តើ Lamine, Fermin, Pedri និង Ferran នឹងទទួលបានប៉ុន្មានសម្រាប់ការជួយអេស្ប៉ាញឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Euro 2024?

កីឡាករអេស្ប៉ាញគ្រប់រូបនៅ Euros នឹងទទួលបានប្រាក់បន្ថែមចំនួន 190,000 អឺរ៉ូសម្រាប់ក្រុមទៅកាន់វគ្គ 1/4 ផ្តាច់ព្រ័ត្រនៃការប្រកួតនេះ​បើ​យោងតាម ​​​COPE ។

Untitled 3

អេស្ប៉ាញ​បាន​យក​ឈ្នះ​ហ្សកហ្ស៊ី​ក្នុង​លទ្ធផល 4-1 ក្នុង​ការ​ប្រកួត​វគ្គ 16 ក្រុមចុងក្រោយ ដើម្បី​ឡើង​ទៅ​ប្រកួត​វគ្គ​មួយ​ភាគ​បួន​ចុង​ក្រោយ​ជាមួយ​នឹង​ក្រុម​អាល្លឺម៉ង់​នៅ​សប្តាហ៍​ខាង​មុខ។

Untitled 1

ក្លិប FC Barcelona មានកីឡាករបួននាក់លេងនៅក្នុងក្រុមជម្រើសជាតិអេស្ប៉ាញដូចជា Lamine Yamal, Fermin Lopez, Pedri និង Ferran Torres ។ គេបានកត់សម្គាល់ថាកីឡាករអេស្ប៉ាញអាចទទួលបានប្រាក់រង្វាន់កាន់តែច្រើន ប្រសិនបើពួកគេអាចយកឈ្នះអាល្លឺម៉ង់ និងឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

2159982276.0

ក្នុងចំណោមកីឡាករ Barca ទាំងអស់នៅ Euros Ferran គឺជាកីឡាករតែម្នាក់គត់ដែលរកបាន​គ្រាប់បាល់ រហូតមកដល់ពេលនេះ។ ទោះជាយ៉ាងណាក៏ដោយ Lamine មាន Assist ចំនួនពីរ ហើយត្រូវបានអ្នកទស្សនាសរសើរពីគុណផលលេងរបស់កីឡាករវ័យក្មេងរូបនេះ។

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ កីឡា