេញ ប៉ុន្តែថែមទាំងធ្វើឱ្យស្ត្រីងាយនឹងកើតជំងឺរោគស្ត្រីដោយសារបាក់តេរីពីវត្ថុទាំងនេះទៀតផង។ បោះបង់ទម្លាប់នេះ ដើម្បីការពារសុខភាព និងទ្រព្យសម្បត្តិរបស់អ្នក។ ២. បណ្ដោយឱ្យរោមច្រមុះដុះវែង ចេញមកក្រៅ នៅពេលដែលមនុស្សស្រីទុករោមច្រមុះឱ្យវែង ចេញមកក្រៅ តាមហុងស៊ុយ វាស្រដៀងនឹងការចង្អុលកាំបិតទៅកាន់អ្នកដទៃ និងនាំសំណាងអាក្រក់មកអ្នក និងគូស្នេហ៍របស់អ្នក។ រឿងនេះ នឹងធ្វើឱ្យស្នេហារបស់អ្នកមានបញ្ហា ក៏ជាឱកាសធ្វើឱក្យមានមនុស្សទីបីចូលមករំខានផងដែរ។ លើស​ពី​នេះ​ទៅ​ទៀត…

New
គ្រួសារ

ទម្លាប់លើគ្រែគេង ដ៏សាមញ្ញទាំង ៥ ដែលធ្វើឱ្យភរិយាស្រឡាញ់អ្នកខ្លាំង គ្រួសារក៏មានសុភមង្គល

ក្នុងនាមជាបុរសដ៏ល្អម្នាក់ ក៏ជាស្វាមីដ៏ល្អ បុរសគួរតែដឹងពីវិធីចងចិត្តភរិយាបែបងាយៗ និងសាមញ្ញ បើទោះជាអ្នកមិនស្អាតក៏ដោយ ក៏អាចធ្វើឱ្យប្រពន្ធស្រឡាញ់អ្នកខ្លាំង គ្រួសារក៏កាន់តែមានភាពរីករាយ និងសុភមង្គលផងដែរ។ ១. ផ្តល់ឱ្យប្រពន្ធរបស់អ្នកនូវកន្លែងដែលស្រួលក្នុងការគេង ប្រសិនបើអ្នកមានទម្លាប់គេង ក្នុងបរិវេនគ្រែធំទូលាយ ប៉ុន្តែប្តីរបស់អ្នកនៅតែសុខចិត្តបណ្ដោយខ្លួន និងមិនត្អូញត្អែរ នោះបញ្ជាក់ថាគាត់ជាបុរសដ៏អស្ចារ្យម្នាក់។ ដោយសារតែប្តីបែបនេះយល់ថា ស្ត្រីមានថ្ងៃលំបាកក្នុងការងារ និងមើលថែកូន ដូច្នេះហើយទើបពួកគេចង់ឱ្យប្រពន្ធរបស់ពួកគេបានសុខស្រួលបំផុតនៅពេលគេងក្នុងកន្លែងត្រឹមត្រូវដែលពួកគេចង់បាន។ ២. តែងតែថើបប្រពន្ធរបស់អ្នករាល់ព្រឹកនៅពេលអ្នកភ្ញាក់ ការថើបថ្នមៗរបស់ស្វាមីចំពោះភរិយា សូម្បីតែការថើបលើថ្ងាសក្រោយរាត្រីដ៏រីករាយក៏ជាទង្វើមួយដែលបង្ហាញថាបុរសស្រឡាញ់ប្រពន្ធខ្លាំងណាស់។ ដូច្នេះហើយ នៅពេលដែលអ្នកក្រោកពីដំណេករាល់ព្រឹក អ្នកគួរតែថើបថ្ងាសភរិយាថ្នមៗ នោះជាការថ្នាក់ថ្នមដ៏កក់ក្ដៅ សម្រាប់មនុស្សស្រីនៅពេលភ្ញាក់ពីគេង។ ៣. តែងតែធ្វើឱ្យប្រពន្ធមានអារម្មណ៍ស្រស់ស្រាយរាល់ព្រឹកពេលក្រោកពីដំណេក ទង្វើ​ដែល​ក្លាហាន​ពេល​ព្រឹក​ព្រលឹម​ដូច​ជា ​រៀបចំ​អាហារ​ពេល​ព្រឹក​ឱ្យ​ប្រពន្ធ…

New Copy
ទស្សនៈ

អត្ថបទដ៏មានអត្ថន័យ! អរគុណ ពេលវេលា

ពេលវេលាចេះតែរំកិលទៅមុខ ឥតឈប់ឈរ រឿងល្អក៏មាន រឿងអាក្រក់ក៏តែងតែកើតឡើង វាជាធម្មជាតិនៃជីវិត ដែលកម្រិតឱ្យមានបញ្ហាបែបហ្នឹង។ យ៉ាងណាមិញ ក៏ចង់អរគុណពេលវេលា ដែលបានបង្រៀនដល់យើងជាច្រើន ជឿថាគ្រប់គ្នាសុទ្ធតែចង់និយាយពាក្យទាំងនេះ ទៅកាន់ពេលវេលាដូចគ្នាដែរ។ ១. អរគុណពេលវេលា ដែលធ្វើឱ្យខ្ញុំស្គាល់ធម្មជាតិពិតរបស់មនុស្សជុំវិញខ្លួន ស្គាល់ច្បាស់ថាអ្នកណាស្មោះត្រង់ អ្នកណាក្លែងក្លាយ! ២. អរគុណពេលវេលា ដែលធ្វើឱ្យខ្ញុំដឹងថាអ្វីដែលសំខាន់បំផុតក្នុងជីវិត។ ទ្រព្យសម្បត្តិ កេរ្តិ៍ឈ្មោះ នៅចុងក្រោយ របស់ទាំងពីរនេះគឺជាភាពទទេ។ តែអ្វីដែលសំខាន់បំផុតនោះគឺសីល និងសេចក្ដីល្អរបស់មនុស្សម្នាក់ៗ។ ៣. អរគុណពេលវេលា ដែលធ្វើឱ្យខ្ញុំឆ្លងកាត់ពេលវេលាតាំងពីក្មេងរហូតមកដល់បច្ចុប្បន្ន។ ពីក្មេងស្លូត ដល់ថ្ងៃដែលត្រូវរស់នៅជាមួយការពិត ខ្ញុំឃើញសេចក្តីសប្បុរស ខ្ញុំឆ្លងកាត់សេចក្តីអំណរទុក្ខព្រួយ…

Cover Copy
ប្លែកៗ

ស្ត្រីខ្លាំងកើតក្នុងឆ្នាំទាំង ៣ នេះ ច្រើនតែនាំលាភសំណាងដល់ស្វាមី អំណោយផលល្អដល់ក្រុមគ្រួសារ

បុរសណាដែលរៀបការបានប្រពន្ធកើតក្នុងឆ្នាំទាំង ៣ នេះ ចំណាចារមកជាមួយនឹងពរជ័យ សិរីរុងរឿងកាន់តែខ្លាំង ព្រោះស្ត្រីឆ្នាំទាំងនេះ គឺជាស្ត្រីដែលមានប្រាជ្ញាឈ្លាសវៃ ជាស្ត្រីរឹងមាំ នាំមកនូវពរជ័យជាច្រើនដល់ស្វាមី និងលាភសំណាងចូលក្នុងផ្ទះ។ ១. ឆ្នាំឆ្លូវ ៖ មនុស្សស្រីឆ្នាំគោ គឺជាគម្រូនៃភាពរឹងមាំ និងការតាំងចិត្ត តែងតែត្រៀមខ្លួនប្រឈមមុខ និងជម្នះរាល់ការលំបាក ដើម្បីកសាងអនាគតដ៏ភ្លឺស្វាង។ ជាមួយនឹងស្មារតីសុទិដ្ឋិនិយម និងបុគ្គលិកលក្ខណៈមោះមុត នាងមិនស្ទាក់ស្ទើរក្នុងការប្រឈមមុខនឹងបញ្ហា និងសម្ពាធនោះឡើយ ស្ត្រីទាំងនេះកាន់តែលំបាក នោះនឹងកាន់តែជម្រុញឱ្យនាងខិតខំជាបន្តបន្ទាប់។ ទោះ​ជា​យ៉ាង​ណា ស្ត្រីឆ្នាំនេះអាចនឹងរឹងរូសបន្តិចហើយ។ អ្វីដែលនាងសម្រេចចិត្តហើយ វា​ពិបាក​ក្នុង​ការ​ផ្លាស់​ប្តូរ​ណាស់។ ពេលខ្លះនេះអាចបណ្តាលឱ្យមានភាពតានតឹង នៅពេលដែលនរណាម្នាក់ព្យាយាមបញ្ចុះបញ្ចូលនាង។ នេះ​ក៏ជាចំណុចដែល​បង្កើត​កេរ្តិ៍ឈ្មោះ​ខ្លាំងឱ្យស្ត្រីឆ្នាំនេះ។…

Cover Copy
ទស្សនៈ

ស្កប់ស្កល់ណាស់ហើយ ជីវិតនេះឱ្យតែអាចបំពេញនូវលក្ខខណ្ឌទាំង ៣ នេះបាន គ្មានអ្វីដែលធ្វើឱ្យទាស់ចិត្តទៀតទេ

សេចក្តីសុខ​ក្នុង​ជីវិត​របស់​មនុស្ស​ម្នាក់ៗ អាស្រ័យ​លើ​ហេតុ​ទាំង ​៣​ យ៉ាងនេះ បើយើងអំពេញនូវលក្ខខណ្ឌទាំង ៣ នេះបានល្អ ជីវិតយើងក៏ល្អប្រសើរ រស់នៅមានន័យ មានក្ដីសុខធំធេង។ ១. រាងកាយមាំមួនមានសុខភាពល្អ ៖ ក្នុង​ជីវិត​មនុស្ស​ម្នាក់ៗ​មាន​ដំណើរនៃការរស់នៅ​ខុសៗ​គ្នា​បន្ទាប់​ពី​ចូល​និវត្តន៍។ មានមនុស្សដែលមានសុខភាពល្អ ញ៉ាំឆ្ងាញ់ និងគេងលក់ស្រួល ហើយសកម្ម និងស្វែងរកអ្វីដែលទាន់សម័យដូចមនុស្សវ័យក្មេងដែរ។ មនុស្សមួយចំនួនបន្ទាប់ពីចូលនិវត្តន៍ ជួបប្រទះបញ្ហារាងកាយជាច្រើន ហើយជារឿយៗចូល និងចេញពីមន្ទីរពេទ្យ ក្លាយជាអ្នកជំងឺប្រចាំ។ ការមានរាងកាយដែលមានសុខភាពល្អ នៅលើផ្លូវឆ្ពោះទៅរកភាពចាស់ គឺជាប្រភពនៃភាពជឿជាក់ និងទ្រព្យសម្បត្តិដ៏អស្ចារ្យបំផុតរបស់មនុស្ស។ ជាមួយនឹងសុខភាព អ្នកអាចធ្វើអ្វីគ្រប់យ៉ាងដែលអ្នកចង់បាន រស់នៅជារៀងរាល់ថ្ងៃពោរពេញដោយភាពរឹងមាំ។ អ្នក​មិន​ត្រឹម​តែ​អាច​មើល​ថែ​ខ្លួន​ឯង​ប៉ុណ្ណោះ​ទេ…

New
ប្លែកៗ

តើអ្នកគិតថា រូបមួយណាចាស់ជាងគេ នោះនឹងបញ្ជាក់ ពីបុគ្គលិកលក្ខណៈរបស់អ្នក

១. ជ្រើសរើសរូបភាពទី១ រូបរាងខាងក្រៅរបស់អ្នក អ្នកជាមនុស្សងាយសើច ងាយញញឹម សូម្បីតែរឿងកំប្លែងតូចតាចក៏ដោយ។ អ្នកជាមនុស្សតែងតែបង្ហាញអារម្មណ៍នៅលើផ្ទៃមុខអ្នកជានិច្ច។ អ្នកជាមនុស្សដែលតែងតែធ្វើឱ្យអ្នកជុំវិញខ្លួនមានអារម្មណ៍ល្អស្រស់ស្រាយជានិច្ច ប៉ុន្តែពេលខ្លះ ទឹកចិត្តដ៏ល្អរបស់អ្នក រមែងបានត្រឡប់មកវិញត្រឹមតែការខកចិត្តតែប៉ុណ្ណោះ។ ហើយអ្នកក៏ជាមនុស្សដែលស្អប់ការប្រសម្ដីគំរោះគំរើយ ជេរប្រទិចប្រមាថគ្នាណាស់ ម្យ៉ាងទៀត អ្នកក៏ងាយនឹងចុះសម្រុងជាមួយគេឯងដែរ ហើយក៏ជាមនុស្សដែលចូលចិត្តផ្លាស់ប្ដូរខ្លួនឯងដើម្បីអ្នកជុំវិញខ្លួន។ ២. ជ្រើសរើសរូបភាពទី២ លក្ខណៈខាងក្រៅរបស់អ្នក អ្នកតែងតែព្យាយាមលាក់បាំងភាពទន់ជ្រាយរបស់ខ្លួនឯង ដោយការធ្វើជាមនុស្សដែលរឹងមាំ ព្រោះអ្នកមិនចូលចិត្តការអាណិតអាសូរ រឹតតែមិនចង់ឱ្យអ្នកណា និយាយថា អ្នកជាមនុស្សដែលគួរឱ្យអាណិតនោះឡើយ។ លក្ខណៈខាងក្នុង បញ្ជាក់ថាការពិតទៅ អ្នកជាមនុស្សចិត្តទន់ណាស់ ងាយអាណិតអាសូរអ្នកដទៃ មានទឹកចិត្តជួយអ្នកដទៃជានិច្ច ជាពិសេសគឺ សាច់ញាតិ…

New
ប្លែកៗ

ជ្រើសរើសឪឡឹកណាមួយ នឹងបញ្ជាក់ពីអត្តចរិតពិតរបស់អ្នក

១. ជ្រើសរើសរូបភាពទី១ បើអ្នកជ្រើសរើសរូបភាពទី១ នោះមានន័យថា អ្នកជាមនុស្សឆ្លាតវៃ ពូកែសង្កេត និងចូលចិត្តក្នុងការវិភាគ។ ម្យ៉ាងទៀត អ្នកជាមនុស្សដែលមានសន្ដានចិត្តល្អ ចំពោះមនុស្សដែលនៅជុំវិញខ្លួន ប៉ុន្តែអ្នកជាមនុស្សមានការប្រុងប្រយ័ត្នខ្ពស់ មិនងាយទុកចិត្តនរណាម្នាក់ផ្ដេសផ្ដាសឡើយ។ ពេលខ្លះ អ្នកហាក់មានគំនិត គិតច្រើន គិតឃើញភាពអវិជ្ជមានថែមទៀតផង នេះក៏ព្រោះតែអ្នកជាមនុស្សប្រុងប្រយ័ត្នខ្លាំង តែយ៉ាងណា អ្នកក៏មិនដែលបំពាន ឬធ្វើអាក្រក់ដាក់នរណាម្នាក់មុនឡើយ។ ចរិតលក្ខណៈរបស់អ្នកគឺ អ្នកជាមនុស្សដែលខ្វល់ខ្វាយពីអារម្មណ៍របស់អ្នកដទៃ តែងតែព្យាយាមយល់ពីចិត្តរបស់អ្នកជុំវិញខ្លួន ប៉ុន្តែអ្នកមិនងាយបង្ហាញពីភាពល្អ ឬចិត្តគំនិតល្អរបស់អ្នក ទៅឱ្យនរណាម្នាក់បានឃើញឡើយ ព្រោះអ្នកមិនចូលចិត្តចង់បានគុណស្រ័យ។ ទៀតសោត ចំពោះស្នេហា បើអ្នកដាក់ចិត្តស្រឡាញ់នរណាម្នាក់ហើយនោះ អ្នកនឹងស្រឡាញ់ខ្លាំង ស្មោះអស់ពីចិត្ត…

New Copy
សង្គម

មនុស្សស្រី ៤ ប្រភេទនេះហើយ ដែលធ្វើឱ្យមនុស្សប្រុសហ៊ានក្បត់ប្រពន្ធ ឬសង្សារ ដើម្បីពួកនាង

មនុស្សស្រីត្រូវដឹងថា ទោះអ្នកស្អាត ឆ្លាត ពូកែខ្លាំងប៉ុនណាក៏ដោយ ក៏មិនអាចឃាត់មនុស្សប្រុសក្បត់បានដែរ។ យ៉ាងណាមិញ ជាមួយនឹងភាពក្បត់ផិតរបស់មនុស្សប្រុស អាចកើតឡើងបានយ៉ាងងាយ ប្រសិនបើពួកគេបានជួប ឬនៅក្បែរមនុស្សស្រី ៤ ប្រភេទខាងក្រោមនេះ។ ១. មិត្តរួមការងារដែលស្រស់ស្អាត ក្មេង ពូកែតែងខ្លួន ៖ មនុស្សដែលស្និទ្ធស្នាលបំផុតជាមួយប្តីបន្ទាប់ពីប្រពន្ធរបស់គាត់ ប្រហែលជាសហការីក្នុងទីភ្នាក់ងារតែមួយ។ ពួកគេ​ធ្វើ​ការ​ជាមួយ​គ្នា​៨​ម៉ោងជារៀងរាល់ថ្ងៃ ពេល​ខ្លះ​និយាយ​គ្នាច្រើន​ជាង​ប្រពន្ធនៅផ្ទះទៅទៀត។ មាន​ពាក្យ​ចាស់​ពោល​ថា “ភ្លើង​ជិត​ចម្បើង​ងាយនឹងឆេះ” ជា​ពិសេស​មិត្ត​រួម​ការងារ​ជា​មនុស្ស​ស្រី​ ជា​ប្រភេទ​សុភាព​រាប​សារ និង​ពូកែលែបខាយ។ នៅផ្ទះតានតឹងរឿងបាយ ទឹក លុយកាក់ ព្រោះមិនថាកូនប៉ុន្មានទេ នឹងក្លាយជាមិត្តរួមការងារស្រីកំប្លែងដែលធ្វើឱ្យខ្លួនឯងសប្បាយចិត្ត។ នៅពេលនេះ…

New Copy
ទស្សនៈ

មនុស្ស ៧ ក្រុម ដែលអ្នកពុំគួរបោះបង់ ឬបំភ្លេចចោលជាដាច់ខាត

ក្នុងមួយជី​វិតរបស់មនុស្សយើងម្នាក់ៗ មិនអាចបានជួបមនុស្សល្អរហូតនោះឡើយ។ យ៉ាងណាក៏ដោយ មានមនុស្ស ៧ ក្រុមខាងក្រោមនេះ អ្នកត្រូវតែចងចាំ ចេះដឹងគុណ និងដាច់ខាតកុំបោះបង់គេចោលឱ្យសោះ។ ១. មនុស្សដែលតែងជួយ និងគាំទ្រអ្នកដោយគ្មានលក្ខខណ្ឌ ៖ បើ​មាន​មនុស្ស​ដែល​សុខ​ចិត្ត​ជួយ​អ្នក គាំទ្រដល់អ្នក ​នោះ​ចាត់​ទុក​ជា​មនុស្ស​សំខាន់​បំផុតនៅក្នុង​ជីវិត​របស់​អ្នក។ នៅពេលដែលបុគ្គលនោះសុខចិត្តជួយអ្នកដោយគ្មានលក្ខខណ្ឌ នោះក៏មានន័យថា គេពិតជាឱ្យតម្លៃដល់អ្នក គេក៏ជឿជាក់ និងស្មោះត្រង់ចំពោះអ្នកបំផុតផងដែរ។ ២. មនុស្សដែលតែងតែនិយាយលេង និងស្ម័គ្រចិត្តកំដរអ្នក ៖ ដោយសារតែពួកគេខ្វល់ពីអ្នក ពួកគេអាចត្អូញត្អែរអំពីអ្នកជានិច្ច។ នេះ​ក៏​ត្រូវ​បាន​គេ​ចាត់​ទុក​ជាមនុស្ស​មួយ​ប្រភេទ​ដែល​អ្នក​មិន​គួរ​បោះបង់គេនោះដែរ។ ពិតណាស់មនុស្សកំសាកនេះគ្រាន់តែចង់ក្រើនរំឭក ចង់ឱ្យអ្នកធូរស្រាលរាល់ថ្ងៃ មិនមានបំណងរំខានអ្នកនោះឡើយ។ ៣.…