
តោះ! មកដឹងពីចិត្តរបស់មនុស្សស្រីតាមរយៈប្រភេទឈាមរបស់នាង ចង់ដឹងថា នាងជាមនុស្សបែបណាចំពោះរឿងស្នេហា!
ផ្អែកលើប្រភេទឈាមរបស់នាងអ្នក ក៏អាចទាយដឹងពីបុគ្គលិកលក្ខណៈ និងសមត្ថភាពនាងនៅក្នុងការផ្គូរផ្គងស្នេហាដែរ តោះ! ទៅអាចចម្លើយទាំងអស់គ្នា ៖ ១. មនុស្សស្រី ដែលមានឈាមប្រភេទ O ចំពោះមនុស្សស្រីដែលមានឈាមគ្រុប O នាងជាប្រភេទមនុស្សដែលមិនងាយបង្ហាញអារម្មណ៍ ឬសកម្មភាពនោះឡើយ នៅពេលដែលនាងជួបមនុស្សប្លែកមុខ។ ប៉ុន្តែ នៅពេលដែលនាងចាប់ផ្ដើមមានស្នេហា នាងក៏ចាប់ផ្ដើមបង្ហាញភាពស្និទ្ធស្នាលជាមួយដៃគូយ៉ាងខ្លាំង ជាពិសេសនោះគឺ ប្រចណ្ឌតែម្ដង។ ម្យ៉ាងវិញទៀត នាងក៏ជាមនុស្សម្នាក់ដែលយកចិត្តទុកដាក់ខ្លាំងចំពោះដៃគូ និងព្យាយាមសិក្សា យល់ចិត្តពីចំណង់ចំណូលចិត្ត និងគំនិតរបស់មនុស្សដែលនាងស្រឡាញ់យ៉ាងខ្លាំង។ មនុស្សប្រភេទនេះ ច្រើនតែមានអារម្មណ៍មិនល្អ និងមិនសូវចេះគ្រប់គ្រងអារម្មណ៍ប៉ុន្មានទេ នាងយកចិត្តទុកដាក់ និងតឹងតែខ្លាំងចំពោះរឿងស្នេហា ជាពិសេសនោះគឺ តែងតែព្យាយាមជះឥទ្ធិពលចំពោះដៃគូ…











