
រក្សាភាពស្ងៀមស្ងាត់! មនុស្សឆ្លាតមិនខ្វល់ពីរឿងទាំង ៣ នេះឡើយ ព្រោះគេមិនចង់ឱ្យជីវិតគេលិចលង់ក្នុងរឿងទាំង ៣ នេះទេ
មនុស្សឆ្លាត និងមានទេពកោសល្យពិតប្រាកដពួកគេមិនខ្វល់ពីរឿងទាំងនេះពេកទេ។ ពួកគេយល់ពីអ្វីដែលគួរ និងមិនគួរធ្វើ។ យ៉ាងណាមិញ បើអ្នកស្ថិតក្នុងក្រុមមនុស្សដែលមិនខ្វល់បែបនេះ ច្បាស់ណាស់ថា អ្នកជាមនុស្សដែលឆ្លាត។ ១. មិនខ្ជះខ្ជាយពេលវេលារស់នៅក្នុងអតីតកាល ៖ មានសុភាសិតបុរាណដ៏មានអត្ថន័យមួយបានពោលថា «បើយំពេលព្រះអាទិត្យលិច នោះមិនអាចមើលឃើញផ្កាយរះឡើយ»។ យើងច្រើនតែជក់ចិត្តនឹងរឿងអតីតកាល ខ្វល់ខ្វាយពីរឿងដែលបានកើតឡើង ដែលធ្វើឱ្យជីវិតយើងមានតែរឿងមិនសប្បាយចិត្ត។ នេះរារាំងសមត្ថភាពរបស់យើងក្នុងការរីករាយនឹងជីវិតនាពេលបច្ចុប្បន្ន។ ពេលដែលអ្នកមានអារម្មណ៍ថានឿយហត់ ចូររៀនទុកវាចោល។ អតីតកាលប្រៀបដូចជាថ្ងៃកន្លងផុតទៅ ទុកឱ្យវានៅក្នុងអតីតកាលនោះទៅចុះ។ អនាគតរបស់អ្នកនឹងត្រូវបានកសាងឡើងដោយការខិតខំប្រឹងប្រែងក្នុងពេលបច្ចុប្បន្នរបស់អ្នក។ កុំទុកអនុស្សាវរីយ៍អតីតកាលក្នុងចិត្តជារៀងរហូតអី។ អនុញ្ញាតឱ្យពួកគេរសាត់ទៅ អនុញ្ញាតឱ្យជីវិតបន្តទៅមុខ។ ប្រសិនបើអ្នកនៅតែរក្សាការចងចាំនោះ មានតែបន្ថែមបន្ទុកក្នុងជីវិតរបស់អ្នកតែប៉ុណ្ណោះ។ ២. មិនខ្ជះខ្ជាយពេលត្អូញត្អែរអំពីជីវិតក្នុងពេលបច្ចុប្បន្ន ៖ ការធ្វើដំណើររបស់យើងគឺដូចជាការធ្វើដំណើរ…











