ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

14
ប្លែកៗ

អពមង្គលណាស់! កុំដាក់របស់ទាំង៦នេះ នៅក្នុងបន្ទប់គេងឱ្យសោះ

បន្ទប់គេងគឺជាកន្លែងសម្រាប់សម្រាកលំហែកាយ ជួយយើងឱ្យមានថាមពលឡើងវិញ និងធានាបាននូវសុខភាពល្អប្រសើរ បន្ទាប់ពីធ្វើការនឿយហត់អស់កម្លាំង។ ដូច្នេះ វាជារឿងដែលសំខាន់ណាស់ ដែលយើងគួរតែដឹងពីរបស់របរ ឬវត្ថុផ្សេងៗ ដែលគួរដាក់ និងមិនគួរដាក់នៅក្នុងបន្ទប់គេង។ យ៉ាងណាមិញ វត្ថុទាំង៦ខាងក្រោមនេះ ចៀសវាងដាច់ខាតកុំយកដាក់តាំងក្នុងបន្ទប់គេងឱ្យសោះ ព្រោះវាមិនត្រឹមតែបំផ្លាញថាពលយើងប៉ុណ្ណោះទេ វាថែមទាំងធ្វើឱ្យយើងនេះមានអារម្មណ៍មិនល្អ គេងក៏មិនបានស្កប់ស្កល់ផងដែរ។ ១. ឧបករណ៍អគ្គិសនី ឧបករណ៍អគ្គិសនី គឺជារបស់មួយដែលអ្នកមិនគួរដាក់នៅក្នុងបន្ទប់គេងនោះឡើយ។ សូម្បីតែឧបករណ៍អគ្គិសនីតូចៗដូចជា ឆ្នាំងសាក អំពូល ថ្នាំបាញ់មូសជាដើម ពួកវាក៏មានវិទ្យុសកម្មកម្ដៅខ្លាំង ដែលមានឥទ្ធិពលយូរអង្វែងដល់សុខភាពរបស់អ្នក។ ប្រសិនបើវាពិតជាមិនចាំបាច់ វាជាការប្រសើរណាស់ក្នុងការទុកឧបករណ៍អគ្គិសនីនៅលើជញ្ជាំងឱ្យឆ្ងាយពីគ្រែ។ ព្រីអគ្គិសនីត្រូវមានចម្ងាយយ៉ាងតិច ២ ម៉ែត្រពីក្បាលគ្រែ។ បើមិនដូច្នោះទេ…

Untitled 1
កីទ្បា

ហេតុអ្វីបាន​ជា Liverpool ស្ងាត់ខុសគេក្នុងទីផ្សារដោះដូរកីឡាកររដូវ​កាល​នេះ?

រហូតមកដល់ពេលនេះ Liverpool មិនបានឃើញធ្វើសកម្មភាពណាមួយក្នុងទីផ្សារដោះដូរកីឡាករទេ លើកលែងតែពាក្យចចាមអារ៉ាមលើការចុះកុងត្រា Leny Yoro និង Anthony Gordon ។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយត្រូវបានធ្វើឡើងនៅឡើយទេ។ ហេតុអ្វីហង្សក្រហមស្ងាត់ម្លេះ? សារព័ត៌មាន The Athletic បានបង្ហាញហេតុផលបីយ៉ាងខាងក្រោម៖ 1. ការប្រកួតអន្តរជាតិ៖ កីឡាករជាច្រើនបច្ចុប្បន្ននៅ Euros និង Copa America ហើយផ្តោតលើក្រុមជម្រើសជាតិរបស់ពួកគេ មិនមែនលើការផ្ទេរកីឡាករទេ។ 2. គ្មាន ‘ចន្លោះប្រហោង’ នៅក្នុងក្រុម៖ Liverpool មិនមានតម្រូវការបន្ទាន់ក្នុងការចុះហត្ថលេខាកីឡាករថ្មីទេ។ បើប្រៀបធៀបទៅនឹងរដូវក្តៅឆ្នាំ…

Lovee
ទស្សនៈ

មន្តស្នេហ៍អាថ៌កំបាំងរបស់មនុស្សស្រីទាំង ៥ ដែលធ្វើឱ្យបុរសលង់ស្នេហ៍ដកចិត្តមិនរួច

មនុស្សប្រុសខ្លះស្រលាញ់មនុស្សស្រីរើសណាស់ មិនងាយត្រូវចិត្ត ឬ មើលចូលភ្នែកពួកគេនោះទេ តែករណីលើកលែងមានចំពោះនារីទាំង៥ប្រភេទនេះ ដែលអាចបន្ទន់ចិត្តមនុស្សប្រុសបាន ធានាថាប្រុសណាឱ្យតែបាននៅជិតគឺដឹងតែស្រលាញ់នាងដកចិត្តមិនរួចឡើយ៖ ១.ទន់ភ្លន់ទាំងពាក្យសម្ដី និងកាយវិការ៖ បុរសជាច្រើនគិតថា ភាពទន់ភ្លន់ និងភាពជាស្ត្រីរបស់នារី ធ្វើឱ្យពួកគេរំជួលចិត្តយ៉ាងខ្លាំង បើទោះបីជាពួកគេទើបតែបានជួបនារីនោះជាលើកដំបូងក៏ដោយ។ នេះជាភាពទាក់ទាញរបស់មនុស្សស្រី ព្រោះភាពទន់ភ្លន់នៅក្នុងក្រសែភ្នែកមនុស្សប្រុស វាជាំទង្វើដែលគួរឱ្យស្រលាញ់បំផុត ដូច្នេះទើបពួកគេឲ្យតម្លៃ និងស្រលាញ់ស្រ្តីដែលចេះទន់ភ្លន់។ ២.មានចិត្តអត់ធ្មត់៖ មនុស្សប្រុសពេញចិត្តបំផុតគឺមនុស្សស្រីដែលចេះអត់ធ្មត់នឹងការលំបាក ជាពិសេសមិនឆាប់ឆេវឆាវនឹងរឿងបន្តិចបន្តួច។ ចិត្តអំណត់នេះហើយដែលធ្វើឱ្យបុរសមានអារម្មណ៍ថាស្រ្តីម្នាក់នោះមានចរិតចាស់ទុំ ដឹងការរាក់ជ្រៅ និងស្រួលរស់នៅជាមួយបំផុត។ ៣.មានចិត្តស្រស់ស្អាត៖ សម្រស់លាក់កំបាំងដ៏ទាក់ទាញបំផុតរបស់មនុស្សស្រីគឺការមានព្រលឹងដ៏ស្រស់ស្អាត។ ស្ត្រីដែលមានចិត្តគំនិតស្រស់ស្អាតនឹងមានអាកប្បកិរិយាស្ងប់ស្ងាត់នៅគ្រប់ស្ថានភាពទាំងអស់។ ស្ត្រីម្នាក់ដែលដឹងពីរបៀបបណ្តុះចិត្តគំនិតខាងក្នុងរបស់នាងនឹងមានភាពអស្ចារ្យ និងទាក់ទាញយ៉ាងខ្លាំង ព្រោះវាជួយឱ្យមើលទៅមាននិស្ស័យល្អ គួរឱ្យចង់នៅជិត។…

Betray
សង្គម

មនុស្សស្រីចាប់ផ្តើមចេះក្បត់និងសាវ៉ា ដោយសារតែហេតុផលទាំង៥យ៉ាងនេះ

ភាពមិនស្មោះត្រង់ជាបញ្ហាស្មុគស្មាញ ហើយក្នុងនោះមានបង្កប់នូវមូលហេតុជាច្រើន។ ស្ត្រីភាគច្រើនក្លាយជាមនុស្សសាវ៉ាដោយសារពួកគេមានអារម្មណ៍ឯកោ ខ្វះការស្រលាញ់ពីដៃគូ ឬ ដោយសារពួកគេមានអារម្មណ៍ថាត្រូវបានគេបោះបង់ចោល និងមិនខ្វល់ខ្វាយ។ ខាងក្រោមនេះជាកត្តាធំៗទាំង៣ ដែលធ្វើឱ្យស្រ្តីចាប់ផ្តើមចេះសាវ៉ា៖ ១.ស្វែងរកចំណាប់អារម្មណ៍ និងការចែករំលែក៖ រឿងមួយដែលស្ត្រីសាវ៉ា “ចង់បាន” បំផុតគឺការយកចិត្តទុកដាក់ និងការចែករំលែក។ នៅក្នុងទំនាក់ទំនងស្នេហា នៅពេលដែលស្ត្រីមានអារម្មណ៍ថា ពួកគេមិនត្រូវបានគេស្តាប់ ឬ មិនចែករំលែកជាមួយនឹងគំនិត និងអារម្មណ៍របស់ពួកគេ ស្ត្រីងាយមានអារម្មណ៍ឯកោ និងស្វែងរកការលួងលោមពីអ្នកដទៃ។ ពួកគេត្រូវការមនុស្សម្នាក់ដែលអាចយល់ និងចែករំលែកការលំបាក ភាពរីករាយ និងទុក្ខព្រួយនៅក្នុងជីវិតជាមួយពួកគេ។ ២.មនោសញ្ចេតនា និងស្នេហា៖ មនោសញ្ចេតនា ជាធាតុមិនអាចខ្វះបានក្នុងស្នេហា។ ស្ត្រីមួយចំនួនសុខចិត្តធ្វើជាមនុស្សសាវ៉ា…

Sad
គ្រួសារ

ដូនតាផ្តាំថា ផ្ទះដែលមាន៣យ៉ាងនេះជាសញ្ញានៃគ្រោះមហន្តរាយ បែកបាក់ខ្ចាត់ខ្ចាយគ្រប់ជំនាន់

បើគ្រួសារមួយមានសញ្ញាទាំង៣នេះហើយនោះ កូនចៅនឹងជួបគ្រោះមហន្តរាយ គ្រួសារប្រឈមនឹងការបែកបាក់គ្នា រស់នៅដោយគ្មានសុភមង្គលនោះឡើយ ព្រោះតែបញ្ហាទំាងអស់កើតមកពីកត្តាទាំងនេះ៖ ១.រចនាប័ទ្មគ្រួសារ៖ រចនាប័ទ្មគ្រួសារគឺជាឫសគល់នៃគ្រួសារ។ តាំងពីបុរាណកាលមក គ្រួសារនីមួយៗមានច្បាប់រៀងៗខ្លួន ហើយតម្រូវឱ្យកូនចៅគ្រប់ជំនាន់ធ្វើតាម និងរក្សាទំនៀមទំលាប់។ កាលពីមុន ទំនៀមទម្លាប់គ្រួសារតឹងរ៉ឹង ហើយបើអ្នកណាប្រព្រឹត្តខុសត្រូវទទួលទោសធ្ងន់។ ប្រសិនបើគ្រួសារមួយចង់អភិវឌ្ឍប្រកបដោយនិរន្តរភាព ប្រពៃណីគ្រួសារមានសារៈសំខាន់ខ្លាំងណាស់ ដរាបណាទំនៀមទំលាប់គ្រួសារត្រូវបានរក្សា កូនចៅនឹងអភិវឌ្ឍប្រកបដោយចីរភាព។ បើច្បាប់គ្រួសារអយុត្តិធម៌ កូនចៅមិនស្តាប់ចាស់ទុំ ហើយសមាជិកគ្មានសីលធម៌ នោះគ្រួសារច្បាស់ជាជួបគ្រោះថ្នាក់ និងមិនអាចមានអនាគតល្អបានឡើយ។ ២.ជម្លោះប្តីប្រពន្ធ៖ ប្រសិនបើគ្រួសារចង់អភិវឌ្ឍអោយបានល្អ 90% គឺត្រូវបានកំណត់ដោយទំនាក់ទំនងរវាងប្តីនិងប្រពន្ធ។ ទំនាក់ទំនងចុះសម្រុងគ្នារវាងប្តីប្រពន្ធនឹងកំណត់អនាគតយូរអង្វែងរបស់គ្រួសារ។ បើប្ដីប្រពន្ធចេះយោគយល់គ្នា មិនបំពានគ្នា ជីវិតនឹងមានសន្តិភាព។ ប្រសិនបើប្តីប្រពន្ធមិនយល់ស្រប…

Cover Copy
គ្រួសារ

ជឿទេ? មនុស្សធ្លាប់ខូចចិត្តដូចគ្នា គឺជាដៃគូ ឬគូជីវិតដ៏សក្តិសមបំផុត?

ព្រោះតែខ្ញុំធ្លាប់ឈឺចាប់ ខ្ញុំយល់ច្បាស់ពីអារម្មណ៍ឈឺចាប់ នៅពេលដែលបាត់បង់ស្នេហា បាត់បង់មនុស្សដែលខ្លួនស្រឡាញ់ ទើបខ្ញុំយល់ព្រមទទួលយកអ្នក ដើម្បីព្យាបាលរបួសដែលអ្នកកំពុងតែជួបនៅពេលនេះ… មិនមែនខ្ញុំចង់យកអ្នកមកស្អំរបួសបេះដូងខ្លួនឯង ឬយកអ្នកមកជំនួសអ្នកចាស់ទេ តែខ្ញុំមិនចង់ឱ្យមនុស្សល្អៗ ស្មោះត្រង់ ត្រូវរងនូវអារម្មណ៍ឈឺចាប់ដូចដែលខ្ញុំធ្លាប់បានជួប។ ខ្ញុំដឹងថា ខ្ញុំមិនមែនជាមនុស្សល្អណាស់ណាទេ ក៏មិនអាចធានាថាខ្ញុំស្រឡាញ់អ្នកខ្លាំងបំផុតនោះដែរ តែក្ដីស្រឡាញ់ដែលខ្ញុំមាន ភាពស្មោះត្រង់របស់ខ្ញុំ គឺខ្ញុំព្រមប្រគលឱ្យអ្នក ហើយក៏ស្ម័គ្រចិត្ត រួមដំណើរជិវិតទៅជាមួយនឹងអ្នក សុខទុក្ខ ឬលំបាក សើយសុខ វេទនាយ៉ាងណា ក៏សន្យាថានឹងតស៊ូទៅជាមួយគ្នា មិនបោះបង់អ្នក ឬក្បត់អ្នកដូចអ្នកចាស់នោះឡើយ។ ច្បាស់ណាស់ថា ពួកយើងទាំងពីរ នឹងមិនអាចបំភ្លេចស្នេហាចាស់ដែលធ្វើឱ្យយើងឈឺចាប់បានឡើយ តែខ្ញុំជឿថា ការចាប់ផ្ដើមរបស់មនុស្សធ្លាប់ខូចចិត្តដូចយើងទាំងពីរនាក់ គឺវានឹងបានល្អប្រសើរ…

Cover Copy
ទស្សនៈ

សិល្បៈនៃជីវិត! រឿងគ្រប់យ៉ាងនឹងល្អ ហើយស្រស់ស្អាតបំផុត បើយើងចេះប្រើសិល្បៈនៃការទទួលយក

នៅក្នុងជីវិតប្រចៃថ្ងៃនេះ ប្រសិនបើយើងចេះនូវសិល្បៈនៃការទទួលយកឱ្យបានត្រឹមត្រូវ ច្បាស់ណាស់ថា ជីវិតយើងនឹងមានតែសេចក្ដីសុខ សុភមង្គល សំណាងល្អ និងរឹតតែស្រស់បំព្រងជារៀងរាល់ថ្ងៃ។ យ៉ាងណាមិញ ៩ ចំណុចនេះ​នឹងជួយឱ្យជីវិតយើងកាន់តែបានល្អប្រសើរ​។ ១. ញញឹម – ស្នាមញញឹមមានថាមពលក្នុងការកំណត់អ្វីៗគ្រប់យ៉ាង និងត្រឹមត្រូវទាំងអស់! – ភ្ញាក់ឡើងហើយស្វាគមន៍ខ្លួនឯងនៅក្នុងកញ្ចក់ដោយស្នាមញញឹម! – ស្នាមញញឹម នឹងជួយបំភ្លឺថ្ងៃថ្មីរបស់អ្នក ឱ្យកាន់តែស្រស់ត្រកាល! ២. ចំណាយលុយលើខ្លួនឯង – ចំណាយលុយលើអ្វីដែលអ្នកចូលចិត្ត ចំណាយលុយធ្វើអ្វីដើម្បីខ្លួនឯង! – ប្រហែលជាមានរបស់ដែលចង់ទិញ ឬធ្វើតាំងពីក្មេង! – ចាប់យកពេលខ្លះចេញពីកាលវិភាគដ៏មមាញឹករបស់អ្នក ហើយធ្វើវាដើម្បីក្ដីសុខខ្លួនឯង!…

Cover Copy
ទស្សនៈ

រឿងសំខាន់ៗទាំង ៥ អំពីជីវិត ដែលយើងត្រូវចងចាំជានិច្ច

នៅក្នុងជីវិតប្រចាំថ្ងៃ យើងត្រូវតែមានគន្លឹះ និងវិន័យជាចាំបាច់ ដែលត្រូវតែចងចាំឱ្យបានច្បាស់ ដើម្បីកែប្រែ ផ្លាស់ប្ដូរ និងជួយឱ្យជីវិតរឹតតែមានន័យ មានតម្លៃ និងល្អប្រសើរឡើង។ យ៉ាងណាមិញ រឿងសំខាន់ៗទាំង ៥ យ៉ាងអំពីជីវិតនេះ យើងត្រូវតែចងចាំ កុំមើលរំលងឱ្យសោះ៕ ១. ជីវិតមិនអាចទាយទុកមុនបានឡើយ មិនថាយើងរៀបចំផែនការ ឬត្រៀមខ្លួនបានល្អយ៉ាងណាទេ នៅតែមានរឿងដែលមិននឹកស្មានដល់នឹងកើតឡើងក្នុងជីវិត។ វាមានសារៈសំខាន់ណាស់ក្នុងការបណ្តុះភាពធន់ និងភាពបត់បែនដើម្បីសម្របខ្លួនទៅនឹងកាលៈទេសៈដែលនឹងកើតឡើង ដើម្បីផ្លាស់ប្តូរ។ ២. ពេលវេលាមានតម្លៃ ពេលវេលាគឺជាធនធានកំណត់ ហើយនៅពេលដែលវាកន្លងផុតទៅ យើងមិនអាចយកវាមកវិញបានទេ។ វាពិតជារឿងសំខាន់ក្នុងការកំណត់អាទិភាពរបស់អ្វីដែលសំខាន់សម្រាប់យើង ហើយប្រើប្រាស់ពេលវេលារបស់យើងដោយឈ្លាសវៃ។ ៣. ទំនាក់ទំនងគឺជាគន្លឹះ…

Cover Copy
ទស្សនៈ

មេរៀនទាំង ៦ ពីមនុស្សដែលមានសុភមង្គលបំផុតនៅលើផែនដី

១. មានរបស់ជាច្រើនដែលមានតម្លៃជាងលុយ វាងាយស្រួលក្នុងការក្លាយជាទាសករដោយផ្នត់គំនិត ដែលថាលុយគឺជាទ្រព្យសម្បត្តិចាំបាច់បំផុតនៅក្នុងសង្គម។ លុយតែងតែមានអន្តរកាល ដូចជារឿងភាគច្រើនក្នុងជីវិត។ មានលុយហើយ ប៉ុន្តែតើអ្នកសុខចិត្តចំណាយប៉ុន្មានសម្រាប់ការសប្បាយមួយភ្លែត? ផល​វិបាក​នៃ​ចិត្ត​ លុយ​គឺ​មាន​ផល​វិបាក​ច្រើន​ជាង​តម្លៃ​លុយ​ខ្លួន​ឯង។ តើអ្នកសុខចិត្តដាក់សុខុមាលភាពផ្លូវចិត្ត អារម្មណ៍ និងរាងកាយរបស់អ្នកនៅលើបន្ទាត់ទេ? របស់ដែលមានតម្លៃជាងលុយ មានដូចជា ៖ – បទពិសោធន៍! – ទំនាក់ទំនងដ៏ពិតប្រាកដ! – អារម្មណ៍នៃគោលបំណង! – ការយកចិត្តទុកដាក់ពិតប្រាកដក្នុងការជួយអ្នកដទៃ! -Eddie និយាយថា “នៅលើលោកនេះមានរបស់ជាច្រើន ដែលមានលុយច្រើនប៉ុនណា ក៏ទិញមិនបានឡើយ ហើយរបស់ខ្លះមានតម្លៃមិនអាចកាត់ថ្លៃបានទៅទៀត”។ ២. ភាពទន់ខ្សោយអាចប្រែទៅជាស្អប់…

Cover Copy
ទស្សនៈ

ចង់ផ្លាស់ប្ដូរខ្សែជីវិត និងជោគវាសនា ត្រូវផ្លាស់ប្ដូរ និងគ្រប់គ្រងមាត់ខ្លួនឯងឱ្យបានសិន

គ្រោះ ឬលាភ រមែងកើតព្រោះតែមាត់។ ទោះបីអ្នកមានទ្រព្យច្រើនក៏ត្រូវចំណាយពេលយូរក្នុងការហូបដែរ ដូច្នេះហើយត្រូវខំសន្សំកុសលសម្រាប់ខ្លួនឯង កុំឱ្យកើតគ្រោះ បង់លាភ ព្រោះតែមាត់របស់ខ្លួនឯងឱ្យសោះ។ រាល់​ពាក្យ​ដែល​យើង​និយាយ​ប្រាប់​អ្នក​ដទៃ ​មិនប្រាកដថា សុទ្ធតែល្អ និងត្រឹមត្រូវនោះឡើយ កុំមានមាត់ ចេះតែនិយាយផ្ដេសផ្ដាស។ ប្រភេទ​មនុស្សឆ្លាត​គេ​នឹង​មិន​ប្រើ​ពាក្យ​រិះគន់​មើលងាយ​អ្នក​ណា​ឡើយ។ ពាក្យ​សម្ដី​របស់​ពួក​គេ​ គឺ​ស្មោះ​ត្រង់ និង​ពោរពេញ​ដោយ​សុច្ឆន្ទៈ។ យ៉ាងណាមិញ ប្រសិនបើអ្នកចង់ផ្លាស់ប្តូរជោគវាសនារបស់អ្នក អ្នកត្រូវផ្លាស់ប្តូរវិធីដែលអ្នកនិយាយជាមុនសិន។ ១. កុំនិយាយច្រើនអំពីគុណវិបត្តិរបស់អ្នកដទៃ ព្រោះរឿងទាំងនោះមិនប៉ះពាល់ដល់សេដ្ឋកិច្ចផ្ទះរបស់យើងទេ ហើយក៏មិនប្រាកដថា យើងល្អជាងគេនោះដែរ ព្រោះមនុស្សយើង គ្មានអ្នកណាល្អឥតខ្ចោះ យកពេលមកមើលចំណុចខ្វះចន្លោះរបស់ខ្លួនឯងវិញល្អជាង។ ២. កុំពិភាក្សាច្រើនអំពីអាកប្បកិរិយារបស់អ្នកដទៃ ព្រោះប្រហែលជាវាជាកញ្ចក់របស់អ្នក…

Cover Copy
ទស្សនៈ

រឿងសំខាន់ និងរឿងបន្ទាន់ តើមួយណាចាំបាច់ជាង?

នៅក្នុងដំណើរជីវិតប្រចាំថ្ងៃរបស់មនុស្សយើងម្នាក់ៗ គឺពិតជាមានរឿងជាច្រើនបានកើតឡើង ហើយរឿងទាំងនោះ ក៏មានរឿងខ្លះមិនចាំបាច់ រឿងខ្លះក៏សំខាន់ តែក៏មានរឿងខ្លះ ជារឿងបន្ទាន់ ដែលមិនអាចខកខានបាននោះឡើយ។ យ៉ាងណាមិញ ​ក្នុងខណៈពេលដែលមានរឿងកើតឡើងផ្ទួនៗ​ ឬស្របពេលគ្នា យើងប្រហែលជាពិបាកនឹងធ្វ់ការសម្រេចចិត្តបានភ្លាមៗណាស់ ក៏មានរឿងខ្លះ យើងស្ទើរតែត្រៀមខ្លួនមិនទាន់ ឬបែងចែកមិនដាច់ពីគ្នាក៏មានដែរ។ តួយ៉ាង ដូចរឿងសំខាន់ និងរឿងបន្ទាន់ រឿងទាំង ២ យ៉ាងនេះ ស្ដាប់មើលទៅវាពិទជាចាំបាច់ដូចគ្នា សម្រាប់អ្នកខ្លះ បើវាកើតឡើងហើយ យើងប្រហែលជាពិបាកនឹងធ្វើការសម្រេចចិត្តបានណាស់។ ប៉ុន្តែ នៅក្នុងថ្ងៃនេះ យើងសូមធ្វើការបកស្រាយរវាងយើងទាំង ២ យ៉ាងនេះឱ្យដឹងកាន់តែច្បាស់ថា រវាងរឿងទាំង ២…

16
ទស្សនៈ

ទម្លាប់ល្អៗទាំង៦ ដែលអ្នកគួរតែរៀនសូត្រពីអ្នកមាន

T. Harv Eker ជាសហគ្រិនពូកែនិយាយប្រកបដោយទេពកោសល្យ ដែលមានទ្រឹស្តីទ្រព្យសម្បត្តិ និងការជម្រុញជោគជ័យបាននិយាយថា “វាជានព្វន្ធសាមញ្ញ ប្រាក់ចំណូលរបស់អ្នកអាចកើនឡើងបានតែតាមអ្វីដែលអ្នកធ្វើប៉ុណ្ណោះ”។ នោះមានន័យថា ទ្រព្យសម្បត្តិមិនមែនគ្រាន់តែអំពីការងាររបស់អ្នកប៉ុណ្ណោះទេ វាក៏ជារបៀបដែលអ្នកគិតផងដែរ។ អ្នកមានបានវិនិយោគក្នុងការរកប្រាក់ចំណេញ ២៤ ម៉ោងក្នុងមួយថ្ងៃ ធ្វើរឿងធម្មតា ៗ តែមិនដូចមនុស្សធម្មតាឡើយ។ យោងទៅតាម Brightsight ការធ្វើតាមទម្លាប់របស់មនុស្សដែលមានជាងគេបំផុតក្នុងពិភពលោក អាចផ្តល់អត្ថប្រយោជន៍ដល់អ្នកច្រើន ដូច្នេះ អ្នកគួរតែសាកល្បងរៀនសូត្រ ក្រែងបានក្លាយជាអ្នកមាននឹងគេ។ ១. អ្នកមានមិនខ្វល់នឹងការចំណាយទៅលើរបស់ប្រេនៗឡើយ ស្ថាបនិកហ្វេសប៊ុកលោក Mark Zuckerberg ធ្លាប់បានពន្យល់ថា រឿងនេះរារាំងគាត់ពីការបង្វែរគោលដៅ។ ជាធម្មតាគាត់ស្លៀកអាវពណ៌ប្រផេះរាល់ថ្ងៃ…