
សញ្ញាទាំង៦បង្ហាញថា គូស្នេហ៍របស់អ្នក នៅក្មេងខ្ចីណាស់ មិនទាន់ដឹងក្ដីឡើយ
មនុស្សស្រី ចង់ជ្រើសដៃគូជីវិត ឬគូស្នេហ៍ក៏ដោយ អ្នកគួរតែសង្កេតមើលចំណុចទាំងនេះ ប្រសិនបើមនុស្សម្នាក់ដែលអ្នកចាប់ផ្ដើមជាមួយ មានចំណុចទាំង៦ដូចខាងក្រោមនេះ អ្នកគួរតែបញ្ចប់ទំនាក់ទំនងបានហើយ ព្រោះសញ្ញាទាំងនេះ បង្ហាញពីភាពក្មេងខ្ចីរបស់ដៃគូរបស់អ្នក។ ការដែលជ្រើសមនុស្សដែលច្រើនតែអាយុ តែមិនធំដឹងក្ដី គ្មានភាពចាស់ទុំសោះនោះ វានឹងក្លាយជាបញ្ហា ឬបន្ទុកសម្រាប់អ្នកខ្លួនឯងទៅវិញ។ ១. មិនអាចថែរក្សាខ្លួនឯងបាន ប្រសិនបើដៃគូរបស់អ្នកបង្ហាញសញ្ញាថា គាត់មិនអាចថែរក្សា ឬគ្រប់គ្រងលើខ្លួនឯងបាន ដូចជា ខឹង និងវាយប្រហារអ្នកដទៃ គ្រប់ពេលធ្វើរឿងអវិជ្ជមាន នៅពេលដែលមានភាពលំបាកគាត់ប្រហែលជាមិនត្រៀមខ្លួនប្រឈមចំពោះបញ្ហា នេះគឺជាសញ្ញាធ្ងន់ធ្ងរណាស់។ ភាពចាស់ទុំខាងអារម្មណ៍អាចត្រូវបានកំណត់ដោយរបៀបដែលមនុស្សម្នាក់ទៀតប្រព្រឹត្ដចំពោះគាត់។ នៅពេលដែលគាត់មិនអាចធ្វើបានល្អ វាមានន័យថា គាត់ទំនងជាមិនអាចនៅជាមួយអ្នកបានយូរនោះឡើយ។ ២. មិនដឹងពីវិធីដោះស្រាយទំនាស់តាមរបៀបសន្តិវិធី សញ្ញាជាក់ស្តែងបំផុតរបស់បុរសម្នាក់…











