ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Fddf
ប្លែកៗ

ដាក់​របស់ ៥ នេះ​ក្នុង​ផ្ទះ និង​មាត់​ទ្វារ​ចូល​ផ្ទះ អាច​បណ្ដេញ​គ្រោះចង្រៃ​ហើយ​នាំ​តែ​លាភ​សំណាង

យោង​តាម​ដំណាល​តៗ​គ្នា​ពី​ចាស់​បុរាណ និង​ក្បួន​ហុងស៊ុយ ការ​ដាក់​របស់ ៥ នេះ​នៅ​ខាង​ក្នុង​ផ្ទះ និង​មាត់​ទ្វារ​ចូល​ផ្ទះ គឺ​អាច​បណ្ដេញ​គ្រោះចង្រៃ អំពើ​អាបធ្មប់ ហើយ​នាំ​មក​វិញ​នូវ​លាភ​សំណាង​និង​ភាព​រុងរឿង​ចូល​ផ្ទះ៖ ៥) ខ្ទឹម​ស ខ្ទឹម​ស​ត្រូវ​បាន​គេ​ជឿ​ថា ជា​របស់​សក្ដិសិទ្ធិ​ដែល​អាច​ប្រឆាំង​នឹង​អំពើ​អាក្រក់ និង​ទង្វើ​ចង់​យាយី​ពី​មជ្ឈដ្ឋាន​ខាង​ក្រៅ​មិន​ឲ្យ​ចូល​មក​ក្នុង​ផ្ទះ​របស់​យើង​បាន។ ទម្លាប់​ចាស់ៗ​ពី​ដើម គេ​ឲ្យ​ព្យួរ​ខ្ទឹម​ស​ចំនួន ៨១ ដែល​តំណាង​ឲ្យ​ព្រះ​ចំនួន ៨១ អង្គ​ដែល​អាច​បញ្ចៀស​ខ្យល់​នៃ​បិសាច​មិន​ឲ្យ​ចូល​មក​ក្នុង​ផ្ទះ​របស់​យើង។ ជាង​នេះ​តាម​ការ​ណែនាំ​អ្នក​គួរ​តែ​ពិនិត្យ​មើល​វា​ជា​ប្រចាំ នៅ​ពេល​ដែល​វា​ស្ងួត គួរ​តែ​រក​ខ្ទឹម​ថ្មី​មក​ជំនួស ហើយ​បើ​អាច​គួរ​ទម្លាប់​ពេល​ដើរ​ទៅ​ក្រៅ ឧស្សាហ៍​មាន​ខ្ទឹម​ស​ជាប់​ខ្លួន​ជា​ប្រចាំ​ផង​ដើម្បី​បញ្ចៀស​មិន​ឲ្យ​មាន​ខ្មោច​បិសាច​មក​យាយី ឬ​សំណាង​អាក្រក់​មក​ក្នុង​ជីវិត​របស់​យើង។ ៤) ផ្កាឈូក នៅ​ក្នុង​បន្ទប់​ទទួល​ភ្ញៀវ គឺ​ប្រៀប​បាន​នឹង​ទីកន្លែង​ដែល​ទទួល​ឥទ្ធិពល​ពី​ខាង​ក្រៅ ឬ​ទទួល​ហុងស៊ុយ​មក​ចូល​ផ្ទះ។ អ្នក​គួរ​តែ​មាន​ផ្កា​ឈូក…

Tdff
ប្លែកៗ

ជ្រើសរើសថូមាសមួយ ដើម្បី​ដឹង​ថា​ តើ​អ្នក​ត្រូវ​ផ្លាស់ប្តូរ​អ្វី​ដើម្បី​ឲ្យ​ជីវិត​ល្អ​ប្រសើរ​ជាង​នេះ?

មិនមាន​នរណា​ម្នាក់​ល្អ​គ្រប់​ដប់​នោះ​ទេ ហើយ​មនុស្ស​ម្នាក់ៗ​សុទ្ធ​តែ​ត្រូវ​ការ ការ​ផ្លាស់ប្តូរ​នូវ​ចំណុច​ណា​មួយ ដើម្បី​អភិវឌ្ឍ​ឲ្យ​ខ្លួន​ឯង​ឆ្ពោះ​ទៅ​រក​ភាព​ល្អ​ប្រសើរ​មួយ។ ក្នុង​ការ​ធ្វើ​តេស្ត​នេះ យើង​តម្រូវ​ឲ្យ​អ្នក​ជ្រើសរើស​ថូមាសមួយ ​ក្នុង​ចំណោមថូទាំង ៣ ដើម្បី​ដឹង​ថា តើ​អ្នក​ត្រូវ​ការ​ផ្លាស់ប្តូរ​អ្វី ដើម្បី​ទទួល​បាន​ផ្លែផ្កា​ក្នុង​ជីវិត៖ ថូមាសលេខ ៣៦ ផ្លាស់ប្តូរ​ការ​គិត​របស់​អ្នក ហើយ​សម្រប​ទៅ​នឹង​ការ​គិត​របស់​មជ្ឈដ្ឋាន​ខាង​ក្រៅ​ខ្លះ។ អ្នក​ជា​មនុស្ស​មិន​សូវ​ចូលចិត្ត​អ៊ូអរ មិន​សូវ​ចូលចិត្ត​ការ​ពិភាក្សា ប៉ុន្តែ​អ្នក​ត្រូវ​ដឹង​ថា គំនិត​របស់​អ្នក​ដទៃ​ពេល​ខ្លះ ក៏​អាច​ជួយ​មក​បំពេញ​ការ​គិត​របស់​យើង​បាន​ដែរ ហើយ​ថែម​ទាំង​ជួយ​ឲ្យ​ផែនការណ៍​យើង​មាន​ភាព​នឹងន​ថែម​ទៀត។ ថូមាសទីលេខ ៦៩ អ្នក​ត្រូវ​បន្ថែម​ភាព​ស្មោះត្រង់​ជាង​នេះ​បន្តិច ហើយ​ត្រូវ​ចាំ​ថា នៅ​ជាមួយ​នរណា ធ្វើ​ការ​នៅ​កន្លែង​ណា ទោះ​គេ​យ៉ាង​ម៉េច ក៏​យើង​ត្រូវ​តែ​ស្មោះត្រង់​ជាមួយ​គេ​ជានិច្ច។ មុន​និង​ក្រោយ​គេ​គង់​តែ​បាន​ឃើញ ហើយ​បើ​កន្លែង​ហ្នឹង​មិន​ឃើញ ក៏​មាន​កន្លែង​ផ្សេង​ទៀត​គេ​ចាប់​អារម្មណ៍​ពី​គុណ​តម្លៃ​របស់​យើង​ដែរ។…

Dsasd
ប្លែកៗ

កុំ​ឆ្ងល់​ថា​ម៉េច​បាន​ចេះ​តែ​ស៊យ ជួប​រឿង​អាក្រក់ នោះ​មក​ពី​អ្នក​រំលង​ចំណុច​ទាំង ៨ នេះ

តាម​រយៈ​ការ​ផ្លាស់ប្តូរ​ទម្លាប់​មិន​ល្អ​ទាំង ៨ ចំណុច​នេះ ត្រូវ​បាន​ចាស់ៗ​ពី​បុរាណ​ដំណាល​ត​គ្នា​ថា នឹង​ជួយ​ឲ្យ​មនុស្ស​ដែល​ជួប​តែ​រឿង​មិន​ល្អ អាច​ផ្លាស់​មក​ជួប​សំណាង​ល្អ​វិញ ហើយ​សកម្មភាព​ខ្លះ​វា​ជា​រឿង​សាមញ្ញ ដែល​មនុស្ស​ជា​ច្រើន​រំលង។ ៨) គ្រែ ហាម​ដាច់​ខាត​ដំឡើង​គ្រែ ដែល​មាន​ក្បាល​គ្រែ​ទល់​នឹង​ជញ្ជាំង​បន្ទប់​ទឹក ព្រោះ​តាម​ក្បួន​គឺ​វា​នាំ​ឲ្យ​អ្នក​ជួប​សំណាង​មិន​ល្អ។ មួយ​ផ្សេង​ទៀត​កុំ​ដាក់​ក្បាល​គ្រែ​ទល់​ទៅ​នឹង​ទ្វារ​ចេញ ព្រោះ​វា​នាំ​ឲ្យ​របូត​ទ្រព្យ។ ៧) កាបូប​លុយ រៀងរាល់​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី អ្នក​គួរ​តែ​ប្តូរ​កាបូប​លុយ​ថ្មី​ម្តង​បើ​អាច ហើយ​ដាក់​លុយ​ ៩០០ ឬ ៩ ០០០ ដែល​ជា​លេខ​សំណាង​នៅ​ក្នុង​កាបូប។ ជាង​នេះ​សូម​កុំ​ប្រើប្រាស់​កាបូប​រហែក ឬ​ដាច់​រយីករយាក​ឲ្យ​សោះ ទោះ​មាន​លុយ​ក្នុង​កាបូប​ច្រើន​ប៉ុណ្ណា​ក៏​មិន​សល់​ដែរ។ ៦) ឆ្កែ​ឆ្មា​អនាថា ឃើញ​សត្វ​ឆ្កែឆ្មា​អនាថា កុំ​ភ្លេច​ជួយ​ដាក់​ទឹក…

Trrtfg
ប្លែកៗ

ផ្លូវ​ជីវិត​ ២ ឆ្នាំ​ទៅ​មុខ គួរ​ធ្វើ​បែប​ណា​ល្អ? ជ្រើស​បៀរមួយសន្លឹក ដើម្បី​ទទួល​យក​ចម្លើយ​ដ៏​សមប្រកប

ចាប់​ពី​ចុងឆ្នាំ ២០២៤ ដល់ ២០២៦ អ្នក​អាច​នឹង​ជួប​រឿងរ៉ាវ​ជា​ច្រើន ខ្លះ​ជា​បទពិសោធន៍​ធ្លាប់​ឆ្លង​កាត់​ហើយ ខ្លះ​ជា​រឿង​ថ្មី ដែល​មិន​ធ្លាប់​ប៉ះ​ទាល់​តែ​សោះ។ តាម​រយៈ​អត្ថបទ​នេះ Knongsrok សុំ​ឲ្យ​បងប្អូន​ជ្រើសរើស​បៀរមួយសន្លឹក ដើម្បី​ទទួល​យក​សារ​ដ៏​សមប្រកប​សម្រាប់​ជីវិត៖ សន្លឹកបៀរទី ១ អ្នក​ដាក់​សម្ពាធ​លើ​ខ្លួន​ឯង​ខ្លាំង​ពេក មួយ​រយៈ​នេះ អ្នក​ទាមទារ​ឲ្យ​គ្រប់​យ៉ាង​អាច​សម្រេច​ទៅ​បាន​ត្រឹម​រយៈ​ពេល​ខ្លី។ ត្រូវ​ចាំ​ថា ក្រៅ​ពី​ការ​ខិតខំ​អស់​ពី​ខ្លួន​ហើយ ផល​ខ្លះ​ក៏​ត្រូវ​ការ​ពេលវេលា​បន្តិច​ដែរ។ ចូរ​សម្រាក​បន្តិច​ទៅ ដ្បិត​បើ​បន្ត​អត់ធ្មត់ បន្ត​ខិតខំ កំឡុង ២ ឆ្នាំ​ទៅ​មុខ​នេះ អ្នក​នឹង​ទទួល​បាន​ផ្លែផ្កា​ធំ​មក​ហើយ។ សន្លឹកបៀរទី ២ អ្នក​ហាក់​មើល​មនុស្ស​ខុស​ច្រើន​ណាស់​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ ដោយ​មនុស្ស​ល្អ​ពិត អ្នក​មើល​រំលង…

Trews
ប្លែកៗ

ជ្រើសរើស​រូបព្រះមួយ ដើម្បី​ទទួល​បាន​សារ​ដ៏​មាន​ឥទ្ធិពល ពេញមួយខែកញ្ញា

នៅខែនេះ ក៏មានឆ្លងកាត់ដំណាក់កាលនៃបុណ្យភ្ជុំបិណ្ឌ នៅកំឡុងពេលចុងខែផងដែរ។ យ៉ាងណាងាកមកជីវិតរបស់អ្នកសព្វថ្ងៃនេះវិញ តើកំពុងជួបប្រទះរឿងរ៉ាវអ្វី​ខ្លះ ហត់នឿយណាស់មែនទេ តុះមកជ្រើសរើសនូវរូបព្រះមួយអង្គ ដើម្បីទទួលយកសារដ៏មានឥទ្ធិពល៖ រូបព្រះទី ១ មិន​ថា​រឿង​លំបាក​យ៉ាង​ណ ចូរ​អ្នក​កុំ​បោះបង់​ដោយ​ងាយ ត្រូវ​គិត​ថា អ្នក​បាន​ឆ្លង​ដល់​ពាក់​កណ្ដាល​ទី​ទៅ​ហើយ អ្នក​បាន​ឆ្លង​កាត់​រឿង​លំបាក​ជា​ច្រើន​រួច​មក​ហើយ ហេតុអ្វី​សល់​តែ​បន្តិច​ទៀត​នេះ អ្នក​បែរ​ជា​គិត​ចង់​បោះបង់? តាម​រយៈ​ការ​ជ្រើសរើស​របស់​អ្នក យើង​លើក​ទឹក​ចិត្ត​ឲ្យ​អ្នក​ ចូរ​បន្ត​បោះ​ជំហាន​ទៅ​មុខ​ទៀត។ មិន​យូរ​ទេ អ្វីៗ​ទាំង​ប៉ុន្មាន​នឹង​រំលេច​ជា​ផ្លែផ្កា​ដូច​ការ​គ្រោង​ទុក​របស់​អ្នក។ ក៏​កុំ​សង្ស័យ​ដែរ​ ព្រោះ​ព្រះ​កំពុង​បញ្ជូន​លាភ​សំណាង​មក​កាន់​ជីវិត​អ្នក​ហើយ។ រូបព្រះទី ២ បន្ត​ការ​អត់ធ្មត់ ទេវតា​សំណាង​កំពុង​សម្លឹង​មើល​នូវ​ការ​ខិតខំ​របស់​អ្នក​ហើយ។ លាភ​សំណាង រង្វាន់​ដ៏​ធំ​មួយ​នឹង​ធ្លាក់​មក​ដល់​ជីវិត​អ្នក​នៅ​ពេល​ខាង​មុខ។ ទំហំ​លះបង់​កាន់​តែ​ធំ ផល​ដែល​បាន​តបស្នង​មក​វិញ​ក៏​កាន់​តែ​ច្រើន។…

Rtrtdf
ប្លែកៗ

ជ្រើសរើសថូមួយ ដើម្បីដឹងថា តើ ៧ ថ្ងៃ​បន្ទាប់ អ្នកនឹងជួបរឿងអ្វី?

តាមរយៈថូទាំង ៣ ដូចបង្ហាញខាងក្រោម Knongsrok សូមឲ្យបងប្អូនធ្វើការជ្រើសរើសនូវថូមួយ ហើយទៅផ្ទៀងផ្ទាត់ចម្លើយមើលទាំងអស់គ្នា តើនៅកំឡុងពេល ៧ ថ្ងៃបន្ទាប់ អ្នកអាចនឹងជួបរឿងអ្វីខ្លះ? ថូទី ១ រង្វិលនៃសំណាងបានវិលមករកអ្នកទៀតហើយ ដោយនៅចន្លោះពេលមួយសប្តាហ៍បន្ទាប់ ដ្បិតបើអ្នកជួបបញ្ហាអ្វីពីមុនក៏ដោយ ក៏វានឹងត្រូវបានដោះស្រាយ ហើយខ្លះប្រែក្លាយទៅជាលាភសម្រាប់អ្នកវិញក៏មាន។ កុំខ្លាចនឹងការប្រឈមបញ្ហានៅពេលខាងមុខ ចូរដោះស្រាយវាតាមវិធីល្អបំផុតរបស់អ្នក។ ថូទី ២ សំណាងគឺកំពុងរង់ចាំអ្នកនៅផ្លូវខាងមុខ ដោយអាចជាអ្នកនឹងជួបដំណឹងល្អលើផ្នែកហិរញ្ញវត្ថុ។ អាចថារយៈពេលប៉ុន្មានថ្ងៃទៅមុខទៀត អ្នកនឹងទទួលបានអំណោយ ឬរបស់មានតម្លៃណាមួយ។ រាល់ការផ្សងសំណាងរបស់អ្នកនៅពេលនេះ នឹងជួយអ្នកឲ្យមានឱកាសទទួលបានលាភច្រើន។ ថូទី ៣ អ្វី​គ្រប់​យ៉ាង​ដែល​អ្នក​សម​នឹង​ទទួល​បាន​ក្នុង​ជីវិត និង​ទំនាក់ទំនង​ស្នេហា…

Fddf
សេដ្ឋកិច្ច

កុំ​គិត​ថា​សំណាង របស់ ៣ នេះ​បើ​ដាក់​តាម​កាបូប​លុយ គឺ​នាំ​ឲ្យ​យីអ៊ុន​ស្រុត​ទៅ​វិញ​ទេ

តាម​ក្បួន​ហុងស៊ុយ របស់​ទាំង ៣ ខាង​ក្រោម​នេះ មិន​គួរ​ដាក់​តាម​កាបូប​លុយ​នោះ​ទេ ព្រោះ​វា​ពុំ​បាន​នាំ​សំណាង​ឡើយ ផ្ទុយ​ទៅ​វិញ​គឺ​នាំ​ឲ្យ​អាប់​លាភ ស្រុត​យីអ៊ុន​របស់​អ្នក​ទៅ​វិញ៖ ៣) វិក្កយបត្រ កុំ​ទម្លាប់​រក្សា​ទុក​វិក្កយបត្រ​ផ្សេងៗ​នៅ​ក្នុង​កាបូប​លុយ ព្រោះ​វា​បង្ហាញ​ពី​ការ​បាត់បង់​ប្រាក់ ពី​ការ​ហូរ​ចេញ​នៃ​ទ្រព្យសម្បត្តិ។​ តាម​ក្បួន​វា​នឹង​បង្កើន​បំណុល​ បង្កើន​ការ​ចំណាយ​កាន់​តែ​ច្រើន យក​ល្អ​គួរ​រក្សា​ទុក​ក្នុង​សៀវភៅ​ដាច់​ដោយ​ឡែក​ណា​មួយ ពោល​គឺ​កាបូប​លុយ សម្រាប់​តែ​ដាក់​លុយ​ប៉ុណ្ណោះ មិន​ដាក់​បំណុល​ឡើយ។ ២) កាក់​បុរាណ មនុស្ស​មួយ​ចំនួន​មាន​ទម្លាប់​ជឿ​ថា ការ​ដែល​ដាក់​កាក់​បុរាណ ដែល​មាន​ចង​ខ្សែ​ច្រើន​កាក់​នៅ​ក្នុង​កាបូប​លុយ គឺ​អាច​នាំ​សំណាង ទាក់ទាញ​លុយ​ឲ្យ​ហូរ​ចូល​បន្ថែម។ តែ​យ៉ាង​ណា​តាម​ក្បួន គឺ​កាក់​ច្រើន​ពេក វា​ធ្វើ​ឲ្យ​ប្រមូល​ផ្តុំ​ទៅ​ជា​ថាមពល​អាក្រក់​ទៅ​វិញ ហើយ​នាំ​ឲ្យ​ម្ចាស់​កាបូប​មិន​ងាយ​ទទួល​បាន​ជោគជ័យ​ក្នុង​អាជីវកម្ម ឬ​អាជីព​ការងារ​ឡើយ។ ១)…

Trr
ប្លែកៗ

ដបវេទមន្តស្វែងរកស្នេហ៍! ​តើ​មនុស្ស​ប្រភេទ​ណា​សក្ដិសម​នឹង​អ្នក​បំផុត?

ក្នុង​ទំនាក់ទំនង​ស្នេហា មិន​មែន​គ្រាន់​តែ​ហា​មាត់​ស្រលាញ់ ហើយ​អាច​ចាប់ផ្តើម​ជាមួយ​គ្នា​បាន​នោះ​ទេ ដោយ​ស្នេហា​ដ៏​ជាក់លាក់​មួយ គឺ​ទាមទារ​ការ​មើល​ចិត្ត​គ្នា និង​ស្វែងយល់​ពី​គ្នា​ឲ្យ​បាន​ច្បាស់លាស់​សិន។ ក្នុង​អត្ថបទ​នេះ យើង​មក​សាកល្បង​តាម​រយៈ​ការ​តេស្ត​បែប​វិទ្យាសាស្រ្ត ដោយ​គ្រាន់​តែ​អ្នក​ជ្រើសរើសនូវដបវេទមន្តមួយ ដើម្បី​ដឹង​ថា តើ​មនុស្ស​ប្រភេទ​ណា​ដែល​សក្ដិសម​នឹង​អ្នក​បំផុត​ក្នុង​ន័យ​ស្នេហា? ដបវេទមន្តទី ១ អ្នក​ជា​មនុស្ស​ដែល​មិន​សូវ​ចេះ​ទ្រ​គេ​នោះ​ទេ សកម្មភាព​ខ្លះ​អ្នក​ធ្វើ​បាន តែ​អ្នក​ដទៃ​ធ្វើ​មិន​បាន ស្តាប់​ទៅ​វា​រាង​អាត្មានិយម​បន្តិច តែ​អ្នក​ជា​មនុស្ស​មាន​បេះដូង​ធំ ចិត្ត​ទូលាយ មិន​ចេះ​តែ​ដើរ​ធ្វើ​បាប​នរណា​នោះ​ទេ។ បើ​និយាយ​ពី​មនុស្ស​ដែល​អាច​សម្រប​នឹង​អ្នក​បាន គឺ​លុះត្រា​តែ​គេ​ជា​មនុស្ស​មាន​ភាព​ឆ្លាតវៃ ចេះ​បត់បែន​តាម​សភាពការណ៍ ហើយ​ដឹង​ពី​វិធី​ក្នុង​ការ​ផ្តល់​ឲ្យ​អ្នក​នូវ​អ្វី​ដែល​អ្នក​ចង់​បាន។ មនុស្ស​ដែល​ស្ងាត់ស្ងៀម​ពេក ហើយ​ធ្វើ​អ្វី​រៀង​យឺតយ៉ាវ​នោះ គឺ​មិនមែន​ជា​គូ​ស្នេហ៍​ដែល​ត្រូវ​នឹង​អ្នក​ឡើយ។ ដបវេទមន្តទី ២ អ្នក​នឹង​ជួប​នូវ​គូស្នេហ៍​ដែល​អាច​ផ្តល់​ភាព​រីករាយ និង​សំណើច​ជា​ប្រចាំ​ដល់​អ្នក។ គេ​ជា​មនុស្ស​រួសរាយ​ម្នាក់…

Fddf
ប្លែកៗ

បណ្ដាំ​ទេវតា​ទ្រព្យ រាប់​ឈ្មោះ​ម្ចាស់​ឆ្នាំ ៣ អង្គុយ​ស្ងៀម​ក៏​លុយ​ចូល ហូរ​ចេញ​អស់​គ្រោះ​នៅ​ចុង​ឆ្នាំ ២០២៤

តាម​ក្បួន​ហោរាសាស្រ្ត​បាន​ទស្សន៍ទាយ​ឃើញ​ជោគវាសនា​ម្ចាស់​ឆ្នាំ​ទាំង ៣ ដែល​កំណត់​តាម​បណ្តាំ​ទេវតា​ទ្រព្យ រាប់​ចូល​ជា​ឆ្នាំ​មាន​ឆ្នាំ​បាន ជោគជ័យ​ជួប​សំណាង​នៅ​ចុង ២០២៤ ខាង​មុខ។ តុះ​ទៅ​មើល​ទាំង​អស់​គ្នា តើ​មាន​ឆ្នាំ​របស់​អ្នក​ដែរ​ឬ​ទេ? អ្នក​កើត​ឆ្នាំ​រកា – មាន់ ជា​មនុស្ស​ម៉ឺងម៉ាត់ ឲ្យ​តម្លៃ​លើ​ការ​ខិតខំ​ព្យាយាម​របស់​ខ្លួន​ឯង និង​តែងតែ​ប្រឹងប្រែង​នូវ​គ្រប់​ភារកិច្ច​ទាំង​អស់​ចំពោះ​មុខ។ ពេលវេលា​ចុង​ឆ្នាំ ២០២៤ រាសី​ម្ចាស់​ឆ្នាំ​មាន់ ឡើង​ខ្ពស់​ខ្លាំង ហើយ​ការ​យាយី ចេតនា​មិន​ល្អ​ទាំង​ឡាយ ពី​ជន​ជិត​ឆ្ងាយ នឹង​ត្រូវ​គេ​ផាត់​មិន​ឲ្យ​មក​ជិត។ នៅ​កំឡុង​ពេល​ខាង​មុខ មាន់​រងាវ​ឡើង​ដូច​ហៅ​ទ្រព្យ ហៅ​សំណាង ប្រមូល​ផ្តុំ​សុទ្ធ​តែ​ចំណូល ប្រាក់​ចំណេញ​ចូល​មក​ក្នុង​ផ្ទះ។ អ្នក​នឹង​ទទួល​បាន​ការ​វិវត្ត​នៃ​ដំណាក់​កាល​ដ៏​ធំ​មួយ​ក្នុង​ជីវិត ផ្តើម​ឲ្យ​មាន​ការងារ​ល្អ ប្រាក់​ចំណូល​ចូល​ខ្ពស់​ជាង​ពេល​មុនៗ ជា​រួម​កើត​តែ​ភាព​រុងរឿង…

Dragon 0000263
សុខភាព

ទម្លាប់មិនល្អប្រចាំថ្ងៃទាំងនេះ អាចធ្វើឱ្យភ្នែកទាំងគូររបស់អ្នក ស្ថិតក្នុងភាពគ្រោះថ្នាក់-v2

ភ្នែករបស់យើងធ្វើការពេញមួយថ្ងៃ ហើយពេលវេលាតែមួយគត់ ដែលវាត្រូវការពេលសំរាកគឺនៅពេលយើងគេង។ ហើយខណៈពេលដែលភ្នែករបស់យើងមានសកម្មភាពពេញមួយថ្ងៃ យើងមានទម្លាប់ខុសឆ្គងខ្លះដែលធ្វើឱ្យភ្នែកយើងមានគ្រោះថ្នាក់។ មែនហើយទម្លាប់ទាំងនេះគឺមានជាទូទៅ ដោយធ្វើបាបយើងដោយប្រយោល។ គ្មាននរណាម្នាក់ក្នុងពិភពលោកទាំងមូល បាត់បង់ភ្នែកដោយជ្រើសរើសទេ វាតែងតែកើតឡើងដោយចៃដន្យ។ នៅទីនេះយើងបានបង្ហាញពីទម្លាប់រស់រវើកមួយចំនួននៃទម្លាប់ប្រចាំថ្ងៃ ដែលកំពុងធ្វើឲ្យភ្នែករបស់យើងមានគ្រោះថ្នាក់។ ខាងក្រោមនេះគឺជា ១២ទម្លាប់ដែលបំផ្លាញភ្នែករបស់អ្នក។ សូមព្យាយាមថែរក្សាភ្នែករបស់យើង មុនពេលវាមានបញ្ហា។ ១. សម្លឹងមើលព្រះអាទិត្យរយៈពេលជាយូរ ការសម្លឹងមើលព្រះអាទិត្យ គឺជាគ្រោះថ្នាក់ជាក់ស្តែង។ វាធ្វើឱ្យខូចខាតដល់កែវភ្នែក នៅពេលដែលកាំរស្មីអ៊ុលត្រាវីយូអេសនៃព្រះអាទិត្យ ដែលវានឹងធ្វើឲ្យខូចខាតដល់ភ្នែក។ អ្នកគួរតែការពារភ្នែករបស់អ្នកពីកាំរស្មីយូវី។ ២. ជក់បារី ក្រៅពីជំងឺសួត វាអាចធ្វើឲ្យប៉ះពាល់ភ្នែកនាំឲ្យគ្រោះថ្នាក់ផងដែរ។ វាបន្ថយនូវសមត្ថភាពក្នុងការផ្តល់អាហាររូបត្ថម្ភគ្រប់គ្រាន់ និងអុកស៊ីសែនដល់ជាលិកាសាច់ដុំ និងជាពិសេសចំពោះជាលិកាភ្នែក។ ៣.…

Untitled 1
ប្លែកៗ

ជ្រើសរើសទម្លាប់នៃការឱបគូស្នេហ៍ នឹងបង្ហាញអំពីទំនាក់ទំនងស្នេហារបស់អ្នក-v2

ថ្ងៃបុណ្យអោបជាតិអាមេរិកដែលបានក្លាយទៅជាបុណ្យអន្តរជាតិត្រូវបានប្រារព្ធឡើងនៅថ្ងៃទី 21 ខែមករា។ យោងតាមអ្នកវិទ្យាសាស្ត្រ ការឱបបាននាំមកនូវអត្ថប្រយោជន៍ជាច្រើនដូចជាការពង្រឹងប្រព័ន្ធភាពស៊ាំ បន្ថយភាពតានតឹង និងថែមទាំងបង្កើនការគោរពខ្លួនឯង។ 1.ឱបខ្លួនឯង ការឱបខ្លួនឯងអាចមានប្រសិទ្ធិភាពល្អក្នុងការលើកទឹកចិត្តខ្លួនឯង ជាពិសេសប្រសិនបើគ្មាននរណាម្នាក់ចង់ឱបអ្នក។ វាផ្តល់ភាពកក់ក្តៅ, ស្ងប់ស្ងាត់និងរីករាយក្នុងពេលតែមួយ។ 2.ឱបនៅពេលរាំយឺតៗ នេះគឺជាការឱបបែបបុរាណដែលកើតមានក្នុងពេលកំពុងរាំ ដៃរបស់ស្រ្តីនៅលើស្មារបស់បុរសហើយដៃរបស់អ្នកបុរសអោបចង្កេះដៃគូដោយថ្នមៗ។ មនោសញ្ចេតនានេះគឺជាធម្មតាមានទំនាក់ទំនងភ្នែកនិងភ្នែក ញញឹមដាក់គ្នា និងសន្ទនាគ្នាយ៉ាងរីករាយ។ 3.ការឱបបែបមនោសញ្ចេតនា ការឱបនេះតែងតែកើតឡើងរវាងអ្នកដែលមានទំនាក់ទំនងស្នេហានឹងគ្នា។ ដោយមានភាពខុសប្លែកគ្នាដ៏ធំមួយគឺកម្ពស់ដៃគូរដែលខ្ពស់ជាងធម្មតាត្រូវពត់ចង្កេះឱនបន្តិចខណៈពេលដែលដៃគូទាបជាង ចំណែកអ្នកដែលមានកម្ពស់ទាបអាចឈរចុងជើងដើម្បីអោយការឱបនេះមើលទៅមានភាពស្អិតរមួត។ 4. ឱបពីក្រោយដៃគូ ការឱបពីក្រោយរបស់ដៃគូបង្ហាញពីអារម្មណ៍ជ្រាលជ្រៅ ទោះបីជាគាត់មិនទាន់បានសារភាពស្នេហ៍ក៏ដោយ ក៏អ្នកអាចប្រាកដថាដៃគូដែលបានឱបអ្នក គាត់ស្រឡាញ់អ្នក។ អ្នកដែលឱបពីក្រោយត្រៀមខ្លួនទទួលខុសត្រូវនិងផ្តល់ការការពារចាំបាច់ដល់អ្នកដែលគាត់បានឱប។ 5.ការឱបដោយបេះដូងទៅកាន់បេះដូង នេះជាការឱបប្រភេទរ៉ូមែនទិក ជាទំលាប់…

Untitled 1
ប្លែកៗ

កាយវិការទាំង ៦ ដែលបង្ហាញថាបុរសម្នាក់ស្រឡាញ់អ្នក និង ៦ សញ្ញាដែលបង្ហាញថាបុរសម្នាក់កំពុងបោកប្រាស់ស្នេហារបស់អ្នក-v2

ស្រ្តីជាច្រើនពិសេសក្មេងស្រីវ័យជំទង់ដែលជាធម្មតាទំនាក់ទំនងស្នេហា និងមនោសញ្ចេតនារបស់ពួកគេមិនមានសុវត្ថិភាព។ ជួនកាលការរំពឹងទុករបស់ពួកគេបែជាត្រូវរលាយដោយសារដៃមនុស្សប្រុស ដូច្នេះហើយមានសញ្ញាជាច្រើនដែលអាចជួយអ្នកឱ្យយល់ថាតើដៃគូរបស់អ្នកពិតជាចូលមកក្នុងជិវិតដើម្បីអ្នក ឬគ្រាន់តែបោកប្រាស់ ប្រើប្រាស់អ្នកសម្រាប់ផលប្រយោជន៍ផ្ទាល់ខ្លួន។ យោងទៅតាមគេហទំព័របរទេសដែលក្រុមការងារ Knongsrok របស់យើងប្រែសម្រួលលើកយកមកបង្ហាញពីភាពច្របូកច្របល់នៃទំនាក់ទំនងដែលអាចកើតមាន ដូច្នេះយើងចង់បង្ហាញពីការបោកប្រាស់ ពីគោលបំណងពិតនៃដៃគូ។   ដៃគូដែលស្រឡាញ់អ្នក: នឹងសំលឹងមើលអ្នកជានិច្ច។ បុរសជាច្រើនចូលចិត្តសំលឹងមើលមុខដៃគូជាពិសេសនៅក្នុងក្រសែភ្នែករបស់ពួកគេនៅពេលដែលសំណព្វចិត្តស្លៀកសំលៀកបំពាក់ស្អាតៗ ប្លែកដែលដៃគូមិនធ្លាប់បានឃើញពីមុន។ ប៉ុន្តែប្រសិនបើអ្នកកត់សម្គាល់ថាគាត់សំលឹងទៅកាន់អ្នកដោយភាពអស្ចារ្យនិងរំភើបនៅពេលដែលអ្នកធ្វើរឿងសាមញ្ញ ៗ ដូចជាការញ៉ាំអាហារពេលល្ងាច រៀបចំចម្អិនអាហារ ឬពាក់អាវឲ្យអ្នក មានន័យថាគាត់ស្រលាញ់អ្នកពិត។ បោកប្រាស់អ្នក: គាត់នឹងធ្វើឲ្យអ្នកមានអារម្មណ៍ថាមិនមែនជាមនុស្សពិសេស អ្នកនឹងមានអារម្មណ៍ថាអ្នកមិនខុសពីក្មេងស្រីដទៃទៀតដែលមិត្តប្រុសរបស់អ្នកធ្លាប់ធ្វើជាដៃគូជាមួយ និងមិត្តភក្តិរបស់គាត់នោះទេ។ គាត់អាចប្រៀបធៀបអ្នកជានិច្ចជាមួយអ្នកដទៃឬមិនបង្ហាញអ្នកនូវសេចក្ដីស្រឡាញ់ណាទាំងអស់ ។ ហើយប្រសិនបើអ្នកមានអារម្មណ៍ថាអ្នកគ្រាន់តែជាមនុស្សម្នាក់ក្នុងចំណោមមនុស្សជាច្រើននោះមានន័យថាដៃគូរបស់អ្នកចាត់ទុកអ្នកគ្រាន់តែជាមនុស្សសម្រាប់លេងសើច។ ដៃគូដែលស្រឡាញ់អ្នក: គាត់មិនធ្វើអ្វីចម្លែកសូម្បីតែអ្នករំពឹងថាគាត់ធ្វើ ប្រសិនបើដៃគូរបស់អ្នកបានដឹងច្រើនអំពីអតីតកាលរបស់អ្នករួមទាំងពេលដែលអ្នកបរាជ័យហើយគាត់នៅតែនៅជាមួយអ្នកគាត់ប្រាកដជាចូលចិត្តអ្នកជាងអ្នកគិតទៅទៀត។ មិនងាយនឹងប្រច័ណ្ឌអ្នកខុសរឿងព្រោះគាត់ទុកចិត្តក្តីស្រឡាញ់របស់អ្នក…