
មនុស្សស្រី ធ្វើអ្វីក៏ដោយ កុំបណ្ដោយទៅតាមបេះដូងខ្លួនឯងពេក ព្រោះបេះដូងយើងទន់ជ្រាយណាស់
ស្រីៗត្រូវចាំ មិនថាក្នុងរឿងស្នេហា ការងារ ឬមិត្តភាពនោះទេ ដាច់ខាតកុំបណ្ដែតបណ្ដោយ ទោរទន់ទៅតាមបេះដូង និងមនោសញ្ចេតនាខ្លួនឯងពេក ព្រោះបើអ្នកបណ្ដោយទៅតាមតែបេះដូង ឬមនោសញ្ចេតនា នោះអ្នកងាយនឹងរងនូវការឈឺចាប់ សេចក្ដីទុក្ខ និងត្រូវបានគេកុហក បោកប្រាស់ ធ្វើបាបខ្លាំងណាស់។ ព្រោះបេះដូងអ្នកទន់ជ្រាយ ងាយនឹងទោរទន់ ឆាប់ឱ្យគេលួងលោមបានយ៉ាងងាយ ដូច្នេះបើអ្នកមិនចេះបែងចែក ឬប្រគល់សិទ្ធទៅឱ្យខួរក្បាលធ្វើការគិត និងពិចារណាទេ នោះបេះដូងរបស់អ្នក ប្រាកដជានាំអ្នកទៅផ្លូវមួយដែលខុស ហើយឱ្យអ្នករងគ្រោះ និងមានបញ្ហាជាច្រើនមិនខានឡើយ។ ដូចពាក្យគេថា ជាមនុស្សស្រីគប្បី “ទន់ភ្លន់ តែកុំទន់ជ្រាយ… រឹងមាំ តែកុំរឹងរូស… រួសរាយ តែមិនមែនរាយមានទេ…











