
របៀបនៃការស្លៀកពាក់ ១៤ ប្រភេទដែលមនុស្សគ្រប់រូបគួរតែយល់ដឹង ដើម្បីចូលចំណោមគេចុះ-v2
Coco Chanel បាននិយាយថា “ទម្រង់បែបបទនៃការស្លៀកពាក់ដែលមិនសមរម្យធ្វើឲ្យមនុស្សម្នាចងចាំមុខរបស់អ្នក” ។ វាពិបាកក្នុងការមិនយល់ស្របព្រោះសម្លៀកបំពាក់គឺជាផ្នែកសំខាន់ណាស់នៃរូបភាពរបស់យើង។ គុណវិបត្តិណាមួយអាចត្រូវបានគេកត់សម្គាល់ – ជាពិសេសនៅពេលអ្នកនឹងជួបនរណាម្នាក់ជាលើកដំបូង ការងារប្រជុំ ឬណាត់ជួបជាមួយគ្រួសារដៃគូ។ Bright Side បានប្រមូលរបៀបនៃការរៀបចំខ្លួនភាគច្រើនដែលនឹងជួយអ្នកឱ្យមើលទៅល្អឥតខ្ចោះគ្រប់ពេល។ 1. ឡេវអាវកណ្តាលនៅលើអាវធំដែលពាក់ជាមួយក្រវ៉ាត់កគួរតែកិបជានិច្ច។ ផ្នែកខាងលើអាស្រ័យលើអារម្មណ៍របស់អ្នក។ ផ្នែកខាងក្រោមមិនគួរកិបទេត្រូវចំហចោល។ 2. នៅពេលអ្នកពាក់អាវអ្នកមិនគួរប្រឡេះឡេវអាវឲ្យលើសពី ២ ទេ។ 3. ពាក់ក្រវិលដែលត្រូវនឹងខ្សែដៃនិងខ្សែករបស់អ្នកដែលត្រូវជាមួយនិងចិញ្ចៀន។ បើអ្នកពាក់វា ៣ រឺ ៤ ក្នុងពេលតែមួយមើលទៅគឺវាច្រើនពេកហើយ។ 4. ក្រវ៉ាត់ករបស់អ្នកគួរតែវែងដល់ចង្កេះរបស់អ្នក ហើយគួរតែនៅត្រឹមខ្សែក្រវាត់របស់អ្នក។…











